Ep21 ( ប្ដីខ្ញុំ )

1.4K 74 23
                                    


បន្ទាប់ពីចេញពីផ្ទះហើយពួកគេក៏បំបែកគ្នាទៅធ្វើការរាងៗខ្លួន ដោយ gemini គឺទៅក្រុមហ៊ុនចំណែក fourth គឺទៅហាងផ្ការបស់ខ្លួនដោយមានកញ្ញា jiha តោងទៅដែល

GMN Group

នាយកម្លោះដើរចូលទៅក្នុងក្រុមហ៊ុនដើរសំដៅទៅកាន់ជណ្ដើរយន្ដកាត់បុគ្គលិកជាច្រើនដែលអោនគោរពនាយ នាយដើរទៅកាន់ជណ្ដើរយន្តដែលមានមនុស្សជំនិត2នាក់ដើរតាម2ក្រោយ មកដល់ជាន់ខាងលើបំផុតនៃក្រុមហ៊ុនដែលជាជាន់របស់ office ខ្លួននាយក៏ដើរសំដៅចូលទៅខាងក្នុងបន្ទប់

< Khun'gemini khun'tor មករងចាំលោកក្នុង office > នាយកម្លោះមិនបានមាត់អ្វីឡើយក្រោយពីបានស្ដាប់ដឹងបែបនេះនាយក៏បើកទ្វារចូលទៅបន្ទប់ធ្វើការខ្លួន

នាយកម្លោះបើកទ្វារទៅក៏បានឃើញថាគេពិតជានៅទីនេះមែន គេកំពុងតែអង្គុយនៅលើសាឡុងគង់ទាកខ្លា យ៉ាងព្រងើយហាក់ដូចជាទីនេះជាផ្ទះគេចឹង

<........> នាយកម្លោះហាក់ដូចជាមិនបានខ្វល់ខ្វាយនឹងវត្តមានគេឡើយ នាយបែបជាដើរទៅអង្គុយនៅតិធ្វើការខ្លួនយ៉ាងធម្មតា

<ហេតុអីក៏មិនរាកទាក់ភ្ញៀវសោះចឹង??> Tor ហារមាត់ឡើងនិយាយទៅនាយកម្លោះ ហើយក៏ដើរទៅអង្គុយកៅអីទល់មុខតុធ្វើការរបស់នាយ

<ភ្ញៀវមិនបានអញ្ជើញ!> នាយកម្លោះនិយាយទាំងភ្នែកជាប់នឹងឯកសារនៅលើតុរបស់ខ្លួន

<ខ្ញុំមកនេះគឺមកលេងធម្មតាប៉ុណ្ណោះ ហើយក៏មកនិយាយពីការរកស៊ីរបស់ពួកយើង > គេញញឹមឡើងនិយាយទៅកាន់នាយកម្លោះដែល នៅមុខខ្លួន

<មិនបាច់> 2ម៉ាត់យ៉ាងខ្លីចេញពីមាត់របស់នាយកម្លោះអត់ជាតិម្នាក់នេះ

<លោកមិនគិតស្ដាប់ពីខសំណើរខ្ញុំសិនទេហេ??> Tor

តុ តុ

<លោកប្រធានមានប្រជុំច៎ា> Ei Ei ដែលជាលេខារបស់នាយកម្លោះបានដើរចូលមកប្រាប់ទៅប្រធានរបស់ខ្លួន

<.....> នាយកម្លោះគ្រាន់តែងកក្បាលហើយក៏ងើបឡើងដើរចេញពីបន្ទប់ធ្វើការរបស់គេ ដែលកាយវិការនេះបានបញ្ជាក់ឲ្យឃើញថានាយមិនបានខ្វល់ខ្វាយពីវត្តមានរបស់អ្នកនៅក្នុងបន្ទប់នេះឡើយ

Anything you want Ss1 [END]Where stories live. Discover now