ភាគទី ៣

318 39 0
                                    

   បន្ទាប់ពីសម្រួលអារម្មណ៍បានហើយសុងហ៊ុនក៏ក្រោកឡើងស្រាប់តែបាត់ស៊ុននូមិនដឹងថានាយតូចដើរចេញតាំងពីពេលណា សុងហ៊ុនចាប់ផ្ដើមឆ្លេឆ្លាឡើងមកព្រោះនេះជាលើកដំបូងហើយដែលគេនាំនាយតូចមកអញ្ចឹងច្បាស់ណាស់ថានាយតូចមិនទាន់ស្គាល់ទីនេះគ្រប់ជ្រុងជ្រោយនោះទេ។
   “ពេទ្យគីម!!!ពេទ្យគីម!!!គីមស៊ុននូ!! ឯងនៅឯណា?ស៊ុននូ!”សុងហ៊ុនរត់ចុះរត់ឡើងនៅក្នុងបន្ទប់ដ៏ធំទូលាយនេះ គេក៏ទាញយកទូរស័ព្ទមកតេទៅលេខស៊ុននូតែក៏នឹកឃើញថាគេបានយកទូរស័ព្ទពីស៊ុននូរួចទុកវានៅក្នុងឃ្លុបឡានបាត់ទៅហើយ។(ពុទ្ធោអើយនៅឯណានេះ?)សុងហ៊ុនយកដៃជ្រោងសក់ដែលធ្លាក់ចុះ ហត់ឡើងបែកញើសជោគថ្ងាស(អេស៍!នៅជ្រុងមួយទៀតយើងដូចជាមិនទាន់បានទៅដល់) គិតរួចសុងហ៊ុនក៏រត់ទៅភ្លាមហើយក៏បានឃើញរាងកាយតូចដេកសន្លប់ស្ដូកស្ដឹងនៅត្រង់ចុងបន្ទប់។
   “ពេទ្យគីម!!!ពេទ្យគីម!!!ដឹងខ្លួនឡើងមានរឿងអីមែនទេ?”សុងហ៊ុនព្យាយាមដាស់នាយតូចតែគេមិនបានដឹងខ្លួននោះទេទើបសុងហ៊ុនសម្រេចចិត្តបីនាយតូចយកទៅសម្រាកនៅបន្ទប់សម្រាកក្នុងព្រះវិហារនេះបណ្ដោះអាសន្នសិនទម្រាំតែគេដឹងខ្លួនអាចសួរនាំតាមក្រោយ។
   .....
   ពន្លឺពណ៌សបានជះមកលើត្របកភ្នែកដែលកំពុងតែបិទឲ្យបើកឡើង។
   (ខ្ញុំនៅឯណា?)ស៊ុននូគិតក្នុងចិត្តរួចគេក៏បានឃើញមនុស្សប្រុសស្រីពីរនាក់ដែលមានមុខព្រាលៗដូចជាប្រហាក់ប្រហែលនិងធ្លាប់ឃើញនៅឯណា។ពួកគេកំពុងតែជិះឡានជាមួយគ្នានៅតាមផ្លូវដែលមានទេសភាពស្រស់ស្អាតបើទោះបីជាស៊ុននូនៅក្នុងឡានរួមជាមួយពួកគេក៏ពួកគេមិនបានចាប់អារម្មណ៍នឹងវត្តមានរបស់នាយតូចដែរ ។
   “អូនថាទៅមើល៍ពេលជួបលោកស្រីយ៉ឹងលើកនេះពួកយើងអាចនឹងមានសំណាងដែរទេ?”បុរសជាប្ដីបានសួរទៅកាន់ប្រពន្ធជាទីស្រឡាញ់ដោយមិនភ្លេចលើកដៃទន់ស្រឡូននោះមកថើបថ្នមៗផង
   “មិនដឹងទេ!តែអូនស្ដាយដែលមិនបាននាំស៊ុនៗមកជាមួយ”នាងនិយាយទៅកាន់ប្ដីដោយទម្លាក់ទឹកមុខ ខុសអីតែស៊ុននូដែលភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឮដល់ឈ្មោះរបស់ខ្លួន។(ម៉ាក់!!!ម៉ាក់មែនទេ?ពិតជាម៉ាក់ពិតមែនឬ?)
   “ប្រយ័ត្ន!!!!”
   ផាំង!!!ប្រាវ!!!! រថយន្តដែលស៊ុននូកំពុងតែជិះបានក្រឡាប់បួនប្រាំត្រឡប់ ហើយនាយតូចក៏ត្រូវបានខ្ទាតចេញពីក្នុងរថយន្តដោយមានរបួសបន្តិចបន្តួចផងតែនាយតូចក៏ប្រឹងស្ទុះក្រោកឡើងដើម្បីទៅជួយប៉ាម៉ាក់របស់គេ។ រាងកាយតូចស្ដើងកំពុងប្រវេប្រវាវារចេញពីក្នុងឡានដែលគៀបខ្លួនស្ទើរតែចង់ដាច់
   “ម៉ាក់!!!ម៉ាក់....ហឹក...ម៉ាក់!!!”នាយតូចប្រញាប់រត់យ៉ាងលឿនតាមដែលអាចធ្វើបានដើម្បីជួយម្ដាយរបស់ខ្លួនក៏ប៉ុន្តែ....
   ប៊ុម!!!!!
   “ម៉ាក់!!!!ប៉ា!!!!”នាយតូចស្រែកមួយទំហឹងរហូតដល់ភ្ញាក់សុងហ៊ុនដែលកំពុងតែអង្គុយអានគម្ពីរនៅក្បែរនោះ
   “មានរឿងអី?ស៊ុននូ!ស៊ុននូ”សុងហ៊ុនព្យាយាមហៅនាយតូចដោយទះថ្ពាល់តិចៗដើម្បីដាស់សតិនាយ
   “ម៉ាក់....ហឹក....ម៉ាក់...”នាយតូចបើកភ្នែកមកយំអណ្ដឺតអណ្ដកក្ដោបដៃសុងហ៊ុនយ៉ាងណែន
   “យល់សប្តិអាក្រក់មែនទេ?មិនអីទេអស់អីហើយខ្ញុំនៅទីនេះហើយ”សុងហ៊ុននិយាយលួងលោមនាយតូចដោយអង្អែលខ្នងនាយថ្នមៗ
   “លោកហ៊ុន...ហឹក...មិនពិតទេមែនទេលោកហ៊ុន?ហឹកហ៊ឺ...”
   “រឿងអី?មិនពិតរឿងអី?”សុងហ៊ុនសួរទាំងងឿងឆ្ងល់ទើបស៊ុននូប្រាប់គ្រប់យ៉ាងទៅសុងហ៊ុនហើយសុំទូរស័ព្ទពីសុងហ៊ុនដើម្បីទាក់ទងទៅអ្នកផ្ទះ ហើយច្បាស់ណាស់ថាសាច់ញាតិដែលស៊ុននូមាននោះគឺ យ៉ាង ជុងវ៉ុនជាមិត្តរបស់គេហ្នឹងឯង។
   រាងតូចស្ដើងរបស់ជុងវ៉ុនកំពុងតែបកប្រែអត្ថបទភាសាអង់គ្លេសសុខៗទូរស័ព្ទក៏រោទ៍ឡើងទើបនាយប្រញាប់លើកភ្លាមៗព្រោះវាជាលេខរបស់ស៊ុននូ
   <អាឡូស៊ុនៗឯងយ៉ាងម៉េចហើយ?ម៉េចបានទើបតែទាក់ទងមកចឹង?ឯងដឹងថាយើងបារម្ភពីឯងប៉ុណ្ណាទេ?នៅមានទៀតឯងបានលុយមកពីណាច្រើនម៉្លេះបាញ់ចូលធនាគាររបស់យើង?ហាស៎?>លើកទូរស័ព្ទភ្លាមស៊ុននូមិនទាន់ទាំងបាននិយាយអ្វីផងក៏ត្រូវកំពូលមិត្តដាក់សំណួរមួយកប៉ាល់មិនដឹងគួរឆ្លើយមួយណាមុន
   <អេៗជុងវ៉ុនហា៎បានហើយ!យើងមិនដឹងគួរឆ្លើយអាមួយណាទុកអាមួយណាទេ>ស៊ុននូតបទៅកំពូលមិត្តមុននឹងសំណួរកាន់តែកើនឡើងជាលំដាប់
   <ជុងវ៉ុនហា៎...បងជេនយ៉ាងម៉េចហើយ?>
   <ដូចដែលឯងដឹងស្រាប់ហើយគាត់នៅតែដដែលគឺបើកភ្នែកតែមិននិយាយស្ដីមិនកម្រើកអ្វីទាំងអស់...យើងពិតជាបារម្ភណាស់ស៊ុនៗ>
   <គ្នាចង់ពឹងឯងរឿងមួយទៀតបានទេ?>
   <បានៗមិនបញ្ហាទេយ៉ាងណាយើងជាសាច់ញាតិរបស់ឯងស្រាប់ហើយបើមានការអីក៏ឆាប់និយាយមកណា៎>
   <ឯងជួយទៅផ្ទះយើងចូលក្នុងបន្ទប់បងជេនថតរូបគ្រួសាររបស់យើងផ្ញើតាមG-mailឲ្យយើងផងណា៎>
   <អូខេៗ ចាំរួចពេលណាយើងផ្ញើទៅអញ្ចឹងយើងដាក់ទូរស័ព្ទហើយណា៎ឆាប់បានទៅផ្ទះឯង>
   <អូខេbye>
   សុងហ៊ុនអង្គុយមើលនាយតូចដោយអារម្មណ៍មិនស្ងប់សោះទើបគេដើរចេញទៅយកកន្សែងជ្រលក់ទឹកក្ដៅហុចឲ្យនាយតូច
   “ណេះ!មើលទៅឯងដូចជាមិនសូវស្រួលសោះ មុននេះរឿងអីមែនទេ?”
   “ខ្ញុំគេងលក់យូរប៉ុណ្ណាហើយ?”នាយតូចមិនបានឆ្លើយសំណួររបស់សុងហ៊ុនទេតែគេបែរជាសួរបកទៅកាន់រាងខ្ពស់វិញទើបសុងហ៊ុនឆ្លើយដោយមិនពេញចិត្ត
   “មិនមែនគេងទេគឺសន្លប់ ហើយសន្លប់ជាងបីម៉ោងហើយ”
   “ពេលនេះម៉ោងប៉ុន្មានហើយ?”
   “ម៉ោងជិតប្រាំមួយទៅហើយ មើលទៅយប់នេះគឺត្រូវគេងក្នុងភូមិនេះហើយមិនអាចឡើងទៅប្រជុំជនដើម្បីកក់ផ្ទះគេងទេព្រោះវាឆ្ងាយគួរសមម្យ៉ាងខ្ញុំក៏អស់កម្លាំងទៀត”សុងហ៊ុនតបដោយក្រោកឈរឡើងនិងហុចដៃឲ្យស៊ុននូតោងឡើង
   “សុំទោសខ្ញុំមិនគួរមកតាមលោកនោះទេ”ស៊ុននូតបដោយឱនមុខចុះ
   “ប្រាប់បាននៅថាមុននេះឯងជួបអីបានជាសន្លប់?”មើលទៅចៀសមិនផុតពីឆ្លើយសំណួរនេះទេទើបស៊ុននូសម្រេចចិត្តឲ្យសុងហ៊ុននាំនាយទៅមើលបន្ទប់តម្កល់ធាតុម្ដងទៀត
   “ច្បាស់ហើយមែនទេថាលែងអី?”សុងហ៊ុននិយាយដោយក្ដោបចង្កេះនាយតូចថ្នមៗ
   “មិនអីទេ” មិនប៉ុន្មានពួកគេក៏បានដើរមកដល់ចុងបន្ទប់ម្ដងទៀត ។សុងហ៊ុនពិនិត្យមើលយ៉ាងល្អិល្អន់ហើយក៏គិតដូចស៊ុននូគិតដែរព្រោះនាមជាលោកស្រីប្រាកដណាស់ថាជាម្ដាយរបស់ជេយ៍ព្រោះបើឈ្មោះ ហាន យ៉ឹងដូចគ្នាក៏មិនប្រាកដថាមានឋានៈដូចគ្នាដល់ថ្នាក់ប្រើនាមជាលោកស្រីឡើយ។បន្ទាប់ពីនោះពួកគេក៏បានលាដូនជីនៅក្នុងវិហារត្រឡប់ចូលក្នុងភូមិដើម្បីរកកន្លែងស្នាក់នៅ ហើយដោយសារតែជាតំបន់ជនបទផ្ទះនីមួយៗគឺមិនមានបន្ទប់ច្រើននោះទេទើបសុងហ៊ុននិងស៊ុននូត្រូវគេងបន្ទប់តែមួយជាមួយគ្នា។
   “សុំទោសណា៎អ្នកប្រុសទាំងពីរ បន្ទប់ទំនេរផ្ទះខ្ញុំគឺមានតែមួយនេះទេ ម្យ៉ាងលោកទាំងពីរក៏ជាមនុស្សប្រុសដូចគ្នាគេងបន្ទប់រួមប្រាកដជាមិនអីទេត្រូវទេ?”ម្ចាស់ផ្ទះនិយាយយ៉ាងគួរសមទៅកាន់សុងហ៊ុននិងស៊ុននូទើបអ្នកទាំងពីរមិនអាចប្រកែកអ្វីបានមានតែយល់ព្រមគេងទាំងទើសទាល់ហ្នឹងឯង។
   “មិនអីទេអរគុណអ្នកមីងច្រើនហើយ”សុងហ៊ុនតបទៅម្ចាស់ផ្ទះ យ៉ាងស្រទន់ដូចគ្នាហើយទង្វើរបស់គេពេញមួយថ្ងៃនេះធ្វើឲ្យស៊ុននូអង្គុយឆ្ងល់មិនឈប់ព្រោះសុងហ៊ុនមើលទៅប្លែកខ្លាំងណាស់មិនសមមានឈ្មោះជាម៉ាហ្វៀអីបន្តិចសោះ។
   .....
   ងូតទឹកសម្អាតខ្លួនរួចរាល់សុងហ៊ុនក៏ចេញមកវិញឃើញស៊ុននូអង្គុយស្ងៀមធ្មឹងៗក៏ប្រញាប់សួរ
   “អេ៎!មិនទៅងូតទឹកទេហី?”
   “ងូតទឹកយ៉ាងម៉េចបើខ្ញុំភ្លេចយកខោអាវមក លោកមកប្រញាប់ពេកខ្ញុំភ្លេចឲ្យឈឹងទៅ”នាយតូចតបទាំងធ្វើទឹកមុខគួរឲ្យអាណិតទើបអ្នកខ្លះដាច់ចិត្តដើរទៅបើកកាតាបខ្លួនយកខោខ្លីនិងអាវសឺមីរបស់ខ្លួនឲ្យនាយតូច
   “ហ៎នេះយកទៅពាក់សិនទៅហើយដោះខោអាវឯងបោកហាលទៅប្រយ័ត្នស្អែកគ្មានអីស្លៀក”នាយតូចសម្លឹងមុខសុងហ៊ុនរួញរាព្រោះខ្លួនមិនទម្លាប់ស្លៀកខោខ្លីពេលនៅជាមួយអ្នកដទៃ ធ្វើឲ្យម្ចាស់ខោអាវឆ្ងល់ខឹងឡើងក្ដៅស្លឹកត្រចៀក
   “អេ៎?!មិនស្លៀកទេឬយ៉ាងម៉េច?អរឬមួយក៏ចង់ស្លៀកមួយកំប្លេនេះគេងយប់នេះរហូតដល់ស្អែក?ខ្ញុំមិនចូលចិត្តមនុស្សមានក្លិនមិនល្អទេណា៎ខ្ញុំមិនចង់លាងឡានញឹកញាប់ទេព្រោះខ្ញុំទើបតែលាងម្សិលមិញ!”ឃើញសុងហ៊ុនរអ៊ូរទាំច្រើនពេកនាយតូចសម្រេចចិត្តថាស្លៀកពាក់ទៅយ៉ាងណាវាគ្រាន់បើជាងគេងពាក់ខោអាវប្រឡាក់ដែរហើយបើត្រូវបោកវិញបានដេកស្រាតច្បាស់ណាស់។
   “អឹមពាក់ក៏បាន”នាយតូចកញ្ឆក់យកខោអាវពីដៃសុងហ៊ុនរួចក៏ចូលទៅបន្ទប់ទឹកបាត់ទៅធ្វើឲ្យអ្នកខ្លះបើកភ្នែកធំៗឆ្ងល់យកតែម្ដង
   “កើតស្អីឲ្យប្រាកដហ្នឹង?”
   20នាទីក្រោយមក...
   ស៊ុននូចេញពីបន្ទប់ទឹកមកទាំងអាការៈញ័រៗអឹមអៀនព្រោះមិនទម្លាប់ ហើយគ្រាន់តែឃើញរាងស្រឡូនរបស់ស៊ុននូក្នុងសម្លៀកបំពាក់របស់ខ្លួនភ្លាមសុងហ៊ុនដែលកំពុងតែផឹកទឹកក៏ស្រាប់តែឈ្លក់យកតែម្ដង។
   ខឹកៗៗ!!!ហឹក!!! ឃើញបែបនេះស៊ុននូបាត់អស់ភាពអៀនប្រៀនក៏ស្ទុះទៅច្របាច់រឺតសុងហ៊ុនឲ្យបាត់ឈ្លក់។ការប៉ះនៃសាច់ដ៏ត្រជាក់ដែលទើបតែងូតទឹករួចបានធ្វើឲ្យសុងហ៊ុនមានអារម្មណ៍ថាស្រៀវខ្លួនចម្លែក បូករួមនឹងក្លិនក្រអូបប្រហើរៗបែបកូនក្មេងគេសឹងតែឈ្លក់វង្វេងប្រៀបបាននឹងធ្លាក់ទៅក្នុងពិភពនៃសុបិន្តដ៏អស្ចារ្យមួយ។
    “លោកហ៊ុន!លោកហ៊ុន!យ៉ាងម៉េចហើយបានធូរខ្លះទេ?”សម្លេងនាយតូចប្រៀបដូចជាថ្នាំសណ្ដំអន្ទងព្រលឹងអញ្ចឹង ម្យ៉ាងដោយសារតែមួយរយៈនេះសុងហ៊ុនមិនបានមានសម្ព័ន្ធភាពជាមួយអូមេហ្កាម្នាក់ណាសោះទើបធ្វើឲ្យគេហាក់ចង់កៀកកើយថ្នាក់ថ្នមមនុស្សម្នាក់ដែលកំពុងតែនៅជិតគេនេះ។ទ្រាំមិនបានសុងហ៊ុនក៏ស្ទុះមកសង្រ្គប់ពីលើនាយតូចថើបឈ្មុសឈ្មុលរកតែនាយតូចច្រានចេញមិនទាន់។
   “លោកហ៊ុន!!!លោកហ៊ុនឈប់...អា៎...លែងខ្ញុំ...លោកហ៊ុន...អា៎សឈ-ឈឺ..លោកហ៊ុន”នាយតូចគក់ផងខ្ញាំខ្នងសុងហ៊ុនផងគេនៅតែមិនឈប់សោះ នាយតូចក៏នឹកឃើញសម្ដីរបស់យ៉ុនជីនដែលបានផ្ដាំខ្លួន។
   “នៅក្បែរលោកហ៊ុនប្រយ័ត្នខ្លួនផងណា៎”
   “ប-បាទ?”
   “ហឹមគឺត្រូវប្រយ័ត្នខ្លួនហ្នឹងណា៎ ហើយមួយទៀតបើលោកហ៊ុនមិនហៅទេកុំចេះតែចូលបន្ទប់គាត់ផ្ដេសផ្ដាសដោយគ្មានការអនុញ្ញាត្តជាពិសេសគឺពេលយប់តែម្ដង”
  “មានអីមែនទេ?”
  “គ្មានអីទេគ្រាន់តែធ្វើតាមខ្ញុំប្រាប់ទៅបានហើយ” នឹកឃើញតែប៉ុណ្ណេះទឹកភ្នែកស៊ុននូក៏ហូរចុះច្រោកៗបណ្ដោយឲ្យសុងហ៊ុនថើបឈ្មុសឈ្មុលតាមចិត្ត ។ថើបៗប៉ះទឹកភ្នែករបស់នាយតូចសុងហ៊ុនភ្ញាក់ព្រើតស្វាងចែសក្រោកមកសម្លឹងមុខស៊ុននូតែនាយតូចបែជាងាកមុខចេញ សុងហ៊ុនក៏ប្រញាប់ស្ទុះក្រោករួចបើកទ្វារបន្ទប់ដើរចេញទៅខាងក្រៅបាត់។(នេះគេយំហេស?តើ...តើខ្ញុំកំពុងធ្វើស្អី?ម៉េចក៏ទៅជាអញ្ចឹង?)សុងហ៊ុនជ្រោងសក់ទាំងធុញទ្រាន់រួចក៏ទម្លាក់ខ្លួនគេងនៅលើទោងក្រោមដើមឈើជាមួយនឹងអាវវាលក្លៀកខោជើងខ្លីខណៈពេលដែលព្រឹលកំពុងតែធ្លាក់តិចៗផង។«សុងហ៊ុនពិតជាមិនរងាទេឬ?ម៉េចបានជាគេសុខចិត្តមកគេងខាងក្រៅ?»។
   ក្រោយពីសុងហ៊ុនចេញក្រៅបាត់ស៊ុននូអង្គុយសម្លឹងទៅមាត់ទ្វាររហូត រហូតទាល់តែគេងលក់បាត់...ទោះជាយ៉ាងក៏ដោយសុងហ៊ិនមិនបានត្រឡប់ចូលបន្ទប់គេងវិញនោះទេព្រោះគេមានអារម្មណ៍ខុសចំពោះនាយតូច។ កំឡុងពេលពាក់កណ្ដាលអាធ្រាត្រស៊ុននូក៏ភ្ញាក់ដឹងខ្លួនតែមិនបានឃើញសុងហ៊ុននៅក្នុងបន្ទប់ នាយតូចក៏ឱបភួយដើរចេញមកខាងក្រៅឃើញសុងហ៊ុនគេងឱបដៃរងាញ័រញាក់ នាយតូចក៏យកភួយមកដណ្ដប់ឲ្យសុងហ៊ុនមុននឹងត្រឡប់ចូលទៅក្នុងបន្ទប់វិញ ទោះបីជាចិត្តខឹងនឹងសុងហ៊ុនដែលបំពានលើខ្លួនតែនាយតូចមិនដាច់ចិត្តឈរមើលគេឈឺនោះទេព្រោះនាយតូចមានតួនាទីជាគ្រូពេទ្យប្រចាំកាយរបស់គេ។
   ~~~~~

You're my world Season I Ended Where stories live. Discover now