ផ្ដើមរឿង

726 53 0
                                    

   ប៊ឹប!!!ប៊ឹប!!!ប៊ឹប!!!ហ៊ោរ!!!(សម្លេងទូរស័ព្ទលាន់ឮឡើងយ៉ាងខ្លាំងធ្វើឲ្យអ្នកដែលនៅអង្គុយក្នុងរថភ្លើងមានការទើសទាល់ជាខ្លាំង ទើបបុរសម្នាក់បាននិយាយទៅកាន់កម្លោះរាងតូចច្រឡឹងដែលគ្រងឈុតគ្រូពេទ្យជាម្ចាស់ទូរស័ព្ទ)
    “អត់ទោសលោកគ្រូពេទ្យ!តើលោកគ្រូពេទ្យអាចបន្ថយសម្លេងទូរស័ព្ទបានទេ?ទីនេះជាកន្លែងសាធារណៈមិនមែនជាផ្ទះលោកគ្រូពេទ្យទេ”
   “អា៎!សូមអភ័យទោសខ្ញុំស្ទើតែភ្លេចទៅហើយថាខ្ញុំកំពុងធ្វើដំណើរ អរគុណលោកដែលបានជួយរំលឹក” លោកគ្រូពេទ្យសង្ហារតបដោយស្នាមញញឹមព្រមទាំងទាញយកកាសមកពាក់ផងធ្វើឲ្យអ្នកដំណើរទាំងអស់ហាក់ភាំងជាខ្លាំងនឹងស្នាមញញឹមដ៏ទាក់ទាញមួយនេះ។ ស្នាមញញឹមដ៏ស្រាលស្រទន់ទឹកមុខស្មោះត្រង់បញ្ជាក់ថាលោកគ្រូពេទ្យគឺជាមនុស្សម្នាក់ដែលមានភាពរួសរាយរាក់ទាក់និងមានគំនិតវិជ្ជមានជានិច្ច។ លោកគ្រូពេទ្យស្ដាប់ចម្រៀងបណ្ដើរសម្លឹងទៅក្រៅបង្អួចបណ្ដើរគិតទៅដល់រឿងកាលពីប៉ុន្មានថ្ងៃមុន។
   3ថ្ងៃមុន...
   កម្លោះតូចអង្គុយក្បែររាងកាយស្ដើងដែលដេកស្ដូកស្ដឹងលើគ្រែអ្នកជំងឺដោយទឹកមុខតានតឹង
   “បងស្រី ឲ្យខ្ញុំសុំទោសដែលខ្ញុំមិនមានលទ្ធភាពព្យាបាលរបួសរបស់បងបានហឹក...ខ្ញុំ...ខ្ញុំអន់ខ្លាំងណាស់...សូម្បីតែការងារក៏ត្រូវបាត់បង់ហឹក...ខ្ញុំជាប្អូនមិនបានការ...ហឹក...អ្នកដែលត្រូវដេកនៅលើគ្រែនេះគួរតែជាខ្ញុំហឹកហ៊ឺ...”
   រាងកាយស្ដើងដែលគេងនៅលើគ្រែបានត្រឹមសម្រក់ទឹកភ្នែកតែមិនអាចនិយាយឬក៏ឱបលួងលោមប្អូនប្រុសបាន នាងចង់ប្រាប់ថានាងពេញចិត្តនឹងលះបង់គ្រប់យ៉ាងឲ្យតែប្អូនប្រុសនាងមានសុវត្ថិភាពទោះជាត្រូវស្លាប់ក៏នាងសុខចិត្ត។ គីមជេននីជាមនុស្សស្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតនិងចិត្តល្អ នាងមានប្អូនប្រុសតែម្នាក់គត់គឺ គីម ស៊ុននូ នាងស្រឡាញ់ស៊ុននូខ្លាំងណាស់នាងសុខចិត្តឈប់រៀនដើម្បីរកប្រាក់ឲ្យស៊ុននូរៀនព្រោះពួកគេកំព្រាឪពុកម្ដាយតាំងពីនៅតូចទើបជេននីជាបងត្រូវរ៉ាប់រងគ្រប់បែបយ៉ាងទាំងអស់ មិនតែប៉ុណ្ណោះនាងត្រូវទទួលបន្ទុកសងបំណុលឲ្យមីងរបស់នាងដែលខំមើលថែពួកនាងតាំងពីនៅតូចៗទៀត។ថ្ងៃមួយពេលដែលនាងមិនមានប្រាក់គ្រប់គ្រាន់ដើម្បីសងពួកម្ចាស់បំណុល ពួកគេក៏បានមករកនាងដល់ផ្ទះតែមិនជួបនាងព្រោះនាងទៅក្រៅដើម្បីរកទិញនំខេកនិងកាដូសម្រាប់ថ្ងៃខួបកំណើតឲ្យស៊ុននូ ពួកគេក៏បានចាប់ស៊ុននូវាយធ្វើបាបហើយក៏ដឹងថាស៊ុននូជាអូមេហ្កាពួកគេក៏ប្រុងចាប់រំលោភស៊ុននូ។
   “ហាសហា៎!ឯងជាអូមេហ្កាហេស៎?យើងធ្លាប់តែឮគេនិយាយអញ្ចឹងថ្ងៃនេះគួរតែសាករសជាតិម្ដងមើល៍ ខ្ចីផងនៀក!”ពួកម្ចាស់បំណុលរោគចិត្តនិយាយដោយចាប់សម្រាតខោអាវស៊ុននូ
   “អត់ទេ!ហឹក...ខ្ញុំសូមអង្វរលោកកុំអីហឹក...កុំធ្វើបែបនេះអីខ្ញុំសូមអង្វរ”នាយតូចនិយាយដោយអណ្ដឺតអណ្ដកហើយបងធំរបស់ពួកម្ចាស់បំណុលក៏ចាប់កអាវស៊ុននូកញ្ឆក់ឲ្យរាងកាយតូចមកជិតគេ
   វឹប!!!
   “ឆាប់មកនេះមកកុំប្រកែក”
   ក្រាក!!!
   “ពួកលោកធ្វើស្អីហ្នឹង?”ជេននីស្រែកគំហកឡើងពេលដែលឃើញពួកម្ចាស់បំណុលកំពុងតែចង់បំពានលើប្អូនប្រុសខ្លួន
   “អូហ៍!គីមជេននី នាងមកដល់ក៏ល្អហើយពួកយើងកំពុងតែរកនាងផង”
   “លោកមកទារលុយមែនទេ?ខ្ញុំប្រាប់លោកហើយថាខ្ញុំគ្មានលុយទេ!!!”
   “គ្មានលុយ?អញ្ចឹងគួរតែដោះដូរតាមកិច្ចសន្យាហើយត្រូវទេ?នាងជំពាក់ពួកយើងថែមប៉ុន្មានហើយនាងដឹងទេ?”
  (សន្យា?សន្យាអ្វី?ម៉េចក៏ខ្ញុំមិនដឹង?)នាយតូចស៊ុននូគិតក្នុងចិត្ត
   “ខ្ញុំដឹង!ឆាប់លែងប្អូនប្រុសខ្ញុំភ្លាម!គេមិនពាក់ព័ន្ធនឹងបំណុលនេះទេ”
   “លែងក៏លែងបើសិនជានាងព្រមទៅជាមួយពួកយើង”
   “ខ្ញុំទៅ លែងប្អូនប្រុសខ្ញុំឥលូវនេះ”
   “ពួកឯងលែងវាទៅ”ស្រែកទៅកាន់កូនចៅ
   “បាទល្បង!”
   “បងជេន!!!ហឹក...ហឹកហ៊ឺ...”នាយតូចស្ទុះទៅឱបបងស្រីហើយនាងក៏អង្អែលក្បាលប្អូន
   “មិនអីទេអស់អីហើយ...អស់អីហើយ”
   “ឆាប់ឡើងនាងគ្មានពេលយូរទេ”ម្ចាស់បំណុលនិយាយទៅកាន់ជេននី
   “រង់ចាំបងត្រឡប់មកវិញណា៎...រីករាយថ្ងៃកំណើត”និយាយរួចនាងក៏ថើបថ្ងាសស៊ុននូមុននឹងចាកចេញទៅជាមួយក្រុមម្ចាស់បំណុលទាំងនោះ បើទោះបីជាឆ្ងល់ថាបំណុលនោះច្រើនប៉ុណ្ណាក៏ស៊ុននូមិនអាចលូកដៃក្នុងរឿងនេះឡើយគេមានតែរង់ចាំបងស្រីគេត្រឡប់មកវិញដោយសុវត្ថិភាពប៉ុណ្ណោះ។
   ...
   ពេលវេលាកន្លងទៅយ៉ាងយូរ នាឡិកាចង្អុលចំម៉ោង12ត្រឹម។ស៊ុននូអង្គុយត្របោមក្បាលជង្គង់សម្លឹងទៅកាន់ទ្វារជានិច្ច ប៉ុន្តែគេមិនបានឃើញវត្តមានបងស្រីរបស់គេមកវិញឡើយ នាយតូចបើកប្រអប់នំខេកដែលជេននីបានទិញយកមក នំមានសភាពរលាយមើលរូបរាងលែងយល់ទៅហើយបន្ទាប់មកគេក៏បើកប្រអប់កាដូរឃើញកុំព្យូទ័រដែលគេចង់បានហើយមានភ្ជាប់ជាមួយក្រដាសណូតមួយសន្លឹកផង។
   «រីករាយថ្ងៃកំណើតប្អូនប្រុសជាទីស្រឡាញ់ នេះជាកាដូដែលបងអាចឲ្យឯងព្រោះឯងចង់បានវាយូរមកហើយ បងគ្មានអ្វីច្រើនទេខំរៀនណា៎ឮទេ?ដើម្បីក្លាយជាគ្រូពេទ្យដែលកាន់តែជំនាញមើលថែបងទៅថ្ងៃអនាគត។ ពីបងជេននី😘សម្រាប់🦊»
   ហឹក...ហឹក....ហឹកហ៊ឺ....!!!
   នាយតូចញ័រដៃយំសស្រាក់ដូចក្មេងព្រោះរំភើបលាយឡំនឹងការឈឺចាប់ដែលគេត្រូវមកឆ្លងថ្ងៃកំណើតម្នាក់ឯង។គេដាក់ក្រដាសណូតចុះរួចក៏ដួសនំខេកដែលរលាយអស់នោះមកញុាំទាំងអួលដើមក
   ហឹក...ហឹក!!បងជេន....ហឹក...
   នាយតូចយំរហូតដល់គេងលក់ក្បែរនំខេកមិនដឹងតាំងពីថ្មើណារហូតដល់ម៉ោង3ភ្លឺគេក៏បានឮសម្លេងរថយន្តនិងសម្លេងដូចជាមានរបស់អ្វីធ្លាក់ទើបគេភ្ញាក់ដឹងខ្លួន។
   ដឹប!!!
   (សម្លេងអ្វីហ្នឹង?)
   ស៊ុននូរកតែស្ទុះទៅបើកទ្វារទៅហើយ ទ្វារក៏បើកឡើងល្មមដោយបង្ហាញឲ្យឃើយរូបរាងដ៏គួរឲ្យសង្វេគរបស់ជេននី
   ក្រាក!!!
  “ ប-បងជេន???”
   ងឺត!!!
   រថភ្លើងបានចូលមកដល់ចំណតក្នុងក្រុងសេអ៊ូលអ្នកដំណើរក៏នាំគ្នាចុះនៅសល់តែស៊ុននូដែលមិនទាន់ចុះព្រោះកំពុងរៀបចំកាបូប។
   “លោកគ្រូពេទ្យមិនចុះទេឬ?”បុរសម្នាក់ដែលនៅជិតស៊ុននូនិយាយឡើង
   “អូហ៍ចុះមុនចុះខ្ញុំមិនទាន់រួចរាល់”
   “ចឹងខ្ញុំចុះមុនហើយណាលោកគ្រូពេទ្យ”
   “បាទ”
   បន្ទាប់ពីរួចរាល់រាងតូចរបស់គ្រូពេទ្យស៊ុននូក៏បានចុះមកជាន់លើទឹកដីនៃក្រុងសេអ៊ូលជាលើកដំបូង។
   “វ៉ាវ!ពិតជាស្រស់ស្អាតខ្លាំងណាស់...នេះបើមិនមែនដោយសារការងារប្រហែលខ្ញុំមិនងាយនឹងបានមកនោះទេ”និយាយរួចស៊ុននូក៏ទាញយកទូរស័ព្ទពីក្នុងហោរប៉ៅដើម្បីពិនិត្យមើលអាស័យដ្ឋានដែលខ្លួននឹងត្រូវទៅស្នាក់នៅនិងធ្វើការ និយាយរួមទៅគេគឺក្លាយជាគ្រូពេទ្យប្រចាំខ្លួនរបស់គ្រួសារអភិជនមួយក្នុងប្រទេសកូរ៉េនេះតែម្ដង។
   ភូមិគ្រឹះដ៏ធំជ្រងោរកំពុងកាច់រាងបង្អួតសម្រស់នៅកណ្ដាលក្រុងសេអ៊ូល ដែលអ្នកណាបានឃើញហើយអត់នឹងស្ងើចសរសើរមិនបានជាពិសេសគឺឥទ្ធិពលរបស់ម្ចាស់ផ្ទះនេះតែម្ដង។
   “អ្នកប្រុសធំលោកគ្រូពេទ្យគីមមកដល់ហើយបាទ”អ្នកបម្រើក្នុងឈុតអាវសខោខ្មៅមានអៀមនិងចងបូនៅនឹងកផងរត់មកនិយាយប្រាប់បុរសជាចៅហ្វាយ
   “អញ្ជើញគេឲ្យចូលមកក្នុងមក”
   “បាទ”
   កម្លោះតូចដើរចូលក្នុងផ្ទះដោយភាពញញើតញញើមព្រោះមិនទាន់សម្រួលអារម្មណ៍នៅឡើយ។
   “សួស្ដីពេទ្យគីមអញ្ជើញអង្គុយ”បុរសជាម្ចាស់ផ្ទះនិយាយទៅកាន់ស៊ុននូ
   “បាទសួស្ដីអ្នកប្រុសផាក”ស៊ុននូតបទៅវិញយ៉ាងទន់ភ្លន់ ពេលនេះទើបយើងដឹងថាម្ចាស់ផ្ទះគឺមានឈ្មោះថា ផាក ជុងស៊ុង ហៅក្រៅថាជេយ៍ជាកូនប្រុសច្បងរបស់ម្ចាស់Brand Pradaគឺលោក ផាកជីមីន។
   “មិនបាច់គួរសមពេកទេ លោកគ្រូពេទ្យមកនេះគឺច្បាស់ហើយមែនទេថាព្រមទទួលធ្វើការ?”
   “បាទ!”
   “តែលោកគ្រូពេទ្យប្រហែលជាហត់ហើយគួរតែទៅសម្រាកសិនចាំថ្ងៃស្អែកចាំយើងនិយាយគ្នាតែម្ដងទៅម្យ៉ាងទៀតសុងហ៊ុនក៏មិនទាន់ត្រឡប់មកវិញដែរ”ជេយ៍និយាយដោយបើកទំព័រកាសែតខ្វាកៗ គេនេះមិនមែនហួសសម័យអីទេគ្រាន់តែគេចង់គាំទ្រស្នាដៃរបស់អ្នកលក់កាសែតប៉ុណ្ណោះដែលទង្វើនេះធ្វើឲ្យគ្រូពេទ្យស៊ុននូឆ្ងល់ជាខ្លាំង
   “លោកសុងហ៊ុនជាអ្នកណាដែរ?”នាយតូចសួរបែបនេះក៏ព្រោះជេយ៍មិនបានប្រាប់នាយថាឲ្យមកធ្វើជាគ្រូពេទ្យសម្រាប់សុងហ៊ុនទេគេគ្រាន់តែប្រាប់ថាត្រូវការគ្រូពេទ្យប្រចាំគ្រួសារ
   “ប្អូនប្រុស”គេឆ្លើយដោយមិនងើបមុខឡើងនោះទេព្រោះកំពុងតែអានកាសែតទាក់ទងនឹងការវាយប្រហារគ្នានៅហ្កាងណាំរវាងក្រុមម៉ាហ្វៀកូរ៉េនិងក្រុមម៉ាហ្វៀតៃវ៉ាន់ ហើយក្នុងទំព័រនោះយើងក៏បានឃើញនូវបុរសសង្ហារមុខស្មើសាច់សស្លេកគ្រងឈុតពណ៌ខ្មៅឈរក្បែរឡានទំនើបម៉ាកឡាំបូគីនីពណ៌ខ្មៅដែលមានសរសេរដោយអក្សរធំៗថា
    «ម៉ាហ្វៀរឈាមត្រជាក់ ផាកសុងហ៊ុននិងកូនចៅចេញមុខវាយបកលើក្រុមម៉ាហ្វៀសង្គមងងឹតមកពីកោះតៃវ៉ាន់» អានចប់ជេយ៍ខ្ចប់កាសែនឡើងខ្ទេចខ្ទីព្រមទាំងញីក្បាលដោយតប់ប្រម៉ល់ផងធ្វើឲ្យស៊ុននូមិនហ៊ានសួរនាំអ្វីតទៅទៀតគឺបានតែអង្គុយស្ងៀមៗដូចកូនកណ្ដុរក្នុងទ្រុងឆ្មាអញ្ចឹងចំណែកឯជេយ៍ក៏ដើរឡើងទៅខាងលើ គេក៏ភ្ញាក់បន្តិចពេលនឹកឃើញថាគ្រូពេទ្យសង្ហារនៅទីនេះនៅឡើយទើបគេបញ្ជាឲ្យអ្នកបម្រើនាំស៊ុននូទៅបន្ទប់សម្រាក។
   “យ៉ុនជីនហា៎ នាំពេទ្យគីមទៅបន្ទប់សម្រាកផង”
   “បាទអ្នកប្រុស ...លោកគ្រូពេទ្យអញ្ជើញមកតាមខ្ញុំ”យ៉ុនជីនតបទៅជេយ៍រួចងាកមកនិយាយជាមួយស៊ុននូ
   “បាទ”
   ~~~~~

You're my world Season I Ended Where stories live. Discover now