Ep39: បែកប៉ុន្មានថ្ងៃអូនកាន់តែកាច

954 44 0
                                    

អាកាសធាតុនៅលេីវេហាជះសម្រស់ស្រស់ស្អាតឥតឧបមាឲ្យអ្នកដំណេីរជាច្រេីនអ្នកសម្លឹងមេីលទៅដុំពពកជាច្រេីនដុំកំពុងតែហោះយ៉ាងត្រដែតត្រដូងតាមខ្យល់។ បេីសិនជាងាកចុះទៅខាងក្រោមប្រាកដជាឃេីញព្រៃពណ៍បៃតងខ្ចីៗ ដងភ្នំតូចធំ រៀបគ្នាជាជួរៗ អគារឈរជាជួរខ្ពស់ស្រទ្បះ។

មិនយូរប៉ុន្មានយន្តហោះមួយគ្រឿងនោះបានបន្ថយល្បឿនបន្តិចម្ដងៗរហូតមកដល់កងជាប់និងដីនៃខេត្តសូសាន។ អ្នកដំណេីរចុះមកជាបន្តបន្ទាប់ចំណែកឯរាងក្រាស់ដេីរចេញពីយន្តហោះទាំងក្នុងដៃមានកាន់វ៉ាលីនិងស្បែកជេីងកែងពណ៍ខ្មៅ។ ដងដង្ហេីមធំធ្វេីឲ្យសក់សេះខាងមុខប៊េីងទៅខាងលេី។

ដេីរមកដល់ជាន់និងដីភ្លាមជុងហ្គុកទាញទូរស័ព្ទខលទៅប៉ាក្មេកគេភ្លាម។

« អាទ្បូប៉ា! កូនមកដល់ហេីយ!» សំទ្បេងធំក្រហឹមចូលទៅខាងក្នុងប្រព័ន្ទទូរស័ព្ទធ្វេីឲ្យអ្នកស្ដាប់លឺតហ័សក្រោកពីកៅអី ដេីរទៅប្រាប់អ្នកបេីកទ្បានខ្លួនឲ្យមកយករាងក្រាស់។

« កូនចាំត្រង់នោះសិនចុះ! បន្តិចទៀតអ្នកបេីកទ្បានប៉ាទៅយកកូនហេីយ»

ការឆ្លេីយឆ្លងត្រូវបានកាត់ផ្ដាច់អ្នកជាប៉ាក្មេក រាងក្រាស់ដេីរទៅអង្គុយលេីបង់ខាក្រោមដេីមឈេីមួយកន្លែង រងចាំគេមកយកខ្លួន។

« ស្អុសស្អាប់ណាស់!»ដោយសារតែអាវអ្នកបម្រេីមួយនេះវាធំខ្លាំងធ្វេីឲ្យដងខ្លួនរបស់គេប្រែទៅជាហប់បែកញេីសសស្រាក់។

   អង្គុយរងចាំបានមួយសន្ទុះ សំទ្បេងទូរស័ព្ទបានរោទិ៍ទ្បេីង រាងក្រាស់ចុចទទួលភ្លាមៗ។

« អ្នកប្រុសនៅកន្លែងណា» សំទ្បេងវ័យចំណាស់ម្នាក់សួរមកកាន់គេ។

« ខ្ញុំតែងខ្លួនស្រីនៅខាងមុខក្រុមហ៊ុនតូចល្មម អង្គុយលេីបង់ក្រោមដេីមឈេីទល់មុខនិង» ឆ្លេីយតបទៅកាន់អ្នកសួរទាំងភ្នែកសម្លឹងទៅមេីលជុំវិញខ្លួនឲ្យវាស្រួលរៀបរាប់ប្រាប់។

« ខ្ញុំឃេីញហេីយ!» ថាចប់បុរសចំណាស់ម្នាក់នោះចូលទ្បានបេីកតម្រង់មកកាន់គេ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now