Ep29 (ភាពកក់ក្តៅដែល មិនដែលទទួលបាន)

944 60 24
                                    

  ថ្ងៃនេះវាកាន់តែមមាញឹកជាងម្សិលមិញទៅទៀត ព្រោះតែវាជាថ្ងៃខួបកំណើតរបស់កូនពៅ tithayut nantra អ្នកបំរើក្នុងផ្ទះបានញាប់ដៃញាប់ជើងរៀបចំ ចំណែកឯចុងភៅក៏ចាប់ផ្តើមរៀបចំដុតនំសម្រាប់ទុកទទួលភ្ញៀវពេលល្ងាច តែបើក្រឡេកទៅរកមើលម្ចាស់ខួបវិញគឺបាត់តាំងតែពីព្រឹក មិនដឹងជាទៅណានោះទេ ជាមួយឡានដែលទើបតែទទួលបានពី satang នុង

<មើលខុសត្រូវ អាហារកុំឲ្យខ្វះឲ្យសោះ>fourth និយាយទៅកាន់អ្នកដែលកំពុងរៀបចំនោះ

<ចា៎>

<Fourthជួយមកមើលខាងស្រាឲ្យបងបន្ដិច> mixស្រែកហៅនាយតូចដែលកំពុងឈរនៅម្ខាងនោះ

<បាទ ទៅហើយ> ឯនាយបន្ទាប់ពីលឺហើយក៏ដើរទៅជួយមើលជំនួសនាយ

<អូន jiha ត្រឡប់មកវិញហើយឬនៅ??> Earthបានដើរចូលមកអ្នកដែលជាសង្សាររបស់ខ្លួន ព្រោះjihaមិនដឹងទៅណាទេ បាត់តាំងពីបើកភ្នែកមក ស្មាននេះទៅហើយនៅមិនទាន់ឃើញមកទៀត

<អូនកំពុងតែតេតាម> នាយតូចនិយាយបណ្ដើរដៃក៏ចុចតេទៅកាន់នាងតូចបណ្ដើរ តែតេទៅអត់ខ្ចីលើកទាល់តែសោះ កំពុងតែនិយាយគ្នាឡាននាយកម្លោះដែលទើបមកពីក្រុមហ៊ុនក៏បានចូលមកដល់ក្នុងផ្ទះ ចូលមកដល់នាយក៏សួរទៅកាន់នាយតូចពីវត្តមានរបស់ប្អូនខ្លួន

<Fourth jiha នៅឯណា??> Gemini

<ក៏ចេញទៅក្រៅតាំងតែពីព្រឹក ពេលនេះមិនទាន់ត្រឡប់មកវិញនៅឡើយទេ> fourth ក៏ងាកតបទៅកាន់នាយកម្លោះវិញ

ងឺត......កំពុងតែនាំគ្នាឈរឆ្ងល់ថាបាត់នាងទៅណាទីបំផុតម្ចាស់កម្មវិធីក៏ត្រឡប់មកវិញល្មម នាងតូចជាន់ហ្រ្វាំងឡានរហូតធ្វើឲ្យលឺសម្លេងឡានរបស់នាងតូច ពេលឡានឈប់នាងតូចក៏ដើរចុះមកពីលើឡាន ដៃម្ខាងក៏កាន់ឥវ៉ាន ម្ខាងក៏ស្ពាយកាបូប បូករួមជាមួយវេនតាខ្មៅដើរកាច់រាងសម្ដៅចូលមកក្នុងផ្ទះ

<ឯងទើបមកពីណា??> គ្រាន់តែឈានជើងចូលមកដល់ខាងក្នុងផ្ទះភ្លាមសំណួរទីមួយដែលនាងតូចទទួលបានគឺចេញពីមាត់បងប្រុសរបស់ខ្លួន

<ក៏ទៅធ្វើខ្លួននេះអី មិនឃើញខ្ញុំស្អាតប្លែកទេហេ>
<មិន> ក្តុក ថ្លើមរបស់នាងធ្លាក់ដល់ដីសារជាថ្មីបន្ទាប់ពីខំរៀរាប់ប្រាប់បងប្រុសរបស់ខ្លួនហើយនៅបង្វិលខ្លួនឲ្យគេ មើលទៀតតែគេក៏ឆ្លើយចេញមកបំបាក់ទឹកចិត្តតែម្ដង

Anything you want [END]Where stories live. Discover now