🌸ភាគទី ១៥ : ការសម្រេចចិត្តចុងក្រោយ🌸

295 41 26
                                        

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🌸ភាគទី ១៥ : ការសម្រេចចិត្តចុងក្រោយ🌸

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


🌸ភាគទី ១៥ : ការសម្រេចចិត្តចុងក្រោយ🌸

លោកម្ចាស់ថែជុនត្រឡប់មកពីខេត្តវិញក្នុងរយៈពេលជាច្រើនខែ ពេលមកដល់ផ្ទះក៏បានជួបនឹងកូនស្រីកំពុងតែអង្គុយក្រេបទឹកតែនៅក្នុងបន្ទប់ទទួលភ្ញៀវយ៉ាងស្រស់ស្រាយ។

"យូជិន"

"ប៉ាមកវិញហើយ!" ស្រីស្រស់រត់ទៅរកឪពុកហើយឱបដៃទាញឲ្យគាត់មកអង្គុយនៅលើកៅអី "កូននឹកប៉ាខ្លាំងណាស់ លើកនេះប៉ាទៅយូរដល់ហើយ"

"លើកនេះនៅអណ្ដូងរ៉ែរកត្បូងបានច្រើនណាស់ ទម្រាំតែចាត់ការហើយក៏ប្រើពេលយូរបែបនេះឯង"

"តាមពិតអ៊ីចឹងសោះ"

"យ៉ាងម៉េចហើយកូន នៅផ្ទះម្នាក់ឯង?"

"កូនសុខសប្បាយទេប៉ា និយាយអ៊ីចឹងលើកនេះប៉ាមកនៅផ្ទះវិញយូរឬអត់?" លោកថែជុនសម្លឹងមើលកូនស្រីស្ងៀម ខណៈស្នាមញញិមស្រស់ស្រាយរបស់នាងចាប់ផ្ដើមបាត់ម្ដងបន្តិចៗ ហើយចងចិញ្ចើមងឿងឆ្ងល់ពីអាកប្បកិរិយារបស់អ្នកជាឪពុក "ហេតុអ្វីបានជាសម្លឹងមកកូនបែបនេះ? ប៉ាមានរឿងអ្វីចង់និយាយជាមួយកូនឬ?"

លោកថែជុនឆ្លើយតបភ្លាម៖

"ប៉ាគ្រាន់តែចង់ឲ្យកូនគិតឲ្យបានល្អិតល្អន់ជាងនេះមុននឹងធ្វើអ្វីម្យ៉ាង មិនមែនប៉ាមិនដឹងទេថាកូនបានធ្វើអ្វីខ្លះ"

🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)Where stories live. Discover now