🌸ភាគទី ០២ : លំនាំផ្កាប៉េស🌸

567 57 19
                                        

ចំណាំ ៖ រាល់សាច់រឿងដែលអ្នកនិព្ធបានតាក់តែងឡើងគ្រាន់តែជាការស្រមើស្រមៃ រួមទាំងឈ្មោះតួអង្គ និងទីកន្លែងផ្សេងៗគឺគ្រាន់តែជាការសន្មតឡើងតែប៉ុណ្ណោះ ដោយមិនបានពាក់ព័ន្ធឬសំដៅទៅលើបុគ្គលណាម្នាក់ឡើយ។ ដូច្នេះហើយ សូមអ្នកអានទាំងអស់មានវិចារណញ្ញាណក្នុងការអានទាំងអស់គ្នាផងចុះ ហើយក៏សូមអភ័យទោសចំពោះការខុសឆ្គងលើអក្ខរាវិរុទ្ធផ្សេងៗផងដែរ សូមអរគុណ 😊🙏

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


🌸ភាគទី ០២ : លំនាំផ្កាប៉េស🌸

ថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ១៩៦៩...

សូរសៀងសំនៀងតូរតន្រ្តីបែបលោកខាងលិច ត្រូវបានប្រគុំដោយក្រុមភ្លេងល្បីឈ្មោះ អន្ទោលអារម្មណ៍របស់ភ្ញៀវកិត្តិយសឲ្យអណ្ដែតអណ្ដូងទៅតាមចង្វាក់យឺតៗ សមស្របទៅនឹងការក្រេបស្រាក្រហមរសជាតិស្រាលស្រទន់។ ក្នុងពិធីខួបកំណើតរបស់លោក គីម ថែជុន ម្ចាស់អណ្ដូងរ៉ែធំបំផុតប្រចាំប្រទេស បានរៀបចំឡើងយ៉ាងឱឡារឹកស័ក្តិសមនឹងឋានៈ ជាមហាសេដ្ឋីលំដាប់ដំបូងក្នុងប្រទេសនាពេលបច្ចុប្បន្ន។ គ្រប់គ្នាដែលបានមកចូលរួមក្នុងពិធីយប់នេះ ក៏សុទ្ធសឹងតែជាបុគ្គលសំខាន់ៗ មានមុខមានមាត់ក្នុងសង្គម និងជាដៃគូជំនួញធំៗដែលមានបំណងចង់រឹតបន្តឹងផ្នែកអាជីវកម្មជាមួយគ្នា ឲ្យកាន់តែស្អិតល្មួតជាងមុន។

បុរសវ័យ ៤០ ប្លាយដើររាក់ទាក់ភ្ញៀវសំខាន់ដោយស្នាមញញិមប្រិមប្រិយ ដោយមានការនិយាយសំណេះសំណាលតាមការគួរបែបអ្នកធុរកិច្ច។ តែអ្វីដែលទាក់ទាញក្រសែភ្នែករបស់ភ្ញៀវកិត្តិយសបំផុតនៅរាត្រីនេះគឺ នារីរូបឆោមស្រស់សោភា ដែលដើរតាមលោកថែជុនពីក្រោយស្ងាត់ៗ ស្នាមញញិមស្រស់ស្អាតប្រដាប់នៅលើបបូរមាត់ស្ដើងជានិច្ច នៅពេលដែលនាងងាកមករាក់ទាក់ជាមួយភ្ញៀវយ៉ាងសុភាពរាបសា។

🌸និទានស្នេហ៍ លំនាំផ្កាប៉េស🌸 (SUNSUN) (ចប់)Where stories live. Discover now