Ep 2 អនាគតកូនប្រសាម៉ាក់ដឹង !

Start from the beginning
                                        

" សុខភាពរបស់គេគឺល្អនោះទេ ប៉ុន្តែផ្លូវចិត្តរបស់គេគឺនៅយ៉ាប់ខ្លាំងណាស់ប្រសិនបើព្យាបាលគឺត្រូវប្រើពេលវេលាយូ និងថវិការច្រើនដូចគ្នា ហើយក៏មិនប្រាកដអាចដូចដើម100%វិញនោះដែរ ព្រោះខួរក្បាលធ្លាប់បោកមួយទំហឹង ថែមទាំងមានអារម្មណ៍តក់ស្លុតភ័យខ្លាចជាច្រើននៅតាមលងបន្លាចគេរហូតដូច្នេះហើយទើបគេម្ដងកាចម្ដងស្លូត ម្ដងយំម្ដងសើចបែបនេះ " Doctor
" មិនអីទេលោកគ្រូពេទ្យ អស់ប៉ុន្មានក៏ខ្ញុំហ៊ានចំណាយ ទោះប្រើពេលវេលាយូយ៉ាងណាក៏ខ្ញុំព្រមដែរឲតែគេដូចដើមវិញ " Hyunjin
" ចឹងចាំខ្ញុំបើកថ្នាំឲគេ និងត្រូវនាំគេមកពិនិត្យ1ខែម្ដង ដើម្បីតាមដាន ផ្លូវចិត្តរបស់គេ មួយទៀតមិនត្រូវធ្វើអ្វីដែលធ្វើឲគេនឹកឃើញរឿងអាក្រក់ៗពីមុនទេ មិនត្រូវកំហកសម្លុត ប្រើអំពើហិក្សាលើអ្នកជម្ងឺទេ វាអាចធ្វើឲគេកាន់តែដុនដាបជាងនេះ លោកយល់ទេ " Doctor រាងក្រាស់ក៏ងក់ក្បាលតិចៗ
" នេះជាថ្នាំរបស់អ្នកជម្ងឺត្រូវលេបឲបានទៀតទាត់ ហើយនេះជាថ្នាំរំងាប់អារម្មណ៍លេបមុនគេង ចំណែកមួយនេះ ប្រើនៅពេលដែលលោកគ្រប់គ្រងអ្នកជម្ងឺមិនបាន ឲគេលេបទៅគេនឹងសន្លប់ បន្ទិចទៀតគេអាចនឹងដឹងខ្លួនវិញហើយ " Doctor
" បាទអរគុណលោកគ្រូពេទ្យ " Hyunjin ក៏ចាកចេញដើរទៅរកបន្ទប់រាងតូចកំពុងគេង ដែលមាន Mrs. Nan នៅជាមួយ

" យ៉ាងមិចហើយក្មួយ " Mrs. Nan
" គ្រូពេទ្យប្រាប់ថាគេអាចនឹងដូចដើមវិញតែប្រើពេលវាលាយូបន្ទិច និងត្រូវមកជួបពេទ្យ1ខែម្ដង ដើម្បីតាមដានសុខភាពនឹងបើកថ្នាំ " Hyunjin
" បើចឹងប្រាកដជាត្រូវអស់លុយច្រើនហើយ មីងគិតថា..." Mrs. Nan និយាយមិនទាន់ចប់ផងក៏ត្រូវរាងក្រាស់កាត់
" មិនអីទេមីង ឲតែ Felix ជាអស់ប៉ុន្មានក៏ខ្ញុំហ៊ានចំណាយមីងកុំបារម្ភអី " Hyunjin និយាយរួចក៏ងាកទៅសម្លឹងមុខមនុស្សដែលសន្លប់នោះទាំងអារម្មណ៍សោកស្តាយ សោកស្តាយដែលទុករាងតូចចោលរហូតដល់គេក្លាយជាបែបនេះ ហើយថែមទាំងខឹងៗ3អ្នកម៉ែឪកូននោះ កុំឲគាត់ជួបមុខឲសោះមិនចឹងទេ សូម្បីតែឆ្អឹងក៏មិនឲសល់ ដែរ

*Skip

ពេលនេះ Hyunjin បាននាំរាងតូចមកដល់ភូមិគ្រឹះគេវិញហើយ ដោយមានរាងតូចមកជាមួយ រាងក្រាស់បានឲគេយកអីវ៉ាន់រាងតូចទៅដាក់នៅបន្ទប់ខ្លួន បន្ទាប់មកក៏មកដាស់រាងតូចដែលគេងលក់លើឡាន មិនដឹងខ្យល់អីទាំងអស់
" Felix ចុះមកដល់ហើយ " Hyunjin
រាងក្រាស់បានលូកដៃទៅជាសញ្ញាឲរាងតូចកាន់ដៃគេចុះមកតែរាងតូចបែរជាមិនព្រមចុះមកទៅវិញថែមទាំងក្រវីក្បាលញាប់ស្អេដូចជាខ្លាចណាស់ចឹង
" ទីនេះជាពេទ្យឆ្គួតមែនទេ អត់ទេខ្ញុំមិនទៅទេ គេនឹងធ្វើបាបខ្ញុំអត់ទេ មិនទៅទេ ហឹកៗ យកខ្ញុំទៅវិញទៅ " Felix ប្រកែកឡើងញាប់មាត់ ថែមទាំងយំទៀតផង រាងក្រាស់ឃើញបែបនេះក៏មិនហ៊ានចូលទៅជិតរាងតូចទាំងកំរោលនោះទេខ្លាចថាកាន់តែធ្វើឲរាងតូចខ្លាច
" Felix នេះគឺបងណា Hyunjin អូនចាំបានទេ ទីនេះជាផ្ទះបងមិនមានអ្នកធ្វើបាបអូនទេ ជឿបងណា ឆាប់មកៗទីនេះស្រស់ស្អាតណាស់ណា មិនអីទេចុះមកជឿបង " Hyunjin ព្យាយាមលួងលោមរាងតូចរហូតទាល់តែបានសម្រេច រាងតូចបោះដៃមកកាន់ដៃរាងក្រាស់ចុះមកទាំងមានអារម្មណ៍ភ័យខ្លាច តែគេនៅតែព្រមចុះមក រាងក្រាស់ក៏លើកដៃទៅជូតទឹកភ្នែកឲរាងតូវឲស្អាត រួចក៏ថើបថ្ងាសមួយខ្សឺត
" ក្មេងឆ្លាត យើងចូលទៅក្នុងទៅ បើខ្លាចអ្នកណា មកឈរក្រោយខ្នងបងមកណា ស្តាប់បានទេ " Hyunjin រាងតូចក៏ងក់ក្បាលតិចៗ រួចបន្ថែមកម្លាំងដៃចាប់ដៃរាងក្រាស់កាន់តែជាប់ រាងក្រាស់ឃើញបែបនេះក៏ញញឹមឡើងរួចក៏នាំរាងតូចចូលទៅក្នុងផ្ទះ ថាមិនខុសមែន ពេលនេះអ្នកម្ដាយខ្លួនគឺកំពុងអង្គុយចាំខ្លួននៅលើសាឡុងថែមទាំងមានមនុស្សស្រីម្នាក់អង្គុយក្បែរនោះ តែមិនពិបាកស្មានទេ ច្បាស់ណាស់ម្នាក់ស្រីនោះគឺជាមនុស្សដែលម៉ាក់គេណែនាំមកនឹងហើយ
" Hyun ឯងឲគេជញ្ជូនអីវ៉ានអ្នកណាចូលមក ហើយនេះជាអ្នកណា " Mrs. Hwang និយាយទាំងដម្លើងសម្លេងបន្ទិច រាងតូចក៏ចូលទៅពូនក្រោយខ្នងរាងក្រាស់ដូចដែលអ្វីដែលរាងក្រាស់និយាយ
" អនាគតកូនប្រសារម៉ាក់ទេដឹង "  Hyunjin តបទៅវិញរួចក៏ប្រុងដើរចេញទៅតែមិនបានសម្រេច 
" ឯងគិតយ៉ាងមិចហាស Hyunjin ឯងចង់យកក្មេងឆ្គួតនេះមកបាំងមុខមិនឲឯងរៀបការហេស កុំសង្ឃឹមឆាប់ពួកឯងយកវាទៅដាក់ពេទ្យឆ្គួតវិញទៅ " Mrs. Hwang
" អត់ទេ ៗ ខ្ញុំមិនទៅទេ ៗ " Felix ចាប់ផ្តើមគ្រប់គ្រងខ្លួនឯងលែងបាន ទើបរាងក្រាស់ចាប់គេយកមកអោប
" ពួកឯងឈប់ភ្លាមបើមិនចង់បាត់មុខពីផែនដីនេះ " Hyunjin អ្នកដែលប្រុងចូលមកចាប់អម្បិញមិញក៏លែងហ៊ានចូលមកទៀត
" អ្នកម៉ាក់កុំគិតចង់ប៉ះពាល់គេឲសោះកុំឲថាខ្ញុំមិនបានប្រាប់ " Hyunjin និយាយទាំងទឹកមុខប្រាកដបញ្ជាបំផុត ពេលនេះគេខឹងសឹងតែចេញផ្សែងតាមត្រចៀកទៅហើយ
គេក៏បម្រុងដើរចេញជាលើកទី2
" Hyunjin ឈប់ភ្លាម ឯងគិតតែពីក្មេងនេះ មិនគិតរាក់ទាក់ប្អូនបន្ទិចទេហេស គេនឹងរើមកជាមួយយើងមួយរយះ " Mrs. Hwang
" បង hyun ខ្ញុំគឺ Nisa " Nisa
" ភ្ញៀវរបស់ម៉ាក់ពាក់ព័ន្ធអីនឹងខ្ញុំ" Hyunjin ថារួចក៏នាំរាងតូចទៅក្នុងបន្ទប់បាត់ទៅ
"អ្នកមីងមើលបង hyun ចុះ " Nisa
" កុំខឹងៗអីក្មួយ ក្មួយព្យាយាមបន្ទិចទៅ ដំបូងៗចឹងហើយ " Mrs. Hwang
" ចាសអ្នកមីង " Nisa ក៏ធ្វើពេបមាត់បែបមិនសុខចិត្តបន្ទិច តែក៏មិនភ្លេចងាកសម្លឹងទៅបន្ទប់ដែលរាងក្រាស់ចូលអម្បិញមិញ

To be continue......

To be continue

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ប្រពន្ធវិកលចរិត // Hyunlix // Complete Where stories live. Discover now