EP 36 (សងសឹក)

659 52 12
                                    

+ home tanthapan

ដឹប...សម្លេងដាល់មួយដៃចំកណ្ដាលមុខដែលចេញពីដៃរបស់torធ្វើឲ្យអ្នកដែលត្រូវគេវៃត្រូវដួលទៅលើដីភ្លាម

<គ្រាន់តែមនុស្សស្រីម្នាក់ក៏ឯងចាប់មិនបានដែរ>នាយនិយាយទាំងខឹងព្រោះ2ដងទាំងលើកនេះហើយនាយធ្វើអ្វី fourth & jiha មិនបានទាល់តែសោះ

<លើកនេះនាងមានអ្នកជួយចៅហ្វាយ> គេនិយាយទៅកាន់អ្នកដែលជាចៅហ្វាយនាយរបស់ខ្លួននោះ

<អ្នកជួយហេ ពួកអាចង្រៃ ដឹប> ឯ tor នាយមិនបានធូរចិត្តឡើយនាយមានតែក្ដៅក្រហាយលើសដើម នាយបានចូលទៅក្របួចកអាវរបស់ពួកគេហើយក៏និយាយឡើង

<ស្ដាប់យើងឲ្យច្បាស់ពួកអាចង្រៃ មិនថាត្រូវប្រើវិធីយ៉ាងណាត្រូវតែចាប់ jiha & Fourth ឲ្យបានមិន
ចឹងយើងនិងសម្លាប់ពួកឯងចោល> និយាយហើយនាយក៏រុញបុរសនោះឲ្យដួលថយក្រោយ គ្រប់ពាក្យដែលនាយនិយាយចេញមកនាយមិនបានដឹងឡើយថាកំពុងតែមានមនុស្សដែលលួចស្ដាប់នៅនិងមាត់ទ្វារ

+Home tithayu nantra

<ចាំមុខពួកវាទេ??> បន្ទាប់ពីបានស្ដាប់រឿងរ៉ាវដែលកើតឡើងហើយ Earth ក៏បានសួរទៅកាន់ពួកគេទាំង2 jiha បានក្រវីក្បាលបញ្ជាក់ថានាងមិនបានចាំទេប៉ុន្ដែកាយវិការរបស់ men មើលទៅគេដូចជាចាំ ទើបគ្រប់គ្នារងចាំស្ដាប់គេ

<ខ្ញុំមិនសូវចាំទេថាមុខពួកវាបែបណា> គ្រាន់តែនាយនិយាយចេញមកសង្ឃឹមមុននេះក៏រលាយខ្សុល ប៉ុន្តែមិនមែនចប់ត្រឹមនិងទេ

<ប៉ុន្តែ នៅពេលដែលខ្ញុំវៃគ្នាជាមួយពួកនោះខ្ញុំបានឃើញស្នាមដៅនៅកញ្ចឹងករបស់ពួកនោះវាដូចជាដៅពណ៌ក្រហម> គ្រាន់តែនាយបញ្ចប់ប្រយោគនេះ gemini បានដឹងបាត់ទៅហើយថាអ្នកណាជាអ្នកធ្វើរឿងទាំងអស់នេះ សូម្បីតែ charn & kai ក៏ពួកនាយបានដឹងដែរ

<.......> Geminiមិនបានមាត់អ្វីឡើយនាយងាកទៅសម្លឹងមុខកូនចៅទាំង2របស់ខ្លួន ពួកគេក៏ហាក់ដូចជាយល់ពីសភាពការទៀតថាចៅហ្វាយរបស់គេចង់ឲ្យធ្វើអ្វី គ្រាន់តែបែបនេះពួកគេទាំង2ក៏ដើរត្រឡប់ចាក់ចេញពីទីនេះ

<Jiha យ៉ាងម៉េចហើយ??> Fourthបានសួរទៅកាន់នាងតូចដែលកំពុងអង្គុយញ័រនោះ ប៉ុន្តែមិនបានទទួលចម្លើយឆ្លើយតបនឹងពីនាងឡើយនាងបានត្រឹមក្រវីក្បាលប៉ុណ្ណោះ គ្រាន់តែបានឃើញបែបនេះម្នាក់ៗតឹងទ្រូងមិនស្ទើរទេ ក្មេងម្នាក់នេះមិនដែលបែបនេះឡើយ ប៉ុន្តែបើនាងក្លាយជាបែបនេះបានន័យថានាងស្លុតខ្លាំងហើយ

Anything you want [END]Where stories live. Discover now