រឿង-បង្ខំចិត្តបន្លំស្នេហ៍///Part 19

63 3 0
                                        

Ep19 << មានកូន ?!! >>

ក្នុងកំឡុងពេលដែលសឺយូនឹងស៊ូហាងកំពុងតែនិយាយគ្នានោះយើងបានឃើញមនុស្សម្នាក់កំពុងតែលឹបលៗកំពុងតែលួចស្តាប់ពួកគេនិយាយគ្នា... ?!!

" តើមុននេះលោកពូនិយាយថាម៉េច ? " ស៊ូហាងនិយាយទាំមិនសូវសប្បាយចិត្តឡើយ ពេលនេះនាយហាក់មានអារម្មណ៍បារម្ភច្រើនជាងស្អប់

" វាគួរតែដល់ពេលហើយ...យើងមិនអាចពន្យាពេលបន្តទៀតបានទេ !! " សឺយូនិយាយទាំងទឹកមុខស្មើរហាកដូចជាមិនបកក្រោយទេ

" ប៉ុន្តែតើពូទៅរកឃាតករសម្លាប់ពុកម៉ែរបស់ពូបានយ៉ាងម៉េចទៅ នេះរឿងនោះវាកន្លងទៅ10ឆ្នាំហើយណា!! " ស៊ូហាងនិយាយខ្លាំងៗដាក់សឺយូទាំងដែលចិត្តរបស់នាយគឺបារម្ភខ្លាចថាសឺយូនឹងមានបញ្ហា

" ទោះវាកន្លងផុតទៅយូរប៉ុណ្ណាក៏ត្រូវតែសងសឹក!!" សឺយូនិយាយទាំងមុខចាប់ឡើងក្រហមក្តាប់ដៃយ៉ាងណែនចិត្តហាក់ឈួលក្តៅអន្ទះសារចង់សងសឹកឱ្យពួកម៉ែខ្លួនមិនអាចលើកលែងឱ្យឃាតករនោះបានឡើយ

" បាន...ខ្ញុំយល់ព្រមជួយលោកពូចុះ!! " ជ្រុលជាមិនអាចពន្លត់ភ្លើងក្នុងខ្លួនសឺយូបានទៅហើយ
ស៊ូហាងមានតែព្រមជួយ ព្រោះនាយដឹងថាសឺយូហៅនាយមកនេះគឺចង់ពឹងឱ្យនាយជួយ

បញ្ចប់វាចារពួកគេទាំងពីរក៏ឈរសម្លឹងមុខគ្នាមិនដាក់ភ្នែកទាល់តែសោះ ៕

........

Skip...

ដល់ម៉ោងញាំុបាយពេលល្ងាចហើយ...ចាងជីនឹងជុនហាវគឺជាអ្នកចំអិនអាហារឯងស៊ូហាងគឺជាអ្នកលើកម្ហូប...ហើយអ្នកដែលស្រួលជាងគេនោះគឺសឺយូ នាយមិនជួយធ្វើអ្វីហើយក៏មិននៅក្នុងផ្ទះថែមទៀត...ពេញមួយថ្ងៃមុខរបស់នាយគឺដូចខ្មោចចូលចឹងញញឹមបន្តិចក៏គ្មានដែរ !!

" រួចហើយ... " ជុនហាវ

" តោះពួកយើងញាំុទៅ "ស៊ូហាងចូលអង្គុយមុនគេហើយក៏និយាយយ៉ាងទាន់ហន់ចាប់សបស្លាបព្រាបាត់

" ឈប់សិន !! " ចាងជីនិយាយទាំងរាំងដៃមិនទាន់ចង់ឱ្យស៊ូហាងញាំុឥលូវឡើយ

" ហេតុអី " ស៊ូហាងធ្វើមុខយ៉ាងកំសត់និយាយទាំងស្រងាកចិត្ត

" រង់ចាំ// ញាំុទៅ!! " ចាងជីមិនទាន់បង្ហើយប្រយោគផងក៏មានសម្តីដ៏មាំមួយចេញមកពីចម្ងាយបានកាត់វាចាររបស់នាយ...ពួកគេទាំងបីក៏ក្រឡេកទៅមើលភ្លាមៗផងដែរ

រឿង-បង្ខំចិត្តបន្លំស្នេហ៍(Completed)Where stories live. Discover now