ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🌸ភាគទី ១១ : សំណើល្បងចិត្ត🌸
សុងហ៊ុនត្រឡប់មកផ្ទះវិញក្រោយពីនៅជាមួយស៊ុននូពេញមួយថ្ងៃ។ បីបួនថ្ងៃកន្លងមកនេះ គេប្រើពេលនៅផ្ទះតែពេលយប់ប៉ុណ្ណោះ បន្ទាប់ពីចេញពីការងារក៏ទៅរកស៊ុននូភ្លាម ថ្ងៃខ្លះក៏នៅផ្ទះតូចជជែកគ្នាលេង ថ្ងៃខ្លះគេក៏នាំស៊ុននូចេញទៅលម្អែខាងក្រៅ ជីវិតពេលនេះគេពិតជាមានក្ដីសុខឥតឧបមា។
ពេលចូលមកដល់ក្នុងផ្ទះ អ្នកកំលោះក៏បានជួបនិងយ៉ុងហ៊ុនអង្គុយផឹកតែនៅលើតុម្នាក់ឯង ហើយកំពុងសម្លឹងមកគេចំ។
"ត្រឡប់មកវិញហើយឬ?"
"បាទ" សុងហ៊ុនឆ្លើយតបមួយម៉ាត់យ៉ាងខ្លី បម្រុងនឹងឡើងទៅបន្ទប់របស់ខ្លួន តែក៏ត្រូវបានឃាត់ដំណើរដោយសម្លេងរបស់យ៉ុងហ៊ុន។
"មួយរយៈនេះឯងមិនសូវមកផ្ទះពេលមេឃភ្លឺសោះ ដឹងទេថាអ្នកម៉ាក់គាត់បារម្ភពីឯងខ្លាំងប៉ុណ្ណា"
"ស្អែកនេះខ្ញុំនឹងមកសុំទោសគាត់ទៅចុះ បងមានអ្វីទៀតឬអត់? បើគ្មានទេ ខ្ញុំសុំឡើងទៅងូតទឹកដេកសិនហើយ"
"សុងហ៊ុន"
សម្លេងហៅរបស់បងប្រុសបានបញ្ឈប់ដំណើររបស់គេជាលើកទីពីរ។ សុងហ៊ុនងាកមកកាន់បងប្រុស ក្នុងកាយវិការរង់ចាំស្ដាប់ថាគាត់នឹងនិយាយអ្វីបន្ត ដោយក្រសែភ្នែកក៏បញ្ជាក់ពីភាពធុញទ្រាន់ឥតមានលាក់បាំង។
YOU ARE READING
🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)
Fanfiction"ឲ្យបងសុំទោស..." អ្នកកំលោះពោលពាក្យសុំទោសចេញមក យ៉ាងខ្សោះខ្សោយ។ ខណៈនោះ ស្រាប់តែមានផ្កាប៉េសមួយទង រសាត់តែលតោលនៅលើអាកាសា ចាកឆ្ងាយពីគេបន្តិចម្ដងៗ រហូតបាត់ស្រមោលពីក្រសែភ្នែក លែងបានជួបជួនវិញទៀត។ ដូចជាមនុស្សម្នាក់ ដែលគេព្យាយាមស្វែងរកអស់ជាច្រើនឆ្នាំ ក៏នៅតែរកម...
