part 19:សង្សាររបស់អូន

Start from the beginning
                                        

" ត្រូវហើយតែបងស្អាតជាង"មិនត្រឹមតែនិយាយនាយថែមអោនមុខថើបមាត់ស៊ាវចាន់ផងដែរ ពួកគេបន្តថើបគ្នាប្រហែលចង់អស់ខ្យល់ម្នាក់ៗទើបដកមាត់ចេញ

"ឆ្លៀតឱកាសណាស់"

" ទាន់មានឲកាស ចេះតែឆ្លៀតអោយហើយទៅ ឱកាសមិនមែនតែមានឯណាជាពិសេសពេលល្អៗបែបនេះ!"ពេលនិយាយបែបនេះរាងក្រាស់ក៏ចូលមកអង្គុយក្បែរស៊ាវចាន់

" ហឹស!មិនដឹងថាបែបណាទេ"ស៊ាវចាន់ញញឹមបែរមុខចេញ គិតដល់រឿងរ៉ាវដែលអ្នកគ្រូនិយាយប្រាប់គេពីរឿងអុីបូ ក៏មិនចង់សួរនាំនាយបន្ថែមយ៉ាងណាគេក៏បានដឹងរឿងផ្ទាល់ខ្កួននាយខ្លះដែរហើយ 

ស៊ាវចាន់អាចដឹងថាអុីបូមិនព្រមហារមាត់និយាយប្រាប់ដោយផ្ទាល់ទេ ទើបជំនួសនាំគេមកទីកន្លែងនេះដើម្បីអើយមើលឃើញជាក់ស្តែងនឹងយល់ដឹងខ្លួនឯង ព្រោះថារឿងខ្លះមិនមែនអាចចេះតែនិយាយប្រាប់យ៉ាងងាយស្រួលទេ

ជាពិសេសនៅពេលអ្នកគ្រូនិយាយគ្នាជាមួយរាងស្តើង អុីបូក៏អាចដឹងថាគាត់កំពុងនិយាយរឿងរបស់នាយទៅកាន់ចាន់ ទើបត្រឹមញញឹមសប្បាយចិត្តដែលស៊ាវចាន់មិនសួរនាយដេញដោលវែងឆ្ងាយ មានន័យថាគេក៏យល់ចិត្តនាយណាស់ដែរ

"ត្រង់នេះជាកន្លែងដែលខ្ញុំចូលចិត្តនៅម្នាក់ឯងបំផុតកាលពីនៅក្មេង"និយាយផងបន្លំកើយស្មាររាងតូចផងដៃក៏ស្រវាយកមកថើបថើរៗ គ្មានសម្លេងអ្វីទៀតទេមានតែភាពស្ងប់ស្ងាត់និងសម្លេងខ្យល់បក់  ខណៈមនុស្សពីរនាក់នៅតែកៀកកើយគ្នាសម្លឹងមើលព្រះទិត្យរៀបលិចជាមួយគ្នា មានមនុស្សមិនច្រើនទេដែលអាចអង្គុយមើលទិដ្ឋភាពស្អាតៗបែបនេះជាពិសេសគឺមើលជាមួយមនុស្សដែលខ្លួនឯងបានស្រលាញ់ ពិតជាមានក្តីសុខណាស់

" តទៅខ្ញុំមិនអោយលោកនៅត្រង់នេះម្នាក់ឯងទៀតទេ បើត្រង់នេះមានលោកត្រូវមានខ្ញុំ ពួកយើងនិងផ្សាភ្ជាប់ទុក្ខនិងសុខជាមួយគ្នាល្អដែរទេ?" សុខៗលឺសម្តីស៊ាវចាន់និយាយឡើងអុីបូក៏ឈប់កើយស្មាររាងស្តើងសម្លឹងមើលមុខចំៗមិនព្រិចភ្នែករួចក៏ស្រវាទាញយកទៅអោប

"ហុឹម!អរគុណខ្លាំងណាស់"

" ពួកយើងទទួលយកគ្នាហើយត្រូវទេ?"ស៊ាវចាន់

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now