ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🌸ភាគទី ០១ : ព្រមដោះមន្ទិល🌸
រាងខ្ពស់គ្រងដោយឈុតសាមញ្ញតែស័ក្តិសមនឹងយុគសម័យ ដែលផ្ដោតលើការតុបតែងខ្លួនងាយៗ តែមើលទៅមានរាសីទាក់ទាញលេចធ្លោដោយមិនបាច់ពាក់អ្វីច្រើនរញេរញ៉ៃ។ ឈិនយូ ឈានជើងចុះពីលើឡានទំនើបក្រោយបានសញ្ចរមកដល់ភូមិគ្រឹះត្រកូលផាក តាមពេលវេលាដែលបានព្រៀងទុកមុន បបូរមាត់ព្រែករំលេចស្នាមញញិមពព្រាយ ពេលឃើញអ្នកមានគុណមកឈររង់ចាំនៅមុខផ្ទះ។
"ស្វាគមន៍ត្រឡប់មកផ្ទះវិញណា៎កូនប្រុស"
"ខ្ញុំនឹកម៉ាក់ខ្លាំងណាស់" ឈិនយូស្ទុះទៅឱបម្ដាយដោយសេចក្ដីនឹករឭក អស់រយៈពេលជាច្រើនឆ្នាំដែលបានឃ្លាតពីរង្វង់ដៃដ៏សែនកក់ក្ដៅនេះ។
"បែកគ្នាប៉ុន្មានឆ្នាំ កូនប្រុសម៉ាក់សង្ហាជាងមុនច្រើនណាស់"
"ប្រាកដហើយ" ឈិនយូនិយាយដោយធ្វើមុខក្រមិចក្រមើមដាក់ម្ដាយ ហើយក៏ក្រឡេកទៅឃើញស្រ្តីប្រធានមេផ្ទះកំពុងតែឈរញញិមក្បែរនោះ "ជម្រាបសួរអ៊ំស៊ុនឆា ខ្ញុំនឹកអ៊ំខ្លាំងដូចគ្នាហើយនឹកម្ហូបស្នាដៃរបស់អ៊ំផងដែរ"
អ្នកកំលោះដើរទៅឱបយាយស៊ុនឆាវិញម្ដង។
"អ៊ំក៏នឹកអ្នកប្រុសខ្លាំងដូចគ្នា ត្រឡប់មកលើកនេះកុំទៅចោលពួកយើងទៀតណា៎"
YOU ARE READING
🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)
Fanfiction"ឲ្យបងសុំទោស..." អ្នកកំលោះពោលពាក្យសុំទោសចេញមក យ៉ាងខ្សោះខ្សោយ។ ខណៈនោះ ស្រាប់តែមានផ្កាប៉េសមួយទង រសាត់តែលតោលនៅលើអាកាសា ចាកឆ្ងាយពីគេបន្តិចម្ដងៗ រហូតបាត់ស្រមោលពីក្រសែភ្នែក លែងបានជួបជួនវិញទៀត។ ដូចជាមនុស្សម្នាក់ ដែលគេព្យាយាមស្វែងរកអស់ជាច្រើនឆ្នាំ ក៏នៅតែរកម...
