ភាគទី១៥

449 46 5
                                    

   ក្រុមគ្រូពេទ្យឃើញជុងវ៉ុនយំខ្លាំងពេកក៏ចាប់គេចាក់ថ្នាំសន្លប់រួញរុញគេចេញទៅសម្រាកនៅបន្ទប់ម្ខាងបន្ទាប់មកក៏ហៅលីសាមកខ្សឹបប្រាប់តិចៗ។លីសាពិតជាស្លុតចិត្តខ្លាំងណាស់នាងមិនអាចធ្វើអ្វីបានក្រៅពីនាំជេននីទៅសម្រាកហើយមកមើលកូនតូចរបស់ស៊ុននូ។គ្រូពេទ្យក៏ព្យាយាមធ្វើចលនាបេះដូងឲ្យនាយតូច។
   អស់ជាងបីម៉ោងទៅហើយគ្រប់យ៉ាងនៅតែស្ងាត់ឈឹងដដែល គ្រប់គ្នាអស់សង្ឃឹមរលីងទើបលីសានាងសម្រេចចិត្តតេទៅប្រាប់ជេយ៍ពីរឿងនេះ។
   សុងហ៊ុនកំពុងតែចូលមក ដោយយកឯកសារពីប៉ារបស់គេមកឲ្យជេយ៍ក៏ចូលមកចំពេលទូរស័ព្ទរបស់ជេយ៍រោទិ៍ល្មម។
   ទឺតៗទឺតៗ
   ជេយ៍លើកទូរស័ព្ទមកឃើញជាលេខរបស់លីសាក៏លើកភ្លាមមិនបង្អង់យូរនោះទេព្រោះគេក៏បានដឹងថាថ្ងៃនេះជាថ្ងៃដែលស៊ុននូត្រូវសម្រាល។
   “អាឡូលីស!យ៉ាងម៉េចហើយស៊ុននូ?”
   “គ-គឺ...”
   “គឺអី?”
   “ស៊ុននូគេ...គេ”
   ក្ដុក!!! ឯកសារដែលនៅក្នុងដៃរបស់សុងហ៊ុនក៏ត្រូវបានជ្រុះភ្លាមៗបន្ទាប់ពីឮឈ្មោះរបស់ស៊ុននូ។គេមិនបានដឹងទេថាមានរឿងអី?តែសម្លេងរបស់លីសាអាចឲ្យគេប៉ាន់ស្មានបានថាវាមិនមែនជារឿងល្អឡើយ។
   “នេះមានរឿងអី?!!!!”សុងហ៊ុនស្រែកមួយទំហឹងដាក់ជេយ៍ធ្វើឲ្យជេយ៍ដែលកំពុងតែនិយាយទូរស័ព្ទមានការស្រឡាំងកាំងជាខ្លាំងព្រោះមិនដឹងថាសុងហ៊ុនចូលមកដល់តាំងពីថ្មើរណា?
   “ស្ដាប់បងសិនសុងហ៊ុន...គឺថា...”
   “បងកុហកខ្ញុំមែនទេ?តើស៊ុននូគេកើតអី?ឬក៏បងចង់ឲ្យគេស្លាប់ទាំងខ្ញុំមិនបានឃើញមុខគេ?បងក៏ដឹងថាខ្ញុំស្រឡាញ់គេប៉ុណ្ណា?ហេតុអីក៏បងលាក់បាំងនឹងខ្ញុំ....ហេតុអី!!!!!”សុងហ៊ុនស្រែកឡើងតឹងសរសៃ.កព្រមទាំងក្របួច.កអាវជេយ៍ជាប់មិនលែងឯអ្នកយាមខាងក្រៅពេលឮសម្លេងខ្លាំងៗក៏នាំគ្នារត់ចូលមកឃាត់សុងហ៊ុនមិនឲ្យប្រើហិង្សាលើជេយ៍។សម្លេងទាំងប៉ុន្មានក៏បានលាន់ឮចេញពីទូរស័ព្ទធ្វើឲ្យលីសាបានឮគ្រប់យ៉ាងដែលសុងហ៊ុនបាននិយាយ លីសាមិនអាចទប់ទឹកភ្នែកជាប់ទេ នាងហៀបនឹងប្រាប់ជេយ៍ទៅហើយតែមិននឹកស្មានថាសុងហ៊ុននឹងមកនោះទេ។បើសិនជាសុងហ៊ុនដឹងថាស៊ុននូមិនអាចនៅជួបមុខគេជារៀងរហូតនោះតើគេនឹងមានអារម្មណ៍បែបណា?គេអាចទទួលយកបានទេ?តើគេនឹងគិតបែបណាចំពោះជេយ៍?គេនឹងស្អប់ជេយ៍ដូចជាស្អប់ម៉ាក់របស់ជេយ៍ដែរទេ?
    .....
    (ខ្ញុំនៅឯណា?ហេតុអីក៏កន្លែងនេះស្រស់ស្អាតម្ល៉េះ?)ស៊ុននូដើរបណ្ដើរគិតក្នុងចិត្តបណ្ដើរ។នៅក្នុងសួនច្បារដ៏ស្រស់ស្អាតមានផ្កាចម្រុះពណ៌ នាយតូចស្ថិតក្នុងឈុតកូនកម្លោះពណ៌សក្បុសលម្អដោយបូពណ៌កុលាបនៅនឹង.កផងពិតជាសមឥតទាស់។នាយតូចដើរដោយអារម្មណ៍ល្អមិនយូរប៉ុន្មានគេក៏បានឮសម្លេងយ៉ាងអ៊ូអរ សម្លេងនោះគួរតែជាសម្លេងនៃសុភមង្គលតែមិនមែនទេ វាជាសម្លេងយំសោកទួញថ្ងូររបស់មនុស្សគ្រប់រូបនៅចំពោះមុខក្ដារមឈូសដ៏ស្រស់ស្អាតមួយ។ស៊ុននូឈានជើងដើរចូលមួយៗហើយក៏សួរទៅកាន់អ្នកយាមម្នាក់ដែលយាមនៅខ្លោងទ្វារខាងមុខដែលលម្អទៅដោយផ្កាពណ៌លឿងនិងពណ៌សដេគ័រក្រណាត់ពណ៌ខ្មៅ។
    “អត់ទោសលោកពូតើពួកគេកំពុងធ្វើអី?”
   “...”មិនមានការឆ្លើយតបទេព្រោះអ្នកយាមនោះហាក់មិនបានឃើញវត្តមានរបស់នាយតូចឡើយ នាយតូចនៅឈររេរង់បន្តិចក៏ស្រាប់តែមាននារីម្នាក់ដើរបុកគេតែគេបែរជាមិនដួលសោះ។(នេះមានរឿងអីកើតឡើង?)
    “ស៊ុននូ ...ស៊ុននូហា៎...ហឹក....ក្រោកមក...ក្រោកមកនិយាយជាមួយបងមកហឹកៗ”សម្លេងរបស់ជេននីបានធ្វើឲ្យនាយតូចរហ័សងាករកមើលហើយក៏ឃើញថាជេននីដែលមានលីសានៅឈរឱបពីក្រោយផងនោះកំពុងតែយំតោងក្ដារមឈូសយ៉ាងសសឹកភ្នែកនាងហើមពោរដោយសារតែយំច្រើនពេក។
   “បងជេន...ខ្ញុំនៅទីនេះបង”ទោះបីជាខំស្រែកយ៉ាងណាក៏គ្មានអ្នកណាបានឮពីសម្លេងរបស់នាយតូចឡើយ ទើបនាយតូចមិនអស់ចិត្តដើរចូលទៅរកមឈូសកាន់តែកៀកឡើងៗហើយគេក៏បានឃើញរាងកាយរបស់ខ្លួនឯងដេកយ៉ាងស្លេកស្លាំងស្ដូកស្ដឹងក្នុងក្ដារមឈូស។ទឹកភ្នែកដែលមិនដឹងមកពីណាក៏ស្រាប់តែហូរដូចទឹកបាក់ទំនប់ នាយតូចមិនអាចធ្វើចិត្តបានភ្លាមៗនោះទេគេពិតជាមិនទាន់បានធ្វើចិត្តទទួលយកនូវរឿងគ្រប់យ៉ាងពិតមែន។
   “ហឹកហ៉ឺ...អត់ទេ....អត់ទេ...ហឹក...ខ្ញុំ...ខ្ញុំមិនបានស្លាប់ទេ...ហឹក....”
   “ស៊ុននូ...ស៊ុននូ...បងស្រឡាញ់អូនណាស់....ហេតុអីក៏អូនដាច់ចិត្តទៅចោលបងនិងកូន?អូនមិនស្រឡាញ់កូនទេមែនទេ?អូនមើលចុះកូនយើងស្អាតខ្លាំងណាស់”សុងហ៊ុននិយាយទៅកាន់អ្នកដែលដេកក្នុងមឈូសដោយបីកូនតូចនៅក្នុងដៃផង។នាយតូចខំសម្លឹងមើលមុខកូនតែគេមិនអាចឃើញនោះទេគេមិនបានសម្លឹងឃើញមុខរបស់កូនឡើយព្រោះតែគេមិនបានឃើញមុខកូនពេលដែលគេបានសម្រាលកូនរួច។
   “កូន?កូន...ខ្ញុំចង់ឃើញមុខកូន...កូន...អត់ទេ ...សុងហ៊ុន...អូនស្រឡាញ់បងនិងកូន...ហឹកៗ...សុងហ៊ុន!!បងឮអូនហៅទេ?ផាក សុងហ៊ុន...ហឹកៗ”នាយតូចយំផងប្រឹងចាប់ដៃសុងហ៊ុនអង្រួនផងតែមើលទៅសូម្បីតែអារម្មណ៍ដឹងថាប៉ះក៏គ្មានផងព្រោះគ្មានអ្នកណាអាចមើលឃើញស៊ុននូឡើយ។
    “អត់ទេ!!!មិនពិតទេ!!!ខ្ញុំត្រូវតែឃើញមុខកូន...ហឹកៗ”នាយតូចយំៗ...យំៗរហូតទាល់តែដួលបិទភ្នែកសន្លប់ទៅលើដីបាត់ទៅ។
   ជេយ៍បានប្រាប់គ្រប់យ៉ាងទៅកាន់សុងហ៊ុនទាំងអស់ទោះបីជាត្រូវក្បត់សន្យាជាមួយស៊ុននូក៏ដោយតែគេក៏មិនអាចអាត្មានិយមបណ្ដោយឲ្យស៊ុននូចិញ្ចឹមកូនតែម្នាក់ឯងដោយមិនព្រមទទួលយកការទទួលខុសត្រូវពីសុងហ៊ុនឡើយ។តែគ្រប់យ៉ាងក៏ហួសពេលទៅហើយព្រោះលីសាបាននិយាយតែមួយម៉ាត់ថាចប់ហើយ...សុងហ៊ុនធ្លាក់ថ្លើមមក្ដុកមិននិយាយអ្វីទាំងអស់គេដាក់ខ្លួនដេកលើសាឡុងទាំងមិនមានអារម្មណ៍ក្នុងខ្លួន។គ្មានអ្នកណាអាចយល់ពីគេបានទេហើយគេក៏មិនចង់ឲ្យមានអ្នកណាមកយល់ពីគេដែរលើកលែងតែមនុស្សម្នាក់ មនុស្សម្នាក់ដែលគេតែងតែទន្ទឹងរង់ចាំ ចាំរហូតមិនអាចជួបមិចបាន ចុងក្រោយមានតែស្រមោលប៉ុណ្ណោះ។
    (ហេតុអី!!!!ហេតុអីទៅ!?ហេត្អីទេវតាលេងសើចនឹងជីវិតខ្ញុំបែបនេះ? ....ហឹកហា៎!!!!តើឲ្យខ្ញុំរស់បែបណា?...ហ៉ឺ...ហឹក....ខ្ញុំខំប្រឹងគ្រប់យ៉ាងព្រោះតែដើ ម្បីគេ...ហេតុអីក៏ដកយគេចេញពីខ្ញុំ???....អាយ៎!!!!)សុងហ៊ុនស្ទុះទៅដាល់ជញ្ជាំងខ្លាំងៗមិនដឹងឈឺសូម្បីបន្តិចគេដាល់រហូតទាល់តែបែកឈាមដៃហូរស្រក់ចុះដូចជាទឹក។ឃើញបែបនេះជេយ៍ក៏បានមកចាប់ឱបសុងហ៊ុនពីក្រោយកុំឲ្យគេធ្វើបែបនេះទៀតព្រោះវាមិនអាចធ្វលើឲ្យពេលវេលាត្រឡប់ក្រោយវិញបានទេ។
    “បានហើយសុងហ៊ុន!!!ឯងឆ្កួតទេហេស?ទឯងវាយដល់ស្លាប់ទៀតក៏មិនអាចទាញដង្ហើមស៊ុននូឲ្យត្រឡប់មកវិញបានដែរ...ឯងឈប់ទៅហើយសន្សំកម្លាំងមើលថែកូនប្រុសរបស់ឯងទៅ!!!ស៊ុននូគេទៅហើយ អ្វីដែលឯងត្រូវធ្វើគឺមើលថែកូន!!!បើឯងស្រឡាញ់ស៊ុននូគឺឯងត្រូវស្រឡាញ់កូន!ស៊ុននូលះបង់ច្រើនណាស់ដើម្បីកូនម្នាក់នេះ គេសុខចិត្តលះបង់ការងារ សុខចិត្តតមថ្នាំដើម្បីផ្ដល់កំណើតដល់កូន!!!សុខចិត្តលាក់កូនពីឯងព្រោះគេគិតថាឯងស្អប់គេ!!!”សុងហ៊ុនបានត្រឹមតែក្ដោបដៃជេយ៍ដែលទាញ.កគេពីក្រោយ គេយំសស្រាក់លើដៃរបស់ជេយ៍។សុងហ៊ុនលែងខ្មាសទៀតហើយលែងខ្វល់ពីភាពចាញ់ឈ្នះទៀតហើយព្រោះគេបាត់បងគ្រប់យ៉ាងស្ទើតែអស់ទៅហើយដោយសារតែភាពចង់ឈ្នះនេះ។
   “បានហើយឆាប់ទៅរៀបចំខ្លួនទៅ យើងត្រូវចេញទៅញូវែសឺឡង់បន្តិចទៀតនេះ”
   “...”សុងហ៊ុនដើរចេញទៅដោយមិននិយាយអ្វីទាំអស់ព្រោះពេលដែលគេមិននិយាយអ្វីគឺជាពេលដែលគេពិបាកចិត្តខ្លាំងបំផុតខ្លាំងរហូតទឹកភ្នែកកូនប្រុសរបស់គេស្រក់ចុះយ៉ាងស្ងៀមស្ងាត់។
   ជេននីដែលទើបតែមកពីបំបៅកូនឲ្យគេងក៏ទើបតែបានឮលីសានិយាយជាមួយជេយ៍ នាងយំរហូតទន់ខ្លួននៅលើដៃរបស់លីសាតែនាងមិនចុះចាញ់នាងមិនបណ្ដោយឲ្យខ្លួនឯងសន្លប់ជាដាច់ខាត។ក្រុមគ្រូពេទ្យដែលនៅខាងក្នុងព្យាយាមធ្វើចលនាបេះដូងឲ្យស៊ុននូ ទាំងឆក់ទាំងកៀបដង្កៀបឆក់នៅនឹងដៃដើម្បីទាញចលនាបេះដូងរបស់នាយតូចឲ្យត្រឡប់មកវិញដោយចំណាយពេលអស់រាប់ម៉ោងតែនាយតូចនៅតែគេងស្ងៀមមិនកម្រើកសូម្បីតែបន្តិច។
   ......
   មិនយូរប៉ុន្មានយន្តហោះផ្ទាល់ខ្លួនរបស់ជេយ៍ក៏បានមកដល់ក្នុងទីក្រុងវែលីងតុនត្រឹមតែរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ជេយ៍និងសុងហ៊ុនចុះពីយន្តហោះឡើងឡានយ៉ាងប្រញាប់ប្រញាល់ជាទីបំផុត ចំពោះសុងហ៊ុនវិញគេអង្គុយជូតទឹកភ្នែករហូតនៅតាមផ្លូវ។ឃើញបែបនេះជេយ៍ពិតជាអាណិតប្អូនប្រុសខ្លាំងណាស់អារម្មណ៍បាត់បងមនុស្សជាទីស្រឡាញ់គឺពិតជាឈឺចាប់ណាស់ត្រឹមតែម្ដាយរបស់ជេយ៍ជាប់គុកជេយ៍ពិបាកចិត្តរកអ្វីប្រៀបមិនបានទៅហើយចុះទម្រាំសុងហ៊ុនត្រូវបាត់បង់ម្ដាយតាំងពីតូចហើយឥលូវមកត្រូវបាត់បង់ប្រពន្ធជាទីស្រឡាញ់របស់គេទៀតតើគេអាចទ្រាំបានទេ?តើគេអាចប្រើពេលវេលារស់នៅឲ្យដូចមនុស្សឯទៀតបានទេ?តើគេអាចកាត់ចិត្តបានរហ័សទេ?ចម្លើយគឺទេព្រោះគេខ្លាចការបាត់បង់ខ្លាំងណាស់។ជេយ៍ក៏ស្រវាឱបសុងហ៊ុនយ៉ាងកក់ក្ដៅឯសុងហ៊ុនវិញគេមិនខ្វល់ថាអ្នកណានិយាយអីនោះទេព្រោះពេលនេះគេពិតជាត្រូវការកម្លាំងចិត្តខ្លាំងណាស់ទើបគេឱបជេយ៍តបវិញយ៉ាងណែនហាក់ខ្លាចនឹងបាត់បង់ជេយ៍ម្នាក់ទៀតអញ្ចឹង។ ទេវតាហាក់ដូចជាមើលឃើញអំពើល្អរបស់សុងហ៊ុនច្រើនជាងអំពើអាក្រក់ដែលគេសម្ដែងចេញមក ព្រោះនៅសុខៗចង្វាក់បេះដូងស៊ុននូដែលស្មើធេងនោះក៏ស្រាប់តែលោតតឹកៗឡើងមកវិញរហូតដល់100%ដៃតូចកន្រ្តាក់ញ័រៗឯភ្នែកក៏ចាប់ផ្ដើមបើកឡើងតិចៗហើយពន្លឺភ្លើងដែលចាំងខ្លាំងបានធ្វើឲ្យត្របកភ្នែកស្ដើងទាំងទ្វេបិទទៅវិញដើម្បីឲ្យសុាំនឹងពន្លឺមុននឹងបើកមកម្ដងទៀត។(នេះខ្ញុំមិនទាន់ស្លាប់ទេមែនទេ?)ក្រុមគ្រូពេទ្យដែលបានធ្វើចលនាបេះដូងមុននេះមានការគាំងជាខ្លាំងព្រោះពួកគេនឹកស្មានមិនដល់ថានឹងមានរឿងដ៏អស្ចារ្យបែបនេះកើតឡើងទាំងដែលមុននេះស៊ុននូមិនមានសូម្បីដង្ហើមនិងជីពចរ។
   “ស...ស៊ុននូ?....ស៊ុននូ!!!ស៊ុននូដឹងខ្លួនហើយ...លីសា...លីសាហឹកៗ...ស៊ុននូ...ហឹកៗស៊ុននូត្រឡប់មកវិញហើយ...ហឹកហ៉ឺ”ជេននីរំភើបពេកដល់ថ្នាក់យំឱប.កលីសារឹតយ៉ាងណែន ហើយសម្លេងរបស់នាងបានឮដល់ជុងវ៉ុនដែលត្រូវថ្នាំសន្លប់ដេកស្តិនៅលើគ្រែ។ជុងវ៉ុនចុះពីលើគ្រែតិចៗនិងបីកូនរបស់ស៊ុននូមកផងហើយពេលដែលគេចេញមកដល់ក៏វាក់នឹងជេយ៍ព្រមទាំងសុងហ៊ុន ជុងវ៉ុនក៏បីកូនរបស់ស៊ុននូហក់ឱបជេយ៍យកតែម្ដងឯជេយ៍និងសុងហ៊ុនដែលទើបតែមកដល់គឺស្រឡាំងកាំងព្រោះមិនទាន់ដឹងរឿង។
   “លោកជេយ៍...ហឹកលោកជេយ៍...!!!ស៊ុននូ..ស៊ុននូផុតពីគ្រោះថ្នាក់ហើយ!!!ស៊ុននូលែងអីហើយ!!!”
   “ថ...ថាម៉េច?”ជេយ៍សួរបញ្ជាក់ព្រោះមិនទាន់យល់ពីសម្ដីជុងវ៉ុន
   “គឺថាស៊ុននូនៅរស់ទេ!!!គេនៅរស់ទេ”ឮបែបនេះហើយជេយ៍និងសុងហ៊ុនរំភើបរកអ្វីប្រៀបមិនបាននោះទេជេយ៍ដល់ថ្នាក់ឱបជុងវ៉ុនថើបសក់របស់គេដោយក្ដីស្រឡាញ់ទៀតព្រោះមិននឹកស្មានថាស៊ុននូអាចឆ្លងផុតដំណាក់កាលដ៏អាក្រក់មួយនេះ។សុងហ៊ុនបានទទួលកូនពីដៃរបស់ជុងវ៉ុន ហើយគេពិតជារំភើបខ្លាំងណាស់ដែលបានជួបមុខកូននិងមនុស្សជាទីស្រឡាញ់ម្ដងទៀត គេអើត.កមើលតាមកញ្ចក់ឃើញស៊ុននូកំពុងតែកម្រើកតិចៗខណៈពេលដែលគ្រូពេទ្យរៀបចំឲ្យស៊ុននូគេងឲ្យបានស្រួលបួល។សុងហ៊ុនមិនទាន់ហ៊ានបង្ហាញខ្លួនឲ្យស៊ុននូឃើញនោះទេព្រោះគេគិតថាស៊ុននូអាចនៅស្អប់គេហើយគេចខ្លួនពីគេបាត់ម្ដងទៀតទើបគេចាំតែលបជួយមើលថែកូនប្រុសដោយស្ងាត់ៗនិងរកឱកាសល្អដើម្បីសារភាពគ្រប់យ៉ាងប្រាប់ម្ចាស់ស្នេហ៍របស់គេ។
   ~~~~~
   Adminសុំទោសផងណា៎រាល់ការយឺតយ៉ាវក្នុងការផុសភាគថ្មីៗព្រោះadminក្លាយជានិស្សិតកំពូលរវល់អញ្ចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នានៅតែគាំទ្រស្នាដៃរបស់adminមិនរត់ចោលអដមីននិងអនុគ្រោះដល់អេដមីនក្នុងការយឺតយ៉ាវនេះផង😩🥺💗។
I love you all.by Leona(foxy)

You're my world Season I Ended Where stories live. Discover now