ភូមិគ្រឹះ-ចន
នៅក្នុងភូមិគ្រឹះ ដ៏ធំស្កឹមស្កៃ ជីវិតរស់នៅបែបអភិជន នៃវង្សត្រកូល ចន បានរំលេចឡើងក្នុងទស្សនាវដ្តីល្បីល្បាញជាច្រើន ក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានពឹងផ្អែកលើកេរ្តិ៍ឈ្មោះគូស្នេហ៍ភរិយា ដែលជាអ្នកមានមុខមាត់ នៅក្នុងសង្គមនិងបានប្រកបមុខរបរការងារ ផ្សារភ្ជាប់ទំនាក់ទំនងបានយ៉ាងល្អជាមួយអ្នកមុខអ្នកការបើទោះបីជាបច្ចុប្បន្នកំពុងតែលូតលាស់ខ្លាំងខាងវិស័យជំនួញនិងវិស័យអប់រំសិក្សាទូទៅដូចគ្នា។
«ទើបតែអញ្ជើញមកផ្ទះថ្ងៃនេះ?» ជុងហ្គុក ទច់ដំណើរក្រឡេកទៅសម្លឹងមើលបុរសចំណាស់ ក្នុងទឹកមុខរាបស្មើ ប៉ុន្តែសម្តីរបស់គាត់មិនបានសួរនាំតាមបែបធម្មតានឹងនាយនោះឡើយ។
«បាទ!» នាយតបទៅវិញយ៉ាងសោះអង្គើយ ពេលជួបគ្នាមានតិចតួចណាស់ ប៉ុន្តែឪពុកកូនពីរនាក់នេះ ហាក់មិនសូវនិយាយស្តីអ្វី ឱ្យពិរោះពិសាដាក់គ្នាប៉ុន្មាននោះទេ ព្រោះគេជាកូនប្រុសចិត្តភ្លើងទំនើង ច្រើនតែមិនសូវយកចិត្តទុកដាក់ស្តាប់នូវប្រសាសន៍ម្តាយឪពុកអ្វីប៉ុន្មាន។ ពេលខ្លះក៏ហីៗហើយធ្វើឫកពាតោះតើយពុំសូវយល់ដឹងពីចិត្តថ្លើមបេះដូងឪពុកម្តាយដែលមានចិត្តបារម្ភចំពោះខ្លួនយ៉ាងណាទេ។
«យូរៗមកផ្ទះម្តង រឿងបាយទឹកជួបជុំ គ្រួសារឯងលែងចេះគិតនឹកឃើញអស់ហើយមែនទេ?» មកដល់ផ្ទះនៅពេលណាក៏ឮសូរតែគាត់សួរសំណួរទាំងនេះរាល់តែលើក តាមពិតគេមានជីវិតមួយជារបស់ខ្លួនឯងហើយ រឿងចាកចេញពីផ្ទះទៅនៅឯខាងក្រៅម្នាក់ឯង ជាតួនាទីដែលគេត្រូវធ្វើ ទម្លាប់មកផ្ទះយូរៗម្តងព្រោះតែមានការចាំបាច់តែប៉ុណ្ណោះ។
«ពេលញាំបាយ? ទាល់តែមានខ្ញុំ ទើបឆ្ងាញ់មែនទេ?» ជុងហ្គុក សួរធ្វើឬកឈ្លើយទៅកាន់ឪពុកក្នុងទឹកមុខនឹងធឹង ដឹងថាគាត់ស្អប់ចរិតពូកែនិយាយស្តីបញ្ចោះឌឺដងហើយ ប៉ុន្តែនាយនៅចង់ធ្វើវាដើម្បីបញ្ឆេះចិត្តគាត់ទៀត។
«ឯងទៅបង្ករឿងស្អីខ្លះនៅឯខាងក្រៅមានដឹងខ្លួនទេ?» គាត់ស្រាប់តែបង្វែរប្រធានបទភ្លាមៗ រួចលើកដៃចង្អុលមុខកូនប្រុសកំលោះដោយសេចក្តីខឹងពុះពោព្រមទាំងសង្កួតធ្មេញដូចមនុស្សមានកំហឹងខ្លាំងណាស់អ៊ីចឹង។
«រឿងខ្ញុំទៅកាប់គេស្លាប់ហ្នឹងមែនទេ?» ពេលដែលឮសូរគេឆ្លើយដូច្នោះ ស្មាទាំងសងរបស់គាត់ ប្រែជាមានចលនាចាប់ញ័រឡើងចំប្រប់ ទឹកមុខក្រហម សរសៃឈាមឡើងរឹង ខឹងកាន់តែខ្លាំងមួយប៉ប្រិចភ្នែក។
ប្រាវវវវវ
«ឪពុកកាន់កាប់ខាងវិស័យអប់រំសិក្សាទូទៅ តែកូនបែរជាទៅកាប់គេស្លាប់!» ជុងហ៊ូ កញ្ជ្រោលស្រែកទាំងកំហឹងនិងទាញកែវទឹកក្បែរដៃបោកលាន់ខ្ទរខ្ទ័រសំឡេងយ៉ាងខ្លាំង។
«ប៉ុន្តែប៉ាត្រូវតែយល់ថា វង្សត្រកូលមួយនេះ បើគ្មានខ្ញុំ ក៏គ្មានព័ត៌មាន បែបហ្នឹងកើតឡើងមកដែរ!» ជុងហ្គុក ញោចខ្លួនពើងដើមទ្រូងគំហកដាក់ឪពុកក្នុងទឹកមុខក្រហមមិនចាញ់គាត់ មើលទៅគេ គ្មានអារម្មណ៍ខ្មាស់អៀនសោកស្តាយចំពោះទង្វើខ្លួនបន្តិចណានោះសោះ ពូកែតែខាងធ្វើខុស អំពុលទុក្ខឱ្យម្តាយឪពុកឈឺក្បាលមិនលុះពេល នេះមែនទេ? ដែលជាជីវិតឯករាជ្យ ដែលគេចង់បាន ពិបាកណាស់ កាន់តែពិបាកនិយាយគ្នា មានពេលសន្ទនាគ្នាក៏មិនចុះសម្រុង ម្ខាងស្រែក ម្ខាងគំហក អស់ហើយមធ្យោបាយដើម្បីទំនាក់ទំនងគ្នាឱ្យមានភាពល្អូកល្អឺនដូចកាលពីមុន។
«អាឯងនេះ និយាយស្តីជាមួយយើងពេលណា ក៏ពាំនាំអានិស្ស័យពាលាអាវាសែមកបង្ហាញឱ្យយើងឃើញរាល់តែលើក ជាកូនប្រុស កើតក្នុងវង្សត្រកូលគ្រួសារអ្នកត្រឹមត្រូវ តែបែរជាដើរធ្វើខ្លួនដូចពួកយូកូមអានាថា អាអន្តរធាន អាបំផ្លាញ អាកូនទុរិយស!» គាត់សំដែងឬកពាខឹងដាច់ក្បាលដាច់កន្ទុយស្រែកជេរកូនប្រុស មិនសំចៃមាត់ ឱ្យគាត់ស្ងប់ចិត្តម្តេចបានបើកូនទំនើងម្នាក់នោះ ធ្វើរឿងអាក្រក់ដល់ម្លឹងទៅហើយ ហើយក៏គ្មានម្តាយឪពុកឯណាដែលស្រលាញ់ទម្រើសចិត្តកូនគ្រប់រឿងនោះដែរ។
«បង..បងស្ងប់អារម្មណ៍សិនទៅ ទុកឱ្យខ្ញុំជាអ្នកទៅនិយាយជាមួយកូនវិញ!»
«បើប៉ូលិសមកចាប់អូសក្បាលខ្ញុំដាក់គុក ប៉ាម៉ាក់មិនបាច់ហត់យកខ្លួនទៅធានាទេ ហើយក៏កុំបាច់ទៅអើតមើល អាកូនអន្តរធានដូចជាខ្ញុំក្នុងពន្ធធានាគារដែរ ព្រោះខ្ញុំមិនចង់ឮពាក្យស្រែកជេរដល់ក្នុងនោះ នាំឱ្យពួកអាឆ្កែក្នុងគុក វានាំគ្នាសើចចំអក!»
«កូនជុង!!!» លោកស្រី ហេវ៉ុន ឧទានទាំងទឹកមុខភ្ញាក់ផ្អើល គាត់ពុំដែលដឹងទេ ថាកូនប្រុសជាទីស្រលាញ់របស់គាត់ ក្លាយខ្លួនទៅជាមនុស្សបែបនេះនោះសោះ។
«ត្រូវហើយ បើបានគេកាប់ឯងងាប់តែម្តងវាស្រួល យើងនេះវាមិនសូវដំបៅដើមទ្រូង ព្រោះរាល់ថ្ងៃនេះ នឿយហត់យកប្រាក់ទៅស៊ូកប៉ាន់ ពួកអាសារព័ត៌មាន ឱ្យបិទមាត់រឿងដ៏ស្អុយគគ្រក់ថោកទាបរបស់ឯង វាឆ្អែតឆ្អន់ណាស់ណាមកហើយ!»
«ចាំបាច់?» ជុងហ្គុក ញញិមយ៉ាងខ្សោះជាតិ ទល់អណ្តាតជាប់គែមថ្ពាល់ បង្ហាញអាកប្បកិរិយាឈ្លើយ ច្រលើសបើសដាក់គាត់។
«អាថោកទាប អាឈាមរាវ អាក្មេងបាតផ្សារ!»
«តែក្រែងប៉ាជាអ្នកបង្កើតខ្ញុំមក? ប៉ាក៏គួរតែទទួលយកខ្ញុំ ព្រោះខ្ញុំជាឈាមមួយដុំរបស់ប៉ា មិនមែនសាច់ឆ្ងាយ មិនមែនកូនរបស់អ្នកដទៃ តែជាកូនដែលលោកប៉ាហើយនិងអ្នកម៉ាក់ ព្រមព្រៀងគ្នាបង្កើតក្បាលអាកូនឈាមរាវដូចជាខ្ញុំចេញមក!»
«អាជុង!!»
ផាច់!!!!!
«បង!!» ស្ត្រីជាម្តាយស្រែកភ្ញាក់ចំពោះទិដ្ឋភាពក្នុងកែវភ្នែកខ្លួនយ៉ាងភ្លាត់សំឡេង ក្រឡេកទៅមើលសភាពកូនប្រុស ដែលត្រូវឪពុកវាយកំផ្លៀងទាល់តែក្រហមងាំងផែនថ្ពាល់ម្ខាង។
«អាគ្មានកំណើត អាមិនកើតការ អាកើតមកបង្កតែភាពអន្តរាយ!»
ជុងហ្គុក សម្លឹងមុខឪពុក ធ្វើភ្នែកភ្លឹះៗ។
«ខ្មាស់គេដែលមានកូនថោកទាប តែមិនខ្មាស់គេនៅពេលដែលធ្វើអំពើពុករលួយ!»
«អា...» គាត់ហៀបនិងស្រែកជេរគេបន្ថែម តែអ្នកកំលោះបែរជាដកខ្លួនដើរចេញពីអង្គជម្លោះទៅ ទាំងខ្ទប់ត្រចៀកមិនចង់ស្តាប់ពាក្យអ្វីបន្ត។
ថ្ងៃថ្មី...
ហាងអាហារត្រកូល-លី
មនុស្សម្នាជាច្រើនកំពុងចេញចូល នៅក្នុងហាងបរិភោគអាហារយ៉ាងមមាញឹក ទិដ្ឋភាពទាំងមូលបានចង្អុលបង្ហាញឱ្យយើងបានឃើញពីរូបភាពដ៏អ៊ូអរមិនដាច់ពីក្រសែភ្នែក ខណៈបុគ្គលិកបម្រើសេវាកម្មលើកអាហារក៏កំពុងតែរូតរះញាប់ដៃញាប់ជើងឆ្មេរដូចគ្នាជាបន្ទាន់នោះដែរ។
អ្នកកំលោះតូចក្នុងទឹកមុខនឿយហត់ គួរសមរហ័សលើកអាហារជូនភ្ញៀវតុក្រោយគេបង្អស់ ដែលតុនោះមានមនុស្សប្រុសពីរនាក់អង្គុយចាយពេលរង់ចាំញាំអាហារយ៉ាងយូរគួរសម ព្រោះក្នុងហាងមានភ្ញៀវច្រើន យូរយ៉ាងណាក៏ត្រូវតែស្ម័គ្រចិត្តរង់ចាំបន្តិចដែរ។
«អាហារមកដល់ហើយបង!» ថេយ៉ុង ទាញចានអាហារដាក់ទៅលើតុក្នុងទម្លាប់ប្រុងប្រយ័ត្នជានិច្ច ការងាររបស់គេធ្វើយ៉ាងម៉ិតប្រាយសម្បើមណាស់ សូម្បីតែកំហុសបន្តិចបន្តួចក៏មិនមាននោះដែរ។
«អេប្អូនគិតលុយ!» កំពុងតែជាប់រវល់បម្រើការភ្ញៀវខាងណេះ តុខាងណោះស្រាប់តែស្រែករំពងសំឡេងឡើងមកកាន់អ្នកកំលោះតូច។
«បាទបង..នេះវិក្កយបត្រ!» ថេយ៉ុង រហ័សជូនបុងគិតប្រាក់ទៅឱ្យភ្ញៀវ ត្រូវរង់ចាំបន្តិចទម្រាំភ្ញៀវអាចចេញថ្លៃឱ្យ ព្រោះមើលទៅសភាពដូចជាមនុស្សទម្លាប់យឺតយ៉ាវ។
«ណេះប្អូនយកទៅ!» បុរសម្នាក់មានពុកមាត់ស្រម៉ូមក៏បាននិយាយឡើង ហើយចាប់សង្កេតសម្លឹងមើលផ្ទៃមុខកំលោះតូចតាមរយៈខ្សែភ្នែកលេបខាយទៀត។
«មិនបាច់អាប់ទេ!» មិនអស់ចិត្តនិយាយថែមទាំងបានប្រើចុងម្រាមដៃអូសកាត់លើស្បែកទន់រលោងធ្វើឱ្យរាងតូចរហ័សគេចខ្លួនក្នុងទឹកមុខញាប់ញ័រឡើងគួរឱ្យសង្ស័យ។
«កើតអី?» លីអាន មិនទំនងក្នុងចិត្ត ឆ្លៀតទៅចាប់ ថេយ៉ុង មកសួរក្នុងសំណួរងឿងឆ្ងល់។
«មិនអីទេបង ខ្ញុំទៅរៀបចំអាហារសិន!» ថេយ៉ុង ប្រាប់រួច រត់ទៅក្នុងចង្ក្រាន្តបាយបាត់ លីអាន ស្រាប់តែក្រឡេកទៅសម្លឹងមើលបុរសម្នាក់នោះអង្គុយសើចកាច់កកាច់ខ្លួនជជែកជាមួយគ្នីគ្នាដូចជាមានរឿងលាក់បាំង ទើបនាយចាប់អារម្មណ៍ដឹងថា ការដែលពួកវាមកផ្តុំក្បាលគ្នាមានរឿងនិយាយគួរឱ្យអស់សំណើច ព្រោះមកពីទង្វើថោកទាប ដែលពួកវាបានប្រព្រឹត្ដទៅលើរាងកាយ ថេយ៉ុង សោះ។
«ឱ្យមកណេះទុកឱ្យយើងលើកទៅ ឯងនៅគិតលុយទីនេះហើយ!»
លីអាន ស្ទុះទៅចាប់ទាញយកថាសអាហារពីដៃ ថេយ៉ុង មកកាន់ រួចដើរសំដៅទៅរកតុភ្ញៀវ ខណៈពួកអស់នោះបែរជាប្រែទឹកមុខអស់សង្ឃឹម ព្រោះក្មេងប្រុសសម្បុរស្រអែមរាងស្រឡូនម្នាក់នោះមិនបានដើរមកម្តុំៗនេះទាល់តែសោះ។
ទូរទស្សន៍ដ៏ទំនើបស្រាប់តែបានចាក់បញ្ចាំងឡើងក្នុងហាងអាហារ ព័ត៌មានឈានមុខកំពុងបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ អមទៅដោយព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ធ្វើឱ្យអ្នកទស្សនាលាន់មាត់និយាយគ្រប់ៗគ្នា។
«សភាពសពគួរឱ្យសង្វេគណាស់ ចំជាព្រៃផ្សៃមែន!»
«មនុស្សឥឡូវនេះ ចិត្តសាងមកពីស្អី ហេតុអីបានអាក្រក់ដល់ម្លឹង?»
«សម្លាប់ចោលម្តង ៦ នាក់ មិនដឹងថាទៅសាងគំនុំស្អីចំពោះគ្នាមកនោះទេ គួរឱ្យខ្លាចណាស់ ឃើញសភាពសពហើយពិតជាព្រឺសម្បុរពិតមែន!»
ថេយ៉ុង ឈរគិតលុយឱ្យភ្ញៀវ ស្រក់ញើសប៉ុនៗគ្រាប់ពោត អារម្មណ៍របស់គេប្រែជា លែងមានលំនឹងអ្វី មានអារម្មណ៍ថាភ័យ ហើយញ័រសព្វអស់ជើងដៃ បេះដូងលោតញាប់កន្ទ្រាក់ចង់បុកទម្លុះចេញក្រៅទ្រូងម្តងៗ ក៏ព្រោះតែអាព័ត៌មានទាន់ហេតុការណ៍មួយនោះបានចាក់ផ្សាយឡើង ទាំងដែលរាងកាយរបស់គេ កាលពីយប់មិញនៅក្បែរជនដៃដល ដែលជាបុរសជាទីស្រលាញ់របស់ខ្លួនទើបតែកើតឡើងហើយពីថ្មីៗនេះទេ។
«ឯងកើតអី? មិនស្រួលខ្លួនទេអ្ហេស?» ភ្លាមៗ ថេយ៉ុង ក៏ក្រឡេកមកសម្លឹងមើលមុខ លីអាន ហើយបានគ្រវីក្បាលទាំងចិត្តមិនសូវស្រួល គេទ្រាំរហូតដល់ម៉ោងធ្វើការបានបញ្ចប់រួចរាល់ បន្ទាប់មកហាងអាហារក៏បានរៀបចំបិទផ្អាកលក់ដូចដើម។
ម៉ោង ៧:៣០ នាទីយប់...
សំឡេងម៉ូតូកញ្ចាស់បានបញ្ឈប់នៅខាងមុខផ្ទះជួល ទីនេះស្ងប់ស្ងាត់មិនសូវអ៊ូអរដូចតំបន់ផ្សេងទេ ហើយមានតែផ្ទះដែលនៅដាច់ៗ ពីគ្នាច្រើនទៀត។
«អរគុណច្រើនហើយបង!» ថេយ៉ុង ចុះពីលើម៉ូតូ ហុចមួកទៅឱ្យនាយកំលោះវិញ។
«ម្តុំនេះស្ងាត់ជ្រងំណាស់ ឯងនៅកើតដែរ?»
«នៅបានតើសបង ព្រោះផ្ទះនេះម៉ែជួលគេនៅ តាំងពីខ្ញុំអាយុ ៧-៨ ឆ្នាំមកម្លេ៉ះ!»
«បើនៅបានល្អហើយ តែឯងត្រូវប្រុងប្រយ័ត្នផងណា មនុស្សសម័យនេះ មិនគួរឱ្យទុកចិត្តទេ!» លីអាន ចេះតែរកនឹកនិយាយសម្លឹងមើលមុខកំលោះតូចគួរឱ្យអាណិត។
«អត់ពីម៉ែឯងទៅ ត្រូវតស៊ូទៅមុខ ឱ្យបានល្អណា!»
«សព្វថ្ងៃនេះខ្ញុំកំពុងតែប្រឹងប្រែងហើយបង ទោះពិបាកយ៉ាងណា ខ្ញុំត្រូវតែជម្នះធ្វើវាឱ្យបាន!»
«ល្អណាស់ និយាយអ៊ីចឹង បងដល់ពេលត្រូវត្រលប់ទៅវិញហើយ លាសិនហើយ!» លីអាន ងាកទៅចាប់កាន់ចង្កូតម៉ូតូ។
«ធ្វើដំណើរតាមផ្លូវសូមឱ្យមានសុវត្ថិភាពណាបង!» ថេយ៉ុង និយាយផ្តែផ្តាំរួចជួយជូនដំណើរគេទៅកាន់ផ្លូវចេញបន្តិច ខណៈនោះនាយក៏បានបើកម៉ូតូចាកចេញទៅបាត់ស្រមោលឈឹង។
ក្រាក!!!
«លោក!!!» នៅពេលដែលបានបើកទ្វារ វត្តមានបុរសទឹកមុខឃូវម្នាក់នោះស្រាប់តែប្រាកដខ្លួនឡើងនៅទីនេះហើយថែមទាំងបានអង្គុយលើគ្រែដេករបស់គេទៀត។
«ម្តេចក៏លោកនៅក្នុងនេះបាន!»
«មកណេះ!»
«អាយ!!!»
ព្រូស!!!!
«អូយ!!!» ថេយ៉ុង ស្ញូញមុខព្រោះការឈឺចាប់ កាលបើត្រូវរាងក្រាស់ចាប់គ្រវែងរាងកាយផ្តួលអុកគូទនឹងឥដ្ឋស្ទើរតែបាក់ចង្កេះស្លាប់។
«ហ៊ឹកៗ!!»
«ឯងចង់ងាប់ទៅតាមពួកអាអស់នោះមែនទេ?» ជុងហ្គុក កញ្ជ្រោលក្នុងភ្លើងកំហឹង ស្ទុះទៅចាប់ក្របួចកអាវ ថេយ៉ុង បោចយ៉ាងខ្លាំងក្នុងកណ្តាប់ដៃ។
«អត់ទេ ហិហិ..ខ្ញុំខ្លាចហើយ!»
«ឯងជាមួយអាកូនចិននោះ?» សំឡេងគ្រហឹម នាំឱ្យរាងតូចភ័យញ័រខ្លួនទទ្រាក់ទទ្រើក។
«ខ្ញុំមិនដឹងអ្វីទេ!»
ផាច់!!!!
«កុហក!!»
«គេគ្រាន់តែជូនខ្ញុំមកផ្ទះទេ ហ៊ឹកៗ..»ថេយ៉ុង ទ្រហោយំដ្បិតឈឺចំស្នាមទះដោយដៃពេញកម្លាំងមួយទំហឹង រហូតដល់បែកប្រេះគែមបបូរមាត់ ហូរឈាមរឹមៗ ផ្សារផង ឈឺចិត្តផង អារម្មណ៍ច្របូកច្របល់ បូកផ្សំទាំងបេះដូងឈឺចុករោយស្រពន់ទៀត។
«យើងមិនជឿ!» ជុងហ្គុក គំហកឡើង ចាប់ទាញកាយតូចបោះទៅលើគ្រែ ដោយធ្វើឱ្យអ្នកម្ខាងទៀត រហ័សលើកដៃសំពះយំអង្វរករគួរឱ្យអាសូរ។
«ខ្ញុំនិយាយជាការពិត..កុំវាយខ្ញុំ ខ្ញុំឈឺណាស់!»
ខ្វាប់!!
«អា៎យ!!» ជើងស្រឡូនទង្គិចនឹងកម្លាំងខ្សែក្រវាត់ មួយខ្វាប់ៗឈឺដូចត្រូវគេចាប់វះសាច់ស្រស់ៗ ទឹកភ្នែកហូរឥតរហើយ ដៃជើងប្រឹងប្រែងទធាក់ វាគេចចេញពីការវាយតំជ្រាំធាក់ ទាល់តែខ្នងផ្អឹបជាប់ទៅនឹងជញ្ជាំង។
«សូមអង្វរ ខ្ញុំឈឺណាស់ ខ្ញុំឈឺពិតមែន!» ថេយ៉ុង ទ្រាំស្ទុះស្ទាទៅឱបក្រសោបជើង ជុងហ្គុក គ្រវីក្បាលញ័រតតាត់ ខំយកទឹកភ្នែកទៅលួងល្បួងចិត្តនាយឱ្យទន់ចិត្តអាណិត ដ្បិតខ្លួនពិតជាឈឺចាប់ពិតមែន ឈឺទាំងចិត្ត ឈឺទាំងកាយ។
«លែងយើង!!» ជុងហ្គុក កម្រើកខ្លួន ដកជើងចេញ ទុកឱ្យរាងតូចទ្រហោយំគគ្រូក ថប់ដើមទ្រូង អណ្តឺតអណ្តក់ គួរឱ្យអាណិតអាសូរជាខ្លាំង។
«ខ្ញុំបានធ្វើអី្វឱ្យលោកទាស់ចិត្ត លោកឆាប់និយាយមក ខ្ញុំសូមទោស ហ៊ឹកៗ ខ្ញុំមិនដឹងថាខ្លួនឯងបានទៅធ្វើអ្វីខុសទេ!»
«....» ឃើញគេស្ងាត់មិនព្រមនិយាយស្តីក្នុងចិត្តនេះ កាន់តែឈឺឡើងៗទ្វេដង។
«យប់ហើយ ខ្ញុំរកឡានជិះមិនបាន ទើបគាត់ជូនមក បង លីអាន និងខ្ញុំគ្មានអ្វីទាក់ទងជាមួយគ្នាទេ ហ៊ឹកៗ..លោកខឹងខ្ញុំមកពីរឿងនេះតើមែនទេ? លោកឆាប់និយាយចេញមក និយាយឱ្យខ្ញុំបានអស់ចិត្ត ខ្ញុំឈឺចិត្តណាស់!»
មិនដឹងថាគេទៅខឹងស្អប់រឿងអីដល់ថ្នាក់ចិត្តខ្មៅ មិនខ្ចីសូម្បីតែយកភ្នែកមកសម្លឹងមើលពីសំណើមដែលកំពុងតែហូរជ្រៀតជ្រែកលើផែនថ្ពាល់ស្រឡូនឡើយ ក្រៅពីឈរស្ងៀមស្ងាត់ មិនព្រមចេញស្តី ទឹកមុខរបស់គេក៏ពេញប្រៀបទៅដោយកំហឹងមិនទាន់សាបរលាបដដែល។
«លោកវាយខ្ញុំហើយ លោកបានធូរស្បើយក្នុងចិត្តណាស់មែនទេ? វាយប៉ុណ្ណាក៏មិនឈឺស្មើនិងការប្រងើយកន្តើយរបស់លោកចំពោះខ្ញុំដែរ..ហ៊ឹកៗ ខ្ញុំឃ្លាន ជើងខ្ញុំឈឺ ខ្ញុំដើរមិនបាន ទើបពឹងឱ្យគាត់ជូនមក ថ្ងៃនេះខ្ញុំហត់ខ្លាំងណាស់ ខ្ញុំនឹកម៉ែ ខ្ញុំធ្វើការអស់កម្លាំងពីខ្លួនរលីង..ហ៊ឹកៗ ខ្ញុំឈឺ!»
ថេយ៉ុង ទួញយំរៀបរាប់ប្រាប់គេ ក្នុងដើមទ្រូងថប់តឹងណែនចិត្ត ក្រោកឡើងឈរយំគគ្រូកក្រោយខ្នងបុរសកម្លៅចិត្តទាំងដែលកែវភ្នែកព្យាយាមធ្មេច រម្ងាប់ចិត្ត ហាមឃាត់សំឡេងមិនចង់យំស្រែកឱ្យគេឮបន្តទៀតនោះទេ។
ួ
YOU ARE READING
សង្ឃឹមបេះដូងបងមានអូន ♡
RomanceJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង
