EP 37 (ឃ្លាតម្តងទៀត)

834 59 17
                                    

បន្ទាប់ពីថើបថ្ងាសរបស់គេហើយនាយកម្លោះក៏បានដកមាត់របស់ខ្លួនចេញត្រឡប់មកវិញ ប្រើក្រសែភ្នែកផ្អែមល្ហែមរបស់នាយសម្លឹងទៅកាន់គេ ប៉ុន្តែគេក៏បានហើបមាត់និយាយឡើងមកដែលប្រយោគដែលគេនិយាយនោះវាធ្វើឲ្យ gemini ភ្ញាក់ផ្អើលខ្លាំងណាស់

<ពួកយើងគេងជាមួយគ្នាទៅ> fourthនិយាយទាំងប្រើក្រសែភ្នែកដ៏ភ្លឺថ្លាសម្លឹងទៅកាន់មុខរបស់គេ វាគួរឲ្យខ្មាសណាស់ដែលនិយាយពាក្យនេះចេញមកប៉ុន្តែខ្លួនគេក៏មិនដឹងដូចគ្នាថាអាចនិយាយបែបនេះចេញមកដោយរបៀបណា

<ពួកយើងមានពេលកន្លះម៉ោង> និយាយមិនអោយចប់ប្រយោគទាន់ gemini បានអោបទៅផ្ដិតស្នាមថើបដែលរោលរាលនៅលើមាត់របស់គេ ពួកគេមិនមានពេលច្រើនទេដើម្បីធ្វើវាដូច្នេះហើយត្រូវតែប្រញាប់ ឯfourth ក៏បានបិទភ្នែកទទួលស្នាមថើបមួយនោះហើយក៏ថើបតបតរទៅកាន់គេវិញ ទឹកភ្នែកជាច្រើនដំណក់បានស្រក់ចេញពីរបស់fourth ដែលកំពុងតែបិទភ្នែកនោះវាប្លែកណាហេតុអីក៏ខ្លួនគេត្រូវសម្រក់ទឹកភ្នែកទៅវិញ

<Fourth អូនកើតអី??> Geminiបានដកបបូរមាត់គេចេញសួរឡើងទៅកាន់គេបន្ទាប់ពីខ្លួននាយមានអារម្មណ៍ថាមានទឹកក្ដៅអ៊ុនៗធ្លាក់ចុះមក ពេលដែលបើកភ្នែកមកក៏ឃើញថានាយតូចកំពុងតែហូរទឹកភ្នែកទើបគេសួរឡើងទាំងបារម្ភ

<បងធ្វើឲ្យអូនឈឺមែនទេ?? អូននៅឈឺមុខរបួស? ហេតុអីប...អឹប> ដោយសារខ្ជិលស្ដាប់ពាក្យយល់ច្រឡំរបស់គេច្រើនពេក fourth បានចាប់ទាញកញ្ចឹងករបស់គេយកមកថើប ដើម្បីបញ្ជាក់ថាគេមិនបានធ្វើឲ្យខ្លួនឈឺទេ ប៉ុន្តែខ្លួនគេប៉ុណ្ណោះដែលមិនទាន់ត្រៀមចិត្តថាត្រូវបែកគ្នាយូរប៉ុណ្ណា រាល់ដងfourthមិនដែលមានអារម្មណ៍បែបនេះឡើយប៉ុន្ដែលើកនេះ គេបែរជាមានអារម្មណ៍ថាការចាកចេញមួយនេះវាពិបាកណាស់ក្នុងការត្រឡបមកជួបគ្នាវិញ ដូច្នេះគេគ្រាន់តែចង់ធ្វើឲ្យការនៅជាមួយគ្នាមុនពេលដែលនាយកម្លោះចាកចេញទៅវាក្លាយជាការនៅជាមួយគ្នាដោយមិនអាចបំភ្លេចបាន

បន្ទាប់ពី30នាទីហើយគ្រប់យ៉ាងក៏បានបញ្ចប់ពិតមែន gemini ដើរចុះមកខាងក្រោមជាមួយឥវ៉ាន់ដែលមានកូនចៅរបស់ខ្លួនកាន់ឲ្យនោះ ដើរចុះមកក៏ឃើញថា jiha & mix រងចាំខ្លួនរួចជាស្រេចនៅខាងក្រោម

Anything you want Ss1 [END]Where stories live. Discover now