🌸ភាគទី ០៩ : របួសដួងចិត្ត🌸

268 43 13
                                        

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


🌸ភាគទី ០៩ : របួសដួងចិត្ត🌸

ថ្ងៃនេះស៊ុននូងើបពីព្រលឹមដើម្បីមកជួយអ៊ំយ៉ុងហ៊ីរៀបចំអាហារពេលព្រឹក បើទោះបីជាជួយមិនបានច្រើនតែកំលោះតូចក៏នៅតែទទូចចង់ធ្វើ រហូតអ៊ំយ៉ុងហ៊ីមិនអាចបដិសេធបាន។ យ៉ុងហ៊ីញញិមញញែមយ៉ាងមានក្ដីសុខ ព្រោះមួយរយៈនេះអ្នកប្រុសតូចរបស់នាងមានទឹកមុខស្រស់ថ្លាខ្លាំងជាងមុនច្រើនណាស់ មិនបាច់ប្រាប់ក៏ដឹងដែរថាមូលហេតុដោយសារអ្វី។

"ថ្ងៃនេះអ្នកប្រុសសុងហ៊ុននឹងមកទីនេះទៀតមែនទេ?"

ដៃតូចដែលកំពុងតែក្ដិចបន្លែស្រាប់តែគាំងមួយរំពេច ហើយក៏បន្តក្ដិចទៀតព្រមទាំងឆ្លើយដោយអឹមអៀន៖

"បាទ"

"មួយរយៈនេះអ្នកប្រុសតូចរបស់អ៊ំដូចជាខ្លួនមិនសូវជាប់ផ្ទះសោះ ខ្ញុំត្រូវនៅចាំផ្ទះម្នាក់ឯងរាល់ថ្ងៃពិតជាអផ្សុកខ្លាំងណាស់"

"ពិតមែនឬ? ឲ្យខ្ញុំសុំទោសផង បើអ៊ីចឹងថ្ងៃនេះខ្ញុំនឹងសុំអនុញ្ញាតបងសុងហ៊ុននាំអ៊ំយ៉ុងហ៊ីចេញទៅក្រៅដែរ" ស៊ុននូរហ័សឆ្លើយដោយទឹកមុខស្លន់ៗព្រោះដឹងពីកំហុសរបស់ខ្លួន។

🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)Where stories live. Discover now