ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🌸ភាគទី ០៣ : ផ្កាប៉េសមួយទង🌸
នៅលើតុធ្វើការខ្នាតកណ្ដាល ពោរពេញទៅដោយឯកសារក្រាស់ខ្មឹក រួមទាំងម៉ូតគំរូនៃចម្លាក់ឈើប្រណីតជាច្រើនបានតម្រៀបគ្នាត្រៀបត្រា ដែលបន្សល់ទុកតាំងពីជំនាន់លោកតាទួត ដែលជាអ្នកផ្តើមគំនិតបង្កើតសិប្បកម្មឈើនេះឡើងមក។ គ្រប់គ្នាបានដឹងថាត្រកូលផាក គឺជាម្ចាស់សិប្បកម្មឈើធំបំផុតនៅក្នុងប្រទេស ដែលមានការផលិតគ្រឿងសង្ហារឹមបែបប្រណីត មានរចនាបទស្រស់ស្អាតឥតខ្ចោះ ដោយជាងស្នាដៃឯកជាច្រើនរូបបានធ្វើការនៅទីនេះ។
បច្ចុប្បន្ន សិប្បកម្មដ៏ល្បីល្បាញមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់លោក ផាក ដុងហ៊ុន ដោយមានផាក យ៉ុងហ៊ុន កូនប្រុសច្បងជួយមើលការខុសត្រូវ និងត្រៀមស្នងតំណែងបន្តផងដែរ។ រីឯ ផាក សុងហ៊ុន កូនប្រុសទីពីរប្រចាំត្រកូលបានជួយមើលការខុសត្រូវ ផ្នែកបញ្ជីនិងការងារផ្សេងៗដែលពាក់ព័ន្ធ ហើយចុងក្រោយគឺកូនស្រីពៅនៃគ្រួសារគឺ ផាក ស៊ូរ៉ា នាងបានរៀបការជាមួយកូនប្រុសរបស់លោកមន្ត្រីជាន់ខ្ពស់ម្នាក់ ហើយបានចេញទៅរស់នៅផ្ទះខាងស្វាមី។
YOU ARE READING
🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)
Fanfiction"ឲ្យបងសុំទោស..." អ្នកកំលោះពោលពាក្យសុំទោសចេញមក យ៉ាងខ្សោះខ្សោយ។ ខណៈនោះ ស្រាប់តែមានផ្កាប៉េសមួយទង រសាត់តែលតោលនៅលើអាកាសា ចាកឆ្ងាយពីគេបន្តិចម្ដងៗ រហូតបាត់ស្រមោលពីក្រសែភ្នែក លែងបានជួបជួនវិញទៀត។ ដូចជាមនុស្សម្នាក់ ដែលគេព្យាយាមស្វែងរកអស់ជាច្រើនឆ្នាំ ក៏នៅតែរកម...
