ភាគ២៩÷លោកជាប្តីខ្ញុំតាំងពីអង្កាល់?

3.4K 186 0
                                        

       ថេយ៉ុង ម្នីម្នាឆ្លេឆ្លារត់រកច្រកចេញគេចខ្លួនក្នុងទឹកមុខភ័យស្លន់ស្លោបុកពោះកាន់តែខ្លាំង ព្រមទាំងរត់ញាប់ជើងឆ្មេចេញពីការដេញតាមចាប់ពីបុរសពីរនាក់ ក្នុងសភាពភិតភ័យដូចត្រូវអ្វីតាមមកយីយាជីវិតយ៉ាងដូច្នេះ។
       គេរត់ផង ស្រែកយំផង ស្វែងរកជំនួយឱ្យគេជួយទាំងសំឡេងអួលដើម.កលាន់ឮសូរគ្រលួចបន្ទរឡើងពាសពេញផ្លូវ។
       «ជួយផង ជួយខ្ញុំផង!» ប្រអប់ជើងស្រឡូនរត់ដេញប្រផាត់ប្រផើយទៅមុខ ខ្វែងដៃ ខ្វែងជើង លែង ដឹងខុស ដឹងត្រូវ លែងដឹងថាហត់ គឺគិតតែពីរត់ រត់យកប្រាស់អាយូសយកតែមែនទេន។
       «ចាប់វាឱ្យបាន កុំឱ្យវារត់រួចឱ្យសោះ!» បុរសម្នាក់ស្រែកឡើងកកោកប្រឹងរត់ឱ្យទាន់នឹងល្បឿនជើងដែលកំលោះតូចយើងឃ្មាតខ្មីរត់លែងសព្វដី ទាំងកែវភ្នែកផ្សើមជោកទៅដោយសំណើមរហាម។    
       «ជួយផង ជួយ..»   
       ប៊ឹប!!
       ព្រូស!!
       កំលោះតូចរត់ដួលអុកគូទទៅនឹងថ្មសាបលាន់ឮសូរព្រូស សឹងតែបាក់ឆ្អឹងត្រគាក ព្រមទាំងងើយមុខឡើងសម្លឹងមើលបុរសក្នុងឈុតសម្លៀកបំពាក់ប្រឡាក់ស្រម៉កដោយទឹកមុខមានសង្ឃឹម។
       «លោក!» ថេយ៉ុង ស្ទុះងើបវឹងទៅឈរពីខាងក្រោយខ្នង ជុងហ្គុក ព្រមទាំងយំសស្រិកសស្រាក់ហាក់ដូចជាមនុស្សភ័យញាប់ញ័រអស់បាត់សូន្យព្រលឹងព្រលះពីខ្លួន។
       «ចេញ!» ពាក្យសម្តីមួយប្រយោគ ញ៉ាំងឱ្យទឹកមុខពួកអស់នោះហាក់ទទួលបានភាពកោតក្រែងចិត្តជាខ្លាំង។
       «យើងប្រាប់ថាឱ្យចេញ!» ម្តងនេះគេស្រាប់តែស្រែកឮៗជាងមុន ហើយពួកវាក៏បានបកក្បាលដើរចេញទៅបាត់ លែងហ៊ានវិលត្រលប់បកក្រោយ។
       ថេយ៉ុង ស្ទុះស្ទាឱបក្រសោបប្រាណរាងក្រាស់ទាំងកែវភ្នែកសៅហ្មងគួរឱ្យអាណិតបើមុននេះគេមកមិនទាន់ពួកអស់នោះប្រហែលជាអាចកាច់បំបាក់ឆ្អឹងរបស់គេបាក់ទាំងកំណាត់ៗអស់ទៅហើយរកថាមិនត្រូវផង។
       «ឯងទៅទាក់ទងស្អីនឹងពួកវា?» ជុងហ្គុក ប្រញាប់ប្រញាល់ធ្វើជាសួររួចលើកដៃក្តោបលើស្មាស្រឡូនអង្រួនសួរទាំងចិត្តបារម្ភ។
       «ខ្ញុំមិនដឹងទេ សុខៗពួកគេក៏មកដេញតាមចាប់ខ្ញុំ ខ្ញុំភ័យអស់ព្រលឹងពីខ្លួន!» កំលោះតូចរហ័សឆ្លើយហើយយំយែកបន្ត គេពិតជាខ្លាចខ្លាំងណាស់ខ្លាចរឿងរ៉ាវគ្រប់យ៉ាងអម្បាញ់មិញនេះ វាយប្រហាររូបគេក្នុងទិដ្ឋភាពពិបាកទទួលយកណាមួយឡើងមកដោយមិនអាចស្មានទុកជាមុនបាន។
       «ទៅផ្ទះ!» សម្តីធ្ងន់ៗបន្លឺចប់ រាងតូចក៏រហ័សរហួនបែរខ្លួនដើរចូលទៅអង្គុយខាងក្នុងឡាននៅតែភ័យហើយញ័រខ្លួនចំប្រប់ដដែលទៀត។
      
       ភូមិគ្រឹះចន    
       នៅពេលមកដល់ផ្ទះ អ្នកទាំងពីរគ្មាននរណាម្នាក់និយាយអ្វីនោះទេ ហើយបានត្រឹមតែបង្ហាញពីទឹកមុខស្រងូតស្រងាត់ឡើងមកដដែល។
       ថេយ៉ុង ធ្វើជាដើរបង្ហួសទៅចាប់យកកូនប្រុសមកពរ ដោយទឹកមុខភ័យស្លេកស្លាំង ខណៈលោកស្រី ហេវ៉ុន បែរជាចងចិញ្ចើមឡើងឆ្ងល់នឹងឫកពាស្ងៀមស្ងាត់របស់ពួកគេយ៉ាងចម្លែកក្នុងចិត្ត។
       «ថ្ងៃនេះធ្វើការថែមម៉ោងមែនទេ? ទើបបានជាយូរម្លេ៉ះ?» ថេយ៉ុង ស្តាប់ឮលោកស្រីសួរឡើងដូច្នេះគេស្រាប់តែងក់ក្បាលឈ្ងក់ៗដូចជាមនុស្សអឺអើឱ្យផុតៗរួចតែពីមុខមាត់។
       «បាទ!» កំលោះតូចឆ្លើយយកគួររួចក្រឡេកទៅសម្លឹងមើលមុខនាងក្រមុំ ម៉ូយ៉ុង ដែលកំពុងតែអង្គុយចាក់ផ្លែឈើញាំយ៉ាងឆ្ងាញ់ពិសារ ធ្វើដូចជាមិនខ្វល់ ហាក់មិនសូវយកចិត្តទុកដាក់ខ្វាយខ្វល់ចំពោះរឿងដែលបានកើត ទើបបានជាគេយល់ព្រមអូសរំលងរឿងទាំងនេះចោលទៅចុះ ណាមួយប្រហែលមិនមែនជានាង ដែលជាអ្នកបញ្ជាឱ្យមនុស្សមកតាមធ្វើបាបគេនោះទេ។
       «មាំមី!» ចាងហ្វា ហៅនាងខាងណោះ លើកដៃចង្អុលទៅកាន់ផ្លែឈើដែលនាងកំពុងតែញាំ។
       «អត់របប!» ថេយ៉ុង ធ្វើភ្នែកស្លើឮសូរនាងនិយាយដូច្នេះ គេស្រាប់តែមានអារម្មណ៍ហួសចិត្តឡើងមកមួយទំហឹង។
       «ឃ្លានហើយអីចៅ? មកណេះយាយបញ្ចុកផ្លែឈើ ហេរីម ទៅយកផ្លែឈើថ្មីមក យកមកចិតបញ្ចុកចៅសំណព្វចិត្តរបស់យើង!» លោកស្រី ហេវ៉ុន តាំងចិត្តនិយាយបញ្ចោះឌឺដង មើលទៅនាងកូនប្រសារម្នាក់នោះកាន់តែឈ្លើយខ្លាំងឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃទៀតហើយ។
       «ចាស៎លោកស្រី!» ហេរីម ធ្វើជាញញិមញញែមរូតរះធ្វើការបម្រើលោកស្រីយ៉ាងមានភាពរហ័សរហួន ដែលធ្វើឱ្យនាងខាងណោះមានអារម្មណ៍ទើសទាល់ចិត្តជាខ្លាំង មិនដឹងជាស្អីយកចិត្តទុកដាក់ជាមួយអាក្មេងកូនសាហាយស្មន់ម្នាក់នោះខ្លាំងដល់ថ្នាក់នេះឡើយ។
       «ម៉ូយ៉ុង មកណេះបន្តិច!» សម្តីគ្រលរធំៗបន្លឺតាមដោយមុខរាបស្មើញ៉ាំងឱ្យចិត្តស្រីតូច មានអារម្មណ៍ភ្ញាក់ព្រើតបន្តិចដែរ។
       «ចាស៎!» នាងក្រមុំ ម៉ូយ៉ុង ក្រោកដើរចេញទៅតាមរាងក្រាស់ដល់ជាន់ខាងលើដោយមិនភ្លេចងាកក្រសែភ្នែកមកសម្លឹងសម្លក់មុខកំលោះតូចដោយឫកពាផ្ចាញ់ផ្្ចាល់ហាក់ចង់ប្រកួតប្រជែងរករឿងចំពោះគ្នាយ៉ាងស្វិតស្វាញ។
      
       ខាងក្នុងបន្ទប់
       «អូនបញ្ជាមនុស្សឱ្យទៅតាមធ្វើបាប ថេយ៉ុង?» នាងស្រាប់តែឈរធ្មឹងនឹងហាក់គ្មានចម្លើយជាបន្ទាន់សម្រាប់ផ្តល់ទៅឱ្យគេនោះទេ។
       «ឆាប់ឆ្លើយភ្លាមមក!» ជុងហ្គុក កាន់តែសង្កត់ធ្ងន់លើប្រយោគសំណួរហើយលូកដៃទៅចាប់កដៃរបស់នាងច្របាច់សឹងតែបាក់ឆ្អឹង។
       «បញ្ជាមនុស្សស្អី អូនមិនបានដឹងរឿងអ្វីទេ!» នៅប្រើលេសយកមកប្រកែកបានទៀត នាងអន់ណាស់តាមមិនទាន់ការគិតរបស់គេទេ កែវភ្នែករបស់គេមើលឃើញនាងជាមនុស្សអាក្រក់ទាំងសំបកកាយខាងក្នុងនឹងខាងក្រៅ បើមិនយល់ថានាងជាប្រពន្ធរបស់គេម្នាក់ដែរទេ ថ្មើរនេះមិនដឹងថានាងកំពុងដេកស្លាប់ក្នុងសភាពវេទនាយ៉ាងម៉េចនោះឡើយ។
       «ឱ្យច្បាស់ថាមិនបានធ្វើ អូនក៏ដឹងថាមនុស្សដូចជាបងវាកាចសាហាវអាក្រក់ខ្លាំងយ៉ាងណាដែរ!» ចង្អុលដៃមាំលើកចង្អុលចំកណ្តាលមុខស្រីស្រស់ដែលធ្វើឱ្យនាងញ័រខ្លួនទទ្រើកនិងសឹងតែឈរមិននឹងនរចលនាទៀតព្រោះពាក្យសម្តីនឹងការគម្រាមកំហែងធ្លោយចេញពីមាត់របស់គេបានធ្វើឱ្យនាងមានអារម្មណ៍ខ្លបខ្លាចមិនស្ទើរនោះដែរ។
       «បងធ្លាប់ស្រលាញ់អូនខ្លះទេ ជុងហ្គុក?» នាងគំហកស្រែកសួរទាំងបើកចំហចិត្តឈឺចាប់យ៉ាងនេះឡើងមកដោយទឹកភ្នែកបង្ហូរហូរស្រក់ស្រោចថ្ពាល់សស្រាក់ ជាប្តីប្រពន្ធរស់នៅជាមួយគ្នា រៀបការជាមួយគ្នាអស់រយៈពេលជាច្រើនខែ មិនគួរណានាយមិនដែលអើពើចំពោះនាងបែបនេះឡើយ។
       «ច្រើនខែមកនេះ ពួកយើងរៀបការបានរយៈពេលមួយឆ្នាំជាងមកហើយ បងតែងតែប្រងើយកន្តើយចំពោះអូន គ្មានពេលណាអាចរស់នៅជាមួយអូនឱ្យមានពេលសុខសាន្តទេ សុខៗក៏ទៅយកកូនអ្នកផ្សេងមកចិញ្ចឹម ហើយឥឡូវនេះបងនៅសម្អាងខ្លួនការពារអាក្មេងសម្រែម្នាក់នោះទៀត?»
       «មកពីអូនជាមនុស្សខុសរឿងណាស់ ម៉ូយ៉ុង អូនធ្លាប់សួរខ្លួនឯងខ្លះទេ ថាការរស់នៅសព្វថ្ងៃនេះ អូនចង់បានអ្វីមកខ្លះ? មិនមែនសុភមង្គល ឬមួយក្តីស្រលាញ់ទេ តែវាជាភាពច្រណែនឈ្នានីស គុំគួន រករឿងអ្នកដទៃ សាងគុំនំមិនចេះចប់ នេះមែនទេ? ជាជីវិតដែលអូនប្រាថ្នាចង់បាន?»
       «បើបងយកចិត្តទុកដាក់ខ្វាយខ្វល់នឹងអូនខ្លះរឿងនេះក៏វាមិនអាចក្លាយទៅជាអ៊ីចឹងបានដែរ ចន ជុងហ្គុក!» ម៉ូយ៉ុង នៅតែបន្តអះអាងដដែលៗ ថានាងនៅតែខឹងនិងមិនពេញចិត្ត កាលដែលគេទៅរើសយកកូនស្រីសាហាយមកចិញ្ចឹមនិងច្រណែនតឹងណែនដើមទ្រូងចំពោះវត្តមានរបស់ ថេយ៉ុង ម្នាក់ទៀត។
       «ប្រាប់ហើយតើស ថាក្មេងម្នាក់នោះជាកូនប្រុសរបស់បងមុនពេលបងរៀបការជាមួយអូនទៅទៀត ក្មេងកើតចេញមកទៅហើយ មិនយកគេមកចិញ្ចឹម ឱ្យគេរស់នៅបែបណាទៅ បោះបង់គេចោលមែនទេ បងធ្វើមិនបានទេ!»
       «ម៉េចនឹងអាចបោះបង់ចោល បើវាជាកូនសាហាយស្មន់ មានម្តាយចិត្តអប្រិយអាក្រក់ថោកទាបទុរិយសនោះ!»
       «ស៊ុន ម៉ូយ៉ុង!!»    
       ផាច់!!!
       «អាស៎!» ស្រីតូចដួលច្រងាប់ច្រងិល ព្រមទាំងបម្រុងតែនឹងហែកមាត់ស្រែកបន្លឺសំឡេងឈឺចាប់ឱ្យបានបែកដើមទ្រូង ប៉ុន្តែនាងបែរជាគ្មានភាពក្លាហាននៅពេលដែលឃើញថា ជុងហ្គុក បង្ហាញភាពខឹងច្រឡោតដាក់នាងដូចជាមនុស្សដែលត្រូវបានខ្មោចចូលសណ្ឋិតយ៉ាងដូច្នេះ។
       «កុំពោលពាក្យបែបនេះឡើងមកម្តងទៀតឱ្យសោះ យើងអាចនឹងកាត់អណ្តាតនាងចោលជាមិនខាន នាងចង់សាកជាមួយយើងណាស់អ្ហេស?» ជុងហ្គុក មិនទាក់ទើរចិត្តក្នុងការបង្ហាញកំហឹងដែលគេមានចំពោះនាង ឱ្យនាងបានឃើញច្បាស់ៗផ្ទាល់នឹងភ្នែកនោះទេ មិនមែននាងចង់ប្រើប្រាស់ពាក្យពេចន៍អ្វីក៏បានស្រេចតែចិត្ត ដែលនាងចង់ធ្វើឡើយ នាងកាន់តែធ្វើឱ្យគេស្អប់នាងខ្លាំងឡើងៗលើសដើម ហើយហាក់គ្មានក្តីធម៌មេត្តាទៅទៀត។
       «ហ៊ឹកៗ..» ម៉ូយ៉ុង សម្រក់ទឹកភ្នែកខ្លាំងៗប្រៀបដូចជាភ្លៀង នាងយំស្រោចថ្ពាល់រហាមហូរទឹកភ្នែករលាក់ពេញថ្ពាល់ទាំងគូនឹងស្រែកដោយភាពឈឺចាប់នៅចំពោះមុខគេម្តងទៀត ភាពសោកសៅរបស់នាងមិនបានជួយឱ្យចិត្តគេស្ងប់នោះទេ បើទោះបីជានាងចង់យំដល់ថ្នាក់លិចលុងខ្លួនស្លាប់ទៀតក៏គេមិនមករវល់ខ្វាយខ្វល់ចិត្តដែរ។
      
       ម៉ោង ១១: ២៥ នាទីយប់
       នៅពេលដែលកំពុងតែច្រៀងបំពេរកូនក្មេងតូចឱ្យគេងលុងលក់..
       ថេយ៉ុង ស្រាប់តែលួចយំរលីងរលោង កាលពីប៉ុន្មានម៉ោងមុនគេក៏បានស្តាប់ឮពាក្យឈ្លោះប្រកែកដែលស្រីម្នាក់នោះ បាននិយាយប៉ះពាល់ដល់គេហើយនិងកូនដែរ។
       ( ម៉េចនឹងអាចបោះបង់ចោល បើវាជាកូនសាហាយស្មន់ មានម្តាយចិត្តអប្រិយអាក្រក់ថោកទាបទុរិយសនោះ!)
       «តទៅកូននិងមានជីវិតបែបណាទៅ ចាងហ្វា មើលទៅជីវិតដ៏កម្សត់ម្តាយកូនយើងទាំងពីរនាក់មានភាពលំបាកណាស់កូន..ហ៊ឹកៗ..»
       ប្រអប់ដៃស្រឡូនលូកចូលទៅស្ទាបអង្អែលលើថ្ពាល់ទន់ល្មើយរបស់កូនហើយក៏យំខ្សឹកខ្សួរ ដែលញ៉ាំងឱ្យអាល្អិតតូច មើលឃើញនិងបើកភ្នែកប៉ប្រិមកំពុងបៅទឹកដោះគោ ស្រាប់តែធ្វើភ្នែកធ្មេចម៉ក់ៗ កែវភ្នែកខ្មៅៗមូលក្រឡង់ៗគួរឱ្យអាណិត។
       «មាំមី!!» ចាងហ្វា ដកឆ្នុកកំប៉ុងទឹកដោះគោចេញពីមាត់រួចហៅរាងតូចបែបនេះដោយទឹកមុខស្ងួត។
       «គេងទៅកូនយប់ជ្រៅហើយ គេងទៅ!» ថេយ៉ុង លើកខ្នងដៃជូតទឹកភ្នែករួចឱនទៅថើបលើថ្ពាល់កូនប្រុសមួយដង្ហើមយ៉ាងធំបន្ថែម។     
       ក្រាក!!
       សូរទ្វាររបើកឡើងម្តងទៀត ខណៈកំលោះតូចយើងប្រញាប់ប្រញាល់ដាក់ខ្លួនគេងត្រសុលឱបកូនប្រុស ដែលគេងបើកភ្នែកម៉ក់ៗក្រឡេកទៅសម្លឹងរាងខ្ពស់សង្ហាម្នាក់ទៀតដោយស្នាមញញិម។
       «ដេតឌី!!» ចាងហ្វា សើចស្រស់ហៅ ជុងហ្គុក យ៉ាងសប្បាយចិត្តណាស់តែជាក្មេងដែលមិនដឹងអី បានត្រឹមតែដេកញញិមញញែមមានក្តីសុខពេលបានមើលឃើញមុខឪពុក ទាំងដែលគេមិនបានដឹងថារឿងពីក្រោយខ្នងទាំងអស់នោះ មានបញ្ហាអ្វីខ្លះកើតឡើងសោះឡើយ។
       «ដេកលក់ហើយមែនទេ?» ប្រអប់ដៃធំមាំលើកប៉ះសន្សឹមៗ ទៅលើត្រគាកមូលក្លំអើតសម្លឹងមើលផ្ទៃមុខស្រឡូនដែលព្យាយាមឈ្មុលទៅរកកូនដោយមិនមានមាត់កនិយាយស្តីអ្វីសូម្បីតែមួយម៉ាត់។
       «ក្រោកមកនិយាយជាមួយយើង..»
       «សូមទោស ខ្ញុំងងុយគេងណាស់ ថ្ងៃនេះហត់ណាស់ ខ្ញុំល្វើយខ្លាំងណាស់!» ថេយ៉ុង គ្រវីក្បាលញាប់ញ័ររន្ថើន មិនចង់ក្រោក ព្រោះនៅអស់កម្លាំងល្ហិតល្ហៃអស់ពីខ្លួនរលីង។
       ជុងហ្គុក មិនបង្ខិតបង្ខំរាងតូចនោះទេ ទើបគេដាក់ខ្លួនដេកហើយលូកដៃចូលទៅឱបប៉ះលើចង្កេះតូចស្រឡូនដោយយកផ្ទៃមុខផ្អឹបនឹងកញ្ចឹងក ថេយ៉ុង ខាងក្រោយយ៉ាងស្និទ្ធស្នាល។
       «ខ្ញុំសូមទោស!» ថេយ៉ុង ប្រាប់ទាំងទឹកមុខស្ងួតផ្អេះម្តងទៀត ក្រោកឡើងទៅបម្រុងដេកនៅម្ខាងគ្រែរំលងកូន ខណៈប្រអប់ដៃដ៏ក្រាស់លូកចូលទៅឱបចង្កេះអ្នកម្ខាងទៀត ដែលកំពុងតែអង្គុយមិងមាំងខាងលើគ្រែដោយឫកពាស្ងៀមស្ងាត់នោះ។
       «ខឹងយើងទៅជួយមិនទាន់ពេលមែនទេ?»
       «មិនមែនអ៊ីចឹងទេលោក!» រាងតូចប្រកែក តែគ្រាន់តែជាលេសកុហក។
       «យើងមិនជឿ..ខឹងក៏ប្រាប់មកលាក់ទុកធ្វើអី?» ជុងហ្គុក លូកដៃទៅចាប់ច្បិចចុងចង្កា ថេយ៉ុង រួចថើបបង្អូសបបូរមាត់សើរៗ ទៅលើកញ្ចឹង.ករាងតូចបន្លឺសូរសំឡេងខ្សឺតៗ។
       «ខ្ញុំមិនបានលាក់ទុកទេលោកគិតដោយខ្លួនឯង!»
       «ប្រាប់ប្តីតាមត្រង់មិនបានហ្អេ?»
       «លោកជាប្តីខ្ញុំតាំងពីអង្កាល់?»
       «មានកូនមួយជាភស្តុតាងហើយ នៅបញ្ជាក់ថាយើងមិនមែនជាប្តីរបស់ឯងទៀតអ្ហេ?» ថេយ៉ុង ខាំបបូរមាត់ងាកមកសម្លឹងចំកែវភ្នែករបស់គេ រួចឱនមុខចុះបន្តិច ខណៈរាងក្រាស់ក៏បានចាប់ផ្ញើយមុខគេឡើងមកវិញរួចឱនទៅថើបលើបបូរមាត់ទន់ល្មើយ ហើយបឺតជញ្ជក់ទាំងលើទាំងក្រោមយ៉ាងផ្អែមល្ហែម។
       «លោកមកទីនេះទៀតហើយ បន្ទប់លោកមានម្តេចមិនទៅគេង!»
       «ផ្ទះម៉ាក់ប៉ាយើង យើងចង់ដេកត្រង់ណា បន្ទប់ណាក៏បានដែរ!»
       គេឆ្លើយយ៉ាងឈ្លើយច្រលើសបើសរួចញញិមចុងមាត់ ដូចមនុស្សប្រុសព្រាននារីបេះដាក់ ចរិតគួរឱ្យស្អប់បែបនេះខ្លាចតែកូនកាត់ដូចទេ។
       «តែបន្ទប់នេះម៉ាក់លោកប្រគល់វាឱ្យខ្ញុំនឹងកូនជាអ្នកស្នាក់នៅ គាត់មិនបានប្រាប់ឱ្យលោកចូលមកគេងត្រង់ណាក៏បានដែរនោះទេ!»
       «តែយើងចង់ដេក!» ជុងហ្គុក ពើងដើមទ្រូងរួចលូកដៃចូលទៅស្ទាបច្របាច់ដើមទ្រូង ថេយ៉ុង យ៉ាងគឃ្លើន។
       «ខ្ញុំក្តិចចុងទ្រូងលោកវិញឥឡូវហ្នឹង!» ថេយ៉ុង លូកដៃចូលទៅចាប់ច្បិចចុងទ្រូង ជុងហ្គុក រួចសើចកក្អឹក កាលបើឃើញថារាងក្រាស់ស្ញូញមុខឈឺនឹងញោចខ្លួនញ័រចំប្រប់ដូចត្រូវស្រមោចខាំ។
       «ប្រហើនណាស់ឥឡូវនេះ!» រាងក្រាស់ថាចប់ ស្រវាចាប់ផ្តួលរាងតូចឱ្យដេកផ្ញាខ្លួនរួចឡើងទ្រោមពីលើនឹងចាប់ក្រសោបផ្ទៃមុខតូចច្រមិចៗឱនទៅថើបញក់ញីបេះបួយដែលធ្វើឱ្យអាល្អិតតូចខាងណោះដេកសើចឮសូរសំឡេងក្អឹកៗនិងសម្លឹងឃើញឪពុកម្តាយល្បួងប្រលោមស្នេហ៍ផ្អែមល្ហែមដាក់គ្នាយ៉ាងស្និទ្ធស្នាល។
      

សង្ឃឹមបេះដូងបងមានអូន ♡Where stories live. Discover now