EP 18(ដល់ពេលហើយមែនទេ?)

Começar do início
                                    

<នាយត្រូវតែសម្ដែងឲ្យសម!!> Ford ពោលទៅអ្នកដែលអង្គុយជិតខ្លួននោះ

<រឿងបងអូនមិនបាច់ភ័យទេ គិតតែខ្លួនឯងទៅល្មមដូរសព្វនាមបានហើយ ហៅបងទើបត្រូវ> markក៏តបបកត្រឡប់ទៅវិញ

<ដឹងហើយ> ថាហើយពួកគេទាំងពីរក៏ចុះពីលើឡានដើរសំដៅចូលទៅខាងក្នុងហាង ហើយក៏បន្តដើរសំដៅទៅកាន់បន្ទប់ VIP ផងដែរដោយមានកាន់ឥវ៉ាន់ក្នុងដៃ

ក្រាក

សម្លេងបើកទ្វារក៏បានលឺឡើងគ្រាន់តែបើកទ្វារមកក៏បង្ហាញឲ្យឃើញនូវវត្តមានរបស់ប៉ាម៉ាក់ ford ដែលអង្គុយនៅទីនោះ ពួកគាត់ក៏ងាកមកសម្លឹងពួកគេផងដែរបន្ទាប់ពីទ្វារបានរបើកឡើង

<ជម្រាបសួរលោកពូអ្នកមីង> នាយកម្លោះក៏ប្រញាប់លើកដៃសំពះទៅកាន់មនុស្សចាស់ទាំង2ដែលអង្គុយនោះយ៉ាងគួរសម ទើបពួកគាត់លើកដៃសំពះត្រឡប់វិញ

<ប៉ា ម៉ាក់នេះគឺ mark សង្សាររបស់កូន> មិនចាំឲ្យពួកគាត់សួរទាន់នាយតូចក៏បាននិយាយអធិប្បាយប្រាប់ពួកគាត់ទាំងម្ដងធ្វើឲ្យពួកគាត់ងាកមើលមុខគ្នាបន្តិចរួចក៏ញញឹមឡើង

<អង្គុយចុះសិនមកកូន> អ្នកជាម្តាយបានប្រាប់ឲ្យពួកគេទាំងពីរនាក់អង្គុយចុះ ទើប mark ប្រញាប់ដើរទៅទាញកៅអីឲ្យនាយតូចអង្គុយ ចំណែកខ្លួនក៏ដើរទៅជិតពួកគាត់ទាំង2 មុននិងនិយាយឡើង

<នេះរបស់បន្ដិចបន្តួចដែលខ្ញុំទិញជូន> និយាយហើយក៏លើករបស់ដែលខ្លួនទិញឲ្យពួកគាត់នោះជូនទៅពួកគាត់

<អរគុណច្រើនណា> អ្នកជាឪពុកម្តាយទទួលយកទាំងទឹកមុខញញឹមមើលទៅគាត់ហាក់ដូចជាពេញចិត្ដនឹងនាយកម្លោះរូបនេះខ្លាំងណាស់ដែលធ្បើឲ្យនាយតូចក៏បង្ហាញស្នាមញញឹមឡើងមកដូចគ្នា

Fourth

បើយើងកាត់មកមើល fourth វិញពេលនេះគេបាន រៀបចំស្លៀកពាក់ស្អាតបាតហើយគឺឈុតគេងយប់នេះឯង នាយតូចដើរសំដៅទៅបើកទូខោអាវហើយក៏យកចេញនូវខោអាវរបស់ខ្លួនរៀបចំដាក់ក្នុងវ៉ាលីឲ្យហើយជាស្រេចដើម្បីកុំឲ្យពិបាក

<ហេតុអីក៏មិនតេមកចឹង??> ប៉ុន្តែបើនិយាយពីចិត្តហើយទឹកមុខគឺមិនស្ងប់សោះ នាយតូចចេះតែសម្លឹងទៅមើលទូរស័ព្ទជាប់រងចាំឲ្យគេទាក់ទងមក ប៉ុន្តែថ្ងៃនេះមិនឃើញគេតេមកទាល់តែសោះ

Anything you want [END]Onde histórias criam vida. Descubra agora