លុះរំលងផុតបានរយៈពេលជាងមួយសប្តាហ៍ក្រោយមកខិតប័ណ្ណផ្សព្វផ្សាយត្រូវបានចែកចាយទៅគ្រប់ទិសទីតំបន់ក្នុងទីក្រុង Seoul ។ ទន្ទឹមនឹងព័ត៌មានដែលមានការចុះផ្សាយយ៉ាងល្បីកក្រើកផងដែរ មិនតែប៉ុណ្ណោះការផ្សព្វផ្សាយ៉ាងទូលំទូលាយទាំងនេះត្រូវបានគេឯងចាប់អារម្មណ៍យ៉ាងខ្លាំងមិនធម្មតាដោយសារតែកាលពី ៥ ឆ្នាំជាងមុន មានករណីវាយតំកម្ទេចរបស់របរកន្លែងរកស៊ីរបស់ស្ត្រីលក់ដូរដឹកដោយរទេះនំប៉ាវ នៅក្នុងហេតុការណ៍មេបំណុលមកជម្រិតទារយកប្រាក់ដោយចេតនាហិង្សា ហើយពេលនេះវាក៏បានផ្ទុះការចាប់អារម្មណ៍ឡើងវិញសារជាថ្មីម្តងទៀត នៅពេលដែលព័ត៌មានបានចុះផ្សាយពីការតាមស្វែងរកស្ត្រីចំណាស់រូបនោះ រួមជាមួយនឹងកូនប្រុសតែម្នាក់គត់របស់គាត់ដោយលោក អភិបាលក្រុង គីម ដុកហ្យុន ជាអ្នកថ្លែងប្រាប់សន្និសិទ្ធកាសែតដោយផ្ទាល់មាត់តែម្តង។
...
ស្ថិតនៅក្នុងហាងអាហារដ៏មមាញឹកឯណេះវិញ ថេយ៉ុង ធ្វើការបណ្តើរ រូតរះរៀបចំមុខម្ហូបឱ្យភ្ញៀវទាំងដែលថ្ងាស់បែកញើសហូរស្រក់ជោកថ្ងាស់សស្រាក់សស្រាំ ទឹកមុខរបស់គេពោពេញទៅដោយភាពនឿយហត់ជាខ្លាំង តែគេមានអារម្មណ៍សប្បាយចិត្តជាងមុនច្រើនណាស់ ពេលឃើញកូនប្រុសរបស់ខ្លួនមានក្តីសុខនិងមានស្នាមញញិមច្រើនជាងមុនទៅទៀត។
«មាំមី ចាងហ្វា ជួយរើចានមកទុកឱ្យ!» ចាងហ្វា រើចានប្រឡាក់ៗដាក់ទៅលើតុក្បែរឡាប៊ូលាងសម្អាតរួចសើចហែកថ្ពាល់គ្រហាញៗដាក់ ថេយ៉ុង គួរឱ្យស្រឡាញ់ណាស់។
«ប្រយ័ត្នបែកចានណាកូន ខ្លាចលោកយាយលីហ្សូ កាត់ប្រាក់ខែម៉ែកូនយើង!»
«មាំមីកុំបារម្ភអី ចាងហ្វា លើកថ្នមៗប្រយ័ត្នណាស់ខ្លាចធ្លាក់បែក!» អាល្អិតរៀបរាប់យ៉ាងយកចិត្តទុកដាក់មុននឹងក្រឡេកទៅសម្លឹងមើលមាត់ទ្វារហាងក៏ឃើញថាមានភ្ញៀវដទៃទៀត សម្រុកដើរចូលមកបន្ថែម ហើយក៏រត់ទៅរាក់ទាក់ញញិមញញែមគួរសម រៀបចំហៅឱ្យភ្ញៀវចូលមកអង្គុយតាមតុនីមួយៗដូចជាពូកែដល់ហើយ ធ្វើឱ្យមនុស្សចាស់ឯណោះ នាំគ្នាចំហមាត់សើចឮសូរសំឡេងកក្អឹក។
«លោកពូអញ្ជើញញាំអី?»
«ញាំកូនមនុស្ស!»
«ដេតឌី!!» ចាងហ្វា សម្លឹងមើលមុខ ជុងហ្គុក មិនដឹងថាគេចូលមកចាប់តាំងពីថ្មើរណាអង្គុយក្នុងតុរួចជាស្រេចហើយពាក់មួកឈ្ងោកតែមុខចុះធ្វើឱ្យអាល្អិតតូចមើលមិនស្គាល់ ចំណាំមិនបាន ណាមួយមនុស្សច្រើនពេក ក្រឡេកកែវភ្នែកមើលមិនទាន់នោះទេ។
«មកស៊ីឈ្នួលក្នុងហាងអាហារឱ្យគេបានប្រាក់ខែប៉ុន្មាន?»
«ដឹងត្រឹមថាចិញ្ចឹមខ្លួនឯងរស់អត់យកលុយលោកពូទៅបានហើយ!»
«ហៅដេតឌីថាពូ? កូនឯងកើតចេញពីដេតឌីទេតើស?»
«កូនថ្មីនៅក្នុងពោះនោះបានកូនលោកពូ ពូលែងម៉ែខ្ញុំចោលហើយ ខ្ញុំមិនមែនកូនពូទៀតទេ?»
«អ្នកណាថាលែង? លែងចាប់តាំងពីពេលណា?»
«លែងចាប់តាំងពីពូ ទៅមានអីៗជាមួយនិងមីងមុខយក្សម្នាក់នោះមក!»
ចាងហ្វា បង្ហើបមាត់និយាយ ធ្វើមុខ ធ្វើមាត់ សម្លក់សម្លឹងដាក់ ជុងហ្គុក ស្របនឹងពេលដែលអ្នកជាឪពុកចាប់កញ្ឆក់ទាញកូនមកឱបរឹត បណ្តាលឱ្យខ្សែភ្នែករាងតូចច្រឡឹង ឈរគិតបង់បញ្ជីខាងណោះធ្វើមុខមាំស្មើ គ្រាន់តែមើលឃើញពីការស្លៀកពាក់ ធ្វើខ្លួនរបៀបនោះក៏មើលដឹងធ្លុះថាជានរណាដែរ។
មួយសន្ទុះធំក្រោយមក..
«ចាងហ្វា មកណេះមកកូន!» ថេយ៉ុង ស្រែកហៅកូនរួច ទាញកាបូបមកស្ពាយបញ្ជាក់ថាដល់ម៉ោងចេញពីធ្វើការហើយ មុននឹងដើរមកចាប់អូសដៃអាល្អិតដើរគេចចេញពីមុខមាត់បុរសមុខក្រាស់ទៅបាត់ ខណៈ ជុងហ្គុក ក៏បានគិតលុយថ្លៃអាហារដែលមិនទាន់ញាំរួចរាល់ទៅហើយផង ប្រញាប់ប្រញាល់ដើរចេញទៅតាមភរិយាជាមួយនឹងកូនតូចយ៉ាងសរសន់។
«អានេះចំមែនវ្ហើយ!» លីអាន ថ្លែងយ៉ាងហួសចិត្តជាកូនអ្នកមានសម្បូរលុយណាស់ កុម្មង់តែអាហារយកមកទុកចោលធ្វើឫកឈ្លើយផុតលេខ។
«មុខក្រាស់ ថោកក៏ថោក ដេញគេហើយមកតាមគេវិញឱ្យដូចឆ្កែ មិនដែលជួបប្រទះទេអញ!»
«អាលីអានមកជួយរៀបចំបិទហាងឱ្យអញ!» សម្តីកំបុតៗស្តាប់ទៅពុំសូវពីរោះក៏បន្លឺដង្ហោយហៅម្ចាស់សព្វនាមដែលឈរមិងមាំងខាងណេះ។
«បាទឮហើយម៉ែ!» កំលោះជនជាតិចិនរត់ស្ទុះវឹងចូលទៅជួយម្តាយរៀបចំបិទហាងយ៉ាងសរសន់នៅពេលដែលស្ងាត់ភ្ញៀវ។
YOU ARE READING
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង
