រឺងៗ
បន្ទាប់ពីនាំគ្នាសំងំផឹកស្រាលើកដាច់ៗអស់ជាច្រើនកំប៉ុងអស់ពេលជាច្រើនម៉ោងម្នាក់ៗស្រវឹងឡើងដេកស្ពាបពេញលើតុដល់ថ្នាក់ទូរសព្ទរោទឺឡើងម្នាក់ៗរាវរកតាពាសពេញនឹង
" ចាន់ហ៎ា...ទូរស័ព្ទបងមានអ្នកខលមក"
" ហ៊ឹម...អ្នកណាខលមកស្មាននេះ?" ស៊ាវចាន់លើកទទួលសួរទៅកាន់អ្នកម្ខាងទៀតទាំងបើកភ្នែកមិនរួចសម្លេងងុលៗព្រោះតែជាតិស្រាធ្វើអោយអ្នកស្តាប់លឺនៅម្ខាងទៀតដឹងភ្លាមថាស្រវឹងស្រា
< បងនៅឯណាខ្ញុំទៅយក?>
" ហ៎ាសនៅ...ខ្ញុំនៅឯណាចេះ?" ស៊ាវចាន់ងើបមុខឡើងពីតុងាកមុខមើលចុះឡើងពេញក្នុងហាងស្រា គេស្រវឹងឡើងលែងដឹងអ្វីហើយ មិនដឹងផងថាអ្នកណាជាអ្នកខលមក
<ខ្ញុំសួរបងម្តងទៀត? ឆាប់ប្រាប់មកកំពុងនៅឯណា?>
" អឹកៗ" ស៊ាវចាន់តាអើករួចបានចាប់ផ្តើមនិយាយ
"ប៉ៃប៉ៃ ពួកយើងកំពុងនៅឯណាឥឡូវ?"
" Awwក្រែងបងនាំខ្ញុំមកផឹកស្រានោះអី"ប៉ៃប៉ៃងើបមុខចេញពីតុទាំងបើកភ្នែកព្រឹមៗហើយឆ្លើយ
" អ៎ាដឹងហើយ...ខ្ញុំនៅហាងស្រា"ស៊ាវចាន់លឺស៊េវប៉ៃប្រាប់ក៏សើចបែបមនុស្សស្រវឹងនិងប្រាប់ទៅអ្នកម្ខាងទៀត គ្រាន់តែបានដឹងភ្លាមគេចុចបិទបាត់
បន្តិចក្រោយមក
អុីបូបានមករកស៊ាវចាន់ឃើញនៅហាងស្រាជាមួយប៉ៃប៉ៃទើបនាយប្រើអោយហាជិនិងតូសាសួរនាំហើយជូនគេទៅផ្ទះចុះ ចំណែកស៊ាវចាន់នាយជាអ្នកចាត់ចែង
តាមពិតទៅមុននេះនាយបានទៅរកចាន់នៅផ្ទះហើយថែមអង្គុយរង់ចាំនៅសាឡុងយ៉ាងយូរតែមិនឃើញស្រមោលស៊ាវចាន់សោះ ទើបនាយដាច់ចិត្តខលសួរអ្នកណាទៅដឹងថាកំពុងនាំគ្នាផឹកស្រានោះ? បណ្តោយអោយនាយរង់ចាំអន្ទះអន្តែង បារម្ភគេម្នាក់ឯង ដល់ឃើញសរភាពស្រវឹងជោគជាំដូចកូនទន្សាយធ្លាក់ទឹករៀងក្រពុលមុខបន្តិច !
ប្រឹប~
មកដល់ផ្ទះស៊ាវចាន់ភ្លាមនាយដាក់រាងកាយស្តើងទៅលើស្រឡុងសិនរួចដោះស្បែកជើងអោយហើយដោះអាវក្រៅចេញមួយជាន់ព្រោះរាងតូចពេលស្រវឹងរអ៊ូថាក្តៅៗ
part 13:បងជារបស់ខ្ញុំ
Start from the beginning
