Ep14:នាងគ្រាន់បេីណាស់ យ៉ារី

1.7K 71 0
                                    

« ហេតុអ្វីអូន ទះកំភ្លៀងបង?» ជុងហ្គុក ទម្លាក់អីវ៉ាន់ចុះ សួរទៅកាន់ថេយ៍ដោយទឹកមុខគួរឲ្យសែនអាណិត ព្រោះគេពិតជាមិនដឹងថាខ្លួនធ្វេីអ្វីពិតមែន។
« បងធ្វេីអ្វីដឹងខ្លួនឯងហេីយ! »
   និយាយរួចថេយ៍ក៏ដេីរចូលទៅក្នុងបន្ទប់ចាក់សោរសង្ងំយំតែម្នាក់ឯង។
«ផាំង..»
« ថេយ៍ បេីកទ្វារឲ្យបង និយាយគ្នាឲ្យដឹងរឿងសិនមក កុំធ្វេីប្រងេីយកន្តេីយដាក់បងបែបនេះអី! ថេយ៍បេីកទ្វារឲ្យបងសិនមក» ទោះជាខំគោះទ្វារហៅយ៉ាងណាក៏ថេយ៍មិនព្រមបេីកទ្វារឲ្យជុងហ្គុកដែល។ពេលដែលលឺសំទ្បេងស្រែកហៅរបស់រាងក្រាស់ខ្លាំងពេក ថេយ៍បានទាញកាសដាក់បទសេដស្ដាប់កុំឲ្យលឺសំទ្បេងជុងហ្គុកស្រែកហៅទៀត។

ក្រោយពេលដែលគេគោះមិនមានចម្លេីយពីអ្នកខាងក្នុងជុងហ្គុកគេក៏មិនគោះបន្ត ចូលទៅរេីសអីវ៉ាន់យកមករៀបចំទុកដាក់ឲ្យរួចរាល់ហេីយមកអង្គុយគិត ថាខ្លួនឯងធ្វេីអ្វីខុសបាន ថេយ៍ខឹងនិងខ្លួន។
« ហឺយ...ឈឺក្បាលណាស់» ដោយនឹកមិនឃេីញរាងក្រាស់ញីសក់ក្បាលដេកលក់លេីសាទ្បុងនោះតែម្ដង។

រាត្រីយប់ស្ងាត់បាត់សំទ្បេងអស់មនុស្សសត្វមានតែសំទ្បេងខ្យល់បក់បោកទឹកសមុទ្រលឺចូលមកក្នុងត្រចៀកថេយ៍ដែលកំពុងធ្វេីម្ហូបយ៉ាងយកចិត្តទុកដាក់។ ដោយក្លិនម្ហូបឈ្ងុយហោះហេីរចូលទៅក្នុងច្រមុះអ្នកដែលកំពុងតែដេកលង់លក់ស្រួលមិនដឹងខ្លួនថាថេយ៍ចុះមកធ្វេីម្ហូបនោះទេ។
« ឈ្ងុយណាស់..» បេីកភ្នែកតិចៗ ក្រោកដេីរសម្ដៅទៅផ្ទះបាយ បានប្រទះភ្នែកនិងរាងតូចកំពុងតែធ្វេីម្ហូប
« ថេយ៍! អូនធ្វេីម្ហូបអ្វី ឈ្ងុយដល់ហេីយ» គ្រាន់តែគេចូលមកដល់សួរថេយ៍ក៏រាងតូចមិនបានតបតនិងគេដែល បែរជាដេីរហួសគេចចេញពីជុងហ្គុកទៅលេីតុញាំអាហារតែម្នាក់ឯងធ្វេីមិនដឹង។
« អូនប្រាប់បងបន្តិចទៅមេីល ថាបងខុសអ្វី?» ជុងហ្គុកដេីរទៅអង្គុយពីខាងក្នុងថេយ៍ សួរគេម្ដងទៀត។អំពីរឿងដែលគេមិននិយាយរកខ្លួន

«ស្ងាត់»

«បងពិតជាមិនដឹងពិតមែន ព្រះអង្គអេីយ បេីអូនស្ងាត់ដាក់បងបែបនេះ បេះដូងបងប្រះដូចគេយកពូថៅមកកាប់ជាពីហេីយ និយាយរកបងបន្តិចទៅ ព្រះនាងតូចរបស់បង! ណាអូនណា និយាយបន្តិចមក បងនឹកអូនស្ទេីរស្លាប់ហេីយ ពៅមាសរបស់បង » ជុងហ្គុក បញ្ចេញកាយវិការ លួងលោមមនុស្សនៅចំពោះមុខខ្លួនឲ្យបានដឹងថាគេពិតជានៅមិនសុខនោះទេ ពេលដែលរាងតូចស្ងាត់និងគេបែបនេះ។
« ទៅងូចទឹកទៅ ហេីយដួសសារប៊ូឲ្យស្អាតចាំចេញពីបន្ទប់ទឹក » និយាយចប់ថេយ៍ក៏យកចានចូលទៅលាង ដេីរទ្បេីងទៅបន្ទប់មនុស្សរាងក្រាស់។ ជុងហ្គុកបានត្រឹមតាមសម្លឹងមេីលដំណេីរថេយ៍ដែលប្រងេីយកន្ដេីយដាក់ខ្លួន។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now