ភាគ១៥÷ហេតុអ្វីលោកមិននៅក្បែរខ្ញុំ

3.1K 169 1
                                        

       ថ្ងៃរសៀល..
       ក្នុងហាងអាហារ..    
       ថេយ៉ុង ត្រលប់ខ្លួនចូលមកបម្រើការងារ នៅឯក្នុងហាងអាហារវិញ ធ្វើការបណ្តើរ ដកដង្ហើមតឹងទ្រូងបណ្តើរ ពេលស្ងាត់ភ្ញៀវ ក៏លួចយំខ្សឹកខ្សួរ ឈឺចិត្ត តូចចិត្ត ហើយស្អប់ខ្លួនឯងហេតុអ្វី ទៅល្ងង់ឱ្យគេបោកប្រាស់ចិត្តបាន ទាំងដែលដឹងមករហូតហើយថា គេនោះជាមនុស្សប្រុសមិនស្មោះត្រង់អ្វីនិងខ្លួនប៉ុន្មាន នៅតែឆោទ ល្ងង់ក៏ល្ងង់ ហើយចាញ់ច្រាប រៀនបានខ្ពស់ តែខួរក្បាលគិតងាយ ទោះនឹកចង់ទៅស្រែកទាមទារស្អី ក៏មិនអាចទទួលបានអ្វីមកវិញដូចដើមមិនបានដដែល។
       «បាត់ទៅមួយថ្ងៃមកវិញក៏យំសសឹកមានរឿងអ្វីអ្ហាស?»
       អ្នកស្រី លីហ្សូ ឃើញគេដូចជាវេទនាណាស់ យំយែកស្ងាត់ៗ គេចមុខ គេចក្រោយ មិនសូវនិយាយស្តីចូលគាត់ទាល់តែសោះ។
       «ខ្ញុំនឹកម៉ែ!» ម្តាយក៏នឹក ឯប្រុសម្នាក់នោះក៏នឹក ខានបានជួបមុខឮសំឡេង បេះដូងរបស់គេឈឺចុកស្ទើរធ្លុះធ្លាយចេញមកក្រៅអស់ទៅហើយ សូម្បីតែឈរក៏ឈរលែងមានលំនឹង ក្នុងខ្លួនគេស្រាលស្ញើកដូចគ្មានព្រលឹងព្រលះអ្វីនិងខ្លួនបន្តិចណាឡើយ។
       «ម៉ែឯងទៅបានសុខយូរណាស់ហើយ កុំគិតច្រើនអីនាំឈឺពិបាកដល់ខ្លួន ប្រឹងរៀនឱ្យចប់ ប្រឡងចូលធ្វើការល្អៗ ដល់ពេលនោះឯងលែងពិបាកទៀតហើយ!» ថេយ៉ុង លើកដៃជូតទឹកភ្នែក ជូតហើយ ជូតទៀត ជូតចង់រលីងរលាត់សាច់ថ្ពាល់អស់ទៅហើយ នៅតែមិនព្រមឈប់ហូរទៀត។
       «ខ្ញុំទៅលាងបន្លែហើយ!» រាងតូចឱបកាន់កញ្ច្រែង ដើរចូលទៅរកបន្ទប់លាងបន្លែ ឃើញស្ងាត់មនុស្ស ក៏ទ្រហោយំលើកដៃទាំងសង មកគក់វាយតំដើមទ្រូងព្រោះមានអារម្មណ៍ថាវាពិបាកខ្លាំងពេក ហត់ពេក នឿយពេក គក់ខ្លាំងៗទៅក្រែងវាអាចបានបាត់ខ្លះ គក់ផង ខាំមាត់យំបង្ហូរទឹកភ្នែក អាណិតស្រណោះខ្លួន មិនគួរណាមានជីវិតកម្សត់កម្រអ្វីយ៉ាងហ្នឹងទេ គិតឃើញពេលណាខ្លោចចិត្តសែនអាណិតខ្លួនឯងជាពន់ពេក។
       «ហ៊ឹកៗ..តើខ្ញុំគួររស់នៅដើម្បីអ្វីទៀត?» ថេយ៉ុង គ្រវីក្បាលមិនយល់ទេ គេរៀបចំជីវិតឱ្យខ្លួនឯង រញេរញៃខ្លាំងណាស់ រស់នៅក៏មិនមានក្តីសុខ សូម្បីតែ ពេលហូបចុក ពេលគេង ពេលធ្វើការរៀនសូត្រ ស្នាមញញិមសម្រាប់ខ្លួនឯង អាចញញិមឱ្យបានរីករាយក្នុងមួយថ្ងៃក៏មិនអាចដែរ។
       អ៊ីចឹងហើយទើបបានជាម្តាយរបស់ខ្លួនតែងតែជេរស្តីបន្ទោសប្រដែប្រដៅ ហាមប្រាមគ្រប់យ៉ាង ខ្លាចកូននាំរឿងពិបាកដល់ខ្លួន ខ្លាចកូនហត់ កូននឿយ ស៊ូហត់ម្នាក់ឯង ឱ្យតែកូនបានរស់ស្រួល ហូបឆ្ងាញ់ តែពេលគ្មានគាត់ជីវិតរបស់គេផ្លាស់ប្តូរគ្រប់យ៉ាងទាំងស្រុង។
       អង្គុយគិត សញ្ចឹងគិតទៅថ្ងៃខាងមុខ គួររស់នៅរបៀបណាដើម្បីរួចផុតទុក្ខគ្រោះភ័យទាំងអស់នេះ? តែគេអាចធ្វើអ្វីបានក្រៅពីសំងំលាក់ខ្លួនយំទ្រហោក្នុងសភាពវេទនានៃជីវិតឯកោទាំងនេះ គេអាចរឹងមាំបានដោយរបៀបណា បើសូម្បីតែកម្លាំងចិត្តតូចតាចមួយក៏គ្មានក្នុងស្មារតីរបស់គេផងទៅនោះ? ខួរក្បាលចាប់ផ្តើមទទេស្អាតអស់ទៅហើយ ចង់គិតអ្វី ក៏គិតពុំចេញ ចង់រស់ដូចអ្នកផ្សេង ចង់មានជីវិតឱ្យបានល្អប្រសើរ តែក៏មិនអាច វាមិនអាចនោះទេ មួយជីវិតគេនេះពិតជានឿយហត់ខ្លាំងណាស់ ហត់ខ្លាំងពេកហើយ។
       ពេលគិត ក៏គិតងាយៗ ងាយស្រួលធ្វើ ងាយស្រួលបញ្ចុះបញ្ចូល លួងលោម បញ្ឆោត តែពេលបញ្ចប់ទៅហើយ រឿងរ៉ាវក៏កន្លងហួសទៅបាត់ ពេលចង់កែប្រែ មិនមានសូម្បីតែឱកាសបន្តិចបន្តួចណានោះឡើយ។
       ក្រោយពេលយំឆ្អែតចិត្ត ថេយ៉ុង សន្សឹមយករបស់របរទៅទុកដាក់កន្លែងលក់ រម្ងាប់ចិត្តប្រឹងប្រែងធ្វើការ ខិតខំតស៊ូឱ្យតែដល់ម៉ោងចេញនិងអាលបានរត់ទៅផ្ទះ ទៅសំងំដេកយំឱ្យខ្លាំងៗ ឱ្យបែកដើមទ្រូងណាណីម្តង។
      
       ខាងក្នុងបន្ទប់ជួល..
       ក្រោមស្បៃទឹកភ្នែក សន្ទៈសំណើមដែលជាន់ផ្សើមលើគ្នាជាបន្តបន្ទាប់ ពុំទាន់រីងស្ងួតនៅឡើយ វាចាប់ផ្តើមហូរចុះមកម្តងទៀត នៅពេលកែវភ្នែកសម្លឹងប្រទះទៅនិងខ្សែ.ក រូបបេះដូងមួយចំហៀង ដែលម្ចាស់របស់វាបានបន្សល់ទុកនៅទីនេះ ជាចំណងដៃយប់ចុងក្រោយដែលបាននៅជាមួយគ្នា។
       «ខ្ញុំនឹកលោកណាស់ ខ្ញុំចង់ឱបលោកម្តងទៀត ជុងហ្គុក!»
       ថេយ៉ុង លើកខ្សែ.កមកថើបជាប់នឹងមាត់ នឹកគេណាស់ នឹកស្ទើរដាច់ខ្យល់ស្លាប់ គេពិតជាទៅបាត់ពិតមែន ទៅបាត់រហូត ហើយលែងវិលត្រលប់ទៅគ្មានពាក្យលាអ្វីសូម្បីតែមួយម៉ាត់។    
       «ខ្ញុំមិនជឿថាលោកហ៊ានធ្វើបែបនេះដាក់ខ្ញុំទេ ជុងហ្គុក ថ្ងៃមុន ថ្ងៃនេះ ខុសគ្នាដូចមេឃហើយនិងដី ហេតុអ្វីលោកហ៊ានធ្វើវាទៅរួច វាប្រៀបដូចជាលោកបានសម្លាប់ខ្ញុំទាំងរស់ ហ៊ឹកៗ ខ្ញុំឈឺចាប់ខ្លាំងណាស់ ឈឺចាប់ចង់ស្លាប់ ហេតុអីក៏លោកមិនយល់ ហេតុអីលោកបោកប្រាស់ចិត្តរបស់ខ្ញុំ ហ៊ឹកៗ..ហេតុអ្វី?» រឿងរ៉ាវកាលពីរាត្រីនោះបានរំលេចឡើងក្នុងខួរក្បាលរបស់គេម្តងទៀត ទិដ្ឋភាពគ្រប់យ៉ាងគ្រានោះ បានកាប់ចិញ្ច្រាំក្នុងចិត្តមួយនេះម្តងទៀត គេចាប់ផ្តើមស្រែកយំអស់មួយទំហឹងៗ និងអង្រួនស្មាតូចរលាក់ កាន់តែញ័រចំប្រប់រដឹកជាប់គ្នាមិនព្រមបញ្ឈប់ បេះដូងវាចាប់ផ្តើមទុក្ខ រុករាន ឆ្កឹះឆ្កៀលឱ្យឈឺចុកអួលវេទនា បើអាចស្លាប់បាន ស្លាប់ដោយសារតែការឈឺចាប់ ព្រោះរឿងស្នេហា ក៏សូមឱ្យរឿងរ៉ាវជាការចងចាំដ៏អាក្រក់ វាស្លាប់បាត់ទៅតាមដង្ហើមមួយនេះផងទៅចុះ។
        ( ឆ្នាំមុនមានម៉ែ..តែឆ្នាំនេះគ្មានម៉ែនៅក្បែរខ្ញុំទេ! )
        ( នៅមានយើងម្នាក់ដែរតើស ដែលនៅក្បែរឯងនោះ! )
       «ចុះថ្ងៃនេះ? ហេតុអ្វីលោកមិននៅក្បែរខ្ញុំ ហេតុអ្វីលោកនៅតែចាកចេញ ហេតុអីទៅ? លោកគ្មានចិត្ត គ្មានគំនិត ចេះគិតអាណិតខ្ញុំខ្លះទេ មែនទេ ចន ជុងហ្គុក?» សំណួរគ្មានអ្នកឆ្លើយ គ្មានសេចក្តីសង្ឃឹមរំពឹងសម្រាប់មើលថែជីវិតដែលសេសសល់ត្រឹមសំបកកាយតែប៉ុណ្ណោះ។
       ថេយ៉ុង អង្គុយទ្រឹងគិតអស់ពេលជាយូរ គិតបណ្តើរ យំបណ្តើរ ជីវិតកំព្រាគ្មានម្តាយទៅហើយ ត្រូវមករស់នៅវេទនាកម្សត់ ស៊ីអត់ឃ្លាន ពិបាកសព្វគ្រប់បែបយ៉ាង នឿយហត់ ស្មុគស្មាញ អស់សង្ឃឹម រស់នៅគ្មានទីពឹង ក្រយ៉ាងនេះ ទៅណាក៏គេរង់ចាំធ្វើបាប មើលងាយបន្ទាបបន្ថោកតម្លៃទាំងអស់។
      
       ភូមិគ្រឹះ ចន
       «ឯងត្រូវតែរៀបការ ពុំនោះទេ ឯងជាប់គុកគ្មានថ្ងៃចេញមកវិញបានឡើយ!» សម្តីដ៏មោះមុតលោកឪពុក បានញ៉ាំងឱ្យទឹកមុខមាំទាំពេញប្រៀបដោយកំហឹងឆាបឆួល ហាក់មិនពេញចិត្ត ជាខ្លាំងនិងមិនមានការយល់ព្រមដោយហេតុថាគេនៅមានអារម្មណ៍ចង់សប្បាយមិនទាន់ចង់រៀបការទាំងវ័យខ្ចីពេកនោះទេ។
       «ប៉ា..ប៉ាកំពុងតែនិយាយពីអ្វី?» ជុងហ្គុក បង្ហាញអត្តចរិតខឹងគ្រោតគ្រាតឡើងមកឥតសមទំនង សុខៗមករៀបចំរឿងរៀបការទាំងដែលគាត់មិនបានមកពិភាក្សារអ្វីជាមួយនឹងគេសូម្បីតែមួយម៉ាត់មួយ.កណានោះសោះ។
       «កូនស្រីគេជាអ្នកធំ បើឯងព្រម គេក៏ព្រមជួយឯងរឿងស៊ូកប៉ាន់មន្ត្រីផ្សេងទៀត ឱ្យឯងរួចទុក្ខទោសពីសំណាញ់ច្បាប់ កុំភ្លេចណាថាឯងទៅកាប់សម្លាប់កូនប្រុសគេនោះ ដែលជាកូនរបស់អ្នកធំដែរ ម៉ែឪគេច្បាស់ជាប្តឹងផ្តល់ចាប់ក្បាលឯងញាត់គុក មានទោសប្រហារជីវិតទៀត ឯងដឹងទេ?» គាត់បែរជាលើកដល់រឿងស៊ូកប៉ាន់មន្ត្រីពុករលួយរឿងតុលាការនិងមេធាវីផ្សេងៗទៀត ដើម្បីជួយកូនប្រុស ប៉ុន្តែការបង្ខិតបង្ខំឱ្យគេទៅរៀបការជាមួយមនុស្សស្រីប្លែកមុខ វាមិនខុសអ្វីពីការលក់កូនស៊ីនោះទេ។
       «ជាប់ក៏ជាប់ទៅ ខ្ញុំមិនខ្វល់ទេ ខ្ញុំមិនការ!» ការស្រែកប្រកែកតវ៉ារបស់គេបានធ្វើឱ្យបុរសចំណាស់ជាឪពុកមានការស្មុគស្មាញក្នុងចិត្តជាខ្លាំង កូននៅសល់តែមួយគ្រាប់ បើគាត់មិនទុកគេឱ្យនៅស្នងមរតកចុះបានអ្នកណាមកជំនួសក្តោបក្តាប់ទ្រព្យសម្បិត្តដែលជាញើសឈាមរបស់គាត់ទាំងអស់នេះទៅ?។
       «ឯងត្រូវតែរៀបការ ព្រោះពូជពង្សវង្សត្រកូលកូនស្រីគេមានបានណាស់ ចាយវាយពេញមួយជីវិតក៏មិនអស់ផង បើឯងនៅតែរឹងមានៈបែបនេះទៀត ច្បាស់ជាសល់តែបាតដៃទទេជាក់ជាមិនខានឡើយ!»
       ជុងហ្គុក សម្លឹងមើលកែវភ្នែកឪពុក មើលទៅគាត់ដូចជាខ្វារ.ក រឿងលុយកាក់ជាជាងអាយុជីវិតរបស់កូនទៅទៀត មើលឃើញពេលណា កាន់តែហួសចិត្ត ដ្បិតមិនបានដឹងថាគាត់ធ្លាប់មានអារម្មណ៍ខ្វាយខ្វល់ពីកូនជាជាងអាសម្បិត្តលុយកាក់បន្តិចបន្តួច ជាទ្រព្យក្រៅខ្លួននេះឬអត់?។
       «ខ្ញុំពិតជាសរសើរប៉ាណាស់ដែលអាចធ្វើវាទៅរួច ព្រោះដើម្បីបានបំពេញក្តីសុខឱ្យខ្លួនឯង ប៉ាអាចបង្កើតខ្ញុំមកបាន តែខ្លួនប្រាណមកនោះទេ តែប៉ាមិនអាច បង្កើតបេះដូង បង្កើតចិត្ត បង្កើតគំនិត បង្គាប់បញ្ជាឱ្យខ្ញុំស្រលាញ់ អ្នកនេះ អ្នកនោះ រៀបការថ្មើរណាក៏បាន ប៉ា..ខ្ញុំមានមនុស្សដែលខ្ញុំស្រលាញ់រួចទៅហើយ ទោះគេនោះមិនមានស្មើរបានប៉ុនក្រចកដៃកូនស្រីអ្នកធំ ក៏ខ្ញុំពេញចិត្តស្រលាញ់ ទោះគ្មានអ្វីទ្រាប់ពោះ រស់សម្រាប់ថ្ងៃស្អែក តែខ្ញុំពេញចិត្ត ព្រោះខ្ញុំបានរកក្តីសុខឱ្យខ្លួនឯងឃើញ មិនដូចប៉ា ប៉ារៀបការជាមួយម៉ាក់ ដើម្បីទ្រព្យសម្បត្តិ ប៉ាមិនដែលស្រលាញ់ម៉ាក់ម្តងណានោះទេ ប៉ាអាធ្មានិយមណាស់ ខ្ញុំស្អប់ប៉ា ហើយស្អប់ម៉ាក់ ដែលទៅជ្រើសរើសមនុស្សដូចជាប៉ា ស្អប់ដែលកើតមកជាកូនរបស់ប៉ា..»
       ផាច់!!!
       «អាសត្វតរិច្ឆាន ស្តាយណាស់ដែលបង្កើតឯងមកឱ្យមានកំណើតជាមនុស្ស!»
       «ខ្ញុំជាសត្វតរិច្ឆាន តែខ្ញុំមានបេះដូង មានគំនិត មិនដូចមនុស្សខ្លះ ពុករលួយ គិតគូរតែពីអាត្មាខ្លួនឯង ប្រើសតិមកពិចារណាមិនបានល្អិតល្អន់ ឈ្មោះជាឪពុក វាមិនស័ក្តិសមនិងលោកទេ!»
       «ពួកឯង ចាប់វាយកទៅឃុំទុក ឃុំរហូតដល់ថ្ងៃយើងបានរៀបចំពិធីរៀបការរួចរាល់ ឱ្យវាបានដឹងថាអាសម្បិត្តកូនថោកទាបដូចជាវានេះ គ្មានថ្ងៃអាចយកឈ្នះឪពុកដូចជាយើងបានទេ!» គាត់ស្រែកយ៉ាងលាន់ទ្រហឹងខ្ទរខ្ទ័រសម្តីពេញតែផ្ទះ ពេលដែលឮគាត់បញ្ជាបែបនេះរួចទៅហើយ បុរស ៣-៤ នាក់ដែលមានមាឌធំៗដំបងស្ទុះចូលទៅចាប់ក្រៀកដៃ ជុងហ្គុក អូសគេទីងណាត់ទីងណែងឡើងទៅរកបន្ទប់គួរឱ្យអាសូរ។
       «លែង..លែងយើងពួកអាចង្រៃយ៍!»
       «ហ៊ឹកៗ..កូនជុង!!» លោកស្រី ហេវ៉ុន ស្រែកស្ទើរតែគាំងចង្វាក់បេះដូងសម្លឹងមើលទិដ្ឋភាព កូនប្រុសដែលត្រូវគេចាប់អូសដូចជាសត្វធាតុយកទៅឃុំ ថែមទាំងដាក់ចាក់ច្រវ៉ាក់ ដៃនិងជើងធ្វើមើលតែគេជនជាប់ទោសគួរឱ្យសង្វេគ។
       «បងខ្ញុំ..សូមអង្វរ..កូនគេ..»
       «ខ្ញុំប្រដៅវា ម៉ាក់វាឯងកុំចេះមកយំស្រែកដាក់ខ្ញុំ!»
       ស្ត្រីចំណាស់បានត្រឹមតែលេបពាក្យអង្វរករទុកទៅក្នុងចិត្តវិញ ឥតហ៊ានប្រកែកតវ៉ានឹងស្វាមី ទោះបីជាដើមទ្រូងគាត់ កំពុងតែតឹងណែនស្ទើរធ្លុះធ្លាយចេញមកខាងក្រៅទៅហើយ ក៏មិនអាចមានលទ្ធភាពអ្វី ទៅតស៊ូជម្នះជួយកូនប្រុសមកវិញមិនបានដដែល។
      
       រាត្រីនេះ
       យប់នេះដេកពុំលក់ ទោះខ្យល់បក់បំពេរញាណ ក៏មិនអាចជួយបំពេរដំណេកឱ្យគេដេកលុងលក់បានស្ងប់ចិត្តទៅនោះដែរ ហើយសោកសៅ និងមានអារម្មណ៍ថាចុកឈឺពើតផ្សាររកថាមិនត្រូវ ទាំងពិបាកដកដង្ហើម ពិបាកក្នុងខ្លួន ក្នុងបេះដូងវាអង្រួនចង់បុកទម្លុះទ្រូងចេញមកខាងក្រៅម្តងៗទៅហើយ។
       ជុងហ្គុក លើកដៃស្ទាបលើខ្សែ.ករូបបេះដូងមួយចំហៀង  រំពេចនោះដំបៅក្នុងចិត្តស្រាប់តែស្រែកចាប់ខ្ញោចឡើងធ្វើឱ្យក្បាលរបស់គេឈឺស្ទើរតែផ្ទុះ។
       (បើអ៊ីចឹងយូរៗលោកមករកខ្ញុំម្តងក៏បានដែរកុំទៅបាត់រហូតបានទេ? ខ្ញុំនឹកលោក)
       ពេលកាន់តែគិត សម្តីដែលតក់ជាប់ក្នុងខួរក្បាលរបស់គេក៏បានបន្លឺឡើង។
       ថ្មើរណេះទៅហើយ ថេយ៉ុង កំពុងតែធ្វើអ្វី ទួញយំសោកសៅស្រែករកគេឬមួយយ៉ាងណា? កំពុងគេងយំទៀតហើយមែនទេ កំពុងតែគិតថាគេដោះដៃរត់ចោល ទៅបាត់ស្ងាត់សូន្យឈឹង និងមានអារម្មណ៍ឈឺចាប់ខ្លាំងប៉ុណ្ណា?
       ជុងហ្គុក ស្គាល់ចរិត ថេយ៉ុង ច្បាស់ណាស់ ធ្វើអ្វីបន្តិចក៏ងាយយំ ងាយប៉ះទង្គិចផ្លូវអារម្មណ៍ ងាយខ្លាច ទន់ជ្រាយសព្វគ្រប់បែបយ៉ាង មិនសូវក្លាហាន មិនសូវមានអារម្មណ៍សប្បាយចិត្ត ក្រៀមក្រំ ឱបតែទុក្ខសោក ព្រមទាំងបានផ្ញើក្តីសង្ឃឹមមកលើគេទាំងស្រុង ចុះបើសិនជាពេលនេះគេមិនបាននៅ ទៅឱ្យជួបមុខផង តើកំលោះតូចដ៏កម្សត់ម្នាក់នោះរស់នៅទទួលរង់សម្ពាធបែបណា បើខ្លួនប្រាណបរិសុទ្ធ ត្រូវបានគេចាប់ដកហូតគ្មានសេសសល់ ព្រោះតែអារម្មណ៍មួយពេលទៅហើយនោះ?
         ( ខ្ញុំគ្មានបំណងអ្វីក្រៅពីស្រលាញ់លោកនោះទេ ហ៊ឹកៗហ៊ឺៗ..ខ្ញុំគ្មានចិត្ត គ្មានគំនិត គិតមើលឃើញបុរសណាក្រៅពីលោក ខ្ញុំតាមស្រលាញ់លោក ចាប់តាំងពីឆ្នាំទី១ ដែលឈានជើងចូលមហាវិទ្យាល័យមកម្លេ៉ះ? ទោះលោកធ្លាប់ជេរ ស្អប់ខ្ពើមមើលងាយថាខ្ញុំជាសំរាម ជាសត្វធាតុ តែខ្ញុំតែងតែគោរពលោក មិនដែលប្រដូចលោកទៅនឹងអ្វី ឱ្យតម្លៃលោក ទោះត្រូវលោកធ្វើបាបទាំងកាយទាំងចិត្ត ឈឺចាប់យ៉ាងណាក៏ខ្ញុំយល់ព្រម! )
         «យើងមិនមែន..មិនមែនចិត្តអាក្រក់ បើគ្រាន់តែឯងមកស្រលាញ់ស្មោះត្រង់ជឿជាក់ចំពោះយើង ប៉ុន្តែ..»
         ជុងហ្គុក ខំប្រឹងលេបដង្ហើម ត្រដរខ្យល់ចង់ទៅជួបមុខហើយនិយាយតទល់គ្នាដើម្បីបញ្ចប់ចំណងមួយនេះឱ្យបានដាច់ស្រេច ឱ្យវាងាយស្រួលជាងនេះ ប៉ុន្តែពេលនេះគេមិនអាចសូម្បីតែឈានជើងដើរចេញទៅពីបន្ទប់ផង។
         នាយខំដើរទៅអើត សម្លឹងមើលតាមមាត់បង្អួចក៏ឃើញសុទ្ធតែជាមនុស្សប៉ារបស់គេ នៅឈរយាមពាសពេញទាំងទីនោះទាំងអស់ គ្មានផ្លូវណាដែលអាចគេចភៀសខ្លួនរត់ចេញពីបន្ទប់ហប់ឈឹងមួយនេះចេញទៅឱ្យបានងាយស្រួលចិត្តនោះឡើយ។
         «ចង្រៃយ៍..ចង្រៃមែន!» រាងកាយមាំទាំទម្លាក់ដល់ផ្ទាល់ឥដ្ឋ ស្រែកបន្ធូរកំហឹង ដែលខឹងហៀបនិងផ្ទុះសរសៃឈាមស្លាប់ ចង់សម្លាប់មនុស្សអស់ពេញមួយក្នុងផ្ទះនេះទៅហើយ ប៉ុន្តែគេមិនអាចធ្វើអ្វី ក្រៅពីធ្វើចិត្តទ្រាំប្រើអារម្មណ៍តានតឹងខាងក្នុងទីងងឹត តាមដោយចិត្តចងគំនុំជាខ្លាំង។
       
      














      

សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now