រឿង-បង្ខំចិត្តបន្លំស្នេហ៍///Part 1

378 10 0
                                        

Ep1 -«ជំនួបចៃដន្យ»-

~/Tianjin\~

នៅលើដងវិថីដ៏ធំទូលំទូលាយនៅក្នុងទីក្រុងធានជីនយើងឃើញមានទោចក្រយានយន្ដគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទៅមកយ៉ាងកុះករបន្ទរជាសម្លេងង៉ោងង៉ោងលាន់លឺគងរំពង។...ក្នុងចំណោមទោចក្រយានយន្ដដែលកំពុងតែធ្វើដំណើរលើដងផ្លូវដ៏ធំក្នុងទីក្រុងធានជីនមួយនេះយើងក៏បានឃើញរថយន្តទំនើបមួយគ្រឿនហាក់ទាក់ទាញភ្នែកខុសពីគេ វាមើលទៅគឺទំនើបណាស់ ទាន់សម័យខ្លាំងស្ទើរតែអាចនិយាយថាមានតែមួយគ្មានពីរទៅហើយ វាច្បាស់ណាស់ហើយថាម្ចាស់រថយន្តនោះក៏ជាអ្នកមានមិនអន់ដែរ។

~ក្នុងឡានកំពុងតែធ្វើដំណើរ~

" ចាហ្វាយតើយើងគួរចូលទៅញាំុអីសិនដែរទេចាហ្វាយ ?! " តៃកុងឡានកំពុងតែបើកឡានសុខៗក៏បានប្រទះនឹងហាងអាហារមួយ នាយហាក់ដូចជាមានអារម្មណ៍ថាឃ្លានបន្តិចទើបនាយចោទសួរទៅចាហ្វាយដោយបន្ថយល្បឿនរថយន្ត។ នាយម្នាក់នេះមានឈ្មោះថា ស៊ុនឆៃ ត្រូវជាជំនិតរបស់ម្ចាស់រថយន្តមួយគ្រឿងនេះដែលមានឈ្មោះថា ជីនចាងជី(alphaក្លែងក្លាយ) ជាកូនប្រុសច្បងរបស់ត្រកូលជីននឹងជាម្ចាស់ភាគហ៊ុនធំជាងគេនៅក្នុងក្រុមហ៊ុម Jin Group

" មិនបាច់ទេ បើកបន្តទៀតទៅ !! " នាយកម្លោះវ័យ26ឆ្នាំរូបស្រស់មានភក្រ្តរលោងស្រិលគួជាទីចាប់ចិត្តដែលជាចាហ្វាយក៏តបឆ្លើយទៅកាន់កូនចៅរបស់ខ្លួនវិញទាំងសម្តីម៉ាត់ៗគួរឱ្យខ្លាច ធ្វើឱ្យស៊ុនឆៃហាក់មានអារម្មណ៍ថាស្រង៉ាកចិត្តបន្តិច ទម្លាក់ទឹកមុខចុះហើយក៏បន្តដំណើរយ៉ាងរហ័សទៅមុខទៀត....

តែធ្វើដំណើរទៅផុតមិនទាន់ឆ្ងាយផងក៏មកដល់នឹងមុខហាងកាហ្វេតូចមួយស្រាប់តែមានក្មេងប្រុសជំទង់ម្នាក់អាយុប្រម៉ាណជា19ឆ្នាំបានរត់កាត់មុខឡានរបស់ចាងជីចង់ឆ្លងចូលទៅកាន់ហាងកាហ្វេនោះដោយគ្មានភ័យខ្លាចអ្វីទាល់តែសោះ ស៊ុនឆៃជាន់ហ្រ្វាំងឡានលឺសូតែង៉ក់វិះនឹងបុកកម្លោះតូចម្នាក់នោះទៅហើយ ។

" អូយ...!! " កម្លោះតូចរាងស្តើងរូបស្រស់ស្អាតប្រៀបបាននឹងក្មេងស្រីដែលទើបតែពេញវ័យថ្មីៗយ៉ាងចឹង នាយតូចបានស្រែកលឺសូតែអូយយ៉ាងពិរោះរណ្តំ ។ នាយតូចមានឈ្មោះថា វ៉ាងស៊ូហាង(omega) ជាកូនមាសកូនពេជ្រតែមួយរបស់ត្រកូលវ៉ាង នាយតូចមានតែឪពុកបង្កើតនឹងលោកពូចិញ្ចឹមតែប៉ុណ្ណោះដែលមើលថែនាយតាំងពីតូចមក...ឪពុកនាយមើលថែនាយដូចជាព្រះនាងតូចយ៉ាងអ៊ីចឹង ។

រឿង-បង្ខំចិត្តបន្លំស្នេហ៍(Completed)Where stories live. Discover now