ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
🌸ភាគទី ១៤ : អស់ជំនឿ🌸
កន្លងផុតទៅរយៈពេលមួយថ្ងៃពេញដែលស៊ុននូអត់អាហារ កម្លាំងកំហែងនៅពេលនេះស្ទើរតែគ្មានសេសសល់ បបូរមាត់ក្រពុំដែលតែងតែមានពណ៌ស្រស់ពេលនេះស្ងួតប្រេះគ្មានសំណើម បំពង់ករីងរៃខ្វះជាតិទឹក ខណៈដែលទូទាំងរាងកាយកម្រើកលែងបាន រីឯសភាពដួងចិត្តក៏លែងមានជីវិតជីវ៉ាទៀតហើយ។
ភាពអស់សង្ឃឹម ភាពឈឺចាប់កំពុងតែជ្រៀតចូលក្នុងក្រអៅបេះដូងបន្តិចម្ដងៗរហូតមិនចង់ជឿថា គ្រប់យ៉ាងគឺជាការពិត... ការពិតដែលសុងហ៊ុនក្បត់ពាក្យសន្យា...
"មនុស្សកុហក ហ៊ឹក!..."
.....
ថ្ងៃនេះយ៉ុងហ៊ីសម្រេចចិត្តថានឹងចូលទៅជួបជាមួយនឹងអ្នកនាងយូជិន ដើម្បីសុំអង្វរពីរឿងរបស់អ្នកប្រុសតូចម្ដងទៀត តែយូជិនបានបដិសេធបំណងរបស់យ៉ុងហ៊ីយ៉ាងដាច់ធមមេត្តា ហើយថែមទាំងគំរាមមកទៀតថាបើយ៉ុងហ៊ីមិនស្ដាប់តាមបញ្ជាទេ អ្នកដែលក្ដៅក្រហាយគឺជាស៊ុននូ។
យ៉ុងហ៊ីដើរយំត្រឡប់មកផ្ទះអ្នកបម្រើវិញយ៉ាងអស់សង្ឃឹម ពេលនេះមិនដឹងថាអ្នកប្រុសតូចយ៉ាងម៉េចទៅហើយទេ បាយទឹកក៏មិនទាន់បានចូលពោះមួយម៉ាត់ កន្លងផុតមកពេញមួយថ្ងៃទៅហើយ។
YOU ARE READING
🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)
Fanfiction"ឲ្យបងសុំទោស..." អ្នកកំលោះពោលពាក្យសុំទោសចេញមក យ៉ាងខ្សោះខ្សោយ។ ខណៈនោះ ស្រាប់តែមានផ្កាប៉េសមួយទង រសាត់តែលតោលនៅលើអាកាសា ចាកឆ្ងាយពីគេបន្តិចម្ដងៗ រហូតបាត់ស្រមោលពីក្រសែភ្នែក លែងបានជួបជួនវិញទៀត។ ដូចជាមនុស្សម្នាក់ ដែលគេព្យាយាមស្វែងរកអស់ជាច្រើនឆ្នាំ ក៏នៅតែរកម...
