part 19:សង្សាររបស់អូន

Start from the beginning
                                        

" អត់ទេ...ពួកយើងទើបស្គាល់គ្នាប្រហែលជិត២ខែ"លឺស៊ាវចាន់ឆ្កើយដូច្នេះគាត់ក៏និយាយបន្ត

" ពេលទំនេរគេតែងតែមកទីនេះទិញរបស់របអោយក្មេងៗ ផ្តល់លុយផ្គត់ផ្គង់មណ្ឌលរៀងរាល់ខែមិនដាច់ "

" ស្តាប់មើលទៅគេពិតជាស្រលាញ់នៅទីនេះណាស់"

" គេជាក្មេងកំព្រាត្រូវឪពុកម្តាយបោះបង់ចោលតាំងពីក្មេង"

" បោះបង់ចោល?" លឺបែបនេះស៊ាវចាន់ស្លុតចិត្តណាស់ក៏ងាកមុខសម្លឹងមើលមុខរាងក្រាស់កំពុងលេងបោះបាល់ជាមួយក្មេងៗដណ្តើមគ្នាយ៉ៃ  នាយងាកមកឃើញក៏បានញញឹមដាក់ដូចគ្នា

" ក្មេងនោះរឹងរូសណាស់តាំងពីក្មេងមកមិនសូវចេះនិយាយពីទុក្ខលំបាកខ្លួនឯងប្រាប់អ្នកដទៃទេ ពេលខ្លះក៏ឈាមត្រជាក់ពេក ពេលខ្លះក៏ស្មោះត្រង់ពេក មានមនុស្សមិនច្រើនទេដែលនៅជាមួយគេបាន"

" ដូច្នេះ?" ស៊ាវចាន់ងាកមុខមកសួរព្រោះចង់ដឹងបន្ថែម

" កាលពីក្មេងអាយុជិត១៣ឆ្នាំគេត្រូវក្មេងៗជាមួយគ្នាធ្វើបាបចាក់សោរនៅក្នុងឃ្លាំងអស់រយ:ពេល៥ថ្ងៃ ប៉ុន្តែគេមិនបានយំមិនបានស្រែក មិនបានបង្ហាញអារម្មណ៍អ្វីសោះ គេមិនមាត់ករមិននិយាយអីទាំងអស់ពីរឿងដែលកើតឡើង បែបនេះហើយគ្រូចេះតែបារម្ភថាគេធំឡើងនិងជាមួយការគ្មានមនោសញ្ចេតនាទេដឹង? "

" ចុះគេចេញពីឃ្លាំងនោះបានយ៉ាងម៉េច?"

" ហាជិ តូសាជាអ្នកទៅរកឃើញ តែក្មេងនោះមិនបានប្រាប់ពីរឿងកើតឡើងឡើយគ្រូបានដឹងពីតូសាជាអ្នកប្រាប់" លឺបែបនេះស៊ាវចាន់រឹតតែភ្ញាក់ផ្អើល

" តូសា ហាជិ ក៏ធំឡើងនៅទីនេះដែរឬអ្នកគ្រូ?"

"ចាសត្រូវហើយ ហាជិត្រូវប៉ាម៉ាក់ស្លាប់ចោលអស់គ្មានសាច់ញាតិនៅអាយុ៧ឆ្នាំ តូសាជាក្មេងអភ័ព្វកើតមករស់នៅមានក្តីសុខមិនបានប៉ុន្មាន ឪពុកម្តាយត្រូវភ្លើងឆេះស្លាប់ក៏មកនៅទីនេះក្នុងអាយុ១០ឆ្នាំ ពួកគេទាំងបីរបានធំឡើងជាមួយគ្នា ក្មេងពីរនាក់នោះក៏ចូលចិត្តដើរតាមអុីបូតាំងពីក្មេង តាមត្រុកៗតែម្តង បើទោះបីជាអុីបូមិនដែលស្តីរកក៏ដោយ ចេះធំឡើងអាចចុះសម្រុងគ្នាបានហឹសៗ"

បញ្ចាំចិត្តស្នេហ៍Where stories live. Discover now