ភាគទី១

503 53 0
                                    

   ពន្លឺព្រះអាទិត្យចាំងផ្លេកៗតាមបង្អួចកញ្ចក់ធ្វើឲ្យត្របកភ្នែកដែលគ្របដោយរោមភ្នែកវែងទន់ៗបើកឡើងដោយក្ដីនឿយណាយ
   “ហា៎!!!?”
   រាងតូចស្ទុះសឹងបាក់កប្រញាប់ទៅសម្អាតខ្លួនដើម្បីចុះទៅខាងក្រោម។
   20នាទីក្រោយ...
   ស៊ុននូចុះទៅខាងក្រោមមួយៗដោយអការៈលឹបលៗព្រោះដឹងខ្លួនថាងើបយឺត(សង្ស័យថាត្រូវដេញចេញទេខ្ញុំអើយ)នាយតូចគិតក្នុងចិត្ត។តែពេលដែលចុះមកខាងក្រោមគ្រប់យ៉ាងមានភាពស្ងប់ស្ងាត់មានតែក្លិនឈ្ងុយភាយចេញមកពីផ្ទះបាយទើបនាយតូចដើរទៅមើល
   “អត់ទោសមានអ្វីឲ្យខ្ញុំជួយដែរទេ?”នាយតូចសួរទៅកាន់ចុងភៅ
   “អា៎!អារុណសួស្តីលោកគ្រូពេទ្យ នៅទីនេះគ្មានអ្វីឲ្យជួយទេចាស៎លោកគ្រូពេទ្យអាចទៅអង្គុយលេងនៅសួនច្បារខាងមុខបាន”
   “ចុះអ្នកប្រុសផាកទៅណាបាត់ហើយ?”
   “អ្នកប្រុសនៅខាងលើ បន្ទប់ជាប់ជណ្ដើរខាងស្ដាំដៃលោកគ្រូរកគាត់មានការអ្វីឬ?បើទៅជួបលោកចឹងពឹងលោកគ្រូពេទ្យឲ្យអញ្ជើញលោកមកពិសារបាយផង”ស្រ្តីចុងភៅតបទៅស៊ុននូដោយគិតថាស៊ុននូសួររកសុងហ៊ុនព្រោះអ្នកផ្ទះនេះមិនដែលហ៊ានហៅជេយ៍ថាអ្នកប្រុសផាកទេព្រោះសុងហ៊ុនហាមដាច់ខាតថាអ្នកដែលប្រើនាមត្រកូលផាកគឺមានតែសុងហ៊ុនម្នាក់ប៉ុណ្ណោះ
   “បាទ”ស៊ុននូតបហើយក៏ឡើងទៅខាងលើវិញដោយមិនដឹងថាជេយ៍ទៅហាត់ប្រាណនៅខាងក្រៅឡើយហើយសុងហ៊ុនក៏ទើបតែចូលមកផ្ទះយប់មិញនៅម៉ោង2ចឹងហើយមានតែគេទេដែលក្រោកក្រោយអ្នកឯទៀតៗ។
   សម្លេងទឹកហូរខាងក្នុងបញ្ជាក់ថាម្ចាស់បន្ទប់ភ្ញាក់ហើយ ។ រាងក្រាស់សុងហ៊ុនដេកត្រាំក្នុងទឹកក្ដៅដើម្បីបំបាត់ភាពឈឺចាប់ដែលគេមាននៅលើដង
ខ្លួនយូរៗម្ដងគេក៏ដកដង្ហើមធំហាក់ហត់នឿយនឹងជីវិតណាស់អញ្ចឹង។សុងហ៊ុនគេមានទម្លាប់មួយគឺមិនអនុញ្ញាតឲ្យមនុស្សស្រីប្លែកមុខចូលមកក្នុងផ្ទះគេឡើយហើយក៏មិនចូលចិត្តអ្នកបម្រើភេទស្រីដែរគឺគេស្អប់បំផុតអញ្ចឹងហើយផ្ទះនេះគឺមានតែអ្នកបម្រើប្រុសប៉ុណ្ណោះលើកលែងតែចុងភៅដែលជាចុងភៅប្រចាំភូមិគ្រឹះនេះតាំងពីលោកផាកនៅកម្លោះម្ល៉េះ។មិនតែប៉ុណ្ណោះសុងហ៊ុនក៏មានចំណូលចិត្តលើបុរសដូចគ្នាព្រោះគេជាអាល់ហ្វា គេតែងតែនាំយកអូមេហ្កាក្មេងៗមកគេងក្នុងផ្ទះជាញឹកញាប់ហើយនេះក៏ជាមូលហេតុដែលគ្រូពេទ្យក្នុងក្រុងសេអ៊ូលមិនហ៊ានមកប្រចាំការនៅផ្ទះនេះទើបជេយ៍សម្រេចចិត្តរកគ្រូពេទ្យដែលមកពីឆ្ងាយហើយក៏ប៉ះចំស៊ុននូនៅឯប៊ូសាន។
   តុកៗ!តុកៗ!
   “អ្នកប្រុសផាក!អ្នកប្រុសផាកនៅខាងក្នុងដែរទេ?”ស៊ុននូនិយាយដោយសម្លេងថ្នមៗព្រោះក្រែងចិត្តអ្នកខាងក្នុង
   “ហឹម!យើងនៅខាងក្នុង”សុងហ៊ុនតបដោយសម្លេងង៉ុលៗព្រោះគេគ្របកន្សែងនៅលើមុខ
   “អញ្ជើញទៅពិសារអាហារពេលព្រឹកបាទ”
  “យើងក្រោកមិនរួចទេ”
  “អ្នកប្រុសមិនស្រួលខ្លួនឬ?”
  “ហ្នឹងហើយ...ឯងជាយ៉ុនជីនមែនទេ?មកជួយយើងបន្តិចមក”
  “មិនមែនទេខ្ញុំមិនមែនយ៉ុនជីនទេ”
  “ចឹងជាហ្វេលិចមែន?”
  “អត់ទេខ្ញុំគឺគីមស៊ុននូណា៎”
  “ស៊ុននូ?ឯងមកថ្មីមែន?”
  “បាទខ្ញុំហ្នឹងហើយ”
  “មិនអីទេចូលមកជួយយើងតិចមក”
   ក្រាក!!! ស៊ុននូបើកទ្វារចូលដោយថ្នមៗហើយក៏ដើរសំដៅទៅបន្ទប់ទឹក
   “លោកនៅក្នុងបន្ទប់ទឹកមែនទេ?”
   “អឺម!”សុងហ៊ុនតបដោយសម្លេងនៅបំពង់កឯស៊ុននូវិញក៏បើកទ្វារចូលទៅក្នុងបន្ទប់ទឹកដោយអាការៈញ័រៗ
   “លោកមិនស្រួលខ្លួនហេតុអីក៏មកត្រាំទឹកបែបហ្នឹង?”នាយតូចនិយាយដោយញ័រៗព្រោះគេអៀននឹងរាងកាយមាំនៅចំពោះមុខ
   “គឺឈឺពេញខ្លួនហ្នឹងណា៎ចេះសួរទៅកើត មកជួយម៉ាស្សាឲ្យយើងតិចមកធ្លាប់ម៉ាស្សាទេ?”
   “អឹ...គឺ...គឺមិនធ្លាប់ទេតែចេះព្យាបាលជំងឺនឹងរបួស”ស៊ុននូតបទាំងរដាក់រដុប
   វឹប!!!ឆ!!!!
   សុងហ៊ុនស្ទុះក្រោកឈរឡើងបែកទឹកស្ពោង ហើយវិនាទីនេះនាយតូចក៏បានដឹងថាខ្លួនមិនមែនកំពុងនិយាយជាមួយជេយ៍នោះទេ គឺនិយាយជាមួយប្អូនប្រុសរបស់ជេយ៍ឈ្មោះ សុងហ៊ុនហ្នឹងឯង។
   ...
   នៅក្នុងតុបាយគ្មានអ្នកណានិយាយអ្វីនោះទេសូម្បីស៊ុននូក៏មិនទាំងហ៊ានលើកដៃកាន់ស្លាបព្រាដួសបាយផង ធ្វើឲ្យជេយ៍រាងចម្លែកចិត្តបន្តិច។ងាកមើលសុងហ៊ុនវិញគេដូចជាមានឫកពាប្លែកៗគឺបាយបណ្ដើរញញឹមបណ្ដើរនៅឆ្លៀតលួចមើលអ្នកដែលនៅអង្គុយទល់មុខម្ដងៗផង។
   “យប់មិញមកដល់ម៉ោងប៉ុន្មានសុងហ៊ុន?”ជេយ៍សួរទៅកាន់ប្អូនប្រុសហើយក៏ធ្វើឲ្យគេអស់អារម្មណ៍ញញឹមរលីងតែម្ដង ទើបគេទម្លាក់ស្លាបព្រានិងសមចុះរួចក៏តបទៅបងប្រុសវិញ
   “វាជាជីវិតរបស់យើងឯងកុំចេះដឹងបានទេ?”
   “មិនបានទេ!ព្រោះឯងនិងយើងគឺជាបងប្អូនបើឯងមានទុក្ខយើងក៏មានទុក្ខដែរ”ជេយ៍តបដោយកាន់ពែងតែគ្រវីចុះឡើង
   “មិនមែនអញ្ចឹងទេដឹង?ឯងចង់បានការយកចិត្តទុកដាក់ពីប៉ាច្រើនជាង ស្មានថាយើងមិនដឹងថាឯងធ្វើបែបនេះដើម្បីអីឬ? នៅមានរឿងជួលគ្រូពេទ្យប្រចាំគ្រួសារទៀតពិសេសគ្រូពេទ្យសម្រាប់យើងទាំងដែលយើងមិនត្រូវការ”ទាំងពីរនាក់ជជែកគ្នាកាន់តែក្ដៅឡើងធ្វើឲ្យស៊ុននូដែលកំពុងអង្គុយនៅត្រង់នេះដែរមានអារម្មណ៍ថាដូចកំពុងតែឆេះ
   “យើងធ្វើបែបនេះព្រោះមកពីឯងមិនស្ដាប់ហើយចេះតែបង្ករបួសស្នាមដាក់ខ្លួន ប៉ូលីសក៏មានរដ្ឋាភិបាលក៏ខ្លាំងក្លាតើចាំបាច់អីដែលឯងត្រូវលះបង់កម្លាំងទៅតទល់នឹងពួកសង្គមងងឹតអស់នោះ?អញ្ចឹងហើយបានជាយើងត្រូវតែមានគ្រូពេទ្យផ្ទាល់ខ្លួនឲ្យឯង”ជេយ៍ពន្យល់សុងហ៊ុន
   “តែយើងមិនត្រូវការ”
   “មិនត្រូវការ?ឯងតែងតែមកផ្ទះយប់ៗជ្រៅ មើលចុះយប់មិញយើងក៏មិនគិតថាឯងមកផង ហើយយ៉ាងម៉េចហើយ?ក្នុងខ្លួនក៏ប្រហែលជាទ្រោមខ្លាំងហើយមើលទៅ”ជេយ៍បញ្ជោះសុងហ៊ុន
   “នេះឯងចង់ដាក់ទំនាយយើងហេស៎?”សុងហ៊ុនក្រោកឈរឡើងក្ដាប់ដៃសម្លឹងមុខជេយ៍ចំណែកឯជេយ៍វិញនៅតែអង្គុយស្ងៀមធម្មតាមិនញញើតនឹងប្អូនប្រុសឡើយនេះមកពីគេសុាំនឹងទង្វើរបស់សុងហ៊ុនទៅហើយ ស៊ុននូឃើញរឿងកាន់តែមិនស្រួលក៏ប្រញាប់ឃាត់ពួកគេ
   “បានហើយអ្នកប្រុសទាំងពីរ ពួកលោកជាបងប្អូននឹងគ្នាអញ្ចឹងក៏គួរតែអធ្យាស្រ័យឲ្យគ្នាកុំឈ្លោះគ្នាបានទេ?ហើយបើលោកសុងហ៊ុនមិនត្រូវការគ្រូពេទ្យផ្ទាល់ខ្លួនក៏មិនអីដែរខ្ញុំអាចទៅធ្វើការឲ្យអ្នកផ្សេងបានព្រោះមានអ្នកជំងឺច្រើនណាស់ដែលត្រូវការការព្យាបាលពីខ្ញុំ”ស៊ុននូនិយាយដោយឈានជើងដើរចេញតែក៏ទុចង៉ក់ពេលសុងហ៊ុននិយាយឡើង
   “នេះគេម្នាក់នេះជាគ្រូពេទ្យថ្មីដែលឯងជួលមកមែនទេ?”
   “មែនហើយ គេជាគ្រូពេទ្យមកពីប៊ូសានបើឯងមិនត្រូវការទៅហើយយើងមានតែបញ្ជូនគេឲ្យត្រឡប់ទៅវិញ”លឺពាក្យនេះហើយស៊ុននូស្ទើតែស្រក់ទឹកភ្នែកព្រោះក្ដីសង្ឃឹមថារកប្រាក់មកព្យាបាលបងស្រីត្រូវរលាយត្រឹមតែមួយប៉ព្រិចភ្នែកក៏ប៉ុន្តែ...
   “មិនបាច់ឲ្យគេទៅវិញទេ!ទឹកដៃរបស់គេគ្រាន់បើយើងអាចទទួលយកបាន”សុងហ៊ុននិយាយបែបនេះព្រោះព្រឹកមិញស៊ុននូបានជួយសម្រួលសរសៃបំបាត់ការឈឺចាប់ឲ្យគេ ពាក្យនេះធ្វើឲ្យស៊ុននូនិងជេយ៍ភ្ញាក់ផ្អើលតែម្ដង
   “ឯងពិតជាព្រមទទួលយកគេជាគ្រូពេទ្យផ្ទាល់ខ្លួនមែនហ្អី?”ជេយ៍សួរឡើង
   “ប្រាកដហើយ!គ្រាន់តែមិនដឹងថាមនុស្សរបស់ឯងទ្រាំទ្រនឹងយើងបានយូរប៉ុណ្ណា?”
   “ចាំតែមើលទៅ!ឯងគង់តែអាចហៅយើងថាបងពេញៗមាត់មិនខានទេ”ជេយ៍និយាយយ៉ាងមានទំនុកចិត្ត
   “កុំជឿជាក់ខ្ពស់ពេក យើងមិនអាចហៅឯងថាបងងាយៗនោះទេ”
   “ចាំតែមើល”ជេយ៍ញញឹមចុងមាត់ហាក់ពេញចិត្តជាខ្លាំង ចំណែកឯស៊ុននូក៏មិនបានត្រឡប់ទៅវិញដែរគឺគេត្រូវបំពេញតួនាទីជាគ្រូពេទ្យដ៏ល្អសម្រាប់ ផាកសុងហ៊ុន ហើយអ្វីដែលគេគួរធ្វើដំបូងគឺស្វែងយល់ពីចំណង់ចំណូលចិត្តព្រមទាំងទម្លាប់របស់សុងហ៊ុន។
   ស៊ុននូរៀនគ្រប់យ៉ាងពីសុងហ៊ុនមិនថាចំណង់ចំណូលចិត្តឬក៏ទម្លាប់របស់សុងហ៊ុននោះទេគឺគេចាំបាច់ត្រូវតែស្វែងយល់ពីអតិថិជនរបស់គេជានិច្ច។
   ម៉ោងប្រហែលជាបីទៅហើយស៊ុននូនៅតែអង្គុយនៅនឹងតុមុខអេក្រង់កុំព្យូទ័រដើម្បីស្វែងរកវិធីសាស្រ្តបន្ថែមក្នុងការថែរក្សាសុខភាពសម្រាប់សុងហ៊ុន យ៉ុនជីនឃើញស៊ុននូអង្គុយយូរបែបនេះគេក៏ដើរទៅផ្ទះបាយរកភេសជ្ជៈមកឲ្យនាយតូចផឹក។
   “លោកគ្រូពេទ្យ នេះក្រូចច្របាច់ស្រស់សូមអញ្ជើញពិសារបាទ”
   “បាទអរគុណហើយ តែថាមិនបាច់ហៅខ្ញុំគួរសមពេកទេហៅថាស៊ុននូទៅបានហើយ ឋានៈខ្ញុំមិនខ្ពស់ដល់ថ្នាក់ឲ្យលោកគោរពពេកនោះទេ”នាយតូចទទួលកែវទឹកក្រូចពីដៃយ៉ុនជីននិងនិយាយយ៉ាងរាក់ទាក់
   “មិនបានទេ!លោកជាលោកគ្រូពេទ្យផ្ទាល់ខ្លួនរបស់អ្នកប្រុសផាកខ្ញុំម៉េចនឹងហ៊ានវាយស្មើបានទៅ”
   “តែខ្ញុំរីករាយណា៎ដឹងទេ ព្រោះខ្ញុំក៏មិនសូវមានមិត្តដែរ”នាយតូចនិយាយដោយសម្លឹងទៅកាន់រូបដែលតាំងនៅលើអេក្រង់កុំព្យូទ័រហើយក៏បន្ត
   “លោកដឹងទេ...ខ្ញុំមានមិត្តតែម្នាក់គត់គឺ យ៉ាង ជុងវ៉ុន គេតែងតែនៅក្បែរខ្ញុំគ្រប់ពេល ពួកយើងមានចំណូលចិត្តដូចគ្នាហើយក៏មានជីវភាពលំបាកដូចគ្នាគ្មានអ្នកណាចង់រាប់អានពួកយើងទេដូច្នេះពួកយើងតែងតែទៅណាពីរនាក់រហូត...រហូតដល់ពេលនេះខ្ញុំត្រូវមកធ្វើការនៅទីនេះហើយគេស្ម័គ្រចិត្តនៅមើលថែបងស្រីខ្ញុំជំនួសខ្ញុំទើបខ្ញុំមានការទុកចិត្តនិងផ្ចង់អារម្មណ៍ជាមួយនឹងការងារ”
   “ហឹមស្ដាប់ទៅពួកលោកលំបាកជាងខ្ញុំឆ្ងាយណាស់”យ៉ុនជីននិយាយដោយដាក់ខ្លួនអង្គុយចុះក្បែរស៊ុននូរួចក៏និយាយបន្ត
   “ខ្ញុំជាក្មេងម្នាក់ដែលត្រូវឪពុកម្ដាយលក់ដូចជាសត្វធាតុដើម្បីដោះបំណុល តែជាសំណាងល្អខ្ញុំត្រូវបានទិញដោយលោកស្រី យ៉ឹងដែលជាម្ដាយរបស់លោកជុងស៊ុងហើយក៏នៅបម្រើនៅទីនេះរហូតដល់ធំ”
   “ខ្ញុំគិតថាគ្មានឪពុកម្ដាយគឺខ្វះភាពកក់ក្ដៅតែមើលទៅលោកមានឪពុកម្ដាយហើយតែគ្មានភាពកក់ក្ដៅនិងមិនទទួលបានការស្រឡាញ់ថ្នាក់ថ្នមទៀ”ស៊ុននូតបទៅកាន់យ៉ុនជីន
   “វាគ្មានអ្វីប្រសើរជាងគ្នានោះទេ”យ៉ុនជីនតបដោយទឹកមុខស្រងូតស្រងាត់ទើបស៊ុននូឱបគេជាការលួងលោម រង្វង់ដៃដ៏កក់ក្ដៅស្នាមញញឹមស្រទន់ធ្វើឲ្យយ៉ុនជីនមានអារម្មណ៍ថាចូលចិត្តស៊ុននូខ្លាំង
   “អញ្ចឹងយើងធ្វើជាមិត្តនឹងគ្នាបានមែនទេ?”យ៉ុនជីនសួរ
   “ហឹម”ស៊ុននូងក់ក្បាលឆ្លើយហើយក៏ឈ្ងោកពិនិត្យឯកសារនៅលើអេក្រង់បន្ត
   “នៅក្បែរលោកហ៊ុនប្រយ័ត្នខ្លួនផងណា៎”យ៉ុនជីនប្រាប់ស៊ុននូ
   “ប-បាទ?”
   “ហឹមគឺត្រូវប្រយ័ត្នខ្លួនហ្នឹងណា៎ ហើយមួយទៀតបើលោកហ៊ុនមិនហៅទេកុំចេះតែចូលបន្ទប់គាត់ផ្ដេសផ្ដាសដោយគ្មានការអនុញ្ញាត្តជាពិសេសគឺពេលយប់តែម្ដង”
  “មានអីមែនទេ?”
  “គ្មានអីទេគ្រាន់តែធ្វើតាមខ្ញុំប្រាប់ទៅបានហើយ” និយាយរួចយ៉ុនជីនក៏ងើបចេញទុកឲ្យស៊ុននូអង្គុយឆ្ងល់តែម្នាក់ឯង។
   ~~~~~

You're my world Season I Ended Où les histoires vivent. Découvrez maintenant