Ep32:បងសុំទោស

1.1K 54 0
                                    

+បួនថ្ងៃកន្លងផុតទៅ
  មេឃនៅក្នុងប្រទេសកូរ៉េចាប់ផ្ដេីមប្ដូរអាកាសធាតុពីក្ដៅទៅជាធ្លាក់ព្រិល បង្កេីតជាដុំព្រិលធំៗរាយពេញផ្លូវនៅទីក្រុងសេអ៊ូល កម្មករឈូសព្រិលបានចាប់ផ្ដេីមធ្វេីការឈូសឆាយព្រិលចេញពីផ្លូវកុំឲ្យបង្កមានគ្រោះថ្នាក់រអិលទ្បានដល់អ្នកធ្វេីដំណេីរ។
  ប៉ុន្មានថ្ងៃកន្លងមកនេះស្នេហារបស់អ្នកទាំងពីរពិតជាសុីជម្រៅគ្នាខ្លាំងណាស់ដែលមិនអាចកាត់ថ្លៃបាន រាងក្រាស់កាន់តែមានចំណងស្នេហ៍កាន់តែខ្លាំងទ្បេីងទៅលេីរាងស្ដេីងដែលជាប្រពន្ធយល់ចិត្តយល់ពីគ្នាទៅវិញទៅមកដោយមិនមានជម្លោះជាមួយគ្នាម្ដងណាទ្បេីយ។
    ថ្ងៃនេះរាងក្រាស់មកធ្វេីការដោយអារម្មណ៍ល្អនៅក្នុងខ្លួន ផ្ទៃមុខជាប់ដោយស្នាមញញឹមដែលមេីលទៅគឺកកក្ដៅខ្លាំងបំផុត មេីលទៅប្រហែលជាមកពីផ្ទះចេញមកក្រុមហ៊ុនប្រពន្ធផ្ដល់ស្នាមថ្ពេីបច្រេីនពេកហេីយបានជាញញឹមបែបនេះ។
« លោកនាយកឥទ្បូវញញឹមបានច្រេីនណាស់ ប្រហែលមកពីបានលោកប្រុសថេយ៍ធ្វេីជាភរិយាដ៏ល្អហេីយ» បុគ្គលិកស្រីៗប៉ុន្មានលេីកប្រធានបទមេខ្លួនមកនិយាយពេលដែលការងារមិនទាន់ដល់ម៉ោងធ្វេីនៅទ្បេីយ។
«ពិតមែនហេីយ គួរឲ្យច្រណែនណាស់ បេីសិនជាយេីងបានគូរស្នេហ៍ដែលយល់ចិត្តបែបនេះយេីងនិងផុសបង្ហាញអួតគេជាក់ជាមិនខានទេ» បុគ្គលិកម្នាក់ទៀតចូលមកនិយាយ
« ឈប់ស្រមៃទៅ មុខដូចពួកយេីងគ្មានបុរសណាមេីលឃេីញទេ » គ្នីគ្នាពួកគេបានបន្តនិយាយគ្នាពីរឿងមួយបន្តទៅរឿងមួយទៀតរហូតដល់ម៉ោងការងារចាប់ផ្ដេីមធ្វេីទេីបពួកនាងឈប់ជជែក ដាក់អារម្មណ៍មកលេីការងារវិញ។

ដំណេីរស្រីស្អាតរូបស្រស់បាត់មុខអស់ជាយូរថ្ងៃបានលេចចេញមកសារជាថ្មី ជាមួយនិងឈុតសិចសុីទាក់ទាញឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់បែរអារម្មណ៍ទៅងាកមេីលស្រីស្អាតម្នាក់នោះ។ ស្បែកជេីងពណ៍ក្រហមដេីរលឺសូរតែ ផាំងៗ ពេញជាន់ទីមួយ។ បបូរមាត់ក្រហមដុតដូចប្រលាក់ឈាម សក់អ៊ុតត្រង់ ពាក់វែនតាខ្មៅ ដេីរតម្រង់ទៅកាន់ជណ្ដេីរយន្តដោយមិនខ្វល់ពីបុគ្គលិកបន្តិចសោះ
« នាងនិងមកបង្ករឿងទៀតហេីយ មិនដឹងថាល្បិចនាងស្អីគេនិងជាអ្វីទៀតទេ» សំទ្បេងខ្សឹបខ្សាវ ពេបមាត់ពេបករ ម៉ាកងាយ របស់ក្រុមបុគ្គលិកដែលតែងតែស្អប់ខ្ពេីមមុខនាងស្រីកង្កែបដែលដេីរចូលទៅជណ្ដេីលយន្តអម្បាញ់មិញនេះ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now