ភាគទី២

458 45 0
                                    

  ពេលវេលាកន្លងទៅមួយសប្ដាហ៍ ដែលស៊ុននូបាស្នាក់នៅក្នុងភូមិគ្រឹះផាក នាយតូចសម្គាល់ឃើញថាទំនាក់ទំនងបងប្អូនរវាងជេយ៍និងសុងហ៊ុនគឺមានភាពចម្រូងចម្រាស់ជាខ្លាំងបើទោះបីជាពួកគេជាបងប្អូនបង្កើត ទើបនាយតូចមានការងឿងឆ្ងល់តែមិនហ៊ានសួរនាំអ្នកណាឡើយសូម្បីតែពេលនេះគេនិងយ៉ុនជីនបានក្លាយទៅជាមិត្តជិតស្និទ្ធក៏ដោយ។
   នៅតាមផ្លូវនារដូវរងាក្នុងខែវិច្ឆិកានេះព្រឹលក៏ចាប់ផ្ដើមធ្លាក់ ហើយវាក៏ជាព្រឹលធ្លាក់ដំបូងក្នុងរដូវរងា។ស៊ុននូដើរក្បែរៗខ្លួនរបស់សុងហ៊ុនហើយលួចសម្លឹងមើលរាងខ្ពស់ពីក្រោយ គិតទៅដល់សកម្មភាពដែលគេធ្វើរាល់ថ្ងៃ។
  «ម៉ាហ្វៀ?ហេតុអីក៏គេចូលចិត្តវិស័យនេះ?គេក៏ដឹងថាវិថីអ្នកលេងបែបនេះមានគ្រោះថ្នាក់ប៉ុណ្ណាតែហេតុអីក៏គេនៅតែប្រឡូក?»គិតដល់ត្រឹមនេះអារម្មណ៍នាយតូចក៏ត្រូវបានកាត់ផ្ដាច់
  “រងាដែរទេ?”សុងហ៊ុនសួរស៊ុននូ
  “តិចតួច”នាយតូចឆ្លើយដោយអៀនប្រៀន
  “ហា៎!វាជាព្រឹលដំបូងដែលធ្លាក់ក្នុងខែនេះ ចង់ផឹកតែឬក៏កាហ្វេក្ដៅៗទេ?”
  “បាទអរគុណខ្ញុំមិនត្រូវការទេ”
  “ពេទ្យគីម!នេះជាខែត្រជាក់យ៉ាងណាក៏ពេទ្យត្រូវតែផឹកអីក្ដៅៗដែរ នៅចាំត្រង់នេះហើយខ្ញុំនឹងឆាប់មកវិញ”និយាយរួចសុងហ៊ុនក៏ឆ្លងផ្លូវចូលទៅក្នុងហាងកាហ្វេបាត់រកតែស៊ុននូតវ៉ាអីបន្តិចមិនទាន់ទើបនាយតូចក៏ដាក់ខ្លួនអង្គុយលើបង់ក្រោមដើមឈើរង់ចាំរាងខ្ពស់ត្រឡប់មកវិញ។មិនយូរប៉ុន្មានសុងហ៊ុនក៏ត្រឡប់មកវិញជាមួយនឹងតែក្ដៅៗ២កែវនិងនំប៉័ងគាបក្ដៅៗផង រាងក្រាស់ដាក់ខ្លួនអង្គុយចុះក្បែរនាយតូចហើយក៏ដកដង្ហើមធំមួយឃូរ។
   “ហ្វូ!!!ហត់ដែរទេ១អាទិត្យនេះ?”គេសួរស៊ុននូដោយហុចនំប៉័ងនិងកែវតែឲ្យស៊ុននូ
   “ហាស៎?ហត់?អត់ទេខ្ញុំមិនហត់ទេ!”ស៊ុននូតបដោយយកប្រអប់ដៃទាំងពីរក្ដោបកែវតែ
   “ម៉េចក៏ឯងព្រមមកធ្វើជាគ្រូពេទ្យប្រចាំគ្រួសារយើង?”
   “ហា៎!វាគឺជាបំណងប្រាថ្នាដ៏ធំរបស់ខ្ញុំដែលចង់មកជាន់ទីក្រុងសេអ៊ូល...មិនថាយ៉ាងណាទេខ្ញុំមកនេះក៏ព្រោះតែការចាំបាច់...ខ្ញុំត្រូវខំប្រឹងរកលុយឲ្យបានច្រើនដើម្បីមានលទ្ធភាពបញ្ជូនបងស្រីខ្ញុំមកព្យាបាលនៅទីនេះ”
   “បងស្រី?អញ្ចឹងមានន័យថា ...”
   “មែនហើយ!បងស្រី”ស៊ុននូពោលកាត់សុងហ៊ុនហើយក៏ងើបមុខសម្លឹងទៅព្រឹលដែលកំពុងធ្លាក់រួចក៏និយាយបន្ត
   “បងស្រីខ្ញុំស្រឡាញ់ខ្ញុំខ្លាំងណាស់...គាត់លះបង់គ្រប់យ៉ាងដើម្បីខ្ញុំ...ដូច្នេះហើយមិនថាខ្ញុំត្រូវធ្វើការងារហត់ប៉ុណ្ណានោះទេខ្ញុំត្រូវតែអត់ធ្មត់ព្យាយាមដើម្បីឲ្យគាត់ឆាប់ជា...ខ្ញុំចង់នៅជាមួយគាត់ខ្លាំងណាស់ខ្ញុំចង់ឲ្យគាត់បានឃើញព្រឹលធ្លាក់ចង់ឃើញស្នាមញញឹមគាត់ ខ្ញុំមិនដែលឃើញគាត់ញញឹមនោះទេតាំងពីខ្ញុំធំដឹងក្ដីមក ហើយនៅរដូវរងាគាត់តែងតែសម្ងំនៅក្នុងបន្ទប់មិនចេញទៅណាទាំងអស់ព្រោះតែជំងឺរបស់គាត់...”
  “ហឹម”សុងហ៊ុនបានតែបញ្ចេញសម្លេងនៅក្នុងបំពង់កព្រោះនៅខណៈនេះគេពិតជាមិនដឹងត្រូវនិយាយអីពិតមែន
  “ចុះលោក?ហេតុអីបានជា...ហា៎ខ្ញុំមិនគួរសួរទេត្រូវទេ?”នាយតូចប្រុងសួរសុងហ៊ុនក៏ប៉ុន្តែនឹកឃើញថាមិនគួរសួរទើបនាយតូចប្រើសំនួនបែបនេះតែសុងហ៊ុនក៏និយាយចេញមកដោយខ្លួនឯង
  “ខ្ញុំនិងជេយ៍មានឪពុកតែមួយតែម្ដាយផ្សេងគ្នា”
  “...”ស៊ុននូមិននិយាយអ្វីបានត្រឹមតែសម្លឹងផ្ទៃមុខសង្ហារៗនោះនៅកណ្ដាលព្រឹលធ្លាក់ហើយចាំស្ដាប់គេនិយាយបន្ត
  “ខ្ញុំស្អប់គេព្រោះម៉ាក់របស់គេជាមូលហេតុដែលធ្វើឲ្យម៉ាក់របស់ខ្ញុំស្លាប់...ខ្ញុំមិនដែលភ្លេចរឿងនៅថ្ងៃនោះទេ...ប៉ាមានម៉ាក់របស់ខ្ញុំហើយប៉ុន្តែគាត់នៅទៅមានស្រីខាងក្រៅបន្ទាប់មកស្រីម្នាក់នោះក៏បានពពោះកូនប្រុសម្នាក់ដែលប៉ាគាត់ចង់បានកូនប្រុសជាយូរមកហើយ...ហើយគេម្នាក់នោះគឺជាជេយ៍ ប៉ាបាននាំស្រីម្នាក់នោះមករស់នៅក្នុងផ្ទះលើកតម្កើងស្រីម្នាក់នោះជាលោកស្រីហើយមិនប៉ុន្មានខែក្រោយម៉ាក់ក៏មានអាការៈចាញ់ហើយក៏ដឹងថាគាត់បានពពោះមានខ្ញុំតែប៉ាមិនដែលយកចិត្តទុកដាក់នឹងម៉ាក់ឡើយរហូតដល់ពេលខ្ញុំកើតនិងធំដឹងក្ដីគឺខ្ញុំស្នាក់នៅជាមួយម៉ាក់នៅផ្ទះតូចខាងក្រោយជាមួយអ្នកបម្រើ2នាក់ ហើយសូម្បីតែការសិក្សាក៏ដោយគឺខ្ញុំរៀននៅសាលាធម្មតាជាមួយក្មេងទូទៅលើកលែងតែជេយ៍ដែលបានរៀននៅសាលាថ្លៃៗនិងបានរៀនតនៅក្រៅប្រទេសទៀត....នៅថ្ងៃនោះថ្ងៃដែលខ្ញុំមិនអាចបំភ្លេចបាន....ពេលដែលខ្ញុំត្រឡប់មកពីសាលារៀនវិញខ្ញុំបានឃើញក្នុងផ្ទះប្រឡាក់សុទ្ធតែឈាម....ខ្ញុំបានដើរតាមស្នាមឈាមនោះរហូតចូលទៅដល់ក្នុងបន្ទប់របស់ម៉ាក់.....ខ្ញុំបានឃើញរាងកាយរបស់ម៉ាក់ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម...ហើយមនុស្សស្រីម្នាក់នោះក៏នៅទីនោះដែរគឺដៃរបស់គាត់មានកាន់កាំបិតដែលប្រឡាក់សុទ្ធតែឈាមភ្លាមនោះខ្ញុំក៏បានរត់ចេញក្រៅស្រែកយំខ្លាំងៗនិងហៅមនុស្សឲ្យជួយបន្ទាប់មកគ្រប់គ្នាក៏បានដឹងប៉ាក៏ចាប់បញ្ជូនស្រីម្នាក់នោះទៅឲ្យប៉ូលីស...តាំងពីថ្ងៃនោះមកខ្ញុំមិនសូវចូលផ្ទះទេ...ខ្ញុំបានទៅហាត់ប្រដាល់ខ្ញុំចូលប្រឡូកក្នុងវិថីអ្នកលេងរហូតដល់សព្វថ្ងៃនេះខ្ញុំពិតជាមិនចង់មានទំនាក់ទំនងជាមួយជេយ៍នោះទេខ្ញុំមិនដែលទុកគេជាបងប្រុសឡើយ”និយាយចប់សុងហ៊ុនក៏ងាកមករកនាយតូចធ្វើឲ្យនាយតូចមានអាការៈញាប់ញ័រឡើងមកមិនដឹងថាត្រូវធ្វើអ្វី
   “យប់នេះខ្ញុំមិនចូលផ្ទះនោះទេ”សុងហ៊ុននិយាយដោយសម្លេងខ្សាវៗ
   “អញ្ចឹងលោកទៅណា?ទៅវាយគ្នាទៀតហើយមែនទេ?”
   “អត់ទេ!ថ្ងៃនេះជាថ្ងៃខួប6ឆ្នាំដែលម៉ាក់ខ្ញុំបានចាកចេញទៅ”
   “ថ-ថ្ងៃនេះ?”
   “មែនហើយខ្ញុំចង់ទៅកន្លែងតម្កល់ធាតុម៉ាក់ខ្ញុំ”
   “តើខ្ញុំអាចទៅជាមួយលោកបានទេ?”
   “មិនចាំបាច់ទៅទេកុំបារម្ភអីខ្ញុំមិនទៅវាយគ្នានោះទេ”
   “មិនបានទេ!!!លោកមិនទាន់ជានៅឡើយខ្ញុំជាពទ្យមិនអាចបណ្ដោយឲ្យលោកទៅម្នាក់ឯងបានទេ...ឲ្យខ្ញុំទៅដែរទៅណា៎...ណា៎លោកហ៊ុន”នាយតូចអង្វរករ
   “ក៏បាន...តែមិនបាច់ប្រាប់ជេយ៍នោះទេ”
   “ហេតុអី?”
   “ឲ្យទូរស័ព្ទឯងមកខ្ញុំមក”
   “តែ...”ស៊ុននូរាងស្ទាក់ស្ទើបន្តិចទើបសុងហ៊ុនប្រញាប់គម្រាមនាយតូច
   “អញ្ចឹងមិនបាច់ទៅទេ”
   “បានៗឲ្យក៏បាន”ចុងក្រោយនាយតូចក៏ត្រូវតែកាត់ចិត្តប្រគល់ទូរស័ព្ទឲ្យសុងហ៊ុនកាន់ហើយពួកគេក៏ធ្វើដំណើរទៅកាន់តំបន់ ហាន់ឆូជាមួយគ្នាតែ2នាក់មិនមានសូម្បីតែអង្គរក្សរបស់សុងហ៊ុន។
   នៅតាមផ្លូវពួកគេទាំងពីរនាក់មិននិយាយអ្វីទេ ណាមួយដោយសារអស់កម្លាំងផងស៊ុននូក៏គេងលក់មិនបានចាប់អារម្មណ៍នឹងទេសភាពនៅតាមដងផ្លូវនោះទេ។ នាយតូចត្រូវធ្វើជាពេទ្យឲ្យសុងហ៊ុនផងឆ្លៀតបកប្រែអត្ថបទពីភាសាបារាំងមកកូរ៉េផងព្រោះគេចាំបាច់ត្រូវរកលុយឲ្យបានច្រើនមិនថាការងារអ្វីក៏ដោយសម្រាកបានតិចក៏ដោយ។បន្ទាប់ពីធ្វើដំណើរជាច្រើនម៉ោងរថយន្តទំនើបរបស់សុងហ៊ុនក៏បានចូលចតក្នុងទីធ្លាដ៏ធំទូលាយនៃព្រះវិហារចំណាស់មួយដែលមានអាយុកាលប្រហែលជាច្រើនឆ្នាំណាស់មកហើយ បើទោះបីជាវិហារនេះចាស់ពិតមែនតែមានបព្វជិតនិងបព្វជីតាជាច្រើនស្នាក់នៅទីនេះដូច្នេះនៅទីនេះមានភាពអ៊ូអរមិនគួរឲ្យខ្លាចនោះទេ។
   “ពេទ្យគីម!ពេទ្យគីមក្រោកឡើងពួកយើងមកដល់ហើយ”សុងហ៊ុនដាស់ស៊ុននូតិចៗ
   “អា៎ដល់ហើយ?សុំទោសផងដែលខ្ញុំគេងលក់”នាយតូចនិយាយដោយអារម្មណ៍ដឹងកំហុស
   “មិនអីទេឆាប់ចុះទៅ” និយាយរួចពួកគេក៏ចុះព្រមគ្នា
   “វ៉ាវ!ស្អាតណាស់”ស៊ុននូលាន់មាត់ពេលដែលបានឃើញទិដ្ឋភាពរបស់ព្រះវិហាកាតូលិកមួយនេះ ព្រោះនៅជុំវិញនេះសុទ្ធតែជាព្រៃឈើពណ៌បៃតងមានសួនផ្កាគ្រប់ពណ៌និងសម្លេងសត្វយំគួរឲ្យចាប់ចិត្តក្រៃលែង។ គ្រាន់តែឃើញអ្នកទាំងពីរភ្លាមដូនជីចំណាស់ម្នាក់ក៏បានមកទទួលពួកគេ
   “សួស្ដីអ្នកកម្លោះទាំងពីរអញ្ជើញមកមានការអ្វីមែនទេ?”
   “បាទជម្រាបសួរបងស្រី* ”អ្នកទាំងពីរឆ្លើយឡើងព្រមគ្នា(បងស្រី*:គឺជាពាក្យដែលគេហៅអ្នកបួសស្រីក្នុងគ្រីស្តសាសនា)
   “ខ្ញុំមកមើលធាតុរបស់ម៉ាក់ខ្ញុំ”សុងហ៊ុននិយាយដោយសម្លេងស្រទន់ជាទីបំផុត នេះប្រហែលមកពីគេជួបមនុស្សដែលមានធម៌ខ្ពង់ខ្ពស់ហើយមើលទៅ
  “អូហ៍!នេះអ្នកប្រុសផាកមែនទេ?ខ្ញុំស្ទើតែភ្លេចទៅហើយមិនអីទេ!មុននេះក៏ទើបតែមានអ្នកមកមើលធាតុរបស់លោកស្រី យ៉េសុងដែរ”ដូនជីចំណាស់និយាយដោយនាំផ្លូវអ្នកទាំងពីរទៅកាន់ទីតម្កល់ធាតុ
  “អ្នកណាគេទៅបងស្រី?”
  “ខ្ញុំក៏មិនស្គាល់ដែរគេស្លៀកពាក់ក្រាស់ៗពាក់ម៉ាស់ពាក់មួក ខ្ញុំក៏មិនចង់សួរនាំព្រោះខ្ញុំជាអ្នកបួសអញ្ចឹងហើយពួកខ្ញុំគឺរក្សាសិទ្ធិផ្ទាល់ខ្លួនឲ្យបុគ្គលម្នាក់ៗ” ឮពាក្យនេះហើយសុងហ៊ុនច្របូកច្របល់ក្នុងចិត្តព្រោះក្រៅពីគេគ្មានអ្នកណាដឹងពីកន្លែងតម្កល់ធាតុម្ដាយរបស់គេនោះទេ វាមានរយៈពេល5ឆ្នាំមកហើយ...ចុះហេតុអីពេលនេះមានអ្នករកឃើញ???
   បន្ទប់ធំទូលាយគ្របដណ្ដប់ទៅដោយក្រណាត់ពណ៌សនិងក្លិនផ្សែងធូប គឺជាបន្ទប់ដែលផ្ទុកទៅដោយកោដ្ឋដាក់ធាតុរាប់រយរាប់ពាន់ ពេលដែលស៊ុននូបានឃើញហើយគេក៏នឹកឃើញដល់ឪពុកម្ដាយរបស់គេដែលបានស្លាប់តាំងពីពួកគេនៅតូចគេក៏សួរទៅសុងហ៊ុន
   “ទីនេះជាកន្លែងតម្កល់ធាតុសាធារណៈត្រូវទេ?”នាយតូចសួរឡើងមកដោយមានអាការៈញ័រដៃជើងតិចៗហាក់ដូចជាមានអ្វីម្យ៉ាងជម្រុញចិត្តគេ
   “ប្រាកដហើយ តែថាមិនមែនខ្ញុំគ្មានកន្លែងដាក់ម៉ាក់របស់ខ្ញុំទេតែខ្ញុំមិនចង់ឲ្យគាត់ឯកោ មិនចង់ឲ្យគាត់នៅស្ងប់ស្ងាត់តែម្នាក់ឯងព្រោះពេលដែលនៅរស់គ្មានអ្នកណាខ្វល់ពីគាត់ទេសូម្បីតែប៉ា”សុងហ៊ុននិយាយដោយរៀបចំបាច់ផ្កានិងធូបដើម្បីដាក់នៅកន្លែងតម្កល់ធាតុម្ដាយខ្លួន ចំណែកឯស៊ុននូគេក៏ចាំបានថាឪពុកម្ដាយគេមកលេងមិត្តភក្តិនៅក្រុងសេអ៊ូលហើយជួបឧប្បទ្ទវហេតុហើយត្រូវបានប្រាប់ទៀតថារកសាកសពពួកគាត់មិនឃើញ ឃើញតែសំណល់ឡានដែលឆេះខ្ទេចខ្ទីដូចជាផេះ។
   (ពិតទេ?រកមិនឃើញសាកសព?)គិតក្នុងចិត្តរួចនាយតូចក៏សាកដើររកនៅក្នុងបន្ទប់តម្កល់ធាតុដ៏ធំទូលាយនេះ ។ស៊ុននូដើរពីមួយជួរទៅមួយជួរដោយខំសម្លឹងមើលឈ្មោះរបស់អ្នកស្លាប់ម្នាក់ៗដោយយកចិត្តទុកដាក់ ចំណែកឯសុងហ៊ុនវិញគេមិនទាន់ចាប់អារម្មណ៍នៅឡើយទេថាស៊ុននូបានដើរចេញពីត្រង់នេះព្រោះគេកំពុងតែឈ្ងោកមុខចុះធ្ងន់ក្នុងចិត្តមិនចង់ងើបមើលអ្វីឬក៏និយាយអ្វីទាំងអស់។ «ខ្វុន ឆានគីម...អាន ស៊ុនហ៊ី...ខ្វុន ឆានគីម...អាន ស៊ុនហ៊ី»ស៊ុននូដើរមើលបណ្ដើរទន្ទេញឈ្មោះរបស់ឪពុកម្ដាយខ្លួនបណ្ដើរមិនយូរប៉ុន្មាននាយតូចក៏បានដើរមកដល់ចុងបំផុតនៃបន្ទប់ដែលមានតម្កល់ធាតុមនុស្សប្រុសស្រីនៅក្បែរគ្នាមានរូបថតព្រាលៗនិងមានសរសេរជាអក្សរថា«ខ្វុន ឆានគីមនិង អាន ស៊ុនហ៊ី ស្លាប់ដោយសារឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍»ហើយនៅខាងក្រោមនោះក៏មានសរសេរទៀតថា«តម្កល់នៅថ្ងៃទី18ខែកុម្ភៈឆ្នាំ2007ដោយលោកស្រី ហាន យ៉ឹង»(ហ-ហាន យ៉ឹង??)
   ព្រូស!!!!
   ~~~~~

You're my world Season I Ended Donde viven las historias. Descúbrelo ahora