រឿង-បង្ខំចិត្តបន្លំស្នេហ៍///Part 6

94 4 0
                                        

Ep6 -«នរណាជាប្តី... ?»-

ព្រឹកថ្ងៃថ្មីបានចូលមកដល់រឿងហេតុថ្មីៗដែលត្រូវកើតក៏ចាប់ផ្តើមមានវត្តមានមកលើមនុស្សគ្រប់រូប ។

ក្នុងបន្ទប់របស់សឺយូ&ចាងជី៚

ពន្លឺព្រះអាទិត្យរះកាន់តែភ្លឺឡើង ជះចូលមកក្នុងបន្ទប់ដែលស្ងាត់ជ្រងំគ្មានស្នូរសម្លេងសូម្បីតែបន្តិចមួយនេះ ធ្វើឱ្យដំណេកដែលកំពុងតែស្ងប់ក៏រសាត់បាត់ជំនួសមកវិញនៅការភ្ញាក់ឡើងពីដំណេក ។

" ហុឹម... !! " ចាងជីបានភ្ញាក់មកក៏លើកដៃបាំងពន្លឺដែលចាំងប៉ះមុខខ្លួនយ៉ាងខ្លាំងនោះទាំងអារម្មណ៍មិនសូវជាស្ងប់នោះទេ...ចិត្តមួយមួម៉ៅព្រោះពន្លឺព្រះអាទិត្យចាំងចូលប៉ះមុខរំខានដល់ដំណេក...


ហើយចិត្តមួយវិញទៀតក៏មានអារម្មណ៍មិនសូវល្អព្រោះរាងកាយទ្រុតទ្រោមទន់ខ្សោយក្រោកអង្គុយសឹងមិនចង់រួច !! រីឯសឺយូឯណោះវិញគេងមិនក្រោកនោះទេ ទោះមានការរំខានពីពន្លឺអ្វីក៏ដោយក៏នាយមិនភ្ញាក់ដែរព្រោះតែយប់មិញចំណាយកម្លាំងតែម្នាក់ឯងខ្លាំងពេកទើបព្រឹកនេះគេងទ្រមក់បន្តិច ~.~

" ហេតុអីក៏អស់កម្លាំងដល់ថ្នាក់នេះ ? កាលពីយប់មិញមានរឿងអី ? " និយាយដូចធ្វើភ្លេចಠ◡ಠ (ចាងជីមិនបានចាំរឿងកាលពីយប់សូម្បីតែបន្តិច ព្រោះកាលពីយប់មិញនាយមានheatខ្លាំងពេកធ្វើឱ្យសតិរបស់នាយបាត់បង់អស់ អ្វីក៏នាយមិនចងចាំដែរគ្រាន់តែដឹងថាពេលក្រោកមកអស់កម្លាំងប្លែកಠ◡ಠ )


ចាងជីបានងើបអង្គុយប្រមូលស្មារតីមកវិញបានគួរសមបន្តិចហើយនាយក៏ក្រលេកទៅខាងស្តាំដៃរបស់ខ្លួននាយស្រាប់តែបានឃើញសឺយូកំពុងតែគេងលង់លក់ទាំងគ្មានសម្លៀកបំពាក់ដោយមិនដឹងខ្លួនអីបន្តិចសោះ ៕ (ខ្លួននាយក៏គ្មានសម្លៀកបំពាក់ដូចតែគ្នាដែរនឹងಠ∀ಠ)

" ហុើយ...ខ្មោច !! " ចាងជីភ្ញាក់ព្រើតក៏ស្ទុះចុះចេញពីលើពូកមកយ៉ាងលឿនដោយមិនចាប់អារម្មណ៍បិទបាំងរបស់សំខាន់របស់ខ្លួនអីសោះಠ◡ಠ

រឿង-បង្ខំចិត្តបន្លំស្នេហ៍(Completed)Where stories live. Discover now