Ep31:បញ្ជុកបងបន្តិចមក

910 47 0
                                    

ថ្ងៃថ្មីបានចូលមកដល់ដោយសារតែកម្មវិធីយប់មិញនៅរាងយូរផងដែល ឯកូនកម្លោះកូនក្រមុំទ្បេីងមកដេកអោបគ្នាធ្វេីមិនដឹង។ ជុងហ្គុកក្រោកចូលទៅក្នុងបន្ទប់ទឹកសម្អាតខ្លួនមុនចូលទៅដាសថេយ៍។
« ប្រពន្ធសម្លាញ់ ក្រោកទ្បេីង» ជុងហ្គុក ទ្បេីងទៅលេីពូក លេីកថេយ៍យកមកបីចាប់ថេីបពេញផ្ទៃមុខ។ធ្វេីឲ្យរំខានដំណេករបស់ថេយ៍
« អឹម.. អូនមិនទាន់គេងឆ្អែតទេ ងងុយណាស់» ថេយ៍ តបទៅកាន់ជុងហ្គុកដោយបិទភ្នែក។
« ចាំទៅគេងនៅផ្ទះបន្តក៏បានដែលមោះ អូនណា» រាងក្រាស់ និយាយសំទ្បេងតិចៗទៅកាន់ថេយ៍ ហេីយលេីកគេយកមកថេីប។ ដោយសារតែនៅសណ្ឋាគារគេមិនចង់នៅទីនេះ រាងក្រាស់ចង់យកថេយ៍ទៅផ្ទះមង្គលការរបស់ពួកគេទាំងពីរ។ រាងតូចក្រោកតាមសម្ដីជុងហ្គុកចូលបន្ទប់ទឹកសម្អាតខ្លួន ប្រហែលជា15នាទី ថេយ៍រួចរាល់អស់ បានជិះដំណេីរទៅជាមួយនិងប្ដីខ្លួនតម្រង់ទៅកាន់ផ្ទះមង្គលការ។

មកដល់ផ្ទះមង្គលការថេយ៍ទ្បេីងទៅបន្ទប់គេង មុននិងទ្បេីងទៅគេក៏បានងាកមកនិយាយប្រាប់ទៅកាន់ជុងហ្គុក
« បងចេញទៅយកអីវ៉ាន់ឲ្យអូនផង អូនសូមគេងបន្តហេីយ» ថេយ៍
« បងឲ្យគេរេីអីវ៉ាន់របស់អូនចេញពីខូនដូរួចហេីយ ល្ងាចបន្តិចគេដឹកមកដល់ផ្ទះយេីងហេីយ » ជុងហ្គុក តបទៅកាន់ថេយ៍ រាងតូចមិនតបបានដេីរទ្បេីងទៅគេងក្នុងបន្ទប់។ ចំណែកឯរាងក្រាស់ចូលទៅអង្គុយលេីសាទ្បុងទាក់ទងទៅកាន់អ្នកបម្រេីប៉ុន្មាននាក់ឲ្យចូលមកធ្វេីការនៅថ្ងៃនេះតែម្ដង។
+skip
« ឯណាលុយរបស់យេីង» មិត្តប្រេនណាដេីរចូលមកក្នុងខូនដូនាងផ្ទាល់ៗ ចំណែកឯនាងប្រេនណាកំពុងតែអង្គុយញាំបាយមេីលវីអូដែលគេលួចដាក់កាំមេរ៉ានោះដោយស្នាមញញឹម ប៉ុន្តែត្រូវផ្ដាច់ដោយសំទ្បេងមិត្តនាងនិយាយមក។
« ឯងខ្លាចអត់បានលុយនោះមែនទេ»ប្រេនណា ញ៉ាក់ចញ្ចេីមតបទៅកាន់មិត្តនាង
« ពិតហេីយ» មិត្តប្រេនណា
« ហាសហាស! ឯងចង់មេីលងាយយេីងថាអត់លុយមែនទេ អាមិត្តសម្លាញ់» ប្រេនណា តបទៅកាន់មិត្តនាងដោយក្រោកឈរដេីរមកជិតគេម្នាក់នោះ។ តែត្រូវមិត្តនាងរុញច្រានចេញពីខ្លួនរបស់គេ។
« យេីងទុកពេលឲ្យឯងមួយអាទិត្យបេីសិនជាមិនមានលុយឲ្យយេីងទេ ឯងប្រាកដជាដឹងគ្នាមិនខានទេ ប្រេនណា» បុរសម្នាក់នោះនិយាយទៅកាន់នាងដោយសង្កត់សំទ្បេងខ្លាំងៗ ស្ដាប់ទៅគួរឲ្យខ្លាច ដូចជាមានល្បិចកលក្នុងខ្លួន ហេីយបុរសម្នាក់នោះបានដេីរចេញពីបន្ទប់នាងបាត់ ប្រេនណា សម្លឹងមេីលផែនខ្នងរបស់គេដែលដេីរចេញទៅ។

មនុស្សពិសេសក្នុងបេះដូងបង (ចប់)Wo Geschichten leben. Entdecke jetzt