រឿង-បង្ខំចិត្តបន្លំស្នេហ៍///Part 15

58 4 0
                                        

Ep15//បណ្តាំគ្រូពេទ្យ😆//

1ខែកន្លងផុតទៅ...ពេលវេលាពិតជាដើរទៅលឿនខ្លាំងណាស់...ចូរចាប់វាឱ្យជាប់មុននឹងវាចាកចោលយើងទៅ ៕

អាពាហ៍ពិពាហ៍ដែលបានប្រារព្ធទៅយ៉ាងគក្រឹកគគ្រេងរបស់មនុស្សពីរនាក់គឺបានបង្ហាញពីការចាកចេញនៃភាពនូវលាវរបស់ពួកគេ...តែអ្វីដែលអ្នកដទៃមិនដឹងនោះ គឺមនុស្សពីរនាក់នោះមិនបានចាត់ទុកគ្នាជាស្វាមីភរិយានោះឡើយ...ទំនាក់ទំនងទាំងនោះគ្រាន់តែជាការកុហក !!

.........

" នេះគេមិនទាន់ភ្ញាក់ទៀតហ៎េស ? " ជុនហាវដែលដើរចេញពីបន្ទប់ទឹកមកក្រលេកឃើញស៊ូហាងគេងនៅលើគ្រែមិនក្រោកបែបនេះនាយក៏ធ្លោយមាត់ចោលវាចារទាំងឆ្ងល់ព្រោះនេះថ្ងៃរះចាំងគូតទៅហើយតែនាយតូចបែជាមិនទាន់ភ្ញាក់ពីដំណេកពេលព្រឹកទៅទៀត ...

នាយក្រាស់ឈរទ្រឹងសម្លឹងនាយតូចពីចម្ងាយបន្តិចហើយក៏ដើរចូលទៅរកនាយតូចដែលកំពុងគេងមិនដឹងខ្លួននោះ ៕

" ឯងពិតជាគួរឱ្យស្រលាញ់ណាស់ស៊ូហាង!! តែគួរឱ្យស្តាយដែលពួកយើងរៀបការព្រោះតែការយល់ច្រឡំ...ចំណងអាពាហ៍ពិពាហ៍ពួកយើងនឹងកាត់ផ្តាច់ឆាប់ៗនេះ !! " នាយក្រាស់អង្គុយចុះនឹងជាយពូកដែលនៅសល់ក្បែរនាយតូច...នាយនិយាយបណ្តើរអង្អែលក្បាលនាយតូចបណ្តើរថ្នមៗមួយសន្ទុះនាយស្រាប់តែចាប់អារម្មណ៍...

" នេះ...ក្តៅ...ឯងក្តៅខ្លួន ?! " នាយក្រាស់ឡើងស្លន់តែភ្លាមៗនាយតូចក៏មមើចាប់ដៃនាយក្រាស់ជាប់

" កុំទៅ...កុំទៅចោលខ្ញុំ!!ម៉ាក់ ម៉ាក់ កុំទៅអីហុឹកៗ" ស៊ូហាងមមើអោបដៃជុនហាវយំផងក្រវីក្បាលផងទាំងបិទភ្នែកបែកញើសពេញថ្ងាស់...

" ..... " ឃើញបែបនេះនាយក្រាស់ពុំអាចនិយាយអ្វីបាន នាយត្រឹមនៅស្ងៀមសម្លឹងមុខនាយតូចដែលកំពុងរវើរវាយនោះទាំងអាណិត...ហើយនាយក៏ដាស់នាយតូច~~

" ស៊ូហាង...ស៊ូហាងដឹងខ្លួនឡើង!! " នាយដាស់រហូតស៊ូហាងភ្ញាក់ឡើង

" ជុនហាវ...ខ្ញុំងងុយគេង~~" នាយតូចនិយាយទាំងបើកភ្នែកប្រឹមៗទាំងគ្មានកម្លាំងកំហែង

" .......អឺុម~ "

កាលដែលបានលឺនាយតូចនិយាយដូចនេះជុនហាវក៏មិនអាចធ្វើអ្វីបានក្រៅពីយល់ព្រមឱ្យនាយតូចគេងវិញទាំងញញឹមដោយបារម្ភ...តែនាយក៏មិនភ្លេចខលហៅគ្រូពេទ្យមកមើលស៊ូហាងដែរបន្ទាប់ពីស៊ូហាងបានគេងលក់ម្តងទៀត ៕

រឿង-បង្ខំចិត្តបន្លំស្នេហ៍(Completed)Tempat cerita menjadi hidup. Temukan sekarang