Ep7-«ជម្លោះគ្រួសារ»-
" ទុកឱ្យបងជាអ្នកងូតទឹកឱ្យអូន " សឺយូ
" ហ៎ាសថាម៉េច... ? នេះលោកនិយាយស្អី ដាក់ខ្ញុំចុះភ្លាម !! " ចាងជីនិយាយផងទន្ធាក់ជើងផងវាយស្មាររបស់សឺយូផងទាំងកម្រោល ធ្វើយ៉ាងណាឱ្យសឺយូដាក់ខ្លួនចុះឱ្យបាន ។
" កុំចឹងមើល...ឱ្យបងបីអូនទៅណាកាលពីយប់មិញអូនអស់កម្លាំងខ្លាំងហើយទុកឱ្យបងជាអ្នកបម្រើអូនទៅចុះ... " សឺយូព្យាយាមខ្ញាំចាប់បីចាងជីយ៉ាងជាប់មិនព្រមលែងសោះ
" មិនចង់ទេ ឆាប់ដាក់ខ្ញុំចុះភ្លាមទៅ !! " ចាងជីនៅតែរើបម្រះមិនឈប់ (អានឹងគេហៅថាអស់កម្លាំងមែន?ಠಗಠ)
" អត់ចង់ !! " សឺយូតបយ៉ាងឌឺដាក់ចាងជីហើយនាយបន្តបីចាងជីរហូតដល់បន្ទប់ទឹកនឹងងូតទឹកទាំងពីរនាក់ក្នុងបន្ទប់តែមួយ។
Skip... នៅឯខាងក្រោមក្នុងរង្វង់តុបាយរបស់គ្រួសារជីនទាំងមូល !!
" ហេតុអីបងប្រុសយូរយ៉ាងនេះនៅមិនទាន់ចុះមកទៀត ?? " ដោយសារតែអង្គុយរង់ចាំចាងជីយូពេកជុនហាវក៏ពោលសម្តីឡើងទាំងចងចញ្ចើមឆ្ងល់ ?
ក្នុងរង្វង់តុបាយមួយនេះគឺមានសមាជិកចំនួនបីនាក់កំពុងតែរង់ចាំចាងជីនឹងសឺយូចុះមកញាំុអាហារពេលព្រឹកជុំគ្នា...តែពួកគេមិនដឹងទេថាពីនាក់នោះកំពុងតែមានរឿងអីកើតឡើង ?!!
ក្នុងនោះមានម្នាក់ជាម៉ាក់របស់ចាងជីដែលលោកស្រីមានឈ្មោះថា«ចិនអុី»មានវ័យ45ឆ្នាំទៅហើយ ដែលក្នុងគ្រួសារជីនពេលនេះមានតែអ្នកស្រីម្នាក់ប៉ុណ្ណោះដែលចាស់ជាងគេ ហើយលោកស្រីក៏ជាប្រពន្ធដើមរបស់លោកជីនដែលបានចែកឋានទៅថ្មីៗនេះផងដែរ មិនត្រឹមតែប៉ុណ្ណោះលោកស្រីក៏មិនត្រូវគ្នាជាមួយនឹងប្រពន្ធចុងរបស់លោកជីនឡើយដែលអ្នកស្រីមានឈ្មោះថា«ជិនអឺ»មានវ័យ42ឆ្នាំជាម៉ាក់របស់ជុនហាវ...
ESTÁS LEYENDO
រឿង-បង្ខំចិត្តបន្លំស្នេហ៍(Completed)
Acciónស្នេហាដែលកើតចេញពីការក្លែងបន្លំតើស្នេហ៍ដែលមិនសមបំណងបែបនេះវាពិតជាអាចឋិតថេឬយ៉ាងណា !!
