ភាគទី១២

305 35 4
                                    

   ក្រាក!!! សម្លេងបើកទ្វារបានធ្វើឲ្យស៊ុននូរហ័សងាកទៅមើលភ្លាមព្រោះឆ្ងល់ថាយ៉េសុងមកវិញលឿនម្ល៉េះ?តែអ្នកដែលចូលមកធ្វើឲ្យស៊ុននូរំភើបផងភ័យផងលាយឡំគ្នា។
   “ជ-ជុងវ៉ុន?”
   “ស៊ុនៗ”ទាំងពីរនាក់ស្ទុះឱបគ្នាយំគឃូកព្រោះបែកគ្នារាប់ខែហើយ ហើយបើមើលមករូបរាងរបស់ស៊ុននូធ្វើឲ្យជុងវ៉ុនខ្លោចចិត្តណាស់ មើលទៅស៊ុននូឡើងស្គមនៅមានស្នាមជាំពេញ.កនិងដៃជើងទៀត។
   “ពុទ្ធោស៊ុនៗហឹក...នេះឯងឈឺណាស់មែនទេ?ឯងពិបាកណាស់មែនទេ?ប្រាប់យើងមើល៍ អ្នកណាធ្វើបាបឯង?”ជុងវ៉ុនកំពុងតែសួរស៊ុននូជេយ៍ក៏ដើរចូលមកដល់ល្មម។
   “មិនឃើញសុងហ៊ុននៅទេ”ជេយ៍និយាយប្រាប់ជុងវ៉ុនឯជុងវ៉ុនវិញទ្រង់ខ្ញាល់តែម្ដង។
   “មើលចុះដោយសារតែស្នាដៃប្អូនរបស់លោកហ្នឹងហើយមើលទៅ!មើលសភាពមិត្តរបស់ខ្ញុំពេលនេះចុះ ទៅជាស្អីទៅហើយ?”ជុងវ៉ុននិយាយផងចង្អុលមុខជេយ៍ផង
   “បានហើយជុងវ៉ុន!លោកជេយ៍មិនបានដឹងអីទេ”ស៊ុននូចូលមកឃាត់ជុងវ៉ុន ហើយក៏និយាយបន្ត
   “មែនហើយយ៉េសុងប្រាប់ខ្ញុំថាលោកហ៊ុនទៅប្រជុំនៅកោះជេជូ មិនដឹងថាពេលណាមកវិញទេ អ្នកទាំងពីរឆាប់ទៅៗក្រែងលោយ៉េសុងមកវិញទាន់ណា៎”ស៊ុននូនិយាយដោយរុញជុងវ៉ុននិងជេយ៍ចេញក្រៅ។ជេយ៍ក៏មិនព្រមដើរហើយងាកមកប្រាប់ស៊ុននូនូវអ្វីដែលគេបានធ្វើមុននេះ។
   “អើនែ...យ៉េសុងគឺម្នាក់ដែលចេញក្រៅមុនហ្នឹងបន្តិចមែនទេ?”
   “បាទហ្នឹងហើយ អ្នកទាំងពីរជួបគេមែនទេ?”ស៊ុននូសួរដោយទឹកមុខភ្ញាក់ផ្អើល
   “មិនត្រឹមតែជួបទេតែគេត្រូវខ្ចប់របស់យើងដេកស្តិបាត់ហើយ”ឮពាក្យនេះស៊ុននូចំហរមាត់ធ្លុងតែម្ដងមិននឹកស្មានថាជុងវ៉ុននិងជេយ៍លេងបែបនេះ។
   “មិនបាច់ឆ្ងល់ទេពេទ្យគីម ពួកយើងមកជួយពេទ្យឲ្យចេញផុតពីកណ្ដាប់ដៃរបស់សុងហ៊ុនប្អូនប្រុសខ្ញុំហើយ អញ្ចឹងហើយពេទ្យគួរតែប្រញាប់រៀបចំឥវ៉ាន់មកឆាប់បានចេញដំណើរ”ជេយ៍និយាយ
   “ខ្ញុំអត់មានឥវ៉ាន់អីទេមានតែអាវម៉ាកំផ្លេជាប់ខ្លួនហ្នឹងឯង”
   “ហាស់?!”ជុងវ៉ុននិងជេយ៍ឧទានដោយភ្ញាក់ផ្អើល ស៊ុននូបន្ត
   “អ្នកទាំងពីរចាំខ្ញុំនៅក្រៅបន្ទប់សិនខ្ញុំត្រូវការងូតទឹកសម្អាតខ្លួនសិនចាំខ្ញុំចេញទៅ”ស៊ុននូក៏រុញជុងវ៉ុននិងជេយ៍ចេញក្រៅបានសម្រេច។
   “ឲ្យលឿនៗមកណា៎យើងខ្លាចសុងហ៊ុនស្អីគេនោះមកទាន់ណាស់”ជុង
វ៉ុននៅឆ្លៀតអើត.កប្រាប់ទៅស៊ុននូទៀតឯស៊ុននូក៏រុញក្បាលជុងវ៉ុនចេញ។
   “អើ!យើងដឹងហើយអាឆ្មាវ៉ុន!!!” និយាយចប់ស៊ុននូបិទទ្វារចាក់គន្លឹះរួចក៏ទាញក្រដាសនិងប៊ិចមកសរសេរអក្សរឆ្វាច់ៗហើយបត់ទុកនៅលើតុដោយយកថូផ្កាដែលសុងហ៊ុនបានដាក់កាលពីប៉ុន្មានថ្ងៃមុនមកសង្កត់សំបុត្រ រួចសារ៉េខ្លួនលុបមុខលុបមាត់រៀបចំឲ្យមានរបៀបហើយក៏ចេញមកខាងក្រៅឃើញជេយ៍និងជុងវ៉ុនអង្គុយចាំខ្លួនដល់ថ្នាក់ងោក។មាត់ថាមួយភ្លែតទេតែងូតទឹកនិងសរសេរសំបុត្របូកចូលគ្នាជាងរាប់ម៉ោងដែរហ្នឹងបើថាមិនងងុយដេកទើបវាចម្លែក។
   .....
   ងាកមកមើលសុងហ៊ុនវិញចេញពីប្រជុំថ្ងៃត្រង់ល្មមហើយដៃគូរបស់គេក៏បានអញ្ជើញគេឲ្យទៅញុាំអាហារសាមគ្គីពង្រឹងមិត្តភាព។សុងហ៊ុនចេះតែញាក់ភ្នែកឆ្វេង ខាំអណ្ដាត ញ័រដៃជ្រុះស្លាបព្រាបាយ សុងហ៊ុនឆ្ងល់ក្នុងចិត្តជាខ្លាំងតែគេក៏មិនបានគិតច្រើនដែរគេគិតតែញុាំអាហារនិងចុះហត្ថលេខាជាមួយដៃគូសហការណ៍របស់គេតែប៉ុណ្ណោះ។
   នៅតាមផ្លូវត្រឡប់មកវិញជេយ៍បានជូនស៊ុននូចូលទិញខោអាវថ្មីៗយកមកពាក់ឲ្យសមរូបរាងកុំឲ្យលេចលើលេចក្រោម។ ធ្វើដំណើរជិតដល់ប៊ូសានស៊ុននូក៏មានអារម្មណ៍អន្ធាក់អន្ធមម្ដងទៀតទើបប្រញាប់សុំឲ្យជេយ៍ឈប់ឡាន។
   “លោកជេយ៍...លោកជេយ៍ឈ-ឈប់ឡានសិនបានទេ?”ស៊ុននូសួរដោយប្រឹងយកដៃខ្ទប់មាត់
   “នៅតែ100ម៉ែតទៀតទេដល់ការ៉ាស់សាំងហើយ មានអីមែនទេ?បើឈឺបត់ជើងតូចទ្រាំបន្តិចទៅ”
   “ខ្ញុំទ្រាំមិនបានទេខ្ញុំគិតថាខ្ញុំ...”ជុងវ៉ុនរហ័សទាញយកថង់ខ្មៅក្នុងឃ្លុបឡានក្បែរដៃហុចឲ្យស៊ុននូភ្លាម។
   “អ៊ួក....អ៊ួក...អ៊ួក...”ស៊ុននូប្រឹងក្អួតចង់ដាច់ប្រម៉ាត់ទោះបីជាមិនសូវចេញតែក្នុងខ្លួនរបស់នាយតូចគឺពិបាកទ្រាំខ្លាំងណាស់។
   “កុំឈប់!!!បើកទៅការ៉ាស់សាំងឲ្យលឿនទៅ”ជុងវ៉ុនស្រែកដាក់ជេយ៍ពេលដែលជេយ៍បង្អង់ឡានចង់ឈប់។ដោយសារតែឥទ្ធិពលសម្ដីរបស់ជុងវ៉ុនបានធ្វើឲ្យជេយ៍ស៊ុតមួយរយៗយកតែម្ដង។ដល់ការ៉ាស់សាំងភ្លាមជុងវ៉ុនគ្រាហ៍ស៊ុននូចុះដោយដំណើរទ្រេតទ្រោត ឯស៊ុននូវិញឡើងទន់ខ្លួនល្អូក។ជុងវ៉ុនដាក់ឲ្យស៊ុននូអង្គុយលុតជង្គង់ក្អួតចូលចានបង្គន់ឲ្យអស់ចិត្ត។
   “អ៊ួក...អ៊ួក...អ៊ួក!!!”ជុងវ៉ុនធ្វើភ្នែកស្លឺសម្លឹងមើលជេយ៍ដែលឈរចាំពួកគេត្រង់មាត់ទ្វារបន្ទប់ទឹក។
   “គេកើតអីធ្ងន់ឬអត់ហ្នឹង?”ជេយ៍ច្រត់ចង្កេះសួរជុងវ៉ុនឯជុងវ៉ុនក៏តបវិញទាំងក្នាញ់។
   “លោកឯងសាកមកធ្វើជាគេទៅលោកឯងនឹងបានដឹងច្បាស់ដោយខ្លួនឯងហើយថាអីឬមិនអី”ជេយ៍ពិតជាក្នាញ់នឹងសម្ដីរបស់ជុងវ៉ុនខ្លាំងណាស់ គេចង់តែចាប់បឺតមាត់ដ៏ពូកែឌឺដងនេះឲ្យស្លេកទេ។អស់តម្រិះជេយ៍ក៏ដើរចេញ តែត្រូវជុងវ៉ុនឃាត់។
   “នែ៎!លោកឯងមិនឃើញថាគេទន់ខ្លួនល្អូកហើយទេអ្ហី?មកមកជួយលើកគេមក  ខ្ញុំមាឌតូចលើកគេមិនបានយូរទេ”កម្លាំងអន់តែបានសម្ដីខ្លាំងយោង ពូកែថ្វីមាត់ណាស់កូនឆ្មាតូច គង់តែត្រូវរបស់ជេយ៍ថ្ងៃណាមួយទេចាំតែមើលទៅ។ បន្ទាប់ពីស៊ុននូក្អួតអស់ចិត្តរហូតដល់សន្លប់ហើយជេយ៍ក៏បានអៀវនាយតូចឡើងឡាន(ទាល់តែសន្លប់បានឈប់ក្អួតកុំអីក្អួតមិនឈប់ទេ)។ គេក៏រហ័សងាកមកសុំយោបល់ពីជុងវ៉ុនព្រោះតែបារម្ភពីស៊ុននូដែលសុខៗក្អួតមិនឈប់បែបនេះ។
   “អេជុងវ៉ុន លោកគិតថាគួរតែនាំស៊ុននូទៅមន្ទីរទេ?”
   “មន្ទីរពេទ្យ?ល្អតាស៎យើងនឹងបានដឹងថាតើគេកើតអី អេហ៍តិចលោប្អូនរបស់លោកដាក់ថ្នាំបំពុលគេមុននឹងចេញទៅជេជូទេដឹង?”
   “ឆ្កួត!មិនដល់ថ្នាក់ហ្នឹងទេ”
   “មិនយ៉ាងម៉េច?បើលោកបានប្រាប់ខ្ញុំថាសុងហ៊ុនប្អូនលោកចង់សម្លាប់គេ ទៅពេទ្យឲ្យឆាប់ទៅបើគេពុលពិតមែនយើងច្បាស់ជាអាចជួយគេបានទាន់ពេល”
   “អូខេ”សម្ដីរបស់ជុងវ៉ុនក៏មានហេតុផល អាចថាសុងហ៊ុនទុកឲ្យយ៉េសុងនៅចាំដាក់ថ្នាំស៊ុននូហើយចេញទៅតាមក្រោយក៏ថាបានព្រោះពេលដែលពួកគេមកដល់យ៉េសុងក៏រកចេញដំណើរដូចគ្នា។ជេយ៍ក្ដាប់ចង្កូតឡានយ៉ាងណែនខាំធ្មេញដោយកំហឹង។(យើងនឹងមិនឲ្យឯងឈ្នះយើងក្នុងល្បែងនេះជាដាច់ខាត ផាក សុងហ៊ុន)។
   បន្ទាប់ពីបញ្ជូនស៊ុននូចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់រង់ចាំសហដាប់លទ្ធផល  ជេយ៍និងជុងវ៉ុននៅមិនសុខសោះម្នាក់ៗបន់ឲ្យតែស៊ុននូផុតពីគ្រោះថ្នាក់។ជុងវ៉ុនងើបឈរដើររេរ៉ទៅមកៗកាត់មុខជេយ៍ធ្វើឲ្យជេយ៍ឡើងវិលមុខខ្ញាល់ដូចផែនដីក្រឡាប់ចាក់រាប់ពាន់ត្រឡប់។
   “អេហ៍!ឈប់ដើរបានអត់ខ្ញុំវិលមុខណាស់”
   “វិលមុខ?ប្អូនលោកជាអ្នកបង្ករឿងឥលូវនេះក៏ទៅបាត់ ខ្ញុំប្រាប់លោកណា៎ បើមិត្តភក្តិខ្ញុំកើតអីធ្ងន់ធ្ងរឡើងមកខ្ញុំនឹងយកជីវិតលោកមកសងជំនួសជីវិតអាប្អូនចោលម្សៀតរបស់លោកហើយ”
   “...”ជេយ៍មិនមាត់បានត្រឹមតែអង្គុយស្ដាប់ជុងវ៉ុនបញ្ចោរញ៉ែតៗដូចជាកញ្ចែរកគូ។
   “បើខ្ញុំជាលោកវិញណា៎ ខ្ញុំសម្លាប់ចោលយូរហើយអាប្អូនថោកទាបឈមខ្មៅដូចជាប្អូនរបស់លោកនោះ”
   “បានហើយ!!!”ជេយ៍ចាប់កន្ត្រាក់ដៃជុងវ៉ុនមួយទំហឹងធ្វើឲ្យខ្លួនតូចដួលមកលើភ្លៅដ៏ធំមាំរបស់ជេយ៍។ភ្នែករបស់គេទាំងពីរក៏បានប៉ះគ្នាប្រៀបដូចជាខ្សែភ្លើងដាច់ស្រោមត្រូវរន្ទះបាញ់ឆក់។ខណៈពេលដែលពួកគេភ្លឹកនោះគ្រូពេទ្យបានបើកទ្វារចេញមកដោយទឹកមុខញញឹមញញែមនិងបានពោលពាក្យមួយឃ្លាធ្វើឲ្យពួកគេគាំងស្ញេញធ្វើអ្វីលែងត្រូវ។
   “អ្នកទាំងពីរជាសាច់ញាតិរបស់អ្នកជំងឺមែនទេ?ចូលរួមអបអរផង អ្នកជំងឺឈ្មោះគីម ស៊ុននូមិនបានឈឺអីទេគឺគេមានផ្ទៃពោះជិតមួយសប្ដាហ៍ហើយ”
   “...”ជេយ៍នៅតែចាប់ដៃជុងវ៉ុនមិនលែងដដែលឯជុងវ៉ុនវិញក៏នៅតែអង្គុយលើភ្លៅរបស់ជេយ៍មិនក្រោកដូចគ្នា រហូតទាល់តែគ្រូពេទ្យម្នាក់នោះតឿនម្ដងទៀត។
   “អ្នកទាំងពីរអាចទៅមើលអ្នកជំងឺបានហើយ”ឮភ្លាមជុងវ៉ុនក៏ប្រញាប់ស្ទុះក្រោកឈរហើយរត់ចូលទៅក្នុងបន្ទប់ដែលស៊ុននូសម្រាក។
   ក្រាក!!!
   ជុងវ៉ុនមិនទាន់បាននិយាយអីផងក៏បានឃើញទឹកមុខដ៏ជូរចត់របស់ស៊ុននូសម្លឹងមកកាន់ខ្លួន កែវភ្នែកពណ៌ត្នោតដក់ទៅដោយជលនេត្រថ្លាៗមាត់ពេបស្ប៉ែបឯដៃវិញក្ដោបពោះជាប់ ឃើញជុងវ៉ុននាយតូចក៏ស្រែកយំខ្លាំងៗយកតែម្ដងព្រោះមិត្តគឹជាកម្លាំងចិត្តដ៏ធំបំផុតក្នុងជីវិតគេ។
   “ហឹក...ហឹកហ៉ឺ...ជុងវ៉ុន...យើង...យើង...យើងទទួលយកមិនបានទេជុងវ៉ុនហឹក...”ជុងវ៉ុនប្រញាប់ស្រវាឱបស៊ុននូនិងនិយាយលួងលោម
   “មិនអីទេណា៎..មិនអីទេ..ក្មេងមិនដឹងអីទេ”
   “តែ...តែយើង ហឹក...យើងមិនចង់ឲ្យគេកើតមកគ្មានឪពុកនោះទេ”
   “មិនអីទេស៊ុនៗ សម័យនេះគេមិនគិតរឿងឪពុកទៀតទេកុំយំអីណា៎”
   “យ៉ាងណាក៏ដោយ...ហឹក..គេជាកូនរបស់ប្រុសម្នាក់នោះ...យើង...យើងមិនចង់ឲ្យគេដឹងថាយើងមានកូនជាមួយគេទេ...ជុងវ៉ុនណា៎...ជួយយើងលាក់កូនផងណា៎...ណា៎...”ដោយឃើញស៊ុននូអង្វរកពេកជុងវ៉ុនក៏ងាកទៅរកជំនួយពីមនុស្សម្នាក់ដែលនៅឈរត្រង់មាត់ទ្វារមិនដឹងថាតាំងពីពេលណាមក។
   “កុំបារម្ភអី សុងហ៊ុនមិនអាចរកលោកនិងកូនឃើញទេដរាបណាដែលគេមិនព្រមហៅខ្ញុំថាបងប្រុសហើយកែខ្លួននោះ”ឮសម្ដីរបស់ជេយ៍ហើយស៊ុននូក៏ញញឹមធូរទ្រូង។
   “អរគុណលោកហើយ អរគុណឯងដូចគ្នាណា៎វ៉ុនៗសំណព្វចិត្ត”
   ជេយ៍បានឲ្យលុយបំបិទមាត់ពេទ្យម្នាក់នោះមិនឲ្យនិយាយពីរឿងអូមេហ្កាមានកូន ហើយក៏មិនឲ្យនិយាយពីឈ្មោះគីមស៊ុននូជាបុរសមានផ្ទៃពោះដែរ និយាយរួមទៅគេរកគ្រប់វិធីដើម្បីបំបាត់ដានរបស់ស៊ុននូមិនឲ្យលេចធ្លាយសូម្បីតែប៉ុនសរសៃធូប។ មកដល់សេអ៊ូលជេយ៍ក៏បានយកស៊ុននូនិងជេននីព្រមទាំងជុងវ៉ុនទៅធ្វើវីសាសម្រាប់ត្រៀមចាកចេញល្បឿនលឿនទាំងយប់មិនចាំឱកាសណាទៀតឡើយខ្លាចថាសុងហ៊ុនត្រឡប់មកវិញទាន់។ចំណែកឯយ៉េសុងត្រូវបានជេយ៍យកទៅឃុំទុកក្នុងផ្ទះរបស់គេបាត់ទៅហើយ។ដោយអំណាចទឹកលុយរបស់ជេយ៍ ស៊ុននូជុងវ៉ុននិងជេននីត្រូវបានចាកចេញដោយជោគជ័យ។ ជេយ៍ឈរសម្លឹងមើលយន្តហោះដែលហោះហើរឡើងផុតអាកាសដោយនឹកស្រម៉ៃឃើញតែទឹកមុខរបស់ជុងវ៉ុន។អីយ៉ាស់ឈ្លោះៗធ្លាក់អណ្ដូងមួយបាត់។
   កិច្ចប្រជុំចប់ភ្លាមសុងហ៊ុនក៏ប្រញាប់មកឆេសានវិញព្រោះនឹកក្លិននាយតូចកំពូលស្នេហ៍ តែពេលមកដល់ក្នុងផ្ទះងងឹតឈឹងស្ងាត់ដូចជាវាលរហោឋាន។
   “យ៉េសុង!ស៊ុននូ!!ពួកឯងនៅឯណា?កុំលេងបិទពួនណា៎”
   “អ្នកប្រុសមើលនេះ!”ដូជីនបានរត់ចេញមកពីក្នុងបន្ទប់របស់ស៊ុននូជាមួយនឹងក្រដាសមួយសន្លឹកផង។សុងហ៊ុនទទួលយកក្រដាសដោយដៃញ័រទទ្រើកដោយគ្រាន់តែឃើញក្បាលសំបុត្រ។
   ~~~~~
 
  

You're my world Season I Ended Where stories live. Discover now