Ep25:ជីមីនបាត់ខ្លួន

917 51 0
                                    

ផ្ទៃមេឃប្រទេសកូរ៉េចាប់ផ្ដេីមងងឹតទៅបន្តិចម្ដងៗរហូតដល់មានព្រះចន្ទចេញមកបំភ្លឺ ភ្លេីងពណ៍ខ្វាតខ្វែងពេញទីក្រុងសេអ៊ូល មានសំទ្បេងមនុស្សអូរអរ ខុសពីទីជនបទ។ សម្លឹងទៅមេីលក្នុងបន្ទប់ខូនដូរបស់ជីមីនវិញ រាងតូចកំពុងតែធ្វេីខ្លួននៅមុខកញ្ចក់ ដោយមានលោកគ្រូដេនជាអ្នកផ្លុំសក់ឲ្យគេ ជីមីនទាញក្រេម ទាញម្សៅមកផាតតបៗពីលេីឲ្យមេីលទៅវាស្អាត សុីជាមួយនិងពន្លឺភ្លេីង បន្ទាប់មកជីមីនបានយកខោអាវមកពាក់ រួចរាល់ក៏ចេញដំណេីរទៅជាមួយនិងលោកគ្រូដេនតាមការណាត់ជួបរបស់ថេយ៍។
« ពិតឬអត់ថាជីមីន មកកូរ៉េនោះ» យ៉ុនហ្គីសួរទៅកាន់ថេយ៍ដែលសភាពនៅក្នុងទ្បានស្ងាត់មានតែសំទ្បេងនិយាយឆ្លេីយឆ្លងគ្នា ថេយ៍និងយ៉ុនហ្គីប៉ុណ្នោះ បានជាមានវត្តមានយ៉ុនហ្គីនៅទីនេះក៏ព្រោះតែថេយ៍គេដឹងថាយ៉ុនហ្គីគឺនឹករលឹកតែជីមីន មួយថ្ងៃៗ សម្បីតែថ្ងៃដែលថេយ៍ហៅទៅញាំបាយជាមួយគ្នាក៏យ៉ុនហ្គីសួររកតែជីមីន ថាថេយ៍បានទាក់ទងទៅជីមីនដែលទេ ប៉ុន្តែថេយ៍គឺមិនដែលបានទាក់ទងទៅជីមីននោះទេ ទេីបយ៉ុនហ្គីមិនអាចស្រង់ព័ត៍មានពីជីមីនសម្បីតែបន្តិច ចៃដន្យថ្ងៃនេះថេយ៍ក៏បានខលហៅគេឲ្យទៅជាមួយគ្នាព្រោះតែគេបានណាត់ជួបជាមួយនិងជីមីន ប៉ុន្តែរាងតូចមិនបានប្រាប់យ៉ុនហ្គីថានិងមានមនុស្សប្លែកមុខមកដែលនោះទេ គេគ្រាន់តែប្រាប់ថាជីមីនមកប្រទេសកូរ៉េវិញ។
« ពិត! ខ្ញុំទៅកុហកបងឯងតាំងពីកាល» ថេយ៍ ងាកមកខាងក្រោយថាទៅកាន់យ៉ុនហ្គី
« បងភ័យណាស់ខ្លាចថា ជីមីននិងមិននិយាយរកបង» យ៉ុនហ្គីយកដៃទាំងពីរញីចូលគ្នា អារម្មណ៍ភ័យក៏កេីតទ្បេីងនៅក្នុងខ្លួនរបស់គេ បេះដូងលោទដូចជាម៉ាសុីនដេរព្រោះតែមិនយូរទៀតទេ គេនិងបានទៅឃេីញមុខ ជីមីនជាក់ជាមិនខាន។

ទ្បានជុងហ្គុកក៏បេីកមកដល់ហាងអាហារដែលគេបានណាត់ជួបគ្នានេះ យ៉ុនហ្គីទាញទ្វារចេញមកខាងក្រៅ ជុងហ្គុកប្រញ៉ាប់ប្រញ៉ាដេីរមកបេីកទ្វារឲ្យថេយ៍ដេីរចូលទៅទាំងបីរនាក់។
« បងឯងមេីលទៅកាន់ បងយ៉ុនហ្គីចុះ គាត់ដូចជាញ័រៗ មិចមិនដឹងទេ អូនអស់សំណេីចចង់ស្លាប់» ថេយ៍ចូលទៅខ្សឹបដាក់ត្រចៀកជុងហ្គុក ព្រោះតែឃេីញសកម្មភាពយ៉ុនហ្គីគួរឲ្យចង់សេីច។ ពួកគេទាំងបីរនាក់ក៏ដេីរចូលមកដល់តុដែលមានមនុស្សពីរនាក់កំពុងតែផ្អែមល្អែមជាមួគ្នា។
« មកហេីយហេ៎ មិត្តសម្លាញ់...!» គ្រាន់តែងាកទៅឃេីញយ៉ុនហ្គីដែលកំពុងបញ្ចេញទឹកមុខក្រញ៉ូវពេលឃេីញសកម្មភាពដែលជីមីនទៅស្និតស្នាលនិងបុរសម្នាក់នោះទាំងដៃនៅជាប់គ្នាថែមទៀត អារម្មណ៍រំភេីបអម្បាញ់មិញនេះត្រូវបានរលាយដូចជាទឹកកកត្រូវថ្ងៃ បញ្ចេញនៅអារម្មណ៍ខូចចិត្តមួយរំពិចភ្នែកទៅវិញ។
« អញ្ជេីញអង្គុយចុះ» លោកគ្រូដេននិយាយទៅកាន់នាក់ទាំងបីរឲ្យអង្គុយចុះ បីនាក់នោះក៏អង្គុយចុះដោយថេយ៍តាមមេីលសកម្មភាព ជីមីននិង យ៉ុនហ្គីដោយរអៀសចិត្តព្រោះសុខៗមានដោយយ៉ុនហ្គីមកជាមួយគ្នា។
« អឹម..! ខ្ញុំភ្លេច នេះគឺដេន ជាសង្សាររបស់យេីង ពួកយេីងទេីបតែទាក់ទងគ្នាថ្មីៗនេះដែលទេ» ជីមីន ងេីយមុខនិយាយប្រាប់ទៅកាន់នាក់ទាំងបីរដោយអារម្មណ៍ ពិបាកខ្លាំង ពិបាកពណ៌នា វាពិតជាពិបាកណាស់ដែលគេឃេីញទឹកមុខយ៉ុនហ្គីធ្វេីដាក់ខ្លួនបែបនេះ ប៉ុន្តែជីមីន គេគិតហេីយថាមិនអាចគិតរឿងពីអតីតកាលបាននោះទេ ត្រូវតែគិតបច្ចុប្បន្នល្អជាអតីតកាល ទុកថាអតីតកាលជាស្រមោលទៅចុះ។
« ជំរាបសួរ» ថេយ៍ និង ជុងហ្គុក ក៏រម្យទុំទៅកាន់លោកគ្រូដេន ប្លែកតែយ៉ុនហ្គីប៉ុណ្នោះដែលមិនបានអេីពេីពីរឿងនេះគេញាំអាហារដោយគិតថាក្នុងតុនេះមានតែរូបគេម្នាក់។
« ហេីយឯងគិតថានិងមិនមករស់នៅប្រទេសកូរ៉េរហូតឬ» ថេយ៍ សួរទៅកាន់ជីមីន ក៏ព្រោះតែផ្ទះអ្វីៗគ្រប់យ៉ាងនៅទីនេះគ្រួសារគេលក់អស់ហេីយ
« ប្រហែល!ព្រោះគ្រួសារយេីងនៅក្រៅប្រទេសទាំងអស់ យេីងមកនេះក៏ព្រោះតែចង់ឲ្យសង្សារយេីងស្គាល់គេឯងប៉ុណ្នោះ ប៉ុន្មានថ្ងៃខាងមុខទៀតយេីងទៅវិញហេីយ ប្រហែលទៅលេីកនេះយេីងមិនវិលត្រទ្បប់មកកូរ៉េវិញនោះទេ» ជីមីន និយាយទៅកាន់ថេយ៍ ដោយទឹកមុខញញឹមតិចៗបញ្ជាក់បានថាគេពិតធ្វេីតាមសម្ដីពិតប្រាកដ យ៉ុនហ្គីគ្រាន់តែលឺសម្ដីគ្រប់ម៉ាត់របស់ជីមីនហេីយក៏ទម្លាក់ស្លាបព្រារនិងសមនៅលេីចានដោយសំទ្បេងខ្លាំង
« អាចទៅនិយាយជាមួយសិស្សច្បងនៅក្រៅបានទេ» យ៉ុនហ្គី ប្រេីក្រខ្សែភ្នែកធម្មតា គ្មានជីវជាតិអ្វីសោះទៅកាន់ជីមីន ពេលនោះជីមីនមិនដឹងគួរធ្វេីយ៉ាងមិចនោះទេ ក៏ងាកទៅមេីលថេយ៍ឲ្យផ្ដល់ចម្លេីយ ថេយ៍ក៏ងក់ក្បាលឲ្យដេីរចេញទៅនិយាយគ្នាជាមួយនិងយ៉ុនហ្គី ជីមីនក៏ដេីរចេញទៅ ពេលនេះនៅក្នុងតុមានតែមនុស្សបីរនាក់ប៉ុណ្នោះ។
« លោកសម្រេចចិត្តហេីយហេ៎ ថានិងស្រលាញ់មិត្តខ្ញុំនោះ» ថេយ៍ សួរទៅកាន់លោកគ្រូដេននៅសំទ្បេងសង្កត់ខ្លាំង
« ប្រាកដហេីយ ព្រោះពួកយេីងសិតតែដឹងចិត្តគ្នារាងៗខ្លួន» លោកគ្រូដេន ឆ្លេីយទៅកាន់ថេយ៍ដោយស្នាមញញឹមតិចៗ
« មិនអីទេឲ្យតែមេីលថែមិត្តខ្ញុំឲ្យល្អ ខ្ញុំក៏មិនថាអ្វីដែល» ថេយ៍

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Where stories live. Discover now