ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🌸ភាគទី ០៤ : មនុស្សពិសេស🌸
ចាប់ពីពេលនោះមក សុងហ៊ុនមិនដែលបដិសេធទៅភូមិគ្រឹះត្រកូលគីមឡើយ គេទៅសឹងតែរៀងរាល់សប្ដាហ៍ម្ដងឬអាចពីរដង រហូតធ្វើឲ្យអ្នកដទៃគិតថាអ្នកកំលោះមានចិត្តទៅលើកូនក្រមុំផ្ទះនោះយ៉ាងពិតប្រាកដណាស់ សូម្បីតែយូជិនក៏គិតដូច្នោះដែរ។
តែអ្នកណាទៅដឹងទៅថា សុងហ៊ុនទៅភូមិគ្រឹះត្រកូលគីមព្រោះតែបំណងផ្សេង មិនមែនព្រោះតែមានចិត្តប្រតិព័ទ្ធលើយូជិនដូចដែលគ្រប់គ្នាយល់ច្រឡំឡើយ។
សុងហ៊ុននិងយូជិនចេញមកអង្គុយជជែកគ្នាលេងនៅសួនច្បារខាងមុខដូចរាល់ដង ក្រោយពីទទួលទានអាហារពេលល្ងាចរួចហើយ។ អ្នកកំលោះអង្គុយស្ងាត់ៗស្ដាប់នាងក្រមុំនិយាយបូបាច់ពីនេះពីនោះយ៉ាងរួសរាយ បន្ទាប់មកនាងក៏សង្កេតឃើញថាសុងហ៊ុនកំពុងតែភ្លឹកស្មារតីដូចគិតដល់រឿងផ្សេង។
"បងសុងហ៊ុន បងកំពុងស្ដាប់ខ្ញុំឬអត់?"
"អ៎! ឲ្យបងសុំទោស បងមានរឿងឲ្យគិតតិចតួច"
"មានរឿងអីមិនសប្បាយចិត្តមែនទេ បងអាចប្រាប់ខ្ញុំបានណា៎"
"មិនមែនជារឿងធំដុំអីទេ យូជិនកុំបារម្ភអី"
YOU ARE READING
🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)
Fanfiction"ឲ្យបងសុំទោស..." អ្នកកំលោះពោលពាក្យសុំទោសចេញមក យ៉ាងខ្សោះខ្សោយ។ ខណៈនោះ ស្រាប់តែមានផ្កាប៉េសមួយទង រសាត់តែលតោលនៅលើអាកាសា ចាកឆ្ងាយពីគេបន្តិចម្ដងៗ រហូតបាត់ស្រមោលពីក្រសែភ្នែក លែងបានជួបជួនវិញទៀត។ ដូចជាមនុស្សម្នាក់ ដែលគេព្យាយាមស្វែងរកអស់ជាច្រើនឆ្នាំ ក៏នៅតែរកម...
