ជុងហ្គុក មិនថាអ្វីទេ បើ ថេយ៉ុង មិនព្រមគេក៏មិនទៅបង្គាប់បង្ខំអ្វីឱ្យដាច់អហង្ការណាស់ដែរ គ្រាន់តែមានចិត្តចង់សប្បាយមួយពេលក៏ភ្លេចគិតឱ្យឈឹងទៅថាមានរឿងឆ្គាប់ឆ្គងអាចនិងកើតឡើងពេលក្រោយដែរ។
នាយមិននិយាយស្តីអ្វីបន្ត ហើយក៏ដាក់ខ្លួនដេកសម្លឹងមើលពិដាននិងស្តាប់សូរសំឡេងទឹកភ្លៀងធ្លាក់រងុំពេញក្នុងត្រចៀក។
«ឯងចង់បានអ្វីនៅថ្ងៃកំណើតរបស់ឯងទេ?» ថេយ៉ុង លើកខ្នងដៃជូតទឹកភ្នែក ពេលឮគេសួរដូច្នេះចេះតែមានអារម្មណ៍ថារំភើប រំជើបរំជួលយ៉ាងម៉េចក៏មិនដឹង។
«ចង់បាន ប៉ុន្តែ..»
«ឆាប់និយាយភ្លាមមក!» ជុងហ្គុក ទម្រុឌសម្តីបង្គាប់បង្ខំឱ្យរាងតូចនិយាយពីបំណងរបស់ខ្លួន ឱ្យគេបានស្តាប់និងអាលបានទៅរៀបចំបំពេញបំណងឱ្យរាងតូចសម្រាប់ថ្ងៃស្អែកដែលជាថ្ងៃដ៏ពិសេសនោះ។
«ខ្ញុំចង់មានពេលវេលានៅជាមួយលោកពេញមួយថ្ងៃ!» ថេយ៉ុង ដាច់ចិត្តនិយាយយ៉ាងខ្មាស់អៀន ទម្លាក់ខ្លួនដេក ឯអ្នកម្ខាងទៀតក៏សសៀរចូលមកឱបចង្កេះរាងតូចយ៉ាងណែន ហើយបានដាក់ក្បាលកើយលើដើមទ្រូងកំលោះតូចថ្នមៗ ព្រមទាំងថែថើបកញ្ចឹងកស្រឡូនខ្សឺតៗនិងឱបរហូតដល់គេងលក់ទល់ភ្លឺជាមួយគ្នា។
ព្រឹកថ្ងៃថ្មី
ពិភពលោកហាក់ដូចជាប្រែពណ៌នៅក្នុងជីវិតវ័យជំទង់ម្នាក់ដែលភ្ញាក់ពីដំណេក ក្រឡេកទៅសម្លឹងមើលខាងក្រៅបង្អួចក៏ដូចជាបានរស់នៅក្នុងពិភពលោកមួយថ្មីផ្សេងទៀត ខណៈបុរសរាងខ្ពស់ស្រឡៈក្នុងឈុតសាមញ្ញាដដែល បានឈរចោលខ្នងទទេស្អាតនៅទីនោះ ព្រោះរង់ចាំធ្វើតាមពាក្យសន្យាថានិងនៅក្បែររាងតូចអស់រយៈពេលពេញមួយថ្ងៃ។
ថេយ៉ុង ញញិមថ្ពាល់ក្រហមព្រឿង ក្រោកឡើងទម្លាក់ប្រអប់ជើងចុះ ដើរចេញទៅរកបុរសដែលឈរកាន់កែវកាហ្វេធ្វើជាមិនដឹងខ្លួន គ្រាន់តែឮសម្រឹបជើងកំលោះតូចដើរចេញមកក៏ហាក់បានពន្យល់ឱ្យនាយបានដឹងថាមនុស្សដែលខ្លួនរង់ចាំបានភ្ញាក់ពីដំណេករួចទៅហើយនាព្រឹកព្រលឹមនេះ។
«លោកភ្ញាក់យូរហើយ?» ថេយ៉ុង ធ្វើជាសួរយកគួរ។
«ហ្អឹម!» ជុងហ្គុក គ្រាន់តែងក់ក្បាលនិងដាក់ពេងកាហ្វេចុះហើយសន្សឹមដកយកកូនប្រអប់ខ្មៅមួយចេញមកបង្ហាញទៅកាន់រាងតូច។
«ជាអ្វី?» ថេយ៉ុង ធ្វើជាសួរម្តងទៀត រួចឱនឈ្ងោកសម្លឹងមើលប្រអប់តូចទាំងទឹកមុខងឿងឆ្ងល់។
«របស់ឯង!» រាងតូចទទួលយកមកបើកមើល ទើបដឹងថាជាខ្សែ.ក បន្តោងរូបបេះដូងមួយចំហៀង ឯមួយចំហៀងទៀតនៅនឹង.ក ជុងហ្គុក ជាអ្នកពាក់រួចស្រាប់។
«ខ្សែ.ក!» ថេយ៉ុង ឧទានទាំងទាញខ្សែ.កលើកយកមកកាន់ជាប់នឹងដៃ រួចញញិមញញែម ហាក់ដូចជាសប្បាយចិត្តខ្លាំងពេករកពាក្យថាមិនត្រូវឡើយ សូម្បីតែខ្សែ.កមួយនេះវាមិនសូវជាមានតម្លៃថ្លៃអ្វីប៉ុន្មានណាស់ណា តែគេពិតជាពេញចិត្តទទួលយកវាខ្លាំងណាស់។
«បែរមកខាងណេះយើងពាក់ឱ្យ!» ជុងហ្គុក ដណ្តើមយកខ្សែ.កពីដៃកំលោះតូច រួចបំពាក់វាទៅលើ.កស្រឡូនបន្ទាប់មកទើបលូកដៃចូលទៅក្រសោបចង្កេះតូចអង្ក្រងពីខាងក្រោយ ដែលធ្វើឱ្យអ្នកដែលត្រូវគេចាប់ឱបលួចញញិមសម្លឹងមើលខ្សែ.ក Couple ទាំងអារម្មណ៍សប្បាយចិត្តអនេក។
«អរគុណលោក..ស្អាតណាស់!»
ជុងហ្គុក ឮសូរ ថេយ៉ុង និយាយអ៊ីចឹង មើលត្រឹមទឹកមុខក៏ដឹងថាគេពេញចិត្ត ចំពោះកាដូតូចតាចមួយនេះយ៉ាងណាដែរ។
នាយធ្វើជាងក់ក្បាល ហើយជ្រុបមុខថើបត្រដុសគល់.កស្រឡូនញក់ញីរហូតដល់រាងតូចនៅឈរស្ងៀមហាក់គ្មានអារម្មណ៍ប្រកែកដូចជាកាលពេលរាត្រីឡើយ។
«ឆ្នាំមុនមានម៉ែ..តែឆ្នាំនេះគ្មានម៉ែនៅក្បែរខ្ញុំទេ!»
«នៅមានយើងម្នាក់ដែរតើស ដែលនៅក្បែរឯងនោះ!»
ថេយ៉ុង កាន់តែសប្បាយចិត្តខ្លាំងលើសដើម ព្រមទាំងត្រេកអរចំពោះការលះបង់ពេលវេលារបស់នាយដែលមានមកកាន់ខ្លួន ពេលនេះគេនឹកមិនឃើញអ្វីឡើយ ក្រៅពីពេលវេលាដែលនៅជាមួយគ្នាតែពីរនាក់គឺមានក្តីសុខខ្លាំងណាស់។
«អរគុណលោកម្តងទៀត!»
«យប់នេះ ឯងទៅធ្វើការទេ?»
«ខ្ញុំប្រហែលត្រូវសុំគាត់ដាក់ច្បាប់មួយថ្ងៃ ព្រោះចង់នៅអបអរថ្ងៃកំណើតរបស់ខ្លួនឯង!» ថេយ៉ុង តបក្នុងទឹកមុខសប្បាយចិត្ត ធ្វើឱ្យ ជុងហ្គុក នឹកប្លែកក្នុងចិត្តណាស់ដែរ ព្រោះរាល់ដងឃើញតែគេយំ មិនសូវញញិម មិនសូវមានអារម្មណ៍សប្បាយចិត្ត ក្រៅពីសំងំបៀមទុក្ខសោកសៅស្ងៀមស្ងាត់ដូចជាមនុស្សរស់នៅហាក់មិនសូវមានក្តីសុខទាល់តែសោះ។
បន្ទាប់ពីបានបញ្ចប់ការសន្ទនារួចមកហើយ អ្នកទាំងពីរក៏បានវិលត្រលប់មកអង្គុយញាំអាហារឆ្ងាញ់ៗនៅក្នុងហាងទំនើបដើរលេងទៅកន្លែងដែលពួកគេចង់ទៅ និងមើលកុន-Shopping ព្រមទាំងទៅមើលទេសភាពក្នុងតំបន់ឧស្យានជាតិផ្សេងៗ ចាប់តាំងពីព្រឹករហូតឈានដល់ពេលក្បាលព្រលប់។
ពេលយប់ក៏ទៅមើលផ្កាយជាមួយគ្នាឈានចូលដល់ម៉ោង ៧ ជាពិធី កាត់នំ បួងសួង ដែលឆ្នាំនេះអ្នកកាន់នំជាមនុស្សពិសេសធ្វើឱ្យម្ចាស់ខួបញញិមបិទមាត់មិនជិតហើយហាក់ទទួលបានការមើលថែយ៉ាងល្អ ពុំមានអារម្មណ៍ថាសៅហ្មងឯកោដូចជារាល់ដងនោះឡើយ។
«ផ្លុំទៀនទៅ!» ជុងហ្គុក ថាចប់ ថេយ៉ុង ក៏បិទភ្នែកផ្លុំទៀនតាមសំណូមពររបស់គេ។
«ជុប៎!» រាងតូចភ្ញាក់ក្នុងចិត្តបន្តិច ដ្បិតប្រុសកំលោះសង្ហាខាងណោះស្រាប់តែឱនមុខចុះ មកចាប់ថើបថ្ពាល់ខ្លួនលាន់ឮសូរសំឡេង គួរឱ្យខ្មាស់អៀនខ្លាំងណាស់។
«អរគុណ!!» ថេយ៉ុង ខាំមាត់បញ្ចេញឫកពា អឹមអៀន ដាក់នំទៅម្ខាង ខណៈរាងក្រាស់ក៏ក្រោកតាមមកស្រវាចាប់បីក្រសោបខ្លួនដើរសំដៅទៅរកគ្រែគេងទម្លាក់កាយស្រឡូនលើពូកថ្នមៗ មុននឹងស្រវាចាប់ថើបញក់ញីបបូរមាត់ផ្អែម តែលើកនេះ ថេយ៉ុង ពុំបានបដិសេចនោះទេ គេថែមទាំងថើបតបតហើយលើកដៃឱប.កនាយកំលោះយើងទៀត។
ជុងហ្គុក ថើបស្រង់ក្លិនក្រអូបដូចផ្កាមិនចេះធុញទ្រាន់ គេចាប់ផ្តើមលូកលុយខ្លួនប្រាណរារាំងដោយសម្លៀកបំពាក់កាន់តែជ្រៅទៅៗជាងមុនរហូតដល់ ខោអាវមួយកុមភ្លេរាងតូចត្រូវបានគេចាប់ដោះបោចរបេះខ្ទេចខ្ទី ស្ថិតក្នុងរាងកាយននលគកគ្មានក្រណាត់អ្វីបិទបាំង ញ៉ាំងឱ្យប្រអប់ដៃដ៏ក្រាស់ឃ្មឹកស្ទាបអង្អែលលើដងខ្លួនដ៏ស្រស់ស្អាត ស្បែកខ្លួនទន់ល្មើយ និងមានសាច់ទ្រលុកទ្រលន់គួរឱ្យចង់បីបមថ្នាក់ថ្នមរហូតដល់សាច់មួយកណ្តាប់ក្រោមផ្ចិតចាប់មានចរន្តពិសេសងើបឡើងម្តងបន្តិចៗចង្អុលមុខកំលោះតូចដែលដេកខ្មាស់អៀនស្ទើរតែស្រែកយំទៅហើយនោះ។
«លោក..» ថេយ៉ុង ស្ទាបស្មាក្រាស់ ដែលបន្ទាបខ្លួនចុះមកគ្របដណ្តប់លើខ្លួនប្រាណ ទឹកមុខចាប់ផ្តើមក្រហមព្រឿងៗ ច្រមុះដោលកម្សួលដូចជាមានអារម្មណ៍ឡើងកម្តៅប្លែក។
«ខ្មាស់យើងអ្ហេស?» ជុងហ្គុក កាន់ចុងចង្កា ថេយ៉ុង ចាប់ផ្ញើយឡើង រួចថើបបឺតជញ្ជក់ឈ្លីបបូរមាត់សិចស៊ី ជញ្ជក់មិនឱ្យសេសសល់ស្បែកទំនេរ ព្រមទាំងបង្ខំលូនអណ្តាតចូលទៅក្រឡាស់រែងចលនាជាមួយអណ្តាត ថេយ៉ុង ខ្លាំងៗ ខណៈភាពរឹងមាំព័ទ្ធទៅដោយសរសៃក្រាស់ៗ រវាមបានស៊កបញ្ចូលទៅក្នុងភាពទន់ជ្រាយកំលោះតូចយ៉ាងសន្សឹម។
«អាស៎ឈឺ!!» ថេយ៉ុង កន្ទ្រាក់ខ្លួនស្រែកបន្តិច ព្រោះមានអារម្មណ៍ប្រៀបដូចជាត្រូវបានគេចាប់យកកាំបិតមកវះសាច់ត្រង់នោះឱ្យឈឺរកវាចាពុំចេញនោះឡើយ។
ជុងហ្គុក ដកភាពរឹងមាំចេញមកវិញឱនឈ្ងោកមុខចុះទៅប្រើអណ្តាតមើលថែត្រង់នោះ ធ្វើឱ្យ ថេយ៉ុង ខ្មាស់ប្រឹងខាំមាត់សំងំថ្ងួចថ្ងូរ កន្ធែកជើងដោយភាពស្រើបស្រាល កាលបើត្រូវគេក្រេបជញ្ជក់រស់ជាតិ អណ្តាតរបស់គេពូកែណាស់ ហើយបានផ្តល់នូវសំណើមពិសេសដែលនាំឱ្យភាពឈឺចាប់ហាក់រសាយទៅបាត់អស់ខ្លះមួយចំណែក។
«អាស៎!» ជុងហ្គុក ដាក់ភាពរឹងមាំចូលទៅម្តងទៀត យឺតៗរួចឱនទៅថើបបំបិតមាត់ ថេយ៉ុង ដើម្បីទប់ស្កាត់សំឡេងឈឺចាប់មិនចង់ឮនាំឱ្យរំខានពេលវេលាថ្មើរណេះ។
ខណៈពេលដែលគេបានលូនចូលទៅសំងំក្នុងខ្លួនរាងតូចបានសម្រេចរួចមកហើយ សង្វៀនភ្លើងស្នេហ៍ដ៏រោលរាលក៏បានប្រព្រឹត្ដធ្វើឡើង ចាប់ពីមួយទឹក ទៅមួយទឹកបន្តបន្ទាប់ទៀត ឥតឈប់ឈរ រាងកាយអាក្រាតទាំងពីរ ចាប់ផ្តើមបែកញើសជោកខ្នង សំណើមក្តៅគគុកលាយឡំជាមួយលោហិតជ្រាបហូរស្ទើរខ្សោះអស់ពីរាងកាយ។
«អា៎ស..អើស!!» ថេយ៉ុង ថ្ងូរឥតខ្មាស់អៀន កាលបើភាពរឹងមាំពោពេញទៅដោយកំហឹងវាបុកទន្ទ្រានពេញទាំងរាងកាយទៅហើយនោះ គេក៏ទទួលបានអារម្មណ៍សុខស្រួលស្មានមិនត្រូវ ចង្កេះដ៏ស្វាហាប់គ្រលែងរែងគ្រវីញាប់ស្អេក បីដូចជាខំប្រឹងស៊ុតប្រណាំងនិងរាងតូចឱ្យឆាប់ដល់ទីបញ្ចប់ជាបន្ទាន់ក្នុងពេលនេះ។
«អើស!» ជុងហ្គុក សំងំខ្ជាក់សំណល់ស្នេហ៍បញ្ចូលទៅក្នុងខ្លួន ថេយ៉ុង ជាច្រើននាទី ភាពនឿយហត់ ហាក់ធ្វើឱ្យគេពុំទាន់មានលទ្ធភាពអាចធ្វើខ្លួនឱ្យប្រសើរឡើងក្នុងពេលនេះនៅឡើយនោះទេ។
«លោក!!» សំឡេងស្រួយស្រែះបន្លឺឡើងខ្សាវៗ។
«យ៉ាងម៉េច?» រាងក្រាស់កំពុងតែដង្ហក់តែខំផ្ទៀងត្រចៀកស្តាប់សម្តីរាងតូច។
«ដកចេញទៅ!» ថេយ៉ុង ពោលពាក្យទាំងខ្មាស់អៀន ខណៈរាងក្រាស់ក៏ក្រោកព្យាយាមដកហូតអាវុធសម្ងាត់ចេញពីរូងល្អាងតូច ពេលនោះស្រាប់តែមានអ្វីហូរជ្រាបចេញមកដែលធ្វើឱ្យ ជុងហ្គុក ញញិមព្រោះខ្លួនជាអ្នកបង្កាត់គ្រាប់ពូជតូចៗទៅក្នុងខ្លួន ថេយ៉ុង មិនតិចដំណក់នោះឡើយ។
«ថ្ងៃនេះជាថ្ងៃចុងក្រោយហើយ ដែលយើងបាននៅជាមួយឯងពេញមួយថ្ងៃ!» ជុងហ្គុក ទម្លាក់ខ្លួនដេកទៅម្ខាង និយាយស្តីធ្វើឱ្យ ថេយ៉ុង ជ្រួញចិញ្ចើមងឿងឆ្ងល់ ទើបស្ទុះទៅគេងឱបគេយ៉ាងជាប់។
«ហេតុអីលោកនិយាយបែបនេះ?» ស្ទើរតែស្រែកយំទៅហើយពេលឮគេនិយាយពាក្យផ្តេសផ្តាស។
«ព្រោះថ្ងៃស្អែក យើងរវល់ញឹកញាប់ទៅរហូត អ្នកផ្ទះក៏មានការងារថ្មីឱ្យធ្វើ យើងត្រូវធ្វើការ!»
«បើអ៊ីចឹងយូរៗលោកមករកខ្ញុំម្តងក៏បានដែរកុំទៅបាត់រហូតបានទេ? ខ្ញុំនឹកលោក!» ថេយ៉ុង ទទូចសុំជួបគេយូរៗម្តងៗ ទោះមិនមានពេលច្រើន ត្រឹមពេល ៥ នាទីក៏ខ្លួនបានអស់ចិត្តដែរ។
«នេះជាយប់ចុងក្រោយ!» នាយបិទភ្នែកសំងំដកដង្ហើម ថើបទៅលើថ្ងាស់ ថេយ៉ុង មួយខ្សឺត។
«ខ្ញុំមិនចង់ឱ្យមេឃភ្លឺទេ បើពេលនោះលោកគង់និងចាកចេញ!»
ថេយ៉ុង សសៀរឱបក្រសោបដើមទ្រូង ជុងហ្គុក ដែលគេងលុងលក់ស្ងាត់មាត់កឈឹង លួចសម្លឹងមើលផែនមុខសង្ហា ទាំងអារម្មណ៍ក្តុកក្តួលនិងលួចយំទាំងទ្រូងចុកស្ទើរបែក យប់នេះជាយប់ដ៏ពិសេស កម្រកើតមានណាស់រវាងពួកគេទាំងពីរនាក់ ហើយក៏ជាយប់ដែលពោពេញទៅដោយស្រមោលរាត្រីដ៏ស្រស់ស្អាតនិងស្នាមស្នេហ៍ប្រលោមដួងចិត្តជាច្រើនរឿងផងដែរ។
ជុងហ្គុក បានធ្វើរឿងដ៏អស្ចារ្យរីករាយក្នុងថ្ងៃកំណើតឱ្យ ថេយ៉ុង ព្រមទាំងថ្នាក់ថ្នមនិងមើលថែបីដូចជាមនុស្សស្រលាញ់គ្នា ជូនកាដូ កាន់នំ និងអុជទៀនបំភ្លឺ ជួយជូតដំណក់ទឹកភ្នែកនិងឱបថ្នមៗ ថើបថ្នមៗ ទៅលើថ្ពាល់ដ៏សោកសៅព្រមទាំងអង្អែលក្បាលសើរៗ ហើយនិយាយពាក្យថា « នេះជាយប់ចុងក្រោយ! » ។
ថ្ងៃថ្មី
អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរទាំងស្រុងម្តងទៀតនៅពេលព្រឹកនេះ មេឃភ្លឺចែសទន្ទឹមនិងសភាពស្ងប់ស្ងាត់ទាំងមូលខាងក្នុងបន្ទប់ត្រជាក់ល្ហឹម ក្រឡេកទៅមើលមាត់បង្អួច គ្មានវត្តមានបុរសណាម្នាក់នៅឈរត្រង់នោះទៀតទេ នៅពេលដែលមើលទៅចំហៀងគ្រែ ក៏គ្មានឮសូរដង្ហើមរបស់អ្នកណាដកបន្លឺក្បែរត្រចៀកទៀតនោះដែរ។
ថេយ៉ុង ទាញភួយមកក្តោបឱបជាប់ខ្លួនលើកដៃអង្អែលខ្សែ.ក ដែលជាអំណោយដ៏ពិសេសមិនងាយទទួលបាននៅក្នុងជីវិត ទាំងទឹកភ្នែកហូរជោកជន់លិចថ្ពាល់សារជាថ្មីម្តងទៀត។
ថ្ងៃនេះគេមិនបានញញិមដូចកាលពីម្សិលមិញទៀតនោះទេ អារម្មណ៍របស់គេប្រែជាធ្លាក់ចុះប្លែក ហើយមានកូនចិត្ត លួចតូចចិត្តនិងឈឺទ្រូងចុកឆៀបៗរកថាមិនត្រូវឡើយ។
«លោកពិតជាចាកចោលខ្ញុំទៅ តើពិតមែនទេហ៊ឹកៗ?» សំណួរដ៏ចាក់ដោតនាំឱ្យស្មាតូចស្រឡូនញ័រឡើងទទ្រើក ទឹកភ្នែកហូរទប់លែងជាប់ បើវាអាចប្រែក្លាយទៅជាពណ៌ឈាមក្នុងពេលនេះក៏គេខុសចិត្តទទួលយក មិនហាស្តីប្រកែកតវ៉ានិងអ្វីទាំងអស់។
នៅពេលដែលគេយំ អស់ពេលជាច្រើនម៉ោងរួចមកហើយ កែវភ្នែកតែងតែរំពៃសម្លឹងមើលទៅកាន់មាត់ទ្វាររហូត ថានាយច្បាស់ជាត្រលប់មក មករកខ្លួន ហើយថើបនិងឱប ប្រាប់ថាកុំយំ ជូតទឹកភ្នែកឱ្យស្អាត និយាយផ្អែម មិនស្រែកគំហក មិនរករឿងធ្វើបាបចិត្តឱ្យយំយែក ជាបុរសមានភាពផ្អែមល្ហែមដូចកាលពីម្សិលមិញ យប់មិញ ហើយថ្ងៃនេះ ម៉ោងថ្មើរនេះ គេកំពុងតែឱបខ្លួន ថើបខ្លួន កំដរមិនឱ្យឯកោពេញមួយថ្ងៃ ប៉ុន្តែឥឡូវគេបែរជាទៅបាត់ស្ងាត់ទៅសូន្យឈឹង ទាំងរាត្រីក្រេបទឹកឃ្មុំ ក្នុងថ្ងៃកំណើតទើបតែកន្លងផុតទៅកាលពីថ្មីៗនេះសោះ។
«ហ៊ឹកៗ..ហ៊ឺៗៗ..លោកឈប់មករកខ្ញុំទៀតហើយមែនទេ ចន ជុងហ្គុក?» ថេយ៉ុង អង្គុយឱបក្បាលជង្គង់ ស្រែកយំនៅខាងមុខមាត់ទ្វារផ្ទះ ចាំគេតាំងតែពីព្រឹកព្រលឹម រហូតដល់ពេលព្រលប់ រម្ងាប់ចិត្តទ្រាំទ្ររង់ចាំរហូត ទោះបីជាមិនឃើញស្រមោល រង់ចាំទាល់តែលែងមានអារម្មណ៍ថាចង់ញាំអាហារ ចាំបាត់ៗ ចាំយូរអើយ សែនយូរ ចាំទាល់តែដំណក់ទឹកភ្នែកហូរជោកជាំជ្រាំក្រណាត់អាវគ្មានសេសសល់ ក៏នៅតែស្ម័គ្រចិត្តរង់តែចាំ ដូចជាពេលរង់ចាំឱ្យគេយល់ព្រមតបតក្តីស្រលាញ់មកកាន់ខ្លួនវិញ ទោះបីដឹងខ្លួនថាបុរសម្នាក់នោះគ្មានថ្ងៃយល់ព្រមត្រលប់មកស្រលាញ់ខ្លួនវិញក៏ដោយ។
ពេលដែលយំអស់ចិត្ត ថេយ៉ុង ក្រោកដើរទៅឈរមើលមេឃខ្មៅងងឹតខ្មៅខ្មួរខ្មាញ ដែលមានពពកគ្របដណ្តប់រសាត់ពេញផ្ទៃអាកាស ខណៈខ្យល់ត្រជាក់ធ្លាក់ត្រសៀករងារព្រឺរោម ក៏បានបំពេរចិត្តអ្នកសម្លឹងមើលទិដ្ឋភាពទាំងមូលនោះមិនបានប៉ុន្មាននាទី ទឹកភ្នែកស្រាប់តែហូរស្រក់ចុះមកទៀតយ៉ាងរហាម។
«ម៉ែមើលដឹងចិត្តគេទេម៉ែ? គេមានធ្លាប់ស្រលាញ់ខ្ញុំវិញខ្លះទេ? ខ្ញុំវិញស្រលាញ់គេណាស់ ហ៊ឹកៗ..ម៉ែខ្ញុំធ្វើខុសចំពោះម៉ែ ម៉ែខឹងខ្ញុំទេ?»
ថេយ៉ុង ស្រែក សួរខ្យល់ សួរមេឃ សួរបរិយាកាស ដែលស្ងប់ស្ងាត់ជ្រងំ បាត់វត្តមានម្តាយទៅសូន្យឈឹង ពេលនេះជីវិតទាំងមូលដូចធ្លាក់ចូលក្នុងអន្លុងកម្មធ្ងន់ធ្ងរ ហេតុអ្វីបុរសម្នាក់នោះ ដើរចូលមកបំផ្លាញជីវិតរបស់គេត្រឹមរយៈពេលដ៏ខ្លី ហេតុអ្វីមិនអាចធ្វើឱ្យគេសប្បាយចិត្តបានយូរ? ដឹងទេថាបេះដូងពេលនេះ វាគ្រាំគ្រា វាឈឺខ្ទេចស្រាំយ៉ាងណា? ទាំងចុករោយ ទាំងនឿយហត់ ទោះដឹងថាការបាត់បង់មួយនេះឈឺចាប់ខ្លាំងប៉ុណ្ណា ក៏នៅតែល្ងង់ ព្រមឱ្យគេបោក ព្រមធ្វើខ្លួនថោកទាប ព្រោះដើម្បីបានរស់ក្បែរដើមទ្រូងគេទាំងមិនស្តាយក្រោយ។
STAI LEGGENDO
សង្ឃឹមបេះដូងបងមានអូន ♡
Storie d'amoreJungkook Top / Taehyung Bottom ប្រភេទ : high school ប្រភពរឿង : ប្រទេសកូរ៉េខាងត្បូង
