Ep29:នរណាគេទៅដែលហ៊ានធ្វេីបែបនេះ

915 47 0
                                    

+25ថ្ងៃកន្លងផុតទៅ
ធ្មឹកបេីកៗក៏ជិតដល់ថ្ងៃជុងហ្គុកនិងថេយ៍ចូលរួមវិធីមង្គលការនិងគ្នាទៅហេីយ ពេលនេះពួកគេកំពុងតែទៅមេីលឈុតសម្លៀកបំពាក់ដែលឲ្យគេកាត់កាលពីមុន ថារួចរាល់ហេីយឬនៅ។
« ត្រូវចិត្តអូនណាស់» ថេយ៍ យកឈុតនោះមកពាក់និងខ្លួន ស្ងោចសរសេីខ្លួនឯងនៅចំពោះមុខបុគ្គលិកនិងរាងក្រាស់
« បងក៏គិតថាសមនិងអូនដែល » រាងក្រាស់ ញញឹមទៅកាន់ថេយ៍
« បងចូលម្ដងទៅ» ថេយ៍ ប្រាប់ឲ្យជុងហ្គុកចូលទៅលរសម្លៀកបំពាក់ម្ដង គេពិតជាចង់ដឹងថាពេលដែលរាងក្រាស់គ្រងឈុតមង្គលការទៅសង្ហារយ៉ាងណា។ ជុងហ្គុកចូលទៅខាងក្នុងដោយដៃមានកាន់ឈុតសម្លៀកបំពាក់

មួយសន្ទុះរាងក្រាស់បានចេញមកវិញជាមួយនិងឈុតកូនកម្លោះ ពណ៍ខ្មៅអាវក្នុងពណ៍សរ សុីជាមួយនិងរូបសម្បត្តិគេខ្ពស់ថែមទៀតផង
« អូរ...! Daddy របស់អូន» ថេយ៍ ចំហរមាត់សរសេីទៅកាន់ជុងហ្គុកធ្វេីឲ្យបុគ្កលិកនៅក្បែរៗនោះអៀនញញឹមបិទមាត់មិនជិត។ បន្ទាប់ពីពាក់និងខ្លួនរួចរាល់ហេីយ នាក់ទាំងពីរដោះឈុតនោះយកទៅឲ្យគេខ្ចប់មុននិងដេីរទៅរកអ្វីញាំនៅក្បែរៗនេះ។

ងាកមកមេីលគូរស្នេហ៍មួយគូរនេះវិញ ក្រោយពីបាននៅក្បែរគ្នាអស់រយៈពេលជិតមួយខែក៏បង្កេីតភាពស្និតស្នាលកាន់តែសុីជម្រៅជាមួយគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ គេមិនដែលឈ្លោះគ្នានោះទេ ម៉ោងកាន់តែដេីរ ភាពផ្អែមល្ហែមកាន់តែច្រេីន។
« អូនទៅឬអត់» យ៉ុនហ្គី សួរទៅកាន់ជីមីនដែលភ្នែកកំពុងតែសម្លឹងមេីលទៅកាន់ទូរស័ព្ទ
« បងឯងទៅណា!» ជីមីន បែរភ្នែកទៅសម្លឹងរាងក្រាស់
« ទៅមេីលឈុតចូលរួមវិធីមង្គលការថេយ៍នោះអី នៅមិនយូរទេ ថេយ៍ដល់ថ្ងៃចូលមង្គលការជាមួយនិងលោកនាយករបស់បងហេីយ»យ៉ុនហ្គី
« មែនហេីយ!អូនភ្លេចឱឈឹង» ជីមីនប្រញ៉ាប់ក្រោកពីលេីពូករត់សម្ដៅទៅយកកាបូកស្ពាយ ទៅជាមួយនិងយ៉ុនហ្គី។
+ skip
« ហាសហា...! រៀបការឲ្យចិត្តវាសប្បាយសិនចុះ បីថ្ងៃក្រោយមកក៏បែកបាក់គ្នា ហិហិ គួរឲ្យអស់សំណេីច» ប្រេនណា ដេីរចេញពីក្រុមហ៊ុនដែលជុងហ្គុកនិងថេយ៍រេីសមកទីកន្លែងនេះជាមួយនិងស្នាមញញឹម ដល់ឃោឃៅបំផុត។ នាងបានដេីរចូលទ្បានរបស់មិត្តនាងជិះចេញពីក្រុមហ៊ុនមួយនោះ។ កាំមេរ៉ាដែលនាងលួចបង្កប់កំពុងតែចាប់យករូបភាពផ្សេងៗចេញពីបន្ទប់ទឹកនោះ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now