EP 40 (អង្វរ)

689 53 14
                                    

+Paris

ឡានខ្មៅមួយគ្រឿងបានបើកសំដៅចូលមកវិមានត្រកូល tithayut nantra ទ្វារឡានបានបើកឡើងបង្ហាញឲ្យឃើញនាយកម្លោះជាចៅប្រុសកណ្ដាលរបស់ត្រកូលនេះ នាយកម្លោះដើរចុះមកខាងក្នុងក្រោមការគោរពពីអ្នកបម្រើដែលនៅក្នុងផ្ទះ ប៉ុន្តែនាយមិនបានខ្វះខ្វាយឡើយនាយជាមួយកូនចៅជំនិតរបស់លោកតានាយបាននាំគ្នាដើរសំដៅយ៉ាងលឿនទៅរកបន្ទប់ដាក់សៀវភៅដែលលោកតានាយតែងអង្គុយជាប្រចាំ

ក្រាក នាយកម្លោះបើកទ្វារចូលទៅក្នុងបន្ទប់ហើយក៏បន្ដដើរទៅរកឯកសារដែលនៅក្នុងទូដែកនោះ នាយបានចុចលេខកូដរបស់ទូ ហើយទូក៏បានបើកឡើងមែន នាយប្រញាប់ទាញយកឯកសារដែលនៅក្នុងនោះយកមកចេញមក

<Hack suratpa intawat> នាយបានអានឈ្មោះរបស់អ្នកស្នងត្រកូលជំនាន់ទី7នៃគ្រួសារ suratpa intawat និងបន្ដបើកទៅមួយសន្លឹកទៀតប៉ុន្ដែសន្លឹកបន្ទាប់វាបានធ្វើឲ្យនាយគាំងស្ទើរតែហារមាត់និយាយមិនចេញឡើយ

<ជាគេ??> នាយបន្លឺឡើងទាំងភ្ញាក់ផ្អើល ព្រោះមនុស្សដែលនាយបានឃើញជាមនុស្សដែលនាយមើលរំលង

+Thai

កង់ឡានដែលកំពុងតែរំកិលទៅមុខនៅលើដងវិថីកំពុងតែឆ្ពោះទៅកាន់មន្ទីរពេទ្យដែលនៅកណ្ដាលទីក្រុងចំណែកម្ចាស់ឡាន យើងក៏បានស្គាល់យ៉ាងច្បាស់ថាជាម្ចាស់ resort ដ៏ល្បីល្បាញមួយនៅភូកេតក្នុងប្រទេសថៃនេះឯង

រោទ៍ រោទ៍ សម្លេងទូរស័ព្ទរបស់នាយបានបន្លឺទាក់ទាញឲ្យនាយងាកទៅមើលក៏ឃើញថាជាលេខ mark នេះឯង earth បានប្រញាប់យកចេញនៅកាសមកដាក់និងត្រចៀកហើយក៏ចុចទទួល

<<P'earth fourth បាត់ខ្លួន>> mark

<<ថាម៉េច??>>ប្រយោគទី១ដែលនាយបានលឺចេញពីមាត់របស់គេធ្វើឲ្យនាយស្ទើរតែជិះចូលឡានទៅហើយ

<<ប្រញាប់មកមន្ទីរពេទ្យមក>>mark

<<បងនិងប្រញាប់ទៅ>> បន្ទាប់ពីបញ្ចប់ការសន្ទនាតាមទូរស័ព្ទហើយ Earth បានបន្ថែមកម្លាំងយើងជាន់ហ្រ្គាសឲ្យកាន់តែលឿនទ្វេរដង

បើយើងក្រឡេកមកមើល fourth វិញពេលដែលអស់ជាតិថ្នាំដែលត្រូវគេចាក់ចូលខ្លួនហើយគេក៏បានភ្ញាក់មកវិញពីការសន្លប់ដូចគ្នាដែរ នាយបើកភ្នែកសន្សឹមទាំងឈឺក្បាលសម្លឹងមើលទៅកាន់ជុំវិញខ្លួនក៏ឃើញថា នេះមិនមែនជាបន្ទប់ពេទ្យឡើយ fourth ព្យាយាមបើកភ្នែកដើម្បីឲ្យកាន់តែឃើញច្បាស់ជាងមុន ពេលដែលមានអារម្មណ៍ថាខ្លួនអាចមើលច្បាស់ជាងមុន គេក៏បានងាកសម្លឹងមើលទៅកាន់ជុំវិញបន្ទប់បន្ថែម មើលចុះឡើងនាយតូចក៏ប្រទាក់ភ្នែកនិង jiha ដែលកំពុងត្រូវគេចាប់ចងខ្សែដៃជើងទៅនិងក្បាលគ្រែជាប់ដេកនៅលើគ្រែនោះ

Anything you want [END]Where stories live. Discover now