3:00
ពេលវេលាចេះតែរំកិលទៅមុខពេលនេះគឺម៉ោង3ល្ងាចទៅហើយ រាងក្រាស់គឺនៅតែពិនិត្យឯកសារមិនឈប់ឯរាងតូចគឺគេងលក់បាត់ហើយ
" ប៉ា ជួយកូនផង ប៉ា មីងវ៉ៃកូនទៀតហើយប៉ា ចេញទៅនៅឲចេញឲឆ្ងាយពីខ្ញុំទៅ ចេញទៅ " Felix
សុខៗរាងតូចស្រាប់តែមមើ ឡើង នៅកាយវិការពេញឮពូកទៀតផង រាងក្រាស់ឃើញបែបនេះក៏ប្រញាប់ទុកឯកសារទៅមួយកន្លែងរត់ទៅលើករាងកាយដែលកំពុងលង់លក់នោះយកមកអោបភ្លាមៗដោយមិនភ្លេចៗលួងលោមរាងតូចនោះទេ
" អស់អីហើយណា បងនៅទីនេះហើយ អស់អីហើយ " Hyunjin ចេះតែអោបអង្អែលក្បាលរាងតូចជារឿយៗរហូតដល់រាងតូចលែងអី
" ប៉ាកូនឃ្លាន កូនឃ្លានណាស់ហឹកៗ មីងមិនឲកូនញុាំអីទេ កូនឃ្លានហឹកៗ " Felix ត្បិតថារាងតូចលេងបម្រាស់ដូចមុនតែមាត់បែរជានទ្ទិញថាឃ្លានមិនឈប់ទៅវិញ
បន្ទាប់ពីរាងតូចគេងលក់វិញហើយ រាងក្រាស់ក៏យកទូរស័ព្ទរបស់ខ្លួន call ទៅជំនិតរបស់ខ្លួនឲទិញអាហារមួយចំនួនដែលរាងតូចចូលចិត្តមក អ្វីដែលរាងតូចចូលចិត្តរាងក្រាស់ចាំគ្មានថ្ងៃភ្លេចទេ
3:20 នាទី
រាងក្រាស់បានចុះមកយកអីវ៉ានដែលផ្ញើជំនិតទិញមកអម្បិញមិញ និងយកទឹកដោះគោខ្លះផង តាមពិតគេអាចប្រើអ្នកបម្រើបាន តែគេគ្រាន់តែចង់ធ្វើចលនាខ្លះព្រោះមុននឹងអង្គុយធ្វើការរាប់ម៉ោងទៅហើយ
" បង hyun " Nisa គ្រាន់តែចុះមកដល់ក្រោមភ្លាមនាងស្រីជើងល្អរបស់យើងមិនជាផុសចេញពីណាទេ រត់មកអោបរាងក្រាស់យកតែម្ដង តែត្រូវរាងក្រាស់ក្រវាសដៃចេញព្រមទាំងសម្លក់ដោយកែវភ្នែកខ្ពើមរអើម
" លែងដៃរបស់ខ្ញុំ" Hyunjin Nisa ក៏ព្រមប្រលែងរួចធ្វើជាអន់ចិត្តទៅអង្គុយ Mrs. Hwang
" Hyun ឈប់ម៉ាក់ចង់និយាយរឿងរៀបការរបស់ឯងជាមួយ Nisa បន្ទិច" Mrs. Hwang
" ម៉ាក់ចង់ឲខ្ញុំនិយាយប៉ុន្មាមដងទៀតថាខ្ញុំមិនរៀបការនោះទេ " Hyunjin ងាកមកនិយាយទាំងទឹកមុខធុញទ្រាន់
" បើឯងមិនរៀបការយើងនឹងបិទកុងធនាគារបស់ឯង ដកហូតគ្រប់យ៉ាងចេញពីឯង " Mrs. Hwang
" ចឹងម៉ាក់ក៏ដកទៅ កុំភ្លេចថា ខ្ញុំជាម៉ាហ្វៀណាម៉ាក់ ម៉ាក់គិតថាអាចបិទជើងខ្ញុំបានហេស " Hyunjin និយាយរួចក៏ប្រុងឡើងទៅលើវិញ មិញថាមកយកខ្លួនឯងអីឡូវដូរចិត្តហើយ ឲ ken ជាជំនិតរបស់ខ្លួនយកទៅឲវិញ
" អរហើយមួយទៀតម៉ាក់ ប្រាប់មនុស្សរបស់ម៉ាក់ផងធ្វើចរឹកឲសមជាស្រីបន្ទិចទៅប្រយ័ត្នលែងឃើញពន្លឺថ្ងៃ" Hyunjin ថារួចក៏ដើរទៅបាត់ចំណែក Ken ក៏ប្រញាប់ឡើងទៅតាមចៅហ្វាយ
"Hwang Hyunjin" Mrs. Hwang ស្រែកមួយអស់សម្លេង គាត់ក៏ស្រាប់កើតខ្យល់ភ្លាមៗ ទើបកញ្ញារូបស្រស់អង្គុយក្បែរយកប្រេងខ្យល់មកឲហឺត
មកដល់ក្នុងបន្ទប់ រាងក្រាស់បានឲ Ken រៀបចំចំណីអាហារដាក់នៅលើតុឲ ចំណែកខ្លួនក៏ចូលទៅដាស់រាងតូច
" Felix ហា ងើបមកណាល្ងាចហើយ គេងយូពេកមិនល្អទេ " Hyunjin ហៅរាងតូចថ្នមៗ រួចក៏យកដៃទៅវាសសក់រាងតូច រាងតូចក៏បើកភ្នែកមកសន្សឹមៗឲសុាំនឹងពន្លឺថ្ងៃសិនទើបងើបអង្គុយ ងើបមកឃើញមុខរបស់ Ken គេបិះតែនឹងស្រែកដេញទៀតទៅហើយតែរាងក្រាស់និយាយលួងទាន់
" មិនអីទេៗគេជាមនុស្សល្អទេ ឃើញទេគេទិញនំមកច្រើនណាស់ចង់ញុាំទេ " Hyunjin បង្ហាញនំនៅលើតុឲរាងតូចឃើញ រាងតូចក៏ងាកទៅតាមមែន ពិតជាបានផងមែម រាងតូចបានចុះពីលើគ្រែទៅយ៉ាងលឿនថែមយករបស់ទាំងនោះមកញុាំមិនដកមាត់ដូចជាឃ្លានណាស់ចឹង រាងតូចខានញុាំរបស់ទាំងនេះយូហើយ ដោយសារតែមីងគេមិនសូវជាដឹងចំណង់ចំណូលចិត្តក្មួយប៉ុន្មានទេទើបពេលខ្លះទិញមកត្រូវ ពេលខ្លះក៏មិនត្រូវ ចំណែករបស់ទាំងនេះគឺជារបស់ដែលរាងតូចឧស្សាហ៍ញុាំណាស់កាលនៅជាមួយរាងក្រាស់
" ញុាំមួយៗទៅគ្មានអ្នកដណ្តើមទេ Ken ចេញទៅបានហើយ" Hyunjin អ្នកជាជំនិតក៏អោនគោរពបន្ទិចទើបចាកចេញទៅ អ្នកដែលកំពុងកាយញុកឯនេះវិញសុខៗស្រាប់តែហុចនំ brownies មួយមករាងក្រាស់ ពីដំបូងរាងក្រាស់មិនសូវជាយល់ទេ តែក្រោយមកក៏ព្រមញុាំ បន្ទាប់ពីបញ្ចុករាងក្រាស់រួចក៏ឈ្ងោកញុាំបន្ត ចំណែកឯអ្នកដែលត្រូវគេបញ្ចុកវិញ បែរជាស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ព្រោះគេនឹកឃើញ កាលពីមុនគេបានទៅដើរលេងមួយកន្លែងហើយនំ brownies នេះហើយដែលរាងតូចចូលចិត្តញុាំបំផុត ថែមទាំងបង្រៀនឲគេចេះញុាំនំផ្អែមទៀតផង រាងតូចធ្លាប់ប្រាប់ថាឲគេកំដររាងតូចដើរញុាំបែបនេះរហូតណា គេចូលចិត្តញុាំណាស់ កាលនោះរាងតូចនិយាយទាំងស្នាមញញឹមដែលពោរពេញទៅដោយក្តីសុខ គេខានឃើញស្នាមញញឹមនោះយូហើយ
To be continue...
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
មិចអត់មានអ្នកអានចឹង 😥
Ep3 ខ្ញុំជាម៉ាហ្វៀរណាម៉ាក់
Start from the beginning
