EP 13(តាមដាន)

1.4K 69 18
                                    

Morning

ពេលវេលាពេលព្រឹកបានឈានចូលមកព្រះអាទិត្យបានរះបំភ្លឺដល់ភពផែនដីហើយពន្លឺអាទិត្យក៏បានរះជះចូលទៅក្នុងបន្ទប់ដ៏ធំទូលាយមួយ ហើយក៏បានជះមកកាន់គ្រែដែលមានមនុស្ស2នាក់កំពុងតែគេងអោបគ្នាដែលមានរាងក្រាសគេអោបរាងតូចពីក្រោយហើយរាងតូចគេងកើយដៃនាយ

<ហុឹម > សម្លេងគ្រហឹមពីបំពង់ករបស់នាយតូចបានបន្លឺឡើង នាយតូចដៃញីភ្នែកខ្លួនឲ្យសុាំជាមួយពន្លឺព្រះអាទិត្យ ទើបបើកភ្នែកឡើង ក៏ឃើញមានដៃដែលកំពុងអោបខ្លួន

<អូយ...សឺត*> ពេលដែលរកបែបខ្លួនទៅរកគេនាយតូចក៏មានអារម្មណ៍ថាឈឺពេញទាំងខ្លួនប្រាណទាំងអស់សូម្បីតែកម្រើកដៃក៏មានអារម្មណ៍ថាស្កៀបខ្លួនដែរ

< Fourth កើតអី??> Gemini ក្រោយពីលឺសម្លេងស្រែករបស់នាយតូចហើយក៏ស្ទុះក្រោកឡើងហើយសួរទៅកាន់អ្នកដែលគេនៅលើដៃក្រោមទ្រូងនាយ

<គឺ មានអារម្មណ៍ថាឈឺពេញ ទាំងខ្លួនហើយនៅមានអារម្មណ៍ថាមិនស្រួលខ្លួនទៀតផង> fourth ថាឡើងទាំងមើលមុខgemini ហើយធ្វើមុខស្អុយប៉េស

<ពិតហ៎??មើស សឺត សឺត> នាយកម្លោះធ្វើមុខភ្ញាក់ផ្អើលហើយក៏អោនទៅថើបថ្ពាល fourth ទាំងសងខាង

<Gem~~> ឯអ្នកដែលត្រូវគេថើបក៏សើចឡើងបន្ដិចហើយយកដៃទៅវៃទ្រូងនាយតិចៗ

<ហុឹម ក្ដៅមែនតាស មើសស្ទាបម្ដងទៀតមើស សឺត សឺត> gemini នៅតែបន្តធ្វើមុខភ្ញាក់ផ្អើល ហើយក៏ធ្វើលេសអោនទៅថើបគេម្ដងទៀត

<Gem~~ បានហើយ> នាយតូចនៅតឬយកដៃរបស់ខ្លួន ទៅវៃទ្រូងគេតិចៗ

<ហេតុអីបានជាក្ដៅខ្លួនខ្លាំងយ៉ាងនេះ??> Gemini

<ខ្ញុំក៏មិនដឹងដែល!!! ដឹងតែមានអារម្មណ៍ថាឈឺក្បាលហើយឈឺពេញទាំងខ្លួន??> Fourthក៏ធ្វើមុខចេញមកដូចមនុស្សរកយំ

<ហេតុអីក៏ចាំបាច់ធ្វើមុខរកយំដែរ??> នាយកម្លោះក៏សួរទៅកាន់អ្នកក្រោមទ្រូងក្រោយពីឃើញទឹកមុខគេ

<អត់ទេ មិនបានចង់យំផង កុំចេះតែនិយាយ> នាយតូចក៏ប្រកែកឡើងមកវិញ

<Fourth> សុខៗនាយក៏បានហៅឈ្មោះរបស់គេឡើងមក

<ហុឹម?> នាយតូចក៏ក្រហឹមតបវិញ

Anything you want [END]Where stories live. Discover now