ភាគទី១០

364 32 2
                                    

ងាកមកមើលយ៉េសុងនិងដូជីនវិញគឺថាបានដៃដើរលេងពាសពេញម៉ាប៊ូសានហ្មង និយាយទៅគឺអ្នកទាំងពីបង្វែងដានឲ្យជេយ៍គិតថាសុងហ៊ុននិងស៊ុននូនៅក្នុងខេត្តប៊ូសាន។ជេយ៍បានទៅទាក់ទងជាមួយនឹងអតីតមិត្តរួមថ្នាក់គេម្នាក់ដែលបំពេញមុខងារជាមន្រ្តីប៉ូលីសផ្នែកស្រាវជ្រាវស៊ើបអង្កេត ហើយម្នាក់នោះមានឈ្មោះថា លីហេស៊ុង។ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះហេស៊ុងក៏បានរកឃើញទីតាំងនៃបណ្ដាញទូរស័ព្ទដែលបានផ្ញើមកជេយ៍។
"នែ៎ជេយ៍ហា៎យើងរកឃើញហើយ នៅប៊ូសាន"ឮប៊ូសានភ្លាមជេយ៍សង្ស័យតែម្ដងគេក៏ញញឹមហើយនិយាយអរគុណទៅកាន់ហេស៊ុង។
"អរគុណជួបគ្នាពេលក្រោយ"
"អើសំណាងល្អឯង បើមានអីចង់ពឹងយើងទៀតប្រាប់បានណា៎យើងនឹងទម្លាក់Locationដែលរកឃើញទៅក្នុងGmailឲ្យឯង"
"អូខេសម្លាញ់"
ជេយ៍ចាកចេញពីការិយាល័យរបស់ហេស៊ុងដោយសប្បាយចិត្ត គេត្រៀមខ្លួនរួចជាស្រេចក្នុងការលេងហ្គេមជាមួយនឹងសុងហ៊ុន។(ចាំមើលមើល៍ថាឯងឈ្នះយើងឬក៏យើងឈ្នះឯងហាស៎អាប្អូនប្រុស?)ជេយ៍គិតក្នុងចិត្តដោយញញឹម គេដឹងថាថ្ងៃនេះគឺជាថ្ងៃទីពីរហើយដែលសុងហ៊ុនបាននាំស៊ុននូចាកចេញទៅគេនឹងចាំមើលប៉ុន្មានថ្ងៃទៀតថាសុងហ៊ុននឹងមានប្រតិកម្មអ្វីឡើងទៀតឬក៏អត់។
ស៊ុននូដឹងខ្លួនក្រោកអង្គុយទាំងល្វើយ ក្រឡេកទៅមើលមេឃធ្លាក់ងងឹតទៀតទៅហើយ មិនដឹងថាខ្លួនឯងនេះគេងរយៈពេលប៉ុន្មានម៉ោងហើយទេខ្លួនប្រាណក៏សុងហ៊ុនងូតទឹកស្លៀកពាក់ឲ្យម៉ាស្អាតទៀត។ថាមិនចង់មានសង្ឃឹមទេតែនាយតូចហាក់ចាប់អារម្មណ៍រាល់ពេលដែលខ្លួនគេងលក់ចេះតែយល់សប្តិឃើញសុងហ៊ុននិយាយពាក្យល្អៗផ្អែមល្ហែមដាក់ខ្លួនរហូតគិតដល់ពេលណានាយតូចក៏អៀនខ្វាច់តែម្ដង។នាយតូចថារកងើបចេញពីគ្រែទៅហើយតែខ្នងនិងផ្នែកខាងក្រោមរបស់គេឈឺស្ពឹកមានអារម្មណ៍ថាទាល់តែវារទើបបាន។កំពុងតែប្រវេប្រវាចង់ចុះពីលើគ្រែសុងហ៊ុនក៏ចូលមកដល់ល្មម។
"ប្រាប់ហើយមែនទេថាមិនឲ្យដើររួចអញ្ចឹងហើយមិនបាច់ខំដើរទេខាតកម្លាំង"សុងហ៊ុននិយាយដាក់ស៊ុននូខ្លាំងៗធ្វើឲ្យស៊ុននូអស់កម្លាំងរលីងតែម្ដង។
(ខំគិតថាគេចិត្តល្អតែនៅតែចរឹតបិសាចដដែល)
"ម៉ោះយើងបី"
"មិនបាច់ទេ ខ្ញុំដើរខ្លួនឯងបាន"នាយតូចគៀសដៃសុងហ៊ុនចេញ
"រឹងម្ល៉េះ?តិចចាប់អុកឲ្យសន្លប់ដប់ថ្ងៃឥលូវ"ឮសម្ដីសុងហ៊ុនភ្លាមស៊ុននូងាកឆាច់សម្លឹងមុខសុងហ៊ុនហើយក៏ឈប់ចចេសព្រមឲ្យគេលើកបីតាមសម្រួលទៅកាន់តុអាហារ។ គេទាំងពីរញុាំអាហារតែពីរនាក់ប្រៀបដូចជាប្ដីប្រពន្ធទើបតែរៀបការហើយមកធ្វើដំណើរកំសាន្តក្រេបច័ន្ទទឹកឃ្មុំ។ស៊ុននូមិននឹកស្មានថាបុរសកូនអ្នកមានចរឹកហាយសូចូលចិត្តដើរជាមួយក្រុមម៉ាហ្វៀរដូចជាសុងហ៊ុននេះចេះធ្វើម្ហូបបានច្រើនមុខសោះ ដោយសារតែគេងតាំងពីព្រលឹមរហូតដល់ព្រលប់បែបនេះពោះក៏កូរមាត់ក៏ឃ្លានស៊ុននូមិនគិតច្រើននោះទេដួសញ៉ុកៗតែម្ដងធ្វើឲ្យសុងហ៊ុនភ្លេចខ្លួនអស់សំណើចចេញមក។
"លោកសើចអី?មិនគិតញុាំទេ?ហេតុអីគិតតែមើលមុខខ្ញុំសើច?មុខខ្ញុំប្រឡាក់អាមច៍មែនទេ?"
"និយាយស្អីគ្មានអនាម័យអញ្ចឹងលោកពេទ្យ?យើងជាអ្នកងូតទឹកឲ្យឯងដោយផ្ទាល់បើឯងប្រឡាក់មែនមានតែយើងជាអ្នកប៉ាត"
"ឈប់និយាយជាមួយលោកហើយមនុស្សរោគចិត្ត"
"អេ៎!ប្រយ័ត្នមាត់ផង ដើរមិនរួចហើយនៅសម្ដីឡូយទៀតប្រយ័ត្នត្រូវអុកមួយយប់ទើសភ្លឺទៀតទៅ"
"..."ស៊ុននូបាត់មាត់មុខឡើងក្រហមដូចផ្លែប៉េងប៉ោះ។ឃើញនាយតូចអៀនបែបនេះសុងហ៊ុនដូចជាសប្បាយចិត្តប្លែក។
"ម៉េចបានជាលោកចេះធ្វើម្ហូបឆ្ងាញ់បែបនេះ?"ស៊ុននូសរសើរសុងហ៊ុនទាំងកំពុងទំពារបាយពេញមាត់
"ដុងពីកំណើត"
ឮសុងហ៊ុនអួតខ្លួនបែបនេះស៊ុននូក៏អួលបាយភ្លាមតែម្ដង។
"ខេះៗ"សុងហ៊ុនស្លន់រត់ទៅយកទឹកមួលគម្របហុចឲ្យនាយតូចភ្លាម
"ណេះទឹក!ផឹកមួយៗប្រយ័ត្នស្លាក់ទឹកទៀតគ្មានអ្នកណាមកដណ្ដើមទេកុំរហន់ពេក"ក្នាញ់នឹងប្រុសចរឹកម៉ាហ្វៀរនេះខ្លាំងណាស់តែនាយតូចក៏ខំអត់ធ្មត់ក្រែងមានកម្លាំងអាចរត់បាននៅថ្ងៃណាមួយ។
.....
ពេលវេលាចេះតែកន្លងទៅស៊ុននូនៅជាមួយសុងហ៊ុនបានប្រាំមួយថ្ងៃទៅហើយ ហើយមិនថាយប់ណាក៏ដូចយប់ណាដែរគឺអ្នកទាំងពីរគេងជាមួយគ្នារាល់យប់ហើយក៏មានអីៗជាមួយគ្នារាល់យប់ដូចគ្នា។ទោះបីជាស៊ុននូចង់ប្រកែកចង់ប្រឆាំងនឹងសុងហ៊ុនយ៉ាងណាក៏មិនអាចយកឈ្នះប្រុសម្នាក់នេះបានដែរ។នៅជាមួយគ្នាយូរបែបនេះស៊ុននូក៏កាន់តែមានអារម្មណ៍ថាបេះដូងខ្លួនបានទទួលយកសុងហ៊ុនដាក់ចូលក្នុងថតពិសេសដោយគ្មានមូលហេតុទោះប្រុសនេះឃោរឃៅប៉ុណ្ណាធ្វើបាបខ្លួនប៉ុណ្ណាក៏ស៊ុននូមិនអាចបដិសេធថាខ្លួនមិនត្រូវការបុរសម្នាក់នេះដែរ។រៀងរាល់យប់បន្ទាប់ពីមានអីៗជាមួយគ្នាហើយស៊ុននូតែងតែឮពាក្យផ្អែមល្ហែមចេញពីមាត់សុងហ៊ុនរហូត ហើយសូម្បីតែពេលព្រឹកមុនភ្ញាក់ពីគេងក៏ដូចគ្នា តែនាយតូចចាត់ទុកថាវាជាសុបិន្តមិនមែនជាការពិតទេ។ ថ្ងៃនេះនាយតូចអង្គុយលើបង់ធ្វើមុខកាចុបៗសម្លឹងមើលសុងហ៊ុនដែលអង្គុយកាន់កុំព្យូទ័រវាសចុះវាសឡើង។
"នេះលោកធ្វើអីហ្នឹង?"
"ធ្វើប្លង់អគារពេទ្យ" សុងហ៊ុនតបដោយមិនងាកមើលមុខនាយតូចសូម្បីបន្តិចធ្វើឲ្យនាយតូចអន់ចិត្តស្ដូកតែក៏នៅតែបន្តសួរព្រោះគ្នាអផ្សុកទូរស័ព្ទក៏អត់សេវាលេង ចេញក្រៅផ្ទះក៏មិនបានដោយសារតែសុងហ៊ុនលេងយកច្រវ៉ាក់ដាក់កជើងនាយតូច។
"នេះលោកចេះរចនាប្លង់ដែរ?"
"កុំឆ្ងល់ច្រើនពេកបានទេ?"អស់ការអត់ធ្មត់សុងហ៊ុនក៏ងើបមកនិយាយដាក់ស៊ុននូទាំងធុញថប់
"មិនបានទេព្រោះអផ្សុកចង់និយាយឲ្យមានអ្នកស្ដាប់"
"ឆ្ងល់ណាស់រំខានៗបែបនេះកោតតែអាជេយ៍ចាប់អារម្មណ៍ដែរ"សុងហ៊ុនរអ៊ូរទាំឡើងមក។(តាមពិតខ្លួនឯងអ្នកចាប់អារម្មណ៍សោះ😒)
"នែលោក!កុំទាញលោកជេយ៍ចូលបានទេ?មួយម៉ាត់ណាក៏លោកជេយ៍ ពីរម៉ាត់ណាក៏លោកជេយ៍...លោកមានដឹងទេថាលោកជេយ៍ខកបំណងប៉ុណ្ណាដែលមានប្អូនដូចជាលោក?"
"..."សុងហ៊ុនមិនមាត់តែគេក៏បិទកុំព្យូទ័ររបស់គេទុកហើយស្ដាប់ការទេសនារបស់នាយតូចបន្ត
"រយៈពេលដែលលោកគេងឈឺនៅមន្ទីរពេទ្យលោកជេយ៍ចោលការងារបាយមិននឹកទឹកមិនស្រេក គាត់នៅមើលថែលោកទាំងយបើទាំងថ្ងៃពេញមួយខែសូម្បីតែខ្ញុំក៏គាត់មិនឲ្យទៅជិតលោកដែរព្រោះខ្លាចលោកមានបញ្ហា នៅមានទៀត-"
"បានហើយឈប់និយាយពីគេទៅ"សុងហ៊ុនលើកដៃរាំងមិនឲ្យស៊ុននូនិយាយត តែស៊ុននូមិនព្រមឈប់
"ខ្ញុំដឹងថាលោកនៅមានមនោសញ្ចេតនាជាបងប្អូនជាមួយគាត់ ឈប់ស្អប់គាត់ហើយទទួលយកការពិតទៅ គាត់ធ្វើគ្រប់យ៉ាងគឺដើម្បីតែលោក លោកយល់ទេ?លោកឮទេ?ហឹក..."ស៊ុននូប្រឹងនិយាយរហូតដល់យំ មិនថាយ៉ាងណានោះទេនាយតូចនៅតែខំប្រឹងពន្យល់សុងហ៊ុនព្រោះថ្ងៃនេះជាថ្ងៃទីប្រាំមួយទៅហើយ ពេលវលានៃការកំណត់របស់ស៊ុននូដែលសុងហ៊ុនបានកំណត់ក៏ជិតមកដល់ទៅហើយទើបស៊ុននូឆក់យកឱកាសនេះនិយាយប្រាប់សុងហ៊ុនឲ្យបានច្បាស់កុំឲ្យសុងហ៊ុនស្អប់បងប្រុសរបស់ខ្លួន។ស៊ុននូក៏បន្តទៀត។
"ថ្ងៃដែលលោកចេញពីមន្ទីរពេទ្យនោះមិនមែនលោកជេយ៍មិនចង់ទៅទទួលលោកនោះទេតែដោយសារប៉ារបស់លោកតេឲ្យលោកជេយ៍ទៅការិយាល័យការងារជាបន្ទាន់ទើបគាត់សម្រេចចិត្តឲ្យហ្វេលិចទៅទទួលលោកតែម្នាក់ឯង ខ្ញុំដឹងថាលោកក៏អន់ចិត្តជាមួយលោកជេយ៍ត្រង់នេះដែរ"
"បានហើយឈប់ទៅយើងគ្មានមនោសញ្ចេតនាអ្វីទាំងអស់!!!"សុងហ៊ុនខ្ទប់ត្រចៀកស្រែកដាក់ស៊ុននូរួចក៏ទាញកុំព្យូទ័រចូលទៅក្នុងផ្ទះបាត់។(អេហ៍ចុះខ្ញុំ???)ស៊ុននូឆ្ងល់ក្នុងចិត្តតែមិនអាចសុំឲ្យសុងហ៊ុនមកដោះលែងខ្លួនបានដោយសារតែពេលនេះសុងហ៊ុនកំពុងតែមានអារម្មណ៍ច្របូកច្របល់។
កន្លងទៅជាងពីរម៉ោងថ្ងៃក៏រះកាន់តែក្ដៅស៊ុននូព្យាយាមទាញច្រវ៉ាក់ឲ្យរបូតពីជើងតែទាញមិនបាន ចំណែកឯងកជើងឡើងក្រហមជាំឯដៃវិញដាច់រលាត់ហូរឈាមរឹមៗផង។មិនយូរប៉ុន្មានស៊ុននូក៏អស់កម្លាំងមានអារម្មណ៍ថាងងឹតមុខហើយក៏ដួលសន្លប់នៅក្បែរបង់ដែលគេអង្គុយមុននេះ។យ៉េសុងនិងដូជីនដែលទើបតែត្រឡប់មកពីប៊ូសានវិញ(ត្រឡប់មកដោយសារតែបានដំណឹងថាជេយ៍មកដល់ប៊ូសានហើយ ហើយក៏មានព័ត៌មានពីការប្រជុំក្រុមម៉ាហ្វៀរមកប្រាប់សុងហ៊ុនផង)បានឃើញស៊ុននូដេកសន្លប់ស្ដូកស្ដឹងក្រោមពន្លឺថ្ងៃក្ដៅចែសក៏ប្រញាប់រត់រកដែកកាត់មកកាត់មកកាត់ច្រវ៉ាក់ចេញពីជើងស៊ុននូហើយលើកបីស៊ុននូចូលខាងក្នុងផ្ទះឯយ៉េសុងវិញក៏គោះទ្វារហៅសុងហ៊ុន។
"ចៅហ្វាយ...ចៅហ្វាយពួកខ្ញុំមកវិញហើយចៅហ្វាយនៅខាងក្នុងដែរទេ?"
ក្រាក!!!
"វាស្អីឯង?ចង់ងាប់មែន?"
"ប-បាទអត់ទេតែអាល្អិតនោះទេដែលអាចនឹងជិតងាប់"យ៉េសុងនិយាយដោយអាការៈភ័យៗ
"ឯងថាអ្នកណា?"
"គឺម្នាក់ដែលចៅហ្វាយនាំមក"ឮភ្លាមសុងហ៊ុនបើកភ្នែកសស្លែតនឹកឃើញថាទុកស៊ុននូចោលហាលថ្ងៃ គេស្ទុះភ្លែតចូលក្នុងបន្ទប់នាយតូចឃើញនាយតូចដេកសន្លប់បបូរមាត់ឡើងស្លេកហើយដូជីនកំពុងតែរៀបជូតខ្លួនឲ្យនាយតូចសុងហ៊ុនក៏ស្រែកភ្លាម។
"កុំប៉ះគេ!!"
"???"ដូជីនងាកមកទាំងឆ្ងល់មិនយល់ពីទង្វើចៅហ្វាយ មាត់ប្រាប់ថាយកមកសម្លាប់តែក៏ហួងហែងដូចជាឆ្កែកាងឆ្អឹង មិនដឹងថាជាទង្វើអ្វី?🥲
"ឯងមិនឮយើងនិយាយទេហី?ងើបចេញមកទុកឲ្យយើង"ដូជីនក៏ងើបមកធ្វើមុខឡេងឡង់ៗសម្លឹងយ៉េសុងដើម្បីស្ទាបស្ទង់រកចម្លើយតែយ៉េសុងក៏គ្រវីក្បាល់តតាត់បញ្ជាក់ថាគេក៏មិនដឹងដូចគ្នា┐⁠(⁠ ⁠˘⁠_⁠˘⁠)⁠┌។
.....
ដូជីននិងយ៉េសុងក៏មកអង្គុយចាំចៅហ្វាយនៅខាងក្រៅដើម្បីនិយាយរឿងកិច្ចការសំខាន់។បន្ទាប់ពីជូតខ្លួនឲ្យស៊ុននូនិងដាក់ឲ្យគេងបានស្រួលបួលហើយសុងហ៊ុនក៏ចេញមកខាងក្រៅ។
"ចៅហ្វាយថ្ងៃស្អែកមានប្រជុំម៉ាហ្វៀរប្រចាំតំបន់នៅលើកោះជេជូ"ដូជីននិយាយ
"ហួចឯងទើបតែមកប្រាប់យើង?"
"ហាក!!!ចុះបើពួកយើងអត់មានអីទាក់ទងចៅហ្វាយកើតផងបើនៅទីនេះគ្មានសេវាផង"
"បើយើងមិនទៅគឺមិនបានទេ...តែថាបានអ្នកណាមើលស៊ុននូ?"
"ម៉េចក៏ចៅហ្វាយបារម្ភពីគេម្ល៉េះ?"យ៉េសុងសួរឡើងធ្វើឲ្យសុងហ៊ុនងាកមុខផាំង
"ព្រោះតែគេសំខាន់ក្នុងការបង្រ្កាបផាកជុងស៊ុង"
"ឥលូវអញ្ចេះទៅ ខ្ញុំទៅជាមួយចៅហ្វាយហើយយ៉េសុងនៅមើលថែស៊ុននូទៅយ៉ាងម៉េចដែរ?"ដូជីនស្នើឡើង
"ចុះឯងយ៉េសុង?ព្រមនឹងគំនិតរបស់ដូជីនទេ?"សុងហ៊ុនងាកមកសួរយ៉េសុងដោយមិនទុកចិត្ត
"ប្រាកដជាព្រម...ហើយបើមានអីមិនស្រួលខ្ញុំនឹងទៅតាមពេទ្យជុងគីឲ្យមកមើលគេបាន"យ៉េសុងតបដោយមិនរួញរា
"អូខេសម្រេចអញ្ចឹងចុះ" និយាយរួចសុងហ៊ុនក៏ចូលទៅក្នុងបន្ទប់ខ្លួនដើម្បីរៀបចំឥវ៉ាន់ចេញដំណើរទៅកោះជេជូព្រោះកិច្ចប្រជុំម្ដងៗពួកគេមិនអាចខ្វះសុងហ៊ុនបានទេហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រីកអំណាចនិងឥទ្ធិពលរបស់ពួកគេដើម្បីទប់ស្កាត់ពួកម៉ាហ្វៀរខុសច្បាប់ដែលរកស៊ីជួញដូរសរីរាង្គកាយរបស់មនុស្ស។
~~~~~

You're my world Season I Ended Dove le storie prendono vita. Scoprilo ora