ភាគ០៣÷បញ្ហាជីវិត

3.4K 214 0
                                        

     ពោលពាក្យទាំងនេះចប់ ថេយ៉ុង បែរជារត់ចេញទាំងសំឡេងយំបន្លឺឡើងគគ្រូកនិងឫកពាឈឺចាប់មិនខុសប្លែកពីទម្លាប់រាល់ដង ពេលស្តាប់ឮពាក្យ ជុងហ្គុក តែងតែស្រែកជេរស្តីបន្ទោសខ្លាំងៗ រហូតដល់ធ្វើឱ្យចិត្តមួយនេះកាន់តែឈឺឡើងៗទ្វេដង ពុំមានអារម្មណ៍អាចធ្វើចិត្តរម្ងាប់ឱ្យស្ងប់និងរឹងមាំ បើទោះបីជាគេពូកែទ្រាំយ៉ាងណាក៏មិនអាចទប់ទល់ឈ្នះជាមួយនិងបរិយាកាសដ៏សែនអាប់អួរទាំងនេះបានដែរ។
     លើកណាក៏ដូចជាលើកណាដែរ បុរសម្នាក់នេះមិនដែលប្រើសម្តីឱ្យងាយស្រួលស្តាប់ចូលត្រចៀកម្តងណានោះទេ ពាក្យដែលគេនិយាយជាច្រើនដងចាក់ដោតបេះដូងនិងផ្លូវអារម្មណ៍ដល់អ្នកស្តាប់រាល់លើក និយាយទាំងមិនបានព្យាយាមឈ្វេងយល់ពីទំហំចិត្តដៃគូ និយាយហីៗតាមតែចិត្តនឹកឃើញ រហូតដល់ពេលជ្រុលជាបានបង្កើតកំហុស ក៏គេមិនបានដឹងថាខ្លួនឯងទៅធ្វើអ្វីខុសដែរ។
     ជុងហ្គុក ដឹងថាការអះអាវនូវសេចក្តីស្រលាញ់របស់ ថេយ៉ុង ដែលមានមកចំពោះគេគឺជាស្នេហាពិតប្រាកដហើយគេក៏បានដឹងដែលថាក្មេងប្រុសដ៏ល្ងីល្ងើម្នាក់នោះ ច្បាស់ជាមិនអាចស្រលាញ់បុរសណាក្រៅពីខ្លួនបានឡើយ តែគេជាមនុស្សពុំចេះស្តាប់ហេតុផលហើយតែងតែប្រើក្រសែភ្នែកសម្លឹងឃើញអ្នកកំលោះតូចជាមនុស្សអាក្រក់ក្នុងចក្ខុរបស់ខ្លួនជានិច្ច។ អ្វីៗដែលគេមើលឃើញសុទ្ធសឹងតែជាការសំដែង ទាំងដែលគេក៏បានជ្រាបដឹងច្បាស់ថាមនុស្សប្រុសដូចជា មីនយ៉ុក មាននិស្ស័យអាក្រក់ហួសហេតុយ៉ាងណាខ្លះនោះ។
     ក្រឡេកមកសម្លឹងមើលសភាពដំណើរសើកៗ គ្មានកម្លាំងកំហែងកំលោះតូចឯណេះ ចាប់បណ្តើរកង់បរចេញទៅពីមហាវិទ្យាល័យទាំងទឹកមុខក្រៀមក្រំស្ងួតហួតហែង ហាក់ប្រៀបដូចមិនមានអារម្មណ៍និងព្រលឹងព្រលះក្នុងខ្លួនអ្វីបន្តិចនោះសោះ។
     ថេយ៉ុង ឡើងធាក់កង់ជិះត្រលប់ទៅផ្ទះទាំងខ្លួនស្រាលស្ញើកបីដូចជាសំឡី ពេលគិតដល់សម្តីបុរសជាទីស្រលាញ់ រួចហើយនៅពេលណា ក្នុងខ្លួនគេប្រៀបដូចជាគ្មានវិញ្ញាណ ធ្មឹងៗ ទ្រឹងៗ មិនមាត់ មិនក បើសូម្បីតែខ្សែភ្នែកដែលព្យាយាមបើកសម្លឹងមើលផ្លូវទៅខាងមុខ ក៏ចាប់ផ្តើមឈឺផ្សារក្រហាយសឹងតែធ្លាយទំនប់ទឹកភ្នែកហូរចុះមកទៅហើយ។
    ( គ្រាន់តែខ្លួនប្រាណរបស់ឯង ដោះដូរលុយដែលយើងផ្តល់ឱ្យវាច្រើនលើសលប់ជាងកម្រៃដែលម៉ែឯងខិតខំលក់នំប៉ាវអស់ពេញមួយជីវិតទៅទៀត អាក្មេងសំរាម អាកូនអ្នកក្រ អាក្មេងមុខស្លើដូចជាឯងនេះ ល្ងង់ៗអាប្រុសណាក៏បោកបញ្ឆោតបានដែរ ធ្វើជាខ្លួនកំណាញ់ ទាំងដែលព្យាយាម ឱ្យដៃ ឱ្យភ្នែក ប្រុស ភ្លូកទឹក ភ្លូកដី!)
    នៅឯខាងក្នុងបន្ទប់ផ្ទះជួលតូច ថេយ៉ុង អង្គុយស្ងប់ស្ងាត់ផ្អែកក្បែរក្បាលសញ្ជប់សញ្ចឹងទល់ក្បាលជង្គង់ឡើង បង្ហូរទឹកភ្នែកសស្រាក់ កាលបើស្តាប់ឮសូរពាក្យប៉ុន្មានប្រយោគនោះ កាលពីព្រឹកព្រលឹម នាំឱ្យបេះដូងរបស់ខ្លួនចាប់លោតខុសចង្វាក់កន្ទ្រាក់បោកជាខ្លាំង ហាក់មិនអាចហាមឃាត់សំណើមសថ្លា ពុំឱ្យហូរបន្តទៅទៀតបានឡើយ គេយំ ម្តងហើយ ម្តងទៀត យំមិនអស់ចិត្តសោះព្រោះនៅពេលដែលបានស្រម៉ៃឃើញអំពីទិដ្ឋភាពដ៏ងងឹតងងុលក្នុងបន្ទប់បណ្ណាល័យ រួចមកហើយបេះដូងរបស់គេឈឺសឹងតែប្រេះបែករហែកដាច់ជាបំណែក។

សង្ឃឹមបេះដូងបងមានអូន ♡Donde viven las historias. Descúbrelo ahora