តែបេីក្រឡេកមកមេីលវិមានដ៏ធំស្គឹមស្គៃកណ្តាលទីក្រុងឯនេះវិញហាក់មានសភាពវឹកវរសោះកក្រោះជាខ្លាំង មិនដឹងជាមានហេតុទាស់គ្នាអ្វីភូមិគ្រឹះដ៏ស្រស់ឆេីតមួយនេះបែរជាមានសម្លេងក្រេាធគ្នាមិនគួរឲ្យចង់ស្តាប់ទៅវិញ~
 
    " យេីងប្រាប់នាងហេីយមែនទេ ថាគាត់ជាគូរដណ្តឹងរបស់យេីង នាងមុខក្រាស់ ឥតកេរ្តិ៍ខ្មាស់ចូលចិត្តតេាងទាមរបស់គេ " សម្លេងស្រួយស្រេសបន្លឺឡេីងកាត់ប្រលប់កងរំពងពេញភូមិគ្រឹះ នរ:ល្អឆេីតបបូរមាត់ក្រហមឆេះស្តីឡេីងទាំងសម្លក់អ្នកម្ខាងទៀតដេាយការចងគុំនំុំ បេីតាមមេីលទឹកមុខកាច ឆ្នាស់មិនធម្មតាទេ!

    " ជាគូរដណ្តឹងឯងតេីវាយ៉ាងមិច សំខាន់គាត់មិនបានចូលចិត្តឯង គាត់ចូលចិត្តយេីងពេញចិត្តនិងយេីង គាត់ភ្ជាប់ពាក្យជាមួយឯងព្រោះតែធ្វេីតាមការសន្យារបស់ប៉ាឯងនិងប៉ាគាត់តែប៉ុណ្ណោះ " នារីម្ខាងតបតវាចាឡេីងទាំងញញឹមលាក់គំនួចខណ:កំពុងបញ្ឆេះភ្លេីងកំហឹងឲ្យអ្នកម្ខាងទៀតឆេះឆួលបានសម្រេច~
     " ឥតកេរ្តិ៍ខ្មាស់ ស្រីថេាកទាប ស្រីចង្រៃចូលចិត្តដណ្ដើមរបស់គេ ខ្វះប្រុសណាស់មែនទេ? "
    ចុះវាយ៉ាងមិច? មែនយេីងចូលចិត្តដណ្តេីមរបស់គេហេីយយេីងនិងដណ្តេីមអ្វីដែរជារបស់ឯងមកទាំងអស់  ឲ្យឯងឈឺចាប់រហូតគ្រាំទ្រូង គាំងបេះដូងហេីយស្លាប់ មានឯងនៅវាទេីសមុខទេីសមាត់យេីងខ្លាំងណាស់ !!
     " យេីងនិងសម្លាប់នាង ស្រីឆ្កួត "មិននិយាយតែមាត់ ស្ទុះមកច្របាច់-កអ្នកម្ខាងទៀតសឹងតែត្រដរខ្យល់

   " ហាស៎..ហ៎ាច្របាច់មក! សម្លាប់យេីងមក!យេីងចង់ដឹងណាស់ថា បេីមានរឿងនោះកេីតឡេីងតេីគ្រប់គ្នានិងស្អប់ឯងខ្លាំងប៉ុណ្ណា មនុស្សមាត់អាក្រក់ ចិត្តអាក្រក់ដូចជាឯងមិនសមនិងទទួលបានក្តីស្រលាញ់ពីអ្នកផ្ទះនេះសូម្បីតែបន្តិច ជេយ៉ុនឡាវេី "

   " នាង!ស្រីចង្រៃនាងឯងស្លាប់ទៅ "
   " ហ្ហឹស! ក្មេងគ្មានម៉ែឪប្រដៅដូចជាឯង គ្មានខួរគិត បេីខ្លាំងក៏សម្លាប់យេីងពេលនេះមក! " ទោះត្រូវគេច្របាច់-កសឹងអស់ខ្យល់
ប៉ុណ្ណាក៏នាងតូចតសម្តីនិយាយទាំងសេីចក្នុងភាពជាអ្នកឈ្នះដដែល
   
    "នាងដឹងទេ យេីងស្អប់ពាក្យថាគ្មានម៉ែឪប្រដៅនេះណាស់ ឆាប់ទៅស្លាប់ទៅ "កំហឹងកេីនទ្វេ មេាហ:បាំងមុខរន:ទាញអ្នកម្ខាងទៀតមកទល់និងមាត់ជណ្តេីររុញទ្រូងនាងក្រមុំថយធ្លាក់ចុះមកខាងក្រេាមទាំងមិនស្ទាក់ស្ទឺរសូម្បីបន្តិច " ស្របពេលអ្នកម្ខាងទៀតបែរជាសេីចយ៉ាងពេញចិត្តទៅវិញ "
  
   ប៊្រូស~

សន្និវាសស្នេហ៍Место, где живут истории. Откройте их для себя