EP 16 (ពេលគេមិននៅ)

1.3K 75 15
                                    

បន្ទាប់ពីបានជូនដំណើរនាយកម្លោះឡើងប្រលានហើយតូចក៏មកក្រុមហ៊ុមរបស់satangព្រោះយើងបានដឹងហើយថាfourthក៏មានចំណែក្នុងការរៀបចំពិធីដែលចឹងហើយគេមកដើម្បីឲ្យប្រាដកថាបុគ្គលិករបស់ខ្លួនរៀបចំមិនខ្វះខាត

ងឺត សម្លេងចាប់ហ្វ្រាំងរបស់នាយតូចបានបន្លឺឡើង ពេលដែលមកដល់ក៏ឃើញថាមានអង្គរក្សដែល gemini បានរៀបចំឲ្យមើលថែ fourth ចុះមកបើកទ្វារឲ្យនាយតូច គ្រាន់តែឈានជើងដល់ដីភ្លាមសម្លេងស្រ្ដីវ័យកណ្ដាលក៏បានបន្លឺឡើង

<ឯងគឺជា fourth pachara មែនទេ??> គ្រាន់តែក្រឡេកទៅឃើញភ្លាម នាយតូចក៏ចាំបានបាត់ទៅហើយថាមនុស្សស្រីដែលនៅចំពោះមុខខ្លួនជាម៉ាក់មនុស្សដែលខ្លួនកំពុងរស់នៅជាមួយ

<ត្រូវហើយ គឺខ្ញុំ> នាយតូចក៏ឆ្លើយតបត្រឡប់ទៅវិញក្នុងន័យសុជីវធម៍

<ខ្ញុំមានការ ត្រូវនិយាយជាមួយឯង មកតាមខ្ញុំមក> ថាហើយគេក៏ដើរចេញទៅបាត់

<មិនបាច់តាមទេ ខ្ញុំទៅម្នាក់ឯងបាន ពួកលោកទៅរកអីញុាំទៅចាំពេលដែលខ្ញុំចង់ទៅវិញខ្ញុំតេប្រាប់> ថាហើយនាយតូចក៏ដើរចេញទៅតាមអ្នកស្រី vik បាត់

សួនច្បារ

<ឯងត្រូវការអី??> គ្រាន់តែនាយតូចឈានជើងមកដល់ក៏ត្រូវអ្នកម្ខាងទៀតសួរនូវសំណួរដែលនាយតូចមិនយល់

<អ្នកស្រីចង់មានន័យថាម៉េច???> នាយតូចក៏ចងចិញ្ចើមបន្ទាប់ពីបានលឺសំណួររបស់អ្នកម្ខាងទៀត

<ខ្ញុំឲ្យឯង 15 លានបាត ហើយដើរចេញពីជីវិតកូនប្រុសរបស់ខ្ញុំ>  អ្នកស្រី vik និយាយព្រមទាំងសម្លឹងមើលមុខfourthទាំងខ្សែភ្នែកស្អប់ខ្ពើម

<អត់ទោស អ្នកស្រីគិតថាខ្ញុំជាប្រភេទមនុស្សបែបនេះហេ??> នាយតូចធ្វើមុខទាំងហួសចិត្តទៅកាន់មនុស្សចាស់ដែលឈរនៅចំពោះមុខនេះ

<20 លាន ឲ្យតែឯងឆ្លើយថាព្រមលុយនិងដល់ដៃ របស់ឯង> គាត់នៅតែបន្តនិយាយនិងចំនួនទឹកលុយដែលកើនទ្វេរដង

<ចុះបើខ្ញុំមិនព្រម> fourthនិយាយព្រមទាំងអោបដៃចូលគ្នាសម្លឹងមើលទៅកាន់មុខអ្នកដែលមានវ័យចំណាស់ជាងខ្លួនជាមួយក្រសែរភ្នែកមុតស្រួច

Anything you want Ss1 [END]Opowieści tętniące życiem. Odkryj je teraz