Ep1 ផ្តើមរឿង

Start from the beginning
                                        

" Felix មិនអីទេក្មួយ Felix " Mrs. Nan
" មីងមិនអីទេហេស Felix" Hyunjin ចុះមកឃើញថាមីងម្នាក់នោះកំពុងចាប់ត្រកងរាងកាយសន្លប់ស្តូកស្តឹកនោះមកក្នុងដៃ  ទើបរាងក្រាស់ប្រញាប់សួរពីអាការះ ប៉ុន្តែរាងក្រាស់ត្រូវភាំងភ្លាមៗនៅពេលឃើញមនុស្សដែលគេបុកអម្បិញមិញជាអ្នកណា

Mrs. Nan បាននាំរាងតូចទៅសម្រាកខាងរួចរាល់ទើបចេញមកនិយាយជាមួយនឹងរាងក្រាស់នៅខាងក្រោម
" មីងតើមានរឿងអ្វីកើតឡើង ហេតុអី Felix ទៅជាបែបនេះ " Hyunjin គ្រាន់តែឃើញអ្នកស្រី Nan ចុះមកភ្លាម សួរយកតែម្ដងដោយសារតែរាងក្រាស់អន្ទះសារចង់ដឹងខ្លាំងណាស់
" ហឹម កាលពី7 ឆ្នាំមុន ប៉ារាងតូចបានយកប្រពន្ធកូនថ្មីមកនៅជាមួយ ប្រពន្ធកូនថ្មីនោះ តែងតែវ៉ៃធ្វើបាបរាងកាយ Felix មិនលុះថ្ងៃ ថ្ងៃខ្លះបង្អត់អាហារ ថ្ងៃខ្លះវ៉ៃធ្វើបាប  ចំណែកឯប៉ា Felix ក៏មិនបានខ្វល់ខ្វាយពីគេទៀត ណាមួយគេទាក់ទងក្មួយមិនបានទៀតទើបផ្លូវចិត្តគេកាន់តែយ៉ាប់ទៅ រហូតដល់ថ្ងៃមួយ Felix ត្រូវបានកូនចុងនោះច្រានធ្លាក់ពីកាំជណ្តើរ ប៉ះពាល់ខួរក្បាលមួយទំហឹង ទើបធ្វើឲគេបាត់បងសតិ ក្លាយជាមនុស្សវិកលចរឹកបែបនេះ ច្រើនឆ្នាំមកនេះមីងឃុំគេនៅតែផ្ទះទេ ដោយសារតែគេកាចខ្លាំងណាស់  រួចចេញបានទៅលើកណាក៏ទៅវាយធ្វើបាបមនុស្សពេញផ្លូវ អរត្រូវហើយ កាលឆ្នាំនោះក្មួយបាត់ទៅណាហេតុអីមិនទាក់ទងមក Felix ខ្លះ " Mrs. Nan រៀបរាប់ពីជីវោតរបស់រាងតូចរយះពេល7ឆ្នាំមកនេះតែថាជួបរឿងអ្វីខ្លះទើបក្លាយទៅជាបែបនេះ រួចក៏ឈ្លៀតសួរទៅរាងក្រាស់បន្ទិចថាហេតុអីក៏បាត់ទៅស្ងាត់ឈឹងគ្មានដំណឹងអីបន្ទិចសោះ

"ឆ្នាំនោះប៉ាខ្ញុំបានទទួលមរណះភាព បន្ទុកគ្រួសារគឺខ្ញុំជាអ្នកគ្រប់គ្រង ខ្ញុំត្រូវបង្ខំចិត្តឡើងទទួលដំណែងបន្តពីលោកប៉ាភ្លាមៗទោះបីការងាខ្ញុំមិនទាន់ស្ទាត់ជំនាញក៏ដោយ ពេលនោះខ្ញុំបិះតែធ្វើឲក្រុមហ៊ុនដួលរលំហើយ តែបន្ទាប់បានការជ្រុំជ្រែកពីពូរបស់ខ្ញុំមកទើបក្រុមហ៊ុនអាចដើរមកដល់សព្វថ្ងៃ ជំនួញប៉ាខ្ញុំមិនមានតែមួយទេ ដោយសារតែខ្ញុំឡើងកាន់កាប់ថ្មីៗអ្វីៗនៅមិនទាន់ស្ទាត់ទើបធ្វើឲខ្ញុំត្រូវបង្ខំចិត្តទុក Felix ចោលផ្តោតទៅលើរឿងការងារវិញ ក្រោយអ្វីៗប្រែជាប្រក្រតីវិញខ្ញុំក៏បានស្វែងរក Felix ដែរតែគ្មានដំណឹងទាល់តែសោះ " Hyunjin  និយាយទាំងពិបាកក្នុងទ្រូងនឹកអាណិតដល់មនុស្សជាទីស្រឡាញ់មិនគួរណាមកជួបរឿងបែបនេះសោះ

ប្រពន្ធវិកលចរិត // Hyunlix // Complete Where stories live. Discover now