part 19:សង្សាររបស់អូន

Start from the beginning
                                        

" អរគុណអ្នកគ្រូណាស់បាននិយាយប្រាប់ខ្ញុំពីរឿងនេះ"គាត់ញញឹមតប ព្រោះគិតថារឿងខ្លះបើកាន់តែលាក់ទុកនិងគ្មានអ្នកបានដឹងបញ្ចេញបានក៏បញ្ចេញខ្លះទុកច្រើនពេកក៏មិនកើត

" ទៅលេងជាមួយក្មេងចុះណា អ្នកគ្រូទៅចាក់ទឹកយកមកអោយ"

" បាទ" ស៊ាវចាន់ញញឹមទៅកាន់គាត់ ពេលគាត់ដើរចេញទៅបាត់សម្លឹងមើលមុខអុីបូទាំងដកដង្ហើមធំមិននឹកស្មានថាជីវិតនាយកំសត់បែបនិងសោះ

" ស៊ាវចាន់...បងនិយាយជាមួយអ្នកគ្រូយូរណាស់មើលចុះខ្ញុំចែករបស់របអោយក្មេងៗអស់បាត់"

" សុំទោស...ជក់និយាយដើមលោកពេកហ្នឹងហើយក៏ភ្លេចខ្លួន"

" ហឹស! និយាយដើមគេហើយនៅប្រាប់ទៀតគួរតែដាក់ទោសល្អទេ? " រាងក្រាស់យកមុខទៅប៉ះនិងច្រមុះរាងស្តើងបែបញ៉ោះលេងសើចតែស៊ាវចាន់ក៏ដកខ្លួនចេញ

" ត្រង់នេះមិនមែននៅពីរនាក់ទេ" ស៊ាវចាន់ងាកឆ្វេងស្តាំក្រែងអ្នកណាឃើញ ខណ:ក្មេងនាំគ្នាលេងខាងមុខពួកគេរត់លេងយ៉ាងសប្បាយ

" ចឹងរកកន្លែងនៅតែពីរនាក់ល្អទេ"

" ឡប់សតិ"រាងតូចញញឹមបែរមុខចិត្តពីរាងក្រាស់

" ញាំទឹកសិនទៅ"ភ្លាមៗអ្នកគ្រូក៏បានដើរមកហុចទឹកអោយអ្នកទាំងពីរ

" អរគុណបាទ"

" បន្តជជែកគ្នាចុះ អ្នកគ្រូទៅហៅក្មេងៗអោយងូតទឹកសិនល្ងាចហើយ"

" អញ្ជើញអ្នកគ្រូ"

ខណៈអ្នកគ្រូរវល់ហៅក្មេងៗអោយទៅងូតទឹកអុីបូក៏បានចាប់ដៃស៊ាវចាន់ផងដែរ!

"តោះទៅកន្លែងដែលមានតែយើងពីរនាក់"រាងក្រាស់និយាយដូច្នេះរួចក៏បាននាំស៊ាវចាន់មកក្រោកដើមឈើធំមួយដែលមានទោងសម្រាប់អង្គុយលេងនៅត្រង់នោះថែមទាំងអាចមើលទេសភាពពេលព្រះអាទិត្យរៀបលិចយ៉ាងស្រស់ស្អាតទៀតផង

" វ៉ោយ ស្អាតណាស់" ស៊ាវចាន់អង្គុយលើទោងសម្លឹងមើលទេសភាពពោលពាក្យសរសើរថាស្អាតពីព្រះអាទិត្យដែលរៀបលិច ចំណែកអុីបូដែរនៅឈរពីក្រោយខ្នងរាងស្តើងដែលអង្គុយលើទោងក៏និយាយបន្លឺពីក្រោយថា

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now