រឿង-បង្ខំចិត្តបន្លំស្នេហ៍///Part 9

72 4 0
                                        

Ep9 "យកខ្ញុំទៅនៅជាមួយដែរទៅណា🥺"

នៅក្នុងមន្ទីរពេទ្យ...ស៊ូហាងនៅមិនទាន់ភ្ញាក់ដឹងខ្លួននៅឡើយទេតែនាយក៏មមើទៅចាប់អោបដៃរបស់ជុនហាវនឹងឈ្មុលមុខចូលទៅរកជុនហាវទៀតផងហើយនាយថែមទាំងមមើនិយាយដល់សឺយូដែលជាពូរវ័យក្មេងរបស់ខ្លួនថែមទៀតធ្វើឱ្យជុនហាវឆ្ងល់ជាខ្លាំងថាតើលោកពូដែលស៊ូហាងនិយាយដល់នោះជានរណាទៅ ?...៕

សាច់រឿងក៏កាត់មកដល់ភូមិគ្រឹះជីន៚

នៅក្នុងបន្ទប់របស់Yujiយើងបានឃើញថាចាងជីកំពុងតែជំរឹតសួរទៅសឺយូទាំងបង្ខំព្រោះនាយចង់ដឹងតើសឺយូនេះជានរណាទៅ...នាយសង្ស័យថាសឺយូមិនមែនជាមនុស្សដែលនាយត្រូវរៀបការជាមួយតាំងពីដំបូងនោះទេ !!

" ហេតុអីក៏ឯងមិនឆ្លើយឬឯងពិតជាកុហក ? " ចាងជីចាប់កអាវសឺយូជាប់នឹងសួរទាំងសម្លុតព្រោះនាយស្អប់មនុស្សកុហកណាស់

" អត់ទេ...បងឯណាទៅហ៊ានបោកប្រាស់ប្រពន្ធខ្លួនឯងនោះ ?! បងគឺពិតជាកូនប្រុសរបស់លោកវ៉ាងពិតមែន !! " សឺយូឆ្លើយទាំងទឹកមុខមាំមិនរង្គើរចិត្តឡើយទោះចាងជីសង្ស័យនាយក៏ដោយ

" ចុះហេតុអ្វីសម្លេងរបស់ឯងផ្លាស់ប្តូរ...ហើយឯងថែមទាំងមានPheromoneជាalpha ? " ចាងជីនៅតែព្យាយាមជំរឹតសួរឱ្យអស់នូវចម្ងល់ដែលនាយមាន

" សម្លេងរបស់មនុស្ស...អាចប្រែប្រួលគ្រប់ពេល !! ឬអូនមិនដឹងទេ ? " សឺយូបន្តនិយាយទាំងទឹកមុខស្មើរនឹងចាប់កដៃចាងជីទម្លាក់ចុះថ្នមៗ

" ហើយរឿងភេទជាalphaរបស់បង...គឺជារឿងអាថ៍កំបាំង~ " សឺយូអោនទៅនិយាយក្បែរត្រចៀកចាងជីទាំងសម្លេងខ្សាវៗ...

កាលដែលបានស្តាប់លឺនៅពាក្យសម្តីទាំងប៉ុន្មានរបស់សឺយូរួច ចាងជីហាក់ភាន់ភាំងអារម្មណ៍បន្តិចតែនាយនៅតែបន្តនិយាយទៅកាន់សឺយូទៀតទាំងកេវភ្នែកមិនទុកចិត្ត...

" ដូច្នេះឯងនៅតែកុហកខ្ញុំដដែល ព្រោះឯងបានលាក់បាំងនូវអតសញ្ញាណពិតរបស់ឯង / ចុះអូន ? មិនកុហកអ្នកដទៃថាខ្លួនជាalphaទេឬ ? " សឺយូនិយាយផ្ទួនសម្តីចាងជីមួយឃ្លាធ្វើឱ្យចាងជីហាក់គាំងស្តូករកអ្វិមកបកស្រាយពុំបាន

រឿង-បង្ខំចិត្តបន្លំស្នេហ៍(Completed)Où les histoires vivent. Découvrez maintenant