Ep12//ឡើងកម្តៅ//
" បងប្រុសតើខ្ញុំអាចអានវាបានទេ ? " ស៊ូហាងបានចាប់យកសៀវភៅមួយក្បាលមកកាន់នឹងក្រលេកសួរជុនហាវដែលឈរនៅឯជ្រុងម្ខាងទៀតនៃបន្ទប់
" ទេ ... ឯងអាចមើលអាផ្សេងបានតែមួយនេះមិនបានទេ !! " ជុនហាវចូលមកកញ្ឆក់សៀវភៅនោះពីដៃស៊ូហាងភ្លាមព្រមទាំងនិយាយដូចជាកំពុងលាក់កំបាំងអ្វី..។ ស៊ូហាងរៀងស្រង៉ាកចិត្តបន្តិចដែរតែនាយក៏ធ្វើដូចជាមិនខ្វល់ខ្វាយហើយនាយក៏ដើរទៅរកមើលសៀវភៅផ្សេងទៀតនៅក្នុងបន្ទប់សៀវភៅនេះ៕
" កំណាញ់ដល់ហើយគ្រាន់តែសៀវភៅមួយក្បាលសោះ " នាយតូចដើររកបណ្តើររអ៊ូបណ្តើទាំងអន់ចិត្តរីឯជុនហាវគិតតែក្តោបសៀវភៅនោះយ៉ាងជាប់ប្រៀបដូចជានៅក្នុងនោះមានអ្វីម្យ៉ាងដែលសំខាន់ខ្លាំងសម្រាប់នាយដោយមិនចង់ឱ្យនរណាបានឃើញនឹងដឹងទេក្រៅពីនាយ ៕
មួយស្របក់ក្រោយ~~
" ហេតុអីបានជាតួរឯកប្រុសមិនជួយតួរស្រីចឹង !!" ស៊ូហាងកំពុងតែអានប្រលោមលោកហើយក៏ចូលតួរខឹងអន់ចិត្តជាមួយតួរប្រុសក្នុងរឿងតែម្នាក់ឯងធ្វើឱ្យជុនហាវឃើញហើយរៀងអស់សំណើចនឹងនាយដែរនឹងណា
" អាឆ្កួត...តួរស្រីមិនបានធ្វើអីទេម៉េចក៏ចោតតួរស្រីរបស់ខ្ញុំចឹង !! " ខឹងខ្លាំងៗ លើកដៃលើកជើងចង់វាយតួរក្នុងរឿងប្រលោមលោកនឹងទៀតផង
" ហឹស...កូនក្មេងពិតមែន " ជុនហាវលួចសើចហួសចិត្តបន្តិចហើយនិយាយខ្សឹបៗបង្អាប់នាយតូច...តែចៃដន្យអីស៊ូហាងចាប់អារម្មណ៍លឺ
" នេះបងនិយាយថាមិច ? " ស៊ូហាងទម្លាក់សៀវភៅចុះរួចក៏ក្រលេកមកចាប់អារម្មណ៍ជាមួយជុនហាវវិញ
" អត់ទេ...បងអត់បាននិយាយអីទាំងអស់ " ជុនហាវព្យាយាមប្រកែក តែគិតថាស៊ូហាងជឿដែរហ៎
" បងថាត្រចៀកខ្ញុំស្តាប់មិនលឺឬ ? " ស៊ូហាងដើរមកសម្លុតសួរជុនហាវភ្លាមតែម្តង
" ទេ...បងនិយាយពីតួរឿងក្នុងសៀវភៅនេះតើ " រកលេសឱ្យរួចតែពីមាត់
" ពិតមែនហ៎...ខ្ញុំសុំមើលតិចម៉ោចឹង " នាយតូចនិយាយដោយលូកដៃប្រុងនឹងចាប់សៀវភៅនោះតែជុនហាវយកគេច
" មិនបានទេ...កុំមើលអីអត់ល្អទេ " ជុនហាវនិយាយទាំងក្រវីក្បាលតតាត់ឡើងញ័រតទ្រើតតែម្តង
" អត់ល្អ ? អ្វីទៅអត់ល្អនោះខ្ញុំសុំមើលតិចមើល " នាយតូចចូលទៅដណ្តើមភ្លាម
" អត់ទេកុំមើលកុំមើលអី..."
" ហ៎ាស...នេះស្អីគេ ? " គ្រាន់តែដណ្ដើមបានមកនាយតូចក៏បើកមើលភ្លាមហើយក៏ឃើញថាក្នុងសៀវភៅនេះសុទ្ធតែរូប...អឺន៎ែក...ជុនហាវអាម៉ាស់មុខអស់ពាក្យវាចារហើយ
" ព្រះជាម្ចាស់អើយជួយ !! " ជុនហាវនិយាយទាំងយកដៃបាំងមុខជិតអាម៉ាសមុខខ្លាំងសម្បើមណាស់
" ចំណូលចិត្តរបស់បងគឺបែបនេះឬ ? " ស៊ូហាងសួរទាំងមិនចង់ជឿ
" បានហើយឱ្យមកបងវិញ " ជុនហាវក៏ទៅដណ្តើមវិញតែស៊ូហាងមិនព្រមលែងធ្វើឱ្យអ្នកទាំងពីប្រទាញគ្នាបន្តិចក៏សម្លឹងមុខគ្នាបានមួយភ្លែត...។ ហើយក្នុងខណៈនោះស៊ូហាងស្រាប់តែមិនស្រួលក្នុងខ្លួនវិលមុខវិះនឹងដួលតែត្រូវជុនហាវទ្រជាប់
" នេះឯងកើតអីក្មេងតូច " ជុនហាវត្រកងកាយតូចយ៉ាងថ្នាក់ថ្នមព្រមទាំងសួរទាំងបារម្ភចំពោះស៊ូហាង
" ខ្ញុំមានអារម្មណ៍ថាដូចជាវិលមុខ...នឹងក្តៅខ្លាំងណាស់ " នាយតូចចាប់អស់កម្លាំងមួយរំពេច
" ក្តៅ ? នេះជាក្លិន...? "
" ខ្លួនរបស់បង...ហេតុអីមានក្លិនក្រអូបចឹង " មុខនាយតូចចាប់ផ្តើមក្រហមហើយ
" វីវរហើយ...ក្មេងតូចនេះឯងត្រូវគ្រប់គ្រអារម្មណ៍ឱ្យបានណា "
" ក្លិននេះកាន់តែខ្លាំងហើយ វាបញ្ជាខ្ញុំ...អុឺម..." នាយក្រាស់ជ្រុលមាត់ទៅថើបនាយតូចមិនចង់ឱ្យនាយតូចនិយាយច្រើនហើយណាមួយនាយក៏ចាប់ផ្តើមឈ្លក់នឹងភេរ៉ូម៉ុនរបស់ស៊ូហាងដែរ
អ្នកទាំងពីបានក្រេបជញ្ជក់រស់ជាតិបបូរមាត់គ្នាទៅមកទាំងបាត់បង់ការគ្រប់គ្រងដូចគ្នា...។
" អឹម...អ៎ាស...ហេតុអីបងថើបខ្ញុំចឹងប្រុសសម្អុយ " នាយតូចព្យាយាមរុញជុនហាវចេញ
" មិនដែលមាននរណាធ្លាប់ម៉ាកឯងទេត្រូវទេក្មេងតូច "
" ទេ...អ៎ាកអាស... "
To be considered ✨
By:កាម៉ាប់🐼
YOU ARE READING
រឿង-បង្ខំចិត្តបន្លំស្នេហ៍(Completed)
Actionស្នេហាដែលកើតចេញពីការក្លែងបន្លំតើស្នេហ៍ដែលមិនសមបំណងបែបនេះវាពិតជាអាចឋិតថេឬយ៉ាងណា !!
